ក្រុមឧទ្ទាមហាម៉ាស

UN៖តំបន់ហ្គាហ្សាត្រូវការជំនួយក្រោយសង្គ្រាមធំបំផុត តាំងពីជំនាន់សង្គ្រាមលោកលើកទី២
កាលពីថ្ងៃទី០២ ខែឧសភា អង្គការសហប្រជាជាតិ បាននិយាយថា ជំនួយកសាងហេដ្ឋារចនាសម្ព័ន្ធ ក្រោយចប់សង្គ្រាមនៅតំបន់ហ្គាហ្សា គឺទាមទារឲ្យសមាគមន៍អន្តរជាតិខ្នះខ្នែងខ្លាំងបំផុត តាំងពីជំនាន់សង្គ្រាមលោកលើកទី២។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ថ្លៃចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នៅតំបន់ហ្គាហ្សា គឺអាចមានរហូតដល់ទៅ ៤០ពាន់លានដុល្លារឯណោះ។

សង្គ្រាមនៅតំបន់ហ្គាហ្សា គឺបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្ទើរទាំងស្រុង និងបានសម្លាប់ជីវិតមនុស្សរាប់ម៉ឺននាក់ឯណោះ ខណៈបច្ចុប្បន្ននេះក៏នៅមានគ្រាប់បែកមិនទាន់ផ្ទុះ បង្កប់នៅក្រោមដីរាប់ពាន់គ្រាប់ថែមទៀត។

គួររំលឹកបន្តិចថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាសនៅតំបន់ហ្គាហ្សា បានផ្ទុះកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ហើយបច្ចុប្បន្ននេះភាគីទាំងសងខាង កំពុងស្ថិតក្នុងការចរចាបញ្ចប់សង្គ្រាមដោយសន្តិភាព៕

The post UN៖តំបន់ហ្គាហ្សាត្រូវការជំនួយក្រោយសង្គ្រាមធំបំផុត តាំងពីជំនាន់សង្គ្រាមលោកលើកទី២ appeared first on .

សមាជិក EU សឹងទាំងអស់ព្រមានចំៗចំពោះអ៊ីស្រាអែល រឿងវាយលុកបន្ទាយចុងក្រោយក្រុមហាម៉ាស
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបទាំងអស់ លើកលែងតែប្រទេសហុងគ្រីមួយប៉ុណ្ណោះ បានរួមគ្នាព្រមានប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ជុំវិញបំណងក្នុងការវាយលុកទីក្រុង Rafah ខណៈពួកគេបាននិយាយថា វាអាចបង្កជាហានិភ័យកាន់តែខ្លាំងចំពោះជនភៀសខ្លួនប្រមាណ ១,៥លាននាក់ដែលរត់មកជ្រកកោនក្នុងទីក្រុងស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

រដ្ឋមន្ត្រីការបរទេសអៀរឡង់លោក Micheal Martin បាននិយាយមុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ នៅទីក្រុងប្រ៊ុចសែលថា ការវាយប្រហារលើទីក្រុង Rafah នឹងមានមហន្តរាយយ៉ាងពិតប្រាកដ ហើយ​វាគ្មានមនសិការនោះទេ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា ទៅមិនរួចទេក្នុងការទប់ស្កាត់ការស្លាប់របស់ជនស៊ីវិលនៅតំបន់នោះ។ លោកបានបន្ថែមថា យើងត្រូវតែបន្តដាក់សម្ពាធទៅកាន់ប្រទេសអ៊ីស្រាអែល ធ្វើយ៉ាងនេះដើម្បីឲពួកគេយល់ថា មានមនុស្សច្រើនណាស់នៅតាមដងផ្លូវក្នុងទីក្រុង Rafah ហើយវានឹងមិនអាចទៅរួចទេ ដែលមិនប៉ះពាល់ដល់ការស្លាប់របស់ជនស៊ីវិល នៅពេលដែលទីក្រុងត្រូវបានវាយប្រហារនោះ ហើយប្រាកដណាស់ វាប្រឆាំងនឹងការគោរពច្បាប់មនុស្សធម៌។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock ក៏បានអំពាវនាវឱ្យអ៊ីស្រាអែលគោរពច្បាប់មនុស្សធម៌ផងដែរ ប៉ុន្តែលោកស្រីបាននិយាយថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន បើសិនជាយុទ្ធជនហាម៉ាសនៅតែបន្តប្រតិបត្តិការពី Rafah ។ ម្យ៉ាងវិញទៀត លោកស្រីបានសង្កត់ធ្ងន់ថា រឿងដែលសំខាន់បំផុតនោះគឺថា ក្រុមហាម៉ាសនឹងទំលាក់អាវុធចុះ។

