ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines

ក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិ Emirate Airlines ចាប់ផ្តើមហោះហើរជើងទី១ រវាងខេត្តសៀមរាប និងទីក្រុងឌូបៃ
ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines (EK) បានសម្ពោធជើងហោះហើរដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាជើងហោះហើរទី១ រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដោយឆ្លងកាត់ប្រទេសថៃ លើដំណាក់ផ្លូវ៖ ឌូបៃ-បាងកក-សៀមរាបអង្គរ-បាងកក-ឌូបៃ។

ការសម្ពោធជើងហោះហើរដឹកជញ្ជូនតាមផ្លូវអាកាសជើងទី១នេះ ធ្វើឡើងក្រោមអធិបតីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិអង្គរ ខេត្តសៀមរាប។

ពិធីសម្ពោធជើងហោះហើរដឹកជញ្ជូនតាមផ្លូវអាកាស របស់ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines (EK) នេះជាជើងហោះហើរទី១ រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដោយឆ្លងកាត់ប្រទេសថៃ លើដំណាក់ផ្លូវ៖ ឌូបៃ-បាងកក-សៀមរាបអង្គរ-បាងកក-ឌូបៃ មានចំនួន ៣ជើង ក្នុង១សប្តាហ៍ ចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ដោយមានការអញ្ជើញចូលរួមពីក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines ក្រុមហ៊ុនYACA ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines (EK) ក៏មានជើងហោះហើរ រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ជារៀងរាល់ថ្ងៃផងដែរ លើដំណាក់ផ្លូវពីទីក្រុង ឌូបៃ-សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី-ឌូបៃ ចំនួន ៧ជើង ក្នុង១សប្តាហ៍ ដែលបានចាប់ផ្តើមហោះហើរតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤មកម្ល៉េះ៕

The post ក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិ Emirate Airlines ចាប់ផ្តើមហោះហើរជើងទី១ រវាងខេត្តសៀមរាប និងទីក្រុងឌូបៃ appeared first on .

អាកាសចរណ៍អន្តរជាតិធំៗពីរ នឹងបង្កើនជើងហោះហើរបន្ថែមមកកាន់ខេត្តសៀមរាប និងទីក្រុងភ្នំពេញ
ភ្នំពេញ៖ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines នឹងហោះពីទីក្រុង ឌូបៃ មកកាន់ខេត្ត សៀមរាប ដែលចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៥ខាងមុខ ដោយប្រើយន្តហោះខ្នាតធំ boeing 777 300er និងក្រុមហ៊ុនអាកាសចរណ៍ Turkey Airlines នឹងហោះពីទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួគី មកកាន់ ទីក្រុងភ្នំពេញ ដែលចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ដោយប្រើយន្តហោះខ្នាតធំ Airbus A330 ឬ Boeing 777។នេះបើយោងតាមក្រសួងទេសចរណ៍ដែលបង្ហាញឱ្យដឹងកាលពីថ្ងៃទី៤ខែមីនាឆ្នាំ២០២៥។

វឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិ បានរីកចម្រើនគួរជាទីមោទន: ។ក្រោមកិច្ចសហការ និងការជំរុញបើកចំហជើងមេឃកម្ពុជា ក្នុងការទទួលយកភ្ញៀវជាតិ អន្តរជាតិ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្តពង្រីក និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា ។

ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈពេលខ្លីនិងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។

ជាលទ្ធផលក្នុងឆ្នាំ២០២៤កន្លងមក ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសបានសរុបចំនួន ៦,២៤ លាននាក់ កំណើនប្រមាណ ២២% ទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង កំណើន ១៤% និងដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន ដែលមានកំណើន ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិទាំងបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋ បាលពិសេសហុងកុងនិងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។ ក្នុងឆ្នាំ២០២៤ កម្ពុជា ក៍បានសម្រេចលើការតភ្ជាប់ជើងហោះហើរជាប្រតិ្តសាស្ត្ររវាងរាជធានីភ្នំពេញនិងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត់ និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងឌុយប៉ៃ និងទីក្រុងដូហា។

ក្នុងឆ្នាំ២០២៥ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍ ដោយនៅក្នុងនោះ ជើងហោះហើរទ្វេទិស (Flight Movements) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។ បើប្រៀបធៀបចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ការហោះហើរទ្វេទិស (Flight Movements) មានការកើនឡើងប្រមាណជាង ៦០ជើងក្នុងមួយសប្តាហ៍។

ក្នុងឆ្នាំ២០២៥នេះ កម្ពុជា ក៏រំពឹងទុកផងដែរ នឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មី ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Indigo Airlines (ពីប្រទេសឥណ្ឌា) Etihad Airways (ពីប្រទេសអេមីរ៉េតអារ៉ាប់រួម) និង Turkish Airlines (ពីប្រទេសតួកគី) ព្រមទាំងការពង្រីកជើងហោះហើរថ្មីបន្ថែមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines (ពីប្រទេសអេមីរ៉េតអារ៉ាប់រួម) ទៅកាន់ខេត្តសៀមរាប។

ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បើប្រៀបធៀបរវាងឆ្នាំ២០២៤ និងឆ្នាំ២០១៩ (មុនវិបត្តិជំងឺកូវីដ-១៩) កម្ពុជា បានសម្រេចបាន ៥៧% នៃការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស (២០១៩៖ ១១,០២៥លាននាក់, ២០២៤៖ ៦,២៤លាននាក់) ។

ជាមួយគ្នានេះ ការដឹកជញ្ជូនតាមផ្លូវអាកាស មានគោលដៅផងដែរ ដើម្បីចូលរួមអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ស្ថិតនៅក្នុងបញ្ចកោណទី២.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រគួតប្រជែង និងមុំទី២.ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល៕

The post អាកាសចរណ៍អន្តរជាតិធំៗពីរ នឹងបង្កើនជើងហោះហើរបន្ថែមមកកាន់ខេត្តសៀមរាប និងទីក្រុងភ្នំពេញ appeared first on .