កម្ពុជា មានសមត្ថភាពបង្កើតអគ្គិសនីសម្រាប់នាំចេញដើម្បីរកប្រាក់ចំណូលឱ្យជាតិ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ទាំងហិរញ្ញវត្ថុ ដីធ្លី ទីតាំងសម្រាប់ផលិអគ្គិ សនី និងមានកំលាំងពលកម្មសម្រាប់បង្កើតរោងចក្រ ជាពិសេសថាមពលស្អាត ដើម្បីបង្កើតក៏ដូចជារកប្រាក់ចំណូលឱ្យជាតិ និងការបង្កើតការងារ ជូន ដល់ប្រជាជនកម្ពុជា ប្រសិនបើមានការបញ្ជាទិញពីបរទេស។នេះបើយោងតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី ២១ ខែវិច្ឆិកានេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ជុំវិញវិស័យអគ្គិសនីនេះ អាស៊ានបានដាក់គោលការណ៍ជាច្រើនទស្សវត្សយូរ មកហើយ នៃការធ្វើខ្សែបណ្តាញប្រទាក់ក្រឡាព័ទ្ធជុំវិញអាស៊ាន ខណៈដែលនៅអឺរ៉ុបមានគ្រប់គ្រាន់, អាហ្រ្វិចមានមួយចំណែក, ដែលបញ្ហានេះ តែអាស៊ី មិនទាន់មានការតភ្ជាប់គ្នានៅឡើយ តែកន្លងមកនេះ មានប្រទេសបី មានឡាវ ម៉ាឡេស៊ី និងប្រទេសសាំងហ្គាពួរ តាមរយៈខ្សែបណ្តាញលើអាកាស ដែលមានទ្រង់ទ្រាយតូចប្រមាណ ១០០ មេហ្គាវ៉ាត់បុណ្ណោះ ។

ពាក់ព័ន្ធវិស័យអគ្គិសនីនេះ ប្រទេសសាំងហ្គាពួរ ចង់ពង្រឹកបញ្ហាអគ្គិសនីនេះ ក្នុងនោះសាំងហ្គាពួរក៏បាន ឃើញកម្ពុជាកំពុងនាំមុខបញ្ហាថាមពលស្អាតនេះ ហើយក៏ចាប់អារម្មណ៍។ បញ្ហានេះ កន្លងមកប្រទេសទាំងពីរ បានជជែកគ្នាផងដែរ ដោយ ប្រទេសសាំងហ្គាពួរគឺចង់បានទាំងថ្លៃថោកសមរម្យ និងជាថាមពលស្អាតណាស់ ។ បញ្ហានេះកម្ពុជាគ្រោងសហការជាមួយសាំងហ្គាពួរ ដោយមានគោលដៅរបស់កម្ពុជាចំនួន២៖ យុទ្ធសាស្រ្តទី១ ប្រសិនជាខ្សែតភ្ជាប់គ្នារវាង ប្រទេសទាំងពីរ និងប្រែក្លាយកម្ពុជា មិនត្រឹមផ្គត់ផ្គងថាមពលស្អាតក្នុងប្រទេសប៉ុណ្ណោះទេ តែជាការផលិតថាមពលស្អាតថាមពល ព្រះអាទិត្យ និងវារីអគ្គិសនីមួយចំនួន រុញទៅសាំងហ្គាពួរ ដើម្បីបង្កើតចំណូលឲ្យជាតិ និងការបង្កើតការងារជូនដល់ប្រជាជនកម្ពុជា។ យុទ្ធសាស្រ្តទី២ ទាក់ទងអគ្គិសនីនេះ គឺជាការចែករំលែកថាមពលស្អាតឲ្យប្រទេសដែលមិនមាន, នេះគឺជាការបើក ឆន្ទៈឱ្យប្រទេសអាស៊ាន និងពិភពលោកឃើញថា កម្ពុជាមិនត្រឹមចង់មានថាមពលសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែកម្ពុជាក៏មានបេះដូង ទូលាយ ក្នុងការចែករំលែកថាមពលស្អាតនេះដែរ ។ 

បើយោងតាមលោករដ្ឋមន្ត្រី  ប្រសិនគេត្រូវការកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ទាំងហិរញ្ញវត្ថុ ទាំងដីធ្លី ទាំងទីតាំងសម្រាប់ផលិអគ្គិសនី និងមានកំលាំងពលកម្ម ប្រសិនមានការ បញ្ជាទិញពីបរទេសពិប្រាកដ៕ សារេត