ជម្រាបបន្ថែមថា បន្ទាប់ពីកិច្ចចរចារបានបញ្ចប់ សមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង២៦ នៃសហភាពអឺរ៉ុប បានអំពាវនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដើម្បីផ្អាកជំនួយមនុស្សធម៌ភ្លាមៗ ក្នុងន័យនេះដើម្បីធ្វើឲ្យមានបទឈប់បាញ់យូរអង្វែង ព្រមទាំងការដោះលែងចំណាប់ខ្មាំងដោយគ្មានលក្ខខណ្ឌ។

គួរបញ្ជាក់ថា បន្ទាប់ពីការប្រយុទ្ធគ្នាឯតស្រាកស្រាន្តអស់រយៈពេលជិតប្រាំខែមកនេះ អ៊ីស្រាអែលកំពុងតែរៀបចំយុទ្ធសាស្ត្របន្តទៀត ដើម្បីចូលទៅវាយលុកទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ខណៈដែលប្រទេសមួយនេះអះអាងថា ជាបន្ទាយចុងក្រោយតែមួយគត់ប៉ុណ្ណោះរបស់ក្រុមហាម៉ាស ម្លោះហើយកងកម្លាំងអ៊ីស្រាអែលបានចោទប្រកាន់ក្រុមយុទ្ធជនហាម៉ាសថា បានសំងំលាក់ខ្លួនឡុកឡំជាមួយជនស៊ីវិល៕

The post សមាជិក EU សឹងទាំងអស់ព្រមានចំៗចំពោះអ៊ីស្រាអែល រឿងវាយលុកបន្ទាយចុងក្រោយក្រុមហាម៉ាស appeared first on .

ព្រះរាជអាជ្ញា ICC ទទូចឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស គោរពច្បាប់អន្តរជាតិ
ព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC លោក Karim Khan បានអំពាវនាវឲ្យ​ប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស គោរពតាមច្បាប់អន្តរជាតិ និងអនុញ្ញាត​ឲ្យមានការបញ្ជូន​ជំនួយមនុស្សធម៌ទៅកាន់ប្រជាជននៅតំបន់កាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Retuers។

លោក Khan បានបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃ ទៅកាន់ទីតាំងសង្គ្រាមផ្ទាល់ និងបានទទូច​ឲ្យភាគីទាំងសងខាង ត្រូវតែបង្កើតនូវច្រករបៀង សម្រាប់ផ្ដល់ជំនួយមនុស្សធម៌ ដែលស្របទៅតាមច្បាប់អន្តរជាតិ។

“តាមច្បាប់អន្តរជាតិ ការផ្ដល់ជំនួយមនុស្សធម៌គឺជារឿងដែលត្រូវតែអនុញ្ញាត។ ជនស៊ីវិលទាំងអស់ត្រូវតែទទួលបាននូវស្បៀងអាហារ និងថ្នាំសង្កូវ ដោយគ្មានការពន្យារពេល និងធានាឲ្យបាននូវចំនួនផ្គត់ផ្គង់គ្រប់គ្រាន់”។ នេះបើសម្ដីរបស់លោក Khan បាននិយាយ។

ព្រះរាជអាជ្ញារូបនេះ​សង្កត់ធ្ងន់ទៀតថា៖ ភាគីទាំងអស់ត្រូវតែគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ឲ្យខាងតែបាន បើមិនដូច្នោះទេ អ្នកកុំហ៊ានត្អូញត្អែរឲ្យសោះ នៅពេលដែលពួកខ្ញុំចាប់ផ្ដើមប្រើធម៌ក្ដៅ។

សូមជម្រាបបន្ថែមថា លោក Karim Khan ក៏បានដាក់សំណើជួយដល់តុលាការអ៊ីស្រាអែល ក្នុងការស្រាវជ្រាវលើបទឧក្រិដ្ឋ ដែលបង្កឡើងដោយក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា បើទោះជាប្រទេសមួយនេះមិនមែនជាសមាជិករបស់ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ​ក្ដី៕

The post ព្រះរាជអាជ្ញា ICC ទទូចឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស គោរពច្បាប់អន្តរជាតិ appeared first on .

