កែវ រតនៈ

កម្ពុជា មានសមត្ថភាពបង្កើតអគ្គិសនីសម្រាប់នាំចេញដើម្បីរកប្រាក់ចំណូលឱ្យជាតិ
កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ទាំងហិរញ្ញវត្ថុ ដីធ្លី ទីតាំងសម្រាប់ផលិអគ្គិ សនី និងមានកំលាំងពលកម្មសម្រាប់បង្កើតរោងចក្រ ជាពិសេសថាមពលស្អាត ដើម្បីបង្កើតក៏ដូចជារកប្រាក់ចំណូលឱ្យជាតិ និងការបង្កើតការងារ ជូន ដល់ប្រជាជនកម្ពុជា ប្រសិនបើមានការបញ្ជាទិញពីបរទេស។នេះបើយោងតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។

នៅថ្ងៃទី ២១ ខែវិច្ឆិកានេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ជុំវិញវិស័យអគ្គិសនីនេះ អាស៊ានបានដាក់គោលការណ៍ជាច្រើនទស្សវត្សយូរ មកហើយ នៃការធ្វើខ្សែបណ្តាញប្រទាក់ក្រឡាព័ទ្ធជុំវិញអាស៊ាន ខណៈដែលនៅអឺរ៉ុបមានគ្រប់គ្រាន់, អាហ្រ្វិចមានមួយចំណែក, ដែលបញ្ហានេះ តែអាស៊ី មិនទាន់មានការតភ្ជាប់គ្នានៅឡើយ តែកន្លងមកនេះ មានប្រទេសបី មានឡាវ ម៉ាឡេស៊ី និងប្រទេសសាំងហ្គាពួរ តាមរយៈខ្សែបណ្តាញលើអាកាស ដែលមានទ្រង់ទ្រាយតូចប្រមាណ ១០០ មេហ្គាវ៉ាត់បុណ្ណោះ ។

ពាក់ព័ន្ធវិស័យអគ្គិសនីនេះ ប្រទេសសាំងហ្គាពួរ ចង់ពង្រឹកបញ្ហាអគ្គិសនីនេះ ក្នុងនោះសាំងហ្គាពួរក៏បាន ឃើញកម្ពុជាកំពុងនាំមុខបញ្ហាថាមពលស្អាតនេះ ហើយក៏ចាប់អារម្មណ៍។ បញ្ហានេះ កន្លងមកប្រទេសទាំងពីរ បានជជែកគ្នាផងដែរ ដោយ ប្រទេសសាំងហ្គាពួរគឺចង់បានទាំងថ្លៃថោកសមរម្យ និងជាថាមពលស្អាតណាស់ ។ បញ្ហានេះកម្ពុជាគ្រោងសហការជាមួយសាំងហ្គាពួរ ដោយមានគោលដៅរបស់កម្ពុជាចំនួន២៖ យុទ្ធសាស្រ្តទី១ ប្រសិនជាខ្សែតភ្ជាប់គ្នារវាង ប្រទេសទាំងពីរ និងប្រែក្លាយកម្ពុជា មិនត្រឹមផ្គត់ផ្គងថាមពលស្អាតក្នុងប្រទេសប៉ុណ្ណោះទេ តែជាការផលិតថាមពលស្អាតថាមពល ព្រះអាទិត្យ និងវារីអគ្គិសនីមួយចំនួន រុញទៅសាំងហ្គាពួរ ដើម្បីបង្កើតចំណូលឲ្យជាតិ និងការបង្កើតការងារជូនដល់ប្រជាជនកម្ពុជា។ យុទ្ធសាស្រ្តទី២ ទាក់ទងអគ្គិសនីនេះ គឺជាការចែករំលែកថាមពលស្អាតឲ្យប្រទេសដែលមិនមាន, នេះគឺជាការបើក ឆន្ទៈឱ្យប្រទេសអាស៊ាន និងពិភពលោកឃើញថា កម្ពុជាមិនត្រឹមចង់មានថាមពលសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែកម្ពុជាក៏មានបេះដូង ទូលាយ ក្នុងការចែករំលែកថាមពលស្អាតនេះដែរ ។

បើយោងតាមលោករដ្ឋមន្ត្រី  ប្រសិនគេត្រូវការកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ទាំងហិរញ្ញវត្ថុ ទាំងដីធ្លី ទាំងទីតាំងសម្រាប់ផលិអគ្គិសនី និងមានកំលាំងពលកម្ម ប្រសិនមានការ បញ្ជាទិញពីបរទេសពិប្រាកដ៕ សារេត

The post កម្ពុជា មានសមត្ថភាពបង្កើតអគ្គិសនីសម្រាប់នាំចេញដើម្បីរកប្រាក់ចំណូលឱ្យជាតិ appeared first on .

