ក្រុងប៉េកាំង

Tesla បិទ Showroom រថយន្តនៅចិនលើកដំបូង ចំពេលរដ្ឋាភិបាលរឹតបន្តឹងវិធានការកូវីដ ១៩
កាលពី​ថ្ងៃទី ០២ វិច្ឆិកា​កន្លងទៅ សារព័ត៌មាន CNA បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី​ Tesla បាន​ប្រកាសបិទ Showroom រថយន្តនៅទីក្រុងប៉េកាំង បន្ទាប់ពី​បើកដំណើរការ​អស់រយៈពេល​ជិត ១០ ឆ្នាំ។

ប្រភពដដែល​បន្ថែមថា Showroom នៅទីក្រុងប៉េកាំង​នេះ គឺ​ជា​ការ​ចាប់ផ្ដើម​ដំបូង​របស់ Tesla លើទីផ្សារ​ចិន ហើយ​បន្ទាប់​ពីផុតកុងត្រា​ជួល​កន្លែង ក្រុមហ៊ុន​ក៏​សម្រេចចិត្ត​បិទ​វា ដោយសារ​ចង់​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រលក់ថ្មី ស្របពេល​រដ្ឋាភិបាល​រឹតបន្តឹង​វិធានការ​ទប់ស្កាត់​កូវីដ ១៩ ផង បណ្ដាល​ឲ្យ​ការ​លក់​នៅ​ទីនោះ​មាន​ការ​ធ្លាក់ចុះ​។

សូមជម្រាបដែរថា ក្រុមហ៊ុន Tesla មាន Showroom ច្រើនជាង ២០០ កន្លែង​ទូទាំង​ប្រទេសចិន ហើយ​ទីតាំង​ដែល​បាន​បិទ​ថ្មីៗនោះ គឺ​ស្ថិតនៅ​ផ្សារទំនើប Parkview Green នៅទីក្រុងប៉េកាំង។

គួររំលឹក​ដែរថា ក្រុមហ៊ុន Tesla ទំនង​ជា​អាច​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​លក់​រថយន្ត​ថ្មី បន្ទាប់​ពី​ការ​លក់​ធ្លាក់ចុះ ដោយសារ​រថយន្ត Tesla ទាំងអស់​គឺ​មិនមាន​លក់​នៅ​តាម​ហាងលក់​រថយន្ត​ទូទៅ​ឡើយ ពោល​គឺ​ក្រុមហ៊ុន​ជា​អ្នកលក់​ដោយផ្ទាល់ ដែល​មាន​ន័យថា Tesla ដើរតួជា​អ្នកផលិតផង និង​ជាអ្នកលក់រាយ​ផង៕

The post Tesla បិទ Showroom រថយន្តនៅចិនលើកដំបូង ចំពេលរដ្ឋាភិបាលរឹតបន្តឹងវិធានការកូវីដ ១៩ appeared first on .

សម្ដេច ហ៊ុន សែន សម្រេច​ទៅ​ក្រុ​ង​​ប៉េ​កាំ​ងវិញ ជំនួសទៅ​កាន់​ទីក្រុង​វ៉ូ​ហា​ន
សម្ដេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បានបង្ហោះសារ នៅព្រឹកថ្ងៃ ពុធនេះថា ក្រសួង​ការ​បរ​ទេស​ចិន​មិន​អនុញ្ញាតឲ្យសម្តេចទៅកាន់​ទី​ក្រុង​វ៉ូហាន​បាន​ទេ ដោយ​លើក​ហេតុ​ផល​ថា នៅ​ទី​នោះ​កំពុង​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ថ្មីខ្លាំង​
ដូច្នេះ ភាគីចិន សម្រេចឲ្យសម្តេចទៅក្រុងប៉េងកាំងជំនួសវិញ។

តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងចាក​ចេញពីប្រ​ទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ។

ប៉ុន្តែក្រសួងការបរទេសចិនឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើរ ទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិន​ឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញ​ក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ។

​ការ​បញ្ជាក់​របស់​ក្រសួង​ការ​បរ​ទេស​ចិន គឺ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សម្ដេចតេជោ ហ៊ុន
សែន បាន​ចុះ​ផ្សាយ​ថា ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន គឺ​មិន​មែន​ជា​ឧប​ស​គ្គ​របស់​សម្ដេច​ឡើយ​។

សូមបញ្ជាក់ថា សម្ដេចតេជោ ​បាន​រាយ​ការណ៍​សុំ​កា​រអនុ​ញ្ញាត​ពី​ចិន ដើម្បីធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វ៉ូហាន ដើម្បី​ជួប​សួរ​សុខ​ទុក្ខ​ផ្ទាល់​និស្សិត​ខ្មែរ​២៣​នាក់ ដែល​កំពុង​ជាប់​ក្នុង​ទី​ក្រុង​នេះ​។

ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី កើនឡើងដល់​ជិត ៥០០​នាក់
គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែកុម្ភៈ ក្នុងនោះ​១​ករណី​ស្ថិតក្នុង​ទឹកដី​ហ្វីលីពីន​
ក្រៅពី​នេះ អ្នកស្លាប់ទាំងទាំងអស់​គឺ​ស្ថិតក្នុង​ប្រទេស​ចិន៕

The post សម្ដេច ហ៊ុន សែន សម្រេច​ទៅ​ក្រុ​ង​​ប៉េ​កាំ​ងវិញ ជំនួសទៅ​កាន់​ទីក្រុង​វ៉ូ​ហា​ន appeared first on .