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Elon Musk ឯកភាពលុបបំបាត់ក្រុមហាម៉ាស
អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល មហាសេដ្ឋី Elon Musk បានជួបជជែកគ្នា​​ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយអ្នកទាំង២ បានឯកភាពគ្នា​លើការលើកឡើងថា ក្រុមហាម៉ាសត្រូវតែកម្ទេចចោល។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera បានបង្ហាញថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់ទៅកាន់មហាសេដ្ឋីអាមេរិកថា ពួកគេគ្មានជម្រើសអ្វីឡើយ ក្រៅពីសម្រេចកំទេច​ក្រុមហាម៉ាស ដែលជាអ្នកផ្ដើមនូវសង្គ្រាមមួយនេះ។

ជាមួយគ្នា មេធំ Tesla ក៏បានបង្ហាញការយល់ស្របថា ការសម្រេចចិត្តរបស់អ៊ីស្រាអែល គឺពិតជាត្រឹមត្រូវ ហើយអ៊ីស្រាអែល ពិតជាគ្មានជម្រើសពិតមែន។

សូមជម្រាបដែរថា អំឡុងពេលបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល មហាសេដ្ឋីអាមេរិក​ក៏ទទួលបាន​ការអញ្ជើញពីមន្ត្រីជាន់ខ្ពស់នៃក្រុមហាម៉ាស ទៅទស្សនកិច្ចនៅតំបន់កាហ្សា​ផងដែរ ដើម្បីឲ្យបានឃើញជាក់ស្ដែងពី​ស្ថានការណ៍នៅទីនោះ ប៉ុន្តែលោក Elon Musk បានច្រានចោល​សំណើមួយនោះ ក្រោមហេតុផលព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន៕

The post ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Elon Musk ឯកភាពលុបបំបាត់ក្រុមហាម៉ាស appeared first on .

Elon Musk ទាត់ចោលការអញ្ជើញពីក្រុមហាម៉ាស សម្រាប់ទស្សនកិច្ចនៅតំបន់កាហ្សា
ក្រុមសកម្មប្រយុទ្ធហាម៉ាសបានធ្វើការអញ្ជើញមហាសេដ្ឋីពិភពលោក Elon Musk សម្រាប់ដំណើរទស្សនកិច្ចទៅកាន់តំបន់កាហ្សា ប៉ុន្តែមេធំ Tesla បានច្រានចោលសំណើ​មួយនេះភ្លាមៗ ពេលទទួលបានដំណឹង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន MSN បានបង្ហាញថា លោក Elon Musk បានបង្ហោះសារលើបណ្ដាញសង្គម X ថា ពេលវេលានេះមិនសាកសម សម្រាប់លោក​បំពេញទស្សនកិច្ចនៅតំបន់កាហ្សាឡើយ ដោយសារវាមានហានិភ័យខ្ពស់ ដល់សុវត្ថិភាព​របស់លោក។

គួររំលឹកដែរថា មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស លោក Osama Hamdan បានអញ្ជើញលោក Elon Musk ទៅបំពេញទស្សនកិច្ចនៅតំបន់កាហ្សា ដើម្បីបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីអ្វីដែលលោក Hamdan អះអាងថាការសម្លាប់រង្គាល នៅទីនោះគឺជាស្នាដៃរបស់កងទ័ពអ៊ីស្រាអែល៕

The post Elon Musk ទាត់ចោលការអញ្ជើញពីក្រុមហាម៉ាស សម្រាប់ទស្សនកិច្ចនៅតំបន់កាហ្សា appeared first on .

