ក្រុមហ៊ុន Heineken

ក្រុមហ៊ុនផលិតស្រាបៀរធំបំផុតលំដាប់ទី២ លើលោក Heineken ប្រកាសបិទរោងចក្រនៅសិង្ហបុរី
Heineken ដែលជាក្រុមហ៊ុនផលិតស្រាបៀរធំជាងគេលំដាប់ទី២ លើពិភពលោកផ្អែកតាមតម្លៃទីផ្សារ នឹងបិទរោងចក្ររបស់ខ្លួន នៅក្នុងសិង្ហបុរី នៅចុងឆ្នាំ២០២៧ ហើយផ្លាស់ប្តូរទីតាំងផលិតទៅកាន់ប្រទេសម៉ាឡេស៊ី និងវៀតណាមជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញការផ្លាស់ប្តូរទ្រង់ទ្រាយធំនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុនហូឡង់ កំពុងសម្លឹងរកមើលការកាត់បន្ថយកម្លាំងការងាររហូតដល់ ៦ ០០០ កន្លែងទូទាំងពិភពលោក ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ក្រុមហ៊ុន Heineken បាននិយាយកាលពីពេលថ្មីៗនេះថា នៅពេលដែលការផ្លាស់ប្តូរនេះត្រូវបានបញ្ចប់ ខ្លួននឹងនាំចូលស្រាបៀរពីរោងចក្រផលិតស្រាបៀរផ្សេងនៅក្នុងតំបន់ ទៅកាន់ប្រទេសសិង្ហបុរីជំនួសវិញ។

ជម្រាបជូនផងដែរថា ការផលិតទ្រង់ទ្រាយធំនៅក្នុងរោងចក្រស្រាបៀរ Tuas របស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី និងជាកន្លែងដែលស្រាបៀរ Tiger ត្រូវបានផលិតតាំងពីឆ្នាំ១៩៩០ ផងនោះ នឹងត្រូវបិទបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៧ ហើយប្តូរការផលិតទាំងស្រុងទៅកាន់រោងចក្រស្រាបៀរ នៅប្រទេសម៉ាឡេស៊ី និងវៀតណាមវិញ៕​

The post ក្រុមហ៊ុនផលិតស្រាបៀរធំបំផុតលំដាប់ទី២ លើលោក Heineken ប្រកាសបិទរោងចក្រនៅសិង្ហបុរី appeared first on .

ក្រុមហ៊ុន Heineken ជម្រុះបុគ្គលិករាប់ពាន់នាក់ទូទាំងពិភពលោក ខណៈអ្នកផឹកស្រាបៀរថយចុះ
ក្រុមហ៊ុនស្រាបៀរលំដាប់កំពូលរបស់ហូឡង់ Heineken បានប្រកាសកាត់បន្ថយបុគ្គលិករហូតដល់ ៦ ០០០ កន្លែងនៅទូទាំងពិភពលោក ខណៈកំពុងប្រឈមមុខទៅនឹងសម្ពាធទីផ្សារដ៏លំបាក ជាមួយនឹងតម្រូវការលក់ស្រាបៀរធ្លាក់ចុះខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមលោក Dolf van den Brink នាយកប្រតិបត្តិរបស់ Heineken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”យើងនៅតែបន្តប្រុងប្រយ័ត្នខ្ពស់ក្នុងការរំពឹងទុកជុំវិញកំណើនប្រាក់ចំណូលប្រចាំឆ្នាំរបស់យើង សម្រាប់ស្ថានភាពទីផ្សារស្រាបៀរដ៏លំបាកនៅពេលនេះ”។

លោក Den Drink បានសង្កត់ធ្ងន់ទៀតថា ដើម្បីបង្កើនល្បឿននៃផលិតភាពក្នុងទ្រង់ទ្រាយធំ ដើម្បីដោះស្រាយបញ្ហាខាងលើ ក្រុមហ៊ុននឹងកាត់បន្ថយការងារចន្លោះពី​ ៥ ០០០ ទៅ ៦ ០០០ កន្លែង ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ជម្រាបជូនផងដែរថា កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញរបស់ពិភពលោកមួយនេះ បានប្រកាសរួចហើយថាខ្លួនកំពុងកាត់បន្ថយ ឬចាត់តាំងការងារឡើងវិញចំនួន ៤០០ កន្លែង ដែលជាផ្នែកមួយនៃការរៀបចំឡើងវិញនូវការិយាល័យកណ្តាលរបស់ខ្លួន នៅទីក្រុងAmsterdam ប្រទេសហូឡង់ ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ។ ក្រុមហ៊ុន Heineken មានបុគ្គលិកប្រហែល ៨៧ ០០០ នាក់ នៅទូទាំងពិភពលោក៕​

The post ក្រុមហ៊ុន Heineken ជម្រុះបុគ្គលិករាប់ពាន់នាក់ទូទាំងពិភពលោក ខណៈអ្នកផឹកស្រាបៀរថយចុះ appeared first on .