អគ្គនាយកអគ្គិសនីកម្ពុជា ឡើងកាន់តំណែងជំនួសលោក ស៊ុយ សែម ជារដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់លោក កែវ រតនៈជារដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ការឡើងរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល គឺជំនួសលោក ស៊ុយ សែម ដែលត្រូវជាំឪពុកមារបស់លោក កែវ រតនៈ។

លោក កែវ រតនៈ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាន់ដំណែងអគ្គនាយកអគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង ជាមន្ត្រីវ័យក្មេងពោរពេញដោយសមត្ថភាព និងជាអ្នកនយោបាយវ័យក្មេងដែលមានចំណេះដឹងជ្រៅជ្រះផ្នែកភូមិសាស្រ្តនយោបាយក្នុងកិច្ចការវិស័យឋាមពលនៅកម្ពុជា។

មានវ័យ ៥០ឆ្នាំ លោក កែវ រតនៈ អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាអង់គ្លេស ក្នុងឆ្នាំ១៩៩៤ បន្ទាប់មកលោកបានបន្តការសិក្សានៅសហរដ្ឋអាមេរិក ជានិស្សិតនៅទីនោះបាន ៤ឆ្នាំ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញភាពជាអ្នកដឹកនាំអន្តរជាតិ និងអនុបណ្ឌិតគ្រប់គ្រងផ្នែកអប់រំជាន់ខ្ពស់ពីសាកលវិទ្យាល័យ គូឡុំបៃ នៅទីក្រុងញូវយ៉ក ក្នុងឆ្នាំ១៩៩៧។

ក្នុងឆ្នាំ១៩៩៩៩ លោក កែវ រតនៈ ទទួលសញ្ញាប័ត្រអនុបណ្ឌិតកិច្ចការអភិវឌ្ឍន៍អន្តរជាតិ នៅសាកលវិទ្យាល័យជប៉ុនអន្តរជាតិ ទីក្រុងនីហ្គាតា នៃប្រទេសជប៉ុន។

លោកជាអតីតប្រធានក្រុមប្រឹក្សាភិបាលអគ្គិសនីកម្ពុជា។ ក្រោយមកលោកចូលកាន់ដំណែងជានាយកខុទ្ទកាល័យ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៅខែសីហា ឆ្នាំ២០០៦ ហើយនៅថ្ងៃទី២ ខែធ្នូ លោកត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ក្នុងខែតុលា ឆ្នាំ២០០៧ ដល់ខែសីហា ឆ្នាំ២០០៨ លោកកាន់តួនាទីអគ្គនាយកទទួលបន្ទុកក្តាប់រួម អគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។

គួបផ្សំចំណេះដឹងពីបរទេស បូកជាមួយបទពិសោធន៍ការងារ លោក កែវ រតនៈ ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តឲ្យដឹកនាំកាន់ដំណែងអគ្គនាយកអគ្គិសនីកម្ពុជា ក្នុងឆ្នាំ២០០៨ រហូតមកដល់ពេលបច្ចុប្បន្ន។

ក្នុងអំឡុងកាន់ដំណែងអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ ក៏ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ក្នុងឆ្នាំ២០០៨ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គីសនីកម្ពុជា បន្ថែមលើមុខងារដែលបានតែងតាំងជាអគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៨ និងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រ ត្រាស់បង្គាប់ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន៕

The post អគ្គនាយកអគ្គិសនីកម្ពុជា ឡើងកាន់តំណែងជំនួសលោក ស៊ុយ សែម ជារដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល appeared first on .

