ក្រុមហ៊ុន Trip.com

ភ្នាក់ងារទេសចរណ៍អនឡាញធំបំផុតរបស់ចិន ដាក់លក់កញ្ចប់ដំណើរកម្សាន្តទៅកាន់អវកាសក្នុងតម្លៃជិត ៨ សែនដុល្លារ
ក្រុមហ៊ុន Trip.com ដែលជាភ្នាក់ងារទេសចរណ៍តាមអនឡាញធំជាងគេបង្អស់របស់ប្រទេសចិន កំពុងផ្តល់ជូននូវកញ្ចប់ដំណើរកម្សានទៅកាន់អវកាសរយៈពេល ៦ថ្ងៃ ក្នុងតម្លៃ ៥,១លានយ៉ន់ (ប្រហែល ៧៦០ ០០០ដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

កញ្ចប់ទេសចរណ៍នេះត្រូវបានផ្តល់ជូនតាមរយៈ HHtravel ដែលជាម៉ាកយីហោទេសចរណ៍លំដាប់ខ្ពស់របស់ Trip.com ដោយរួមបញ្ចូលទាំងការហ្វឹកហ្វឺនរយៈពេល ៤ថ្ងៃនៅសហរដ្ឋអាមេរិក មុនពេលជិះយានអវកាសរយៈពេល ៩០នាទី ដែលប្រតិបត្តិការដោយក្រុមហ៊ុន Virgin Galactic ចេញពីទីក្រុង New Mexico។

យ៉ាងណាមិញ ជុំវិញដំណើរកម្សាន្តនេះ អ្នកដំណើរនឹងទទួលបានបទពិសោធបណ្តែតខ្លួននៅក្នុងយានអវកាស រយៈពេលប៉ុន្មាននាទី និងមើលទិដ្ឋភាពភពផែនដីទាំងមូលតាមរយៈបង្អួចចំនួន ១៧ របស់យានអវកាស ក្នុងអំឡុងពេលហោះហើរនាថ្ងៃទីប្រាំ។

យោងតាមសារព័ត៌មាន South China Morning Post បានឱ្យដឹងទៀតថា ចាប់តាំងពីកម្មវិធីដំណើរកម្សាន្តទៅកាន់ទីអវកាសសម្រាប់ឆ្នាំ២០២៧ នេះត្រូវបានប្រកាសដាក់លក់កាលពីដើមសប្តាហ៍មុនមក មានអតិថិជនចំនួន ២ នាក់បានកក់កញ្ចប់ទេសចរណ៍នេះរួចហើយ ដែលនេះជាផលិតផលទេសចរណ៍អវកាសដែលមានតម្លៃថ្លៃជាងគេបំផុតដែលត្រូវបានដាក់លក់ជាសាធារណៈនៅក្នុងប្រទេសចិន៕​

The post ភ្នាក់ងារទេសចរណ៍អនឡាញធំបំផុតរបស់ចិន ដាក់លក់កញ្ចប់ដំណើរកម្សាន្តទៅកាន់អវកាសក្នុងតម្លៃជិត ៨ សែនដុល្លារ appeared first on .

ក្រុមហ៊ុនទេសចរណ៍Trip.com មានបំណងបន្តសហការជាមួយក្រុមហ៊ុនដៃគូកម្ពុជា ដើម្បីនាំភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន
លោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com បានបង្ហាញពីគោលបំណងក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោកស្រី Jane Sun បានបង្ហាញអំពីដំណើរការអាជីវកម្ម និងសក្តានុពលរបស់ក្រុមហ៊ុន Trip.com ដែលមានប្រតិបត្តិការអាជីវកម្មផ្តោតជាសំខាន់លើវិស័យទេសចរណ៍។

ជាមួយគ្នានេះ លោកស្រីក៏បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ដែលជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង។

ជាការឆ្លើយតបនៃជំនួបនោះ សម្តេចធិបតី បានបង្ហាញនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេស តាមរយៈកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បាន និងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា Trip.com គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក ។ អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជា សំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើម នៅកម្ពុជា តាមរយៈវេបសាយ Trip.com ហើយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ៕

The post ក្រុមហ៊ុនទេសចរណ៍Trip.com មានបំណងបន្តសហការជាមួយក្រុមហ៊ុនដៃគូកម្ពុជា ដើម្បីនាំភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន appeared first on .