ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

QR Code ស្តង់ដា ជួយធុរជនងាយស្រួលផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវ QR Code ស្តង់ដា នៅលើវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation)” ដែលអាចផ្ទៀងផ្ទាត់ បានតាម “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនេះ គឺជាការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយក្នុងការផ្តល់ សេវាសាធារណៈ ឱ្យកាន់តែមានភាពងាយស្រួល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាឱ្យកាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងមុំទី១ នៃបញ្ចកោណទី៥ របស់យុទ្ធសាស្ត្របញ្ជារកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការដាក់QR Code ស្តង់ដានៅលើ“វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម(Certificate of Incorporation)” នឹងផ្តល់ភាពងាយស្រួលដល់ ធុរជន និងសាធារណជនទាំងអស់ ធ្វើការផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវនៃឯកសារ ដោយគ្រាន់តែប្រើប្រាស់ម៉ាស៊ីនថតរបស់ឧបករណ៍ឆ្លាតវៃក្នុងការស្កេន QR Code តែប៉ុណ្ណោះ។
ផ្អែកតាម មាត្រា៦នៃអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verity.gov.kh ឯកសារដែលដាក់បញ្ចូល QR Code ស្តង់ដា គឺអាចប្រើជាផ្លូវការបាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាស ឡើយ។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verity.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលានិងកាត់បន្ថយចំណាយនានាព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាលនេះ ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ៕

The post QR Code ស្តង់ដា ជួយធុរជនងាយស្រួលផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្ម appeared first on .

រដ្ឋមន្រ្តីប្រៃសណីយ៍ ណែនាំដល់ក្រុមការងារខណ្ឌទាំង១៤ ពន្លឿនពង្រឹងគុណភាពសេវាក្នុងរាជធានីភ្នំពេញ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើការណែនាំទៅកាន់ក្រុមការងារបច្ចេកទេស ទាំង​៩ក្រុម និងខណ្ឌទាំង១៤ ជួយពង្រឹង និងពន្លឿនក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង។

នេះបើយោងតាមប្រសាសន៍លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្លែងក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ ទាំង​៩ក្រុម កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ លោក ជា វ៉ាន់ដេត បានណែនាំដល់ក្រុមការងារបន្តពង្រឹងគុណភាពសេវាក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី​ និងទីតាំងអគារខ្ពស់ៗ​ ក្នុងការជំរុញគុណភាពសេវា។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំក្រុមការងារទទួលបន្ទុកតាមតំបន់នីមួយៗក្នុងរាជធានីភ្នំពេញ ត្រូវបន្តសម្របសម្រួលការចុះសម្ភាសន៍តាមតំបន់ក្នុងការសិក្សាស្វែងយល់អំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជុំវិញការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិត ដើម្បីជាធាតុចូលក្នុងការរៀបចំជាដំណោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។

គួរបញ្ជាក់ដែរថា គិតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាង់សង់ “បង្គោលអង់តែនរួម” ៧៤បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុន។ ស្ថានីយអង់តែនចំនួន១៥៧ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ៣៧ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ ស្ថានីយ ដែលប្រតិបត្តិករបានបំពាក់ស្ថានីយអង់តែនតាមការបានគ្រោងទុក។

ជាមួយគ្នានេះ ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានសាងសង់បន្ថែម “បង្គោលអង់តែនរួម” ២៩៨ បង្គោល ដែលស្ថានីយអង់តែនចំនួន៣២០ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ២៥ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ១០៣ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ១៩២ ស្ថានីយ។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុកផងដែរ៕

The post រដ្ឋមន្រ្តីប្រៃសណីយ៍ ណែនាំដល់ក្រុមការងារខណ្ឌទាំង១៤ ពន្លឿនពង្រឹងគុណភាពសេវាក្នុងរាជធានីភ្នំពេញ appeared first on .

