ក្រុងអរិយក្សត្រ

ពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងអរិយក្សត្រ ធ្វើឡើងនៅបុរី របស់ឧកញ៉ា គង់ ប៊ុនហាវ នារសៀលនេះ
នារសៀល​ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣​នេះ​ ​​លោក គង់ សោភ័ណ្ឌ​ អភិបាល​​នៃ​គណៈអភិបាលខេត្ត​កណ្តាល ​​នឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​បង្កើត និង​ដាក់​ឱ្យ​​ដំណើរការ​នូវ​រដ្ឋបាលក្រុងអរិយក្សត្រ ​នៃ​ខេត្ត​កណ្តាល និង​ពិធី​ប្រកាស​ចូល​កាន់​​មុខ​តំណែង​ជា​អភិបាល អភិបាលរង​នៃ​គណៈអភិបាល​ក្រុង​អរិយក្សត្រ ​ដែល​កម្មវិធី​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​បុរី វីទ្បា ទួលសង្កែ អរិយក្សត្រ ​​របស់ ​ឧកញ៉ា គង់ ប៊ុនហាវ។

ដើម្បី​ឱ្យ​ដំណើរការ​កម្មវិធី​ខាង​លើ​នេះ​ទៅ​បាន​រលូន នៅ​ព្រឹកថ្ងៃពុធ​​នេះ​ ក្រុមការងារ​​​បាន​និង​កំពុង​​រៀបចំ​ទីតាំង​ប្រារព្វ​កម្មវិធី​ស្ទើរ​តែ​រួច​រាល់​អស់​ហើយ ខណៈ​ដែល​ទីតាំង​ប្រារព្វ​កម្មវិធី​ នឹង​ធ្វើ​ឡើង​នៅ​ជាប់​​នឹង​សាលាក្រុងអរិយក្សត្រ​តែ​ម្តង ដែល​ស្ថិត​នៅ​បុរី វីទ្បាទួលសង្កែ គម្រោងអរិយក្សត្រ (The Sanctuary City) នៅភូមិ​បារាជ សង្កាត់​ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

សូម​ជម្រាប​ថា កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០២៣​ សម្តេចតេជោ នាយករដ្ឋមន្ត្រី ​បាន​ចេញ​អនុក្រឹត្យ​​តែងតាំង​លោក ចាន់ តារា អតីត​អភិបាលរង​ស្រុក​​​ខ្សាច់​កណ្តាល ជា​អភិបាលក្រុង​អរិយក្សត្រ ខណៈ​ដែល​ការ​បោះឆ្នោត​លើកទី១ ​​​​​ក្នុង​ការ​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​អរិយក្សត្រ ​​នៃ​ខេត្តកណ្តាល ​​​​​​ត្រូវ​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ទី០៩ ខែមេសា ឆ្នាំ២០២៣។

ជាមួយគ្នា​នេះ ​​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​​កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក៏​បាន​ចេញ​ប្រកាស​​ផ្ទេរ​ភារកិច្ច និង​តែងតាំង​​អភិបាលរង​នៃ​គណៈអភិបាលក្រុង​អរិយក្សត្រ ចំនួន ៦​រូប​ ដែល​រួម​មាន៖ លោក ផៃ ច័ន្ទសុភី, លោក ផុន គឹមឡុង, លោក ស៊ឺង សុផាន់ណា, លោក ជា ហ៊ោ, លោក ចាន់ គឿយ និង​លោកស្រី ធី សុវណ្ណថា។

គួរ​រំឭក​ថា ​​​កាល​ពី​ថ្ងៃ​សុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​​បាន​ចេញ​អនុក្រឹត្យ​ បង្កើត​ក្រុង​អរិយក្សត្រ នៃ​ខេត្ត​កណ្តាល ដោយ​កាត់​ឃុំ​ចំនួន ០៦ ពី​ស្រុក​ខ្សាច់​កណ្តាល គឺ​ឃុំ​បាក់ដាវ ឃុំ​កោះ​ឧកញ៉ា​តី ឃុំព្រែក​អំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និង​ឃុំ​ស្វាយជ្រំ និង​ឃុំ​ចំនួន ០៥ ពី​ស្រុក​ល្វាឯម គឺ​ឃុំ​អរិយក្សត្រ ឃុំសារិកា​កែវ ឃុំ​ពាម​ឧកញ៉ាអុង ឃុំព្រែកក្មេង និង​ឃុំ​បារុង ដែលធ្វើឱ្យ​ក្រុងអរិយក្សត្រ មាន​សង្កាត់​សរុប​ចំនួន ១១៕​

The post ពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងអរិយក្សត្រ ធ្វើឡើងនៅបុរី របស់ឧកញ៉ា គង់ ប៊ុនហាវ នារសៀលនេះ appeared first on .