អ្នកឧកញ៉ា គិត ម៉េង ទម្លាក់ថវិកា ៥លានដុល្លារឱ្យរដ្ឋាភិបាលខ្ចីមិនគិតការប្រាក់អភិវឌ្ឍខ្សែបណ្តាញអគ្គិសនីក្រោមបាតសមុទ្រ
អ្នកឧកញ៉ា គិត ម៉េង តាមរយៈធនាគារ វីង បានទម្លាក់ថវិកា ៥លានដុល្លាអាមេរិក ឱ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចីដោយមិនគិតការប្រាក់ ក្នុងការអភិវឌ្ឍខ្សែបណ្តាញអគ្គិសនីក្រោមបាតសមុទ្រចេញពីខេត្តកោះកុង ឆ្លងកាត់កោះជាច្រើនមកកាន់ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ នេះបើតាមការឲ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ ពីស្រុកមួយចំនួននៃខេត្តកោះកុង មកដល់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមិថុនា ម្សិលមិញ លោក កែវ រតនៈ បានថ្លែងថា អ្នកឧកញ៉ា គិត ម៉េង បានចូលរួមជាមួយរាជរដ្ឋាភិបាលដោយទម្លាក់ថវិកា ៥លានដុល្លារអាមេរិកឲ្យខ្ចីដោយមិនគិតការប្រាក់ សម្រាប់អភិវឌ្ឍន៍ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ ព្រមទាំងបានស្នើសុំឱ្យក្រុមហ៊ុនទទួលអាជ្ញាបណ្ណចែកចាយអគ្គិសនីបណ្តាញជាតិ បន្តចែកចាយតភ្ជាប់អគ្គិសនីទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ។ ការណ៍នេះ លោកបានចាត់ទុកជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យតម្លៃភ្លើងមានភាពស្មើគ្នា ព្រោះរដ្ឋជាអ្នកចេញខាតឱ្យស្មើគ្នា ម្យ៉ាងទៀតរដ្ឋដើរតួជាអាជ្ញាកណ្តាលក្នុងការសម្របសម្រួលដោះស្រាយបញ្ហាថ្លៃអគ្គិសនី ហើយភ្លើងនេះជាធនធានជាតិរបស់យើងទាំងអស់គ្នា ដូច្នេះបងប្អូនប្រជានេសាទ មានដូចជា អ្នកទូកនេសាទ ទូកទេសចរណ៍ដឹកភ្ញៀវ បន្តចូលរួមផ្សព្វផ្សាយពីតំបន់សុវត្ថិភាព និងការចូលរួមថែរក្សាខ្សែភ្លើងក្រោមបាតសមុទ្ររបស់យើងធ្វើយ៉ាងណា ដើម្បីប្រើប្រាស់បានយូរ។

លោក កែវ រតនៈ បានលើកឡើងថា គម្រោងសាងសង់ខ្សែបណ្តាញបញ្ចូនរង តាមរយៈខ្សែបណ្តាញតង់ស្យុងមានកម្លាំង ២២គីឡូវ៉ុល និង៣៥គីឡូវ៉ុល និងខ្សែកាបកប់ក្រោមបាតសមុទ្រ បានចំណាយថវិកាសរុបចំនួន ១០.៤៤លានដុល្លារ ដែលមានខ្សែបណ្តាញតង់ស្យុងមធ្យមសរុប ៨២.១៥ គីឡូម៉ែត្រ ក្នុងនោះរួមមាន ខ្សែបណ្តាញអាកាសមានប្រវែងសរុបប្រមាណ ៤៩.៦២ គីឡូម៉ែត្រ ខ្សែបណ្តាញកប់ដីមានប្រវែងសរុបប្រមាណ ១១.៥១គីឡូម៉ែត និងខ្សែបណ្តាញកប់ក្រោមបាតសមុទ្រ ប្រវែងសរុបប្រមាណ ២១.០២ គីឡូម៉ែត្រ។

សូមជម្រាបជូនថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានផ្តល់កម្ចីវិនិយោគប្រមាណ៥ លានដុល្លារអាមេរិក សម្រាប់ថ្លៃសាងសង់ដោយគ្មានការប្រាក់ សម្រាប់ទូទាត់មួយផ្នែកធំនៃគម្រោងខាងលើ ដោយសងរំលោះក្នុងទឹកប្រាក់ ១ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីចូលរួមជាបដិភាគនៅក្នុងសុឆន្ទៈនៃការសហប្រតិបត្តិការ និងជួយបន្ធូរបន្ថយផ្នែកថវិការបស់អគ្គិសនីកម្ពុជា។