Heineken ប្រកាសបិទរោងចក្រស្រាបៀរមួយកន្លែង នៅប្រទេសវៀតណាម
ក្រុមហ៊ុន Heineken បានប្រកាសបិទរោងចក្រស្រាបៀរមួយកន្លែងនៅប្រទេសវៀតណាម ដែលមានទីតាំងនៅក្នុងខេត្ត Quang Nam បន្ទាប់ពីការលក់មានការថយចុះជាខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។​

បន្ថែមពីនោះ ក្រុមហ៊ុនហូឡង់មួយនេះ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយថា៖ ពួកយើងនឹងបញ្ឈប់រាល់សកម្មភាពទាំងអស់ នៅក្នុងរោងចក្រមួយនេះ ហើយក៏កំពុងស្វែងរកក្រុមហ៊ុនផ្សេងៗ ដែលចង់ទិញយកវា។ ពួកយើងគ្មានបំណងបន្តប្រតិបត្តិការ នៅក្នុងរោងចក្រនៃខេត្ត Quang Nam នេះនាពេលអនាគតឡើយ។

ជុំវិញការបិទរោងចក្រនេះផងដែរ ក្រុមហ៊ុន Heineken ក៏បានជួយសម្រួលដល់បុគ្គលិកក្នុងរោងចក្រ ដោយមួយចំនួនធំ នឹងផ្ទេរទៅធ្វើការនៅរោងចក្រផ្សេងទៀតក្នុងប្រទេសវៀតណាម ខណៈមួយចំនួនទៀត នឹងត្រូវបានក្រុមហ៊ុនផ្ដល់សំណងជាលុយសុទ្ធ ដែលមានទំហំច្រើនជាងកិច្ចកុងត្រារបស់ពួកគេ។

សូមជម្រាបដែរថា បច្ចុប្បន្ន ក្រុមហ៊ុន Heineken គឺមានរោងចក្រផលិតស្រាបៀរចំនួន ៥កន្លែងនៅប្រទេសវៀតណាម បន្ទាប់ពីប្រកាសបិទរោងចក្រក្នុងខេត្ត Quang Nam ខណៈក្រុមហ៊ុននេះគឺបានបណ្ដាក់ទុននៅវៀតណាមជាង ១ពាន់លានដុល្លារ និងបង្កើតឱកាសការងាររហូតដល់ ២៥០ ០០០កន្លែង ដល់ប្រជាជនវៀតណាមផងដែរ៕

The post Heineken ប្រកាសបិទរោងចក្រស្រាបៀរមួយកន្លែង នៅប្រទេសវៀតណាម appeared first on .

ក្រុមហ៊ុនស្រាបៀរ Heineken ប្រកាសដកខ្លួនពីទីផ្សាររុស្ស៊ី ទោះខាតលុយជិត ៣២០ លានដុល្លារ
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យក្រុមហ៊ុនធំៗជាច្រើនទូទាំងពិភពលោក ចាប់ផ្ដើមដកខ្លួនចេញពីទីផ្សាររុស្ស៊ី ដែលជាការបង្ហាញពីការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចលើមហាអំណាចមួយនេះ។

ក្នុងនោះ ក្រុមហ៊ុនស្រាបៀរ Heineken បានប្រកាសថា ពួកគេនឹងចាកចេញពីទីផ្សាររុស្ស៊ី ឲ្យបានមុនដាច់ឆមាសទី ១ នៃឆ្នាំ ២០២៣ បើទោះជាទទួលការខាតបង់ ៣០០ លានអឺរ៉ូ ឬប្រហែល ៣១៨ លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពី Reuters។

ពួកគេបានបញ្ជាក់ទៀតថា មូលហេតុដែលពន្យារពេលការចាកចេញនោះគឺ ភាគីដែលសន្យាទិញក្រុមហ៊ុន Heineken នៅរុស្ស៊ី កំពុងមានបញ្ហា ដូច្នេះពួកគេត្រូវរង់ចាំរហូតដល់កិច្ចកុងត្រាលក់ត្រូវបញ្ចប់ ទើបអាចចាកចេញពីរុស្ស៊ីបាន។

សូមជម្រាបដែរថា ក្រុមហ៊ុន Heineken គឺជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយដែលប្រកាសបោះបង់អាជីវកម្មនៅរុស្ស៊ី បន្ទាប់ពី Apple និង McDonald’s ក្រោយរុស្ស៊ីទទួលទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច និងអឺរ៉ុបជាទំងន់៕

The post ក្រុមហ៊ុនស្រាបៀរ Heineken ប្រកាសដកខ្លួនពីទីផ្សាររុស្ស៊ី ទោះខាតលុយជិត ៣២០ លានដុល្លារ appeared first on .