លោកស្រី ធី សុវណ្ណថា ទទួលការតែងតាំងជា «អភិបាលរង» ក្រុងអរិយក្សត្រ
អតីតសកម្មជនគណបក្សប្រឆាំង លោកស្រី ធី សុវណ្ណថា ត្រូវបានរាជ​រដ្ឋា​ភិបាលសម្រេចតែងតាំងប្រគល់តំណែងជាអភិបាលរង នៃគណៈអភិបាលក្រុង​អរិយ​ក្សត្រ ដែលជាក្រុងបង្កើតថ្មីនៅក្នុងខេត្តកណ្តាល។

ក្នុងសេចក្តីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ចុះហត្ថលេខាដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ក្រៅតែពីតែងតាំងលោកស្រី ធី សុវណ្ណថា ក៏សម្រេចផ្ទេរ និងតែងតាំងសមាសភាពអភិបាលរងក្រុង ៥នាក់ផ្សេង​ទៀតរួមមាន លោក ផៃ ច័ន្ទសុភី ផ្ទេរពីអភិបាលរងស្រុកល្វាឯម, លោក ផុន គឹមឡុង, លោក ស៉ឹង សុផាន់ណា, លោក ជា ហ៊ោ និង លោក ចាន់ គឿយ។

ក្រុងអរិយក្សត្រ ទើបត្រូវបានរាជរដ្ឋាភិបាល សម្រេចបង្កើតជាក្រុងថ្មីមួយរបស់ខេត្តកណ្តាល តាមរយៈអនុក្រឹត្យចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ក្រុងនេះមានសង្កាត់សរុបចំនួន១១ ដោយកាត់ពីស្រុកខ្សាច់កណ្តាលចំនួន៦ឃុំ និងពីស្រុកល្វាឯមចំនួន៥ឃុំ។

សង្កាត់ទាំង១១ នៃក្រុងអរិយក្សត្ររួមមាន៖ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ សម្រាប់ទីតាំងរដ្ឋបាល សាលាក្រុងអរិយក្សត្រ ស្ថិតនៅបុរី វីទ្បាទួលសង្កែ គម្រោងអរិយក្សត្រ (The Sanctuary City) នៅភូមិ​បារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕

The post លោកស្រី ធី សុវណ្ណថា ទទួលការតែងតាំងជា «អភិបាលរង» ក្រុងអរិយក្សត្រ appeared first on .

បុរី របស់ ឧកញ៉ា១រូប ត្រូវបានជ្រើសរើសធ្វើជាទីតាំង «សាលាក្រុងអរិយក្សត្រ»
រដ្ឋបាលក្រុងអរិយក្សត្រ ​​បាន​សម្រេច​​​យក​ទីតាំង​ បុរី វីទ្បា ទួលសង្កែ អរិយក្សត្រ ​​របស់ ​ឧញ៉ា គង់ ប៊ុនហាវ ​​ធ្វើ​ជា​ «សាលាក្រុងអរិយក្សត្រ» ​​បណ្តោះអាសន្ន ​​ខណៈ​ដែល​ក្រុង​ទើប​បង្កើត​ថ្មី​មួយ​នេះ ពុំ​ទាន់​មាន​អគារ​រដ្ឋបាល​នៅ​ឡើយ និង​ដើម្បីងាយស្រួល​ផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ។

