ក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិ Emirate Airlines ចាប់ផ្តើមហោះហើរជើងទី១ រវាងខេត្តសៀមរាប និងទីក្រុងឌូបៃ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines (EK) បានសម្ពោធជើងហោះហើរដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាជើងហោះហើរទី១ រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដោយឆ្លងកាត់ប្រទេសថៃ លើដំណាក់ផ្លូវ៖ ឌូបៃ-បាងកក-សៀមរាបអង្គរ-បាងកក-ឌូបៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្ពោធជើងហោះហើរដឹកជញ្ជូនតាមផ្លូវអាកាសជើងទី១នេះ ធ្វើឡើងក្រោមអធិបតីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិអង្គរ ខេត្តសៀមរាប។

ពិធីសម្ពោធជើងហោះហើរដឹកជញ្ជូនតាមផ្លូវអាកាស របស់ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines (EK) នេះជាជើងហោះហើរទី១ រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដោយឆ្លងកាត់ប្រទេសថៃ លើដំណាក់ផ្លូវ៖ ឌូបៃ-បាងកក-សៀមរាបអង្គរ-បាងកក-ឌូបៃ មានចំនួន ៣ជើង ក្នុង១សប្តាហ៍ ចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ដោយមានការអញ្ជើញចូលរួមពីក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines ក្រុមហ៊ុនYACA ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines (EK) ក៏មានជើងហោះហើរ រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ជារៀងរាល់ថ្ងៃផងដែរ លើដំណាក់ផ្លូវពីទីក្រុង ឌូបៃ-សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី-ឌូបៃ ចំនួន ៧ជើង ក្នុង១សប្តាហ៍ ដែលបានចាប់ផ្តើមហោះហើរតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤មកម្ល៉េះ៕