ក្រុមហ៊ុន Heineken ជម្រុះបុគ្គលិករាប់ពាន់នាក់ទូទាំងពិភពលោក ខណៈអ្នកផឹកស្រាបៀរថយចុះ

អន្តរជាតិ

ក្រុមហ៊ុនស្រាបៀរលំដាប់កំពូលរបស់ហូឡង់ Heineken បានប្រកាសកាត់បន្ថយបុគ្គលិករហូតដល់ ៦ ០០០ កន្លែងនៅទូទាំងពិភពលោក ខណៈកំពុងប្រឈមមុខទៅនឹងសម្ពាធទីផ្សារដ៏លំបាក ជាមួយនឹងតម្រូវការលក់ស្រាបៀរធ្លាក់ចុះខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលោក Dolf van den Brink នាយកប្រតិបត្តិរបស់ Heineken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”យើងនៅតែបន្តប្រុងប្រយ័ត្នខ្ពស់ក្នុងការរំពឹងទុកជុំវិញកំណើនប្រាក់ចំណូលប្រចាំឆ្នាំរបស់យើង សម្រាប់ស្ថានភាពទីផ្សារស្រាបៀរដ៏លំបាកនៅពេលនេះ”។

លោក Den Drink បានសង្កត់ធ្ងន់ទៀតថា ដើម្បីបង្កើនល្បឿននៃផលិតភាពក្នុងទ្រង់ទ្រាយធំ ដើម្បីដោះស្រាយបញ្ហាខាងលើ ក្រុមហ៊ុននឹងកាត់បន្ថយការងារចន្លោះពី​ ៥ ០០០ ទៅ ៦ ០០០ កន្លែង ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ជម្រាបជូនផងដែរថា កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញរបស់ពិភពលោកមួយនេះ បានប្រកាសរួចហើយថាខ្លួនកំពុងកាត់បន្ថយ ឬចាត់តាំងការងារឡើងវិញចំនួន ៤០០ កន្លែង ដែលជាផ្នែកមួយនៃការរៀបចំឡើងវិញនូវការិយាល័យកណ្តាលរបស់ខ្លួន នៅទីក្រុងAmsterdam ប្រទេសហូឡង់ ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ។ ក្រុមហ៊ុន Heineken មានបុគ្គលិកប្រហែល ៨៧ ០០០ នាក់ នៅទូទាំងពិភពលោក៕​