កាលពី​​ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ម្សិល​មិញ​នេះ ក្រុមការងាររដ្ឋបាលក្រុងអរិយក្សត្រ បានរៀបចំ​បំពាក់​ផ្លាកសាលាក្រុងអរិយក្សត្រ នៅបុរី វីទ្បាទួលសង្កែ គម្រោងអរិយក្សត្រ(The Sanctuary City) ស្ថិតនៅភូមិ​បារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ បុរី វីទ្បាទួលសង្កែ ជា​ទីតាំង​មួយ​ល្អ ដែល​​នៅ​កៀក​ជិត​រាជធានីភ្នំពេញ ​​ត្រឹម​តែ ៣គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពី​ទីក្រុង​កោះពេជ្រ ​​​ហើយ​ជា​ទីតាំង​មួយ​ ប្រជាពលរដ្ឋ​នៅ​តំបន់​អរិយក្សត្រ​​តែង​ឆ្លងកាត់​ញឹកញាប់​ជា​ប្រចាំ​ផងដែរ។ ដូច្នេះ​ការ​​ជ្រើសរើស​ទីតាំង​នេះ ធ្វើ​ជា «សាលាក្រុង​អរិយក្សត្រ» នឹង​មាន​ភាព​ងាយ​ស្រួល​​​ទាំង​អ្នកផ្តល់សេវា និង​អ្នកទទួល​សេវា​រដ្ឋបាល​ផ្សេងៗ។

គួរ​រំឭក​ថា ​​​កាល​ពី​ថ្ងៃ​សុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​​បាន​ចេញ​អនុក្រឹត្យ​ បង្កើត​ក្រុង​អរិយក្សត្រ នៃ​ខេត្ត​កណ្តាល ដោយ​កាត់​ឃុំ​ចំនួន ០៦ ពី​ស្រុក​ខ្សាច់​កណ្តាល គឺ​ឃុំ​បាក់ដាវ ឃុំ​កោះ​ឧកញ៉ា​តី ឃុំព្រែក​អំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និង​ឃុំ​ស្វាយជ្រំ និង​ឃុំ​ចំនួន ០៥ ពី​ស្រុក​ល្វាឯម គឺ​ឃុំ​អរិយក្សត្រ ឃុំសារិកា​កែវ ឃុំ​ពាម​ឧកញ៉ាអុង ឃុំព្រែកក្មេង និង​ឃុំ​បារុង ដែលធ្វើឱ្យក្រុងអរិយក្សត្រ មាន​សង្កាត់​សរុប​ចំនួន ១១។

ទទឹម​នឹង​នេះ កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០២៣​ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ចេញ​អនុក្រឹត្យ​​តែងតាំង​លោក ចាន់ តារា អតីត​អភិបាលរង​ស្រុក​​​ខ្សាច់​កណ្តាល ជា​អភិបាលក្រុង​អរិយក្សត្រ ខណៈ​ដែល​ការ​បោះឆ្នោត​លើកទី១ ​​​​​ក្នុង​ការ​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​អរិយក្សត្រ ​​នៃ​ខេត្តកណ្តាល ​​​​​​ត្រូវ​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ទី០៩ ខែមេសា ឆ្នាំ២០២៣៕

ឧកញ៉ា គង់ ប៊ុនហាវ អគ្គនាយក ក្រុមហ៊ុន បុរី វីឡាទួលសង្កែ

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

The post បុរី របស់ ឧកញ៉ា១រូប ត្រូវបានជ្រើសរើសធ្វើជាទីតាំង «សាលាក្រុងអរិយក្សត្រ» appeared first on .

ឧកញ៉ា២រូប លើកឡើងពីតម្លៃអចលនទ្រព្យ តំបន់អរិយក្សត្រ ក្រោយការបង្កើតក្រុងថ្មី
ឧកញ៉ា២រូបដែលសុទ្ធតែអ្នកជំនាញអចលនទ្រព្យ ​​បាន​បង្ហាញ​ទស្សនៈ​ស្រដៀង​គ្នា​ចំពោះ​តម្លៃ​អចលទ្រព្យ នៅ​តំបន់​អរិយក្សត្រ ​ថា​​​នឹង​បន្ត​ស្ទុះ​ឡើង​ខ្លាំង​​​ទៅ​មុខ​ទៀត ​​​​បន្ទាប់ពី​រាជរដ្ឋាភិបាល​ សម្រេច​បង្កើត​ក្រុង​អរិយក្សត្រ នៃខេត្ត​កណ្តាល ​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ។

ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ

ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ មានប្រសាសន៍ថា៖ “ដីធ្លីនៅ​តំបន់​អរិយក្សត្រ ជាពេលដែលត្រូវឡើងថ្លៃ ពីព្រោះតំបន់ដែលនៅជិតរាជធានីភ្នំពេញ មានតែតំបន់ហ្នឹងមួយទេ (អរិយក្សត្រ) មានតម្លៃសមរម្យ ដោយកន្លងមកជួបបញ្ហាការលំបាកធ្វើដំណើរ។ បើគ្មានស្ពានទេត្រូវការ​ពេល​វេលាយូរក្នុងការឆ្លងសាឡង”។

លោកឧកញ៉ា​ បាន​គូសបញ្ជាក់ថា នៅពេលមានស្ពានប្រជាជនមានភាពងាយស្រួលក្នុងការធ្វើដំណើរ អ្នក​វិនិយោគទុនជាតិ អន្តរជាតិ ក៏អាចវិនិយោគអចលនទ្រព្យនៅតំបន់នោះ ព្រោះចរាចរនឹងកើនឡើងខ្ពស់ ហើយ​ការអភិវឌ្ឍនឹងរីកចម្រើនលឿន ដោយសារមានស្ពានភ្ជាប់ជាមួយរាជធានី។

ចំណែកឯ​ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានថ្លែងថា ការបង្កើតក្រុងថ្មីនេះ គឺជាសញ្ញាណមួយដ៏ល្អដែលបង្ហាញថា តំបន់នោះជាតំបន់មានសក្តានុពល ​មានអត្រាប្រជាជន​ និងសេដ្ឋកិច្ច​កើនឡើង ​ព្រមទាំងបង្ហាញថា រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមតំបន់នានាជាបន្ត​បន្ទាប់​ឱ្យកាន់តែរីកចម្រើន។

ឯ​ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល

លោកឧកញ៉ា បាន​បន្ថែម​ថា កត្តានេះ ជាសញ្ញាណល្អមួយ សម្រាប់តម្លៃអចលនទ្រព្យ​ ដែលនឹងធ្វើឱ្យតម្លៃដីនឹង​កើនឡើង។ លោកបន្ថែមថា អរិយក្សត្រ កន្លងមកគឺតំបន់ពេជ្យមិនទាន់ច្នៃ​ បើទោះបីជាតំបន់នេះ ស្ថិតនៅ​ក្បែរ​រាជធានីភ្នំពេញក្តី ​ប៉ុន្តែក្រោយពេលរាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតក្រុងជាផ្លូវការបែបនេះ មានន័យថា រាជរដ្ឋាភិបាល កំពុងតែត្រៀមខ្លួន ជំរុញឱ្យតំបន់អរិយក្សត្រ ​កាន់តែរីកចម្រើនថែមទៀត​ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងកំណើនប្រជាជន។

គួរបញ្ជាក់ថា ​​​​កាល​ពី​ថ្ងៃ​សុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​​បាន​ចេញ​អនុក្រឹត្យ​ បង្កើត​ក្រុង​អរិយក្សត្រ នៃ​ខេត្ត​កណ្តាល ដោយ​កាត់​ឃុំ​ចំនួន ០៦ ពី​ស្រុក​ខ្សាច់​កណ្តាល គឺ​ឃុំ​បាក់ដាវ ឃុំ​កោះ​ឧកញ៉ា​តី ឃុំព្រែក​អំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និង​ឃុំ​ស្វាយជ្រុះ និង​ឃុំ​ចំនួន ០៥ ពី​ស្រុក​ល្វាឯម គឺ​ឃុំ​អរិយក្សត្រ ឃុំសារិកា​កែវ ឃុំ​ពាម​ឧកញ៉ាអុង ឃុំព្រែកក្មេង និង​ឃុំ​បារុង។ នេះ​មាន​ន័យ​ថា ក្រុងអរិយក្សត្រ មាន​សង្កាត់​សរុប​ចំនួន ១១ ខណៈ​ដែល​ទីតាំង​រដ្ឋបាល ក្រុង​អរិយក្សត្រ គឺ​ស្ថិត​នៅ​ក្នុង​សង្កាត់​អរិយក្សត្រ៕

The post ឧកញ៉ា២រូប លើកឡើងពីតម្លៃអចលនទ្រព្យ តំបន់អរិយក្សត្រ ក្រោយការបង្កើតក្រុងថ្មី appeared first on .