ក្មេងទំនើង

ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ ចូលរួមដាំបន្លែ ចិញ្ចឹមសត្វ និងធ្វើគម្របលេណដ្ឋាន គាំទ្រកម្លាំងជួរមុខ
ទណ្ឌិតជាក្មេងទំនើង ភេទប្រុសចំនួន ៧៩០នាក់ ដែលត្រូវបានផ្ទេរទៅអនុវត្តទោសនៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់ និងពន្ធនាគារខេត្តឧត្តរមានជ័យ កំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដាំដុះបន្លែ ចិញ្ចឹមសត្វ ធ្វើគម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗដើម្បីគាំទ្រដល់កម្លាំងជួរមុខការពារអធិបតេយ្យភាពជាតិ។

យោងតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ ខែមិថុនា បានឱ្យដឹងថា ទណ្ឌិតទាំងនេះត្រូវបានផ្ទេរពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តនានា ដោយក្នុងនោះ ៦៥១នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់ និង ១៣៩នាក់ទៀត ទៅពន្ធនាគារខេត្តឧត្តរមានជ័យ។

អគ្គនាយកដ្ឋានពន្ធនាគារ បញ្ជាក់ថា កម្មវិធីនេះជាផ្នែកមួយនៃការអប់រំ កែប្រែ និងស្តារនីតិសម្បទាទណ្ឌិត តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការចូលរួមការងារផលិតកម្ម ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ស្របពេលបណ្តុះស្មារតីស្រឡាញ់ជាតិ និងការទទួលខុសត្រូវចំពោះសង្គម។ ជាមួយគ្នានេះ កម្មវិធីបណ្តុះបណ្តាលខាងលើ ត្រូវបានអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងគម្របលេណដ្ឋាន។

បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានអំពាវនាវដល់យុវជនឱ្យចៀសវាងពីអំពើ អបាយមុខ និងសកម្មភាពដែលនាំឱ្យប្រព្រឹត្តបទល្មើស ព្រមទាំងចូលរួមកសាងសង្គមប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ខណៈអាជ្ញាធរនឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើង៕

The post ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ ចូលរួមដាំបន្លែ ចិញ្ចឹមសត្វ និងធ្វើគម្របលេណដ្ឋាន គាំទ្រកម្លាំងជួរមុខ appeared first on .

សម្តេចធិបតី៖ ការផ្ទេរទណ្ឌិតជាក្មេងទំនើងទៅជួយដល់ជួរមុខ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះថា ការផ្ទេរទណ្ឌិតជាក្មេងទំនើងទៅជួយដល់ជួរមុខ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អនុវត្តតាមអនុសាសន៍ របស់ សម្ដេចកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ដោយបានឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ គិតគូររៀបចំនិងបញ្ជូនទណ្ឌិតក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់ជួរមុខក្នុងការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗដែលសមស្រប ដើម្បីជួយដល់កងទ័ពជួរមុខក៏ដូចជាកងវិស្វកម្ម។

ជាក់ស្តែងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន០២ គឺ មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) ចំនួន៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន ១៣៩នាក់។

​យ៉ាងណាមិញ សម្តេចធិបតី បានសង្កត់ធ្ងន់ថា តាមរយៈសកម្មភាពការផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ទៅកាន់ជួរមុខនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីធ្វើសកម្មភាពដែលមានប្រយោជន៍ជួយដល់សមរភូមិមុខផង៕ អត្ថបទ៖ហ្សាលីន

The post សម្តេចធិបតី៖ ការផ្ទេរទណ្ឌិតជាក្មេងទំនើងទៅជួយដល់ជួរមុខ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន appeared first on .

សមត្ថកិច្ច​​មិន​​ឃាត់ខ្លួនទេ គ្រាន់​តែ​ហៅមកអប់រំហើយត្រឡប់ទៅផ្ទះវិញ
យុវតីរហ័សនាម
«បងធំមេសាង
ខេត្តព្រៃវែង»
ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម
Facebook ដោយប្រើប្រាស់ពាក្យសម្ដី
និងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះ
ដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ
ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំ
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។

តាមរយៈវីដេអូចែកចាយក្នុងបណ្ដាញសង្គមនោះ
យុវតីខាងលើមានបក្ខពួកជាច្រើននាក់
បានស្ទាក់ម៉ូតូរបស់យុវតីចំនួន
៤នាក់ផ្សេងទៀត ដែលអះអាងថា
ជាអ្នកមកពីស្រុកផ្សេង
មិនមែននៅស្រុកមេសាងនោះទេ។
ហើយមូលហេតុដែលក្រុមយុវតីខាងលើ
ស្ទាក់សួរនាំ និងគំរាមរកវាយគេនោះ
ដោយសារតែភាគីម្ខាងទៀត
បានមើលមុខឌឺដងដាក់ខ្លួន។

លោក នៅ
ហាច អធិការនគរបាលស្រុកមេសាង
ឲ្យដឹងនៅរសៀលថ្ងៃនេះថា
ក្រោយឃើញវីដេអូមិនសមរម្យដែលត្រូវបានចែកចាយ
ក្នុងលក្ខណៈមិនសមរម្យដែលអាចប៉ះពាល់ដល់សន្ដិសុខ
សណ្ដាប់ធ្នាប់សង្គម
លោកបានធ្វើការស្រាវជ្រាវ
និងឈានដល់ការឃាត់ខ្លួនយុវតីខាងលើយកមកសួរនាំ។

យុវតីដែលអ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យរហ័សនាមថា
«បងធំមេសាង» នោះ
មានឈ្មោះ ចាន់រី ជាសិស្សថ្នាក់ទី១១
នៅវិទ្យាល័យមេសាង ហើយថ្ងៃកើតហេតុនោះ
តាំងពីថ្ងៃទី១១ ខែមករា
ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ
បន្ទាប់ពីយុវតីទាំងអស់នោះ
មកពីមើលគេប្រកួតបាល់នៅវិទ្យាល័យមេសាង។

អធិការនគរបាលស្រុកមេសាង
បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនមកសួរនាំ
កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការអប់រំយុវតីខាងលើ
ហើយមានការធានាពីអាណាព្យាបាល
និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបែបនេះ
ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ
មិនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអ្វីនោះទេ។

បើតាមលោកអធិការ
សម្រាប់យុវតីម្នាក់នេះ
កន្លងទៅមិនធ្លាប់បានធ្វើសកម្មភាពបែបនេះឡើយ
ពោលទើបតែលើកទី១នោះទេ៕

The post សមត្ថកិច្ច​​មិន​​ឃាត់ខ្លួនទេ គ្រាន់​តែ​ហៅមកអប់រំហើយត្រឡប់ទៅផ្ទះវិញ appeared first on .