ជាមួយគ្នានេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី បានសាងសង់ខ្សែបណ្តាញអគ្គិសនីអាកាសតង់ស្យុង ៣៥ គីឡូវ៉ុល ប្រវែងសរុបប្រមាណ២២ គីឡូម៉ែត្រ បន្ថែមពីខ្សែបណ្តាញរបស់អគ្គិសនីកម្ពុជា ដែលមានប្រវែងជាង២០ គីឡូម៉ែត្រ ខ្សែបណ្តាញអាកាសតង់ស្យុង ០.៤ គីឡូវ៉ុល ប្រវែងសរុបប្រមាណ ២០.៨គីឡូម៉ែត្រ និងដំឡើងត្រង់ស្វូរ 35/0,4kV មានចំនួន ២៣ គ្រឿង ដែលត្រូវចំណាយថវិកាសរុបចំនួន ២ លានដុល្លារអាមេរិក។

បន្ថែមទៀតនោះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គ្រោងនឹងសាងសង់ស្ថានីយផលិតអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យបន្ថែមទៀត ដែលជាថាមពលកកើតឡើងវិញ និងជាប្រភពជំនួយបន្ថែម។ លើសពីនេះទៀត ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវបេតុងយ៉ាងច្រើនខ្វាត់ខ្វែង លើកោះទាំងមូល និងកំពុងសាងសង់ព្រលានយន្តហោះផងដែរ៕

The post អ្នកឧកញ៉ា គិត ម៉េង ទម្លាក់ថវិកា ៥លានដុល្លារឱ្យរដ្ឋាភិបាលខ្ចីមិនគិតការប្រាក់អភិវឌ្ឍខ្សែបណ្តាញអគ្គិសនីក្រោមបាតសមុទ្រ appeared first on .

មន្រ្តីថា រោងចក្រក្រុមហ៊ុន Ford នៅខេត្តពោធិ៍សាត់ គ្រោងដំណើរការមុនចូលឆ្នាំខ្មែរ
ដូចការគ្រោងទុក ក្រុមហ៊ុនផលិតរថយន្តដ៏ពេញនិយមរបស់សហរដ្ឋអាមេរិក Ford ដែលវិនិយោគរោងចក្របង្គុំ និងតម្លើងរថយន្តប្រភេទ Ford Renger និងFord Everest នៅខេត្តពោធិ៍សាត់ នឹងបើកដំណើរការខ្សែចង្វាក់ផលិតកម្ម ក្នុងខែមេសាខាងមុខ។ នេះបើតាមលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក្នុងពេលជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិ កាលពីថ្ងៃទី០៧ ខែមករា ស្ថិតនៅស្រុកក្រគរ។

លោក កែវ រតនៈ បានលើកឡើងថា៖ «បើតាមផែនការមិនប្រែប្រួល តាមរយៈការខិតខំប្រឹងប្រែង រយៈពេលជាង៥ឆ្នាំកន្លងមកនេះជាមួយអាជ្ញាធរ គឺរថយន្ត Ford សហរដ្ឋអាមេរិក ប្រភេទFord ទាំងPick-Up ទាំងStation Wagon ឬFord SUV នឹងចាប់ផ្តើមផលិតក្នុងអំឡុងខែមេសា មុនចូលឆ្នាំខ្មែរ ដោយចេញពីទឹកដី នៃស្រុកក្រគរ»។

រោងចក្រផលិតរថយន្ត Ford មានទីតាំង​ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រនេះអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

បើតាមនាយកប្រតិបត្តិក្រុមហ៊ុន RMA  AUTOMOTIVE លោក ងន សាំង បានប្រាប់អ្នកសារព័ត៌មានថា គម្រោងវិនិយោគនេះ មានទំហំវិនិយោគ ប្រមាណ ២១លានដុល្លារអាមេរិក៕

The post មន្រ្តីថា រោងចក្រក្រុមហ៊ុន Ford នៅខេត្តពោធិ៍សាត់ គ្រោងដំណើរការមុនចូលឆ្នាំខ្មែរ appeared first on .