អាមេរិក និងអង់គ្លេស ប្រកាសដាក់ទណ្ឌកម្មថ្មី ទៅលើក្រុមហាម៉ាស
សហរដ្ឋអាមេរិក និងអង់គ្លេស កាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកាកន្លងទៅ​ បានសម្រេចដាក់ទណ្ឌកម្មជុំទី៣ សំដៅលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដើម្បីជាការកាត់ផ្តាច់ការផ្តល់មូលនិធិសំណាក់ប្រទេសអ៊ីរ៉ង់ ដែលគាំទ្រទៅលើក្រុមមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VOA។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាំងអាមេរិក និងអង់គ្លេស កំពុងព្យាយាមកាត់បន្ថយលទ្ធភាពរបស់ក្រុមហាម៉ាស ក្នុងការប្រមូលលុយ និងប្រើប្រាស់មូលនិធិ ដើម្បីអនុវត្តទៅលើអំពើឃោឃៅរបស់ខ្លួន។

លោកស្រី Yellen បានបន្ថែមទៀតថា ៖ ” សកម្មភាពរបស់ក្រុមហាម៉ាស បានបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំង ហើយអំពើភេរវកម្មមិនគួរត្រូវបានលើកលែងនោះឡើយ។ យើង រួមជាមួយដៃគូរបស់យើង នឹងព្យាយាមកាត់ផ្តាច់ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហាម៉ាស និងកាត់ពួកគេចេញពីការផ្តល់មូលនិធិពីខាងក្រៅ រួមទាំងរារាំងបណ្តាញផ្តល់មូលនិធិថ្មីរបស់ពួកគេ ផងដែរ “។

គួរឱ្យដឹងថា លោក Mahmoud Khaled Zahhar សមាជិកជាន់ខ្ពស់ និងជាសហស្ថាបនិកនៃក្រុមហាម៉ាស និងមេដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធនេះ ផ្សេងទៀត កំពុងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្ម ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងឡុងដ៍។

ជម្រាបជូនផងដែរថា វិធានការនេះ គឺជាការរឹងបន្តឹងមួយផ្សេងទៀត នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីមានការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ដែលក្រុមហាម៉ាស បានវាយលុកឆ្លងកាត់ព្រំដែនកាហ្សា ដោយបានសម្លាប់មនុស្ស ១ ២០០ នាក់ និងចាប់ធ្វើជាចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ៕

The post អាមេរិក និងអង់គ្លេស ប្រកាសដាក់ទណ្ឌកម្មថ្មី ទៅលើក្រុមហាម៉ាស appeared first on .

សង្រ្គាមជាមួយក្រុមហាម៉ាស់ នឹងធ្វើឱ្យអ៊ីស្រាអែលចំណាយមិនតិចជាង ៥០ពាន់លានដុល្លារ
យោងតាមកាសែតហិរញ្ញវត្ថុ Calcalist បានរាយការណ៍កាលពីចុងសប្តាហ៍មុន ដោយបង្ហាញពី​តួលេខ​បឋម​ថា សង្រ្គាមរបស់អ៊ីស្រាអែល​ ជាមួយក្រុមហាម៉ាស នៅតំបន់កាហ្សាស្ទ្រីប (Gaza Strip ) អាចនឹងត្រូវចំណាយអស់ប្រហែល ២០០ពាន់លាន Shekel (សេកល) ឬស្មើទៅនឹង ៥១ពាន់លានដុល្លារ។

កាសែត Calcalist បានបង្ហាញទៀតថា ចំនួននៃការប៉ាន់ប្រមាណនេះ គឺស្មើទៅនឹង ១០% នៃផលិតផលក្នុងស្រុកសរុបរបស់អ៊ីស្រាអែល ដែលត្រូវបានគេសន្មត់ថាសង្គ្រាមនេះ អាចនឹងមានរយ:ពេលចន្លោះពី ៨ ទៅ ១២ខែ។

ទន្ទឹមនឹងនេះ ប្រភពដដែល បានបង្ហាញទៀតថា ចំនួនពាក់កណ្តាលនៃការចំណាយសរុប នឹងស្ថិតលើវិស័យការពារជាតិ ដែលមានចំនួនប្រហែល ១ពាន់លានសេកល ក្នុងមួយថ្ងៃ ស្របពេលការចំណាយពី ៤០-៦០ពាន់លានសេកល ផ្សេងទៀត នឹងមកពីការបាត់បង់ប្រាក់ចំណូល ខណ:ពី ១៧-២០ពាន់លានសេកល សម្រាប់ចំណាយលើសំណងអាជីវកម្ម និងពី ១០-២០ពាន់លានសេកល សម្រាប់ចំណាយលើការស្តារនីតិសម្បទា។

ជម្រាបជូនផងដែរថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ធ្លាប់បាននិយាយថា រដ្ឋាភិបាលរបស់អ៊ីស្រាអែល កំពុងរៀបចំកញ្ចប