ក្រុមហ៊ុន Heineken បង់​ពន្ធ​ចូល​រដ្ឋ​ច្រើន​ជាង​គេ ​ក្នុង​វិស័យ​ផលិត​ស្រា​បៀរនៅ​កម្ពុជា
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារបាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន HEINEKEN (Cambodia) ជា​សហគ្រាស​មួយ​មាន​អនុលោមភាព​សារពើពន្ធ​ខ្ពស់ ដែល​បាន​ចូលរួមចំណែក​ក្នុង​ការបំពេញ​កាតព្វកិច្ច​ពន្ធដារ​ផ្ទៃក្នុង ដោយ​បាន​បង់ពន្ធ​ជូន​រដ្ឋ​ច្រើនជាងគេ​លំដាប់​ទី​១ ក្នុង​វិស័យ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរានៅកម្ពុជា។

ការ​លើក​ឡើង​នេះ ខណៈការសម្ពោធដាក់ឱ្យដំណើរការ ឧបករណ៍វាស់ចំណុះស្រាបៀរ នៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន HEINEKEN។

មន្រ្តី​ថ្នាក់​ដឹកនាំ​ដែល​ទទួល​ខុស​ត្រូវ​រកចំណូល​ពន្ធ​ចូលរដ្ឋ​នេះ​បាន​ឲ្យ​ដឹងថា  ក្រុមហ៊ុន Henineken បាន​​អនុលោមភាព​សារពើពន្ធ​ខ្ពស់​ប្រភេទ “​មាស​” និង ជា​ក្រុមហ៊ុន​ដំបូង និង​ឈានមុខ​គេ​ក្នុង​វិស័យ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ក្នុងស្រុក ដែល​បាន​ស្ម័គ្រចិត្ត​ក្នុង​ការចូល​រួមសហកា​រ​ដំឡើង និង​ប្រើប្រាស់​ឧបករណ៍​វាស់​ចំណុះ ស្របតាម​ការសម្រេចរ​បស់​រាជរដ្ឋាភិបាល​។

អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ឲ្យដឹ​ង​បន្ត​ថា ការ​ដាក់​ដំណើរការ​ឧបករណ៍​វាស់​ចំណុះ​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ដំបូង​គេ​សម្រាប់​ក្រុមហ៊ុន HEINEKEN (Cambodia) ជំរុញ​លើកទឹកចិត្ត​ដល់​សហគ្រាស​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ផ្សេងៗ​ទៀត​ចូលរួម​អនុវត្ត​កាតព្វកិច្ច​ ពង្រឹង​អនុលោមភាព​សារពើពន្ធ ដើម្បី​ជាការ​ចូលរួមចំណែក​ដ​ល់​អភិវឌ្ឍន៍​ជាតិ និង​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា និង​ដើរតួនាទី​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​។

បើ​តាម​របាយការណ៍​នៃ​អគ្គនាយកដ្ឋាន​គយក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២១ រដ្ឋ​ប្រមូលពន្ធបានសរុបប្រមាណ ១ ៩០៩ លានដុល្លារអាមេរិកស្មើនឹងប្រមាណ ៨៥% នៃផែនការពន្ធដាឆ្នាំ ២០២១ ។

ចំណូលពន្ធដានៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២១ នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ មានការថយចុះប្រមាណ ១៥១,៣០ លានដុល្លារអាមេរិកឬស្មើនឹងប្រមាណ ៧% ។ ទោះជាយ៉ាងណាតួលេខនេះ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដា ចាត់ទុកថា ជាតួលេខល្អមួយដែលកម្ពុជាកំពុងប្រឈមនឹងវិបត្តិដោយសារតែរីករាលដាលនៃកូវីដ ១៩ តែចំណូលនៅតែមានភាពល្អប្រសើរ៕

The post ក្រុមហ៊ុន Heineken បង់​ពន្ធ​ចូល​រដ្ឋ​ច្រើន​ជាង​គេ ​ក្នុង​វិស័យ​ផលិត​ស្រា​បៀរនៅ​កម្ពុជា appeared first on .