តើបណ្តាញអ៊ិនធឺណិតដំបូងគេបង្អស់ តភ្ជាប់កម្ពុជាទៅកាន់ពិភពលោកនៅពេលណា? ហើយអ្នកណាជាអ្នកបង្កើត?
ស្របពេលការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននិងអ៊ិនធឺណិតមាននិន្នាកាកើនឡើងរហូតមកដល់សព្វថ្ងៃនេះ តើដឹងទេថាកម្ពុជាបានតភ្ជាប់បណ្តាញអ៊ិនធឺណិតដំបូងគេបង្អស់ទៅកាន់ពិភពលោកនៅពេលណា? ហើយអ្នកណាជាអ្នកបង្កើតឡើងនិងឈ្មោះអ្វីខ្លះ?

លោក អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឱ្យដឹងថាការតភ្ជាប់បណ្តាញអ៊ិនធឺណិតដំបូងទំហំតែ 64Kbps ប៉ុណ្ណោះតាមរយៈផ្កាយរណបវីសាត ទៅត្រង់ស៊ីតនៅប្រទេសសឹង្ហបុរី ហើយអ្នកផ្តួចផ្តើមបង្កើតដោយក្រុមការងារនៃនាយកដ្ឋានទូរគមនាគមន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលដឹកនាំដោយលោក ម៉ូវ ចរិយា ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បច្ចុប្បន្ន សហការទំនុកបម្រុងដោយអង្គការអន្តរជាតិនៃមជ្ឈមណ្ឌលស្រាវជ្រាវនៃប្រទេសកាណាដានៅខែឧសភា ឆ្នាំ១៩៩៧។

យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់របស់ លោក អ៊ឹម វុត្ថា ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឱ្យដឹងថា ពេលនោះហើយដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតមជ្ឈមណ្ឌលផ្តល់សេវាអ៊ិនធឺណិតតដំបូងគេបង្អស់ ដោយដាក់ឈ្មោះថា «មជ្ឈមណ្ឌលខេមណិតឬCamnet Center»ដែលកាលណោះបណ្តាញតភ្ជាប់អ៊ិនធឺណិតនេះ ដាក់ឱ្យដំណើរការជាសាធារណៈត្រឹមតែតំណភ្ជាប់បច្ចេកវិទ្យាបញ្ជូនសារអេឡិកត្រូនិកឬហៅថាe-mail តាមរយ:តំណភ្ជាប់តាមខ្សែទូរស័ព្ទហៅថា Dial-up និងប្រើប្រាស់អាសយដ្ឋានពិធីការឬហៅថា IP របស់ប្រទេសសឹង្ហបុរី។បន្ទាប់មក ក៏កកើតឡើងប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិតមួយទៀត ហៅថា BigPond (បច្ចុប្បន្ន គឺ Cogetel/Online) ដែលប្រើប្រាស់អាសយដ្ឋានពិធីការ IP របស់ប្រទេសអូស្ត្រាលី ដោយសារអ្នកគ្រប់គ្រងមេរបស់គាត់គឺក្រុមហ៊ុនតែលស្រ្តា។

លោកបន្តថា«នៅក្នុងឆ្នាំ២០០១​​ណ បណ្តាប្រតិបត្តិករទាំងអស់កើតឡើងជាបន្តបន្ទាប់នៅលើទីផ្សារអ៊ិនធឺណិតនៅកម្ពុជា ដែលពួកគេបានប្រើប្រាស់អាសយដ្ឋានពិធីការ ឬ IP របស់ខ្លួន តាមរយៈស្នើសុំទៅអង្គការអន្តរជាតិមួយឈ្មោះថា «មជ្ឈមណ្ឌលបណ្តាញអ៉ីនធឺណិតអាស៊ីប៉ាស៊ីហ្វិក ហៅថា APNIC»រហូតដល់សព្វថ្ងៃ។

ក្រោយមកបច្ចេកវិទ្យាអ៊ិនធឺណិតនេះដែលមានល្បឿនលឿនទៅៗ ចំនួនអ្នកប្រើប្រាស់កាន់តែកើនឡើង ទន្ទឹមនឹងការហក់ចូលនៃបច្ចេកវិទ្យាបណ្តាញតភ្ជាប់តាមរយៈខ្សែកាប្លិ៍អុបទិកមកដល់កម្ពុជានៅក្នុងឆ្នាំ១៩៩៧ ផងដែរ ដែលបណ្តាញដំបូងបំផុតបានត្រូវសិក្សានិងសាងសង់ពីព្រំប្រទល់វៀតណាម ដល់ព្រំប្រទល់ថៃឡង់ដ៍ តាមបណ្តោយផ្លូវជាតិលេខ១ និងលេខ៥ ឆ្លងកាត់រាជធានីភ្នំពេញ ដាក់ឲ្យដំណើរការរបស់ក្រុមការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលដឹកនាំដោយលោក ទូច ហេង ដែលបច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើនឹងរដ្ឋមន្រ្តី និងអ្នកចុះអនុវត្តផ្ទាល់ដោយក្រុមការងារដែលដឹកនាំដោយរូបខ្ញុំបាទ អ៊ឹម វុត្ថា បច្ចុប្បន្នជាទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានឋានៈស្មើនឹងរដ្ឋលេខាធិការ។

បណ្តាញខ្សែកាប្លិ៍អុបទិកនេះ ជាបណ្តាញតភ្ជាប់ក្នុងប្រទេសនិងអន្តរជាតិដំបូងបង្អស់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ហើយក៏ជាបណ្តាញភ្ជាប់អ៊ិនធឺណិតអន្តរជាតិដីគោកឆ្ពោះទៅប្រទេសហុងកុង និងសឹង្ហបុរី តាមរយៈបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្ររបស់ប្រទេសវៀតណាម និងថៃឡង់ដ៍។

កត្តានេះ ដោយសារទំហំបញ្ជូនអ៉ីនធឺណិតរបស់កម្ពុជាយើងមានមិនលើសពី 10 Gbps មុនឆ្នាំ២០១០ នោះសហគមខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រអន្តរជាតិធំៗលើសកលលោក គេមិនអនុញ្ញាតឲ្យកម្ពុជាយើងចូលតភ្ជាប់បណ្តាញក្រោមបាតសមុទ្រនេះឡើយ។

លោក អ៊ឹម វុត្ថា គូសបញ្ជាក់ថា«លុះដល់ឆ្នាំ២០១៧ និង២០១៨ ទើបកម្ពុជាមានសមត្ថភាពទុន និងទំហំប្រើប្រាស់កាន់តែច្រើនសមល្មមនឹងចូលរួមជាសមាជិកសហគមនោះបាន ទើបយើងមានបណ្តាញខ្សែកាប្លិ៍ក្រោមបាតសមុទ្រដែលវិនិយោគដោយក្រុមហ៊ុនឯកជនពីរ គឺ ១) ក្រុមហ៊ុនថែលកូថេក (MCT) និង២) ក្រុមហ៊ុនចិន CFOCN (AAE-1) ដែលកំពុងដំណើរការតភ្ជាប់យ៉ាងសកម្មរបស់បណ្តាញអ៊ិនធឺណិតល្បឿនលឿននៅកម្ពុជាយើង»៕

អត្ថបទ៖សារេត

The post តើបណ្តាញអ៊ិនធឺណិតដំបូងគេបង្អស់ តភ្ជាប់កម្ពុជាទៅកាន់ពិភពលោកនៅពេលណា? ហើយអ្នកណាជាអ្នកបង្កើត? appeared first on .

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លុប​អាជ្ញា​បណ្ណ​សេវា​បញ្ញើឆាប់រហ័ស​អន្តរជាតិ​ របស់ក្រុមហ៊ុនចំនួន ២
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិរបស់​ក្រុមហ៊ុនចំនួន ២ ដែលបានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្ម ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអោយដឹងថា ក្រុមហ៊ុនទាំង២នោះ រួមមាន៖ក្រុមហ៊ុន PHNOM PENH SORYA DEKCHUNCHOUN NAKDAMNOEUR CO., LTD. និងក្រុមហ៊ុន ALADDIN EXPRESS CO., LTD. ។

ស្របគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានណែនាំឱ្យប្រតិបត្តិករទាំងពីរ ឱ្យបំពេញកាតព្វកិច្ច​ទទួល​ខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ក្នុងករណី​មាន​ការ​តវ៉ាជាយថាហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ ៕

The post ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លុប​អាជ្ញា​បណ្ណ​សេវា​បញ្ញើឆាប់រហ័ស​អន្តរជាតិ​ របស់ក្រុមហ៊ុនចំនួន ២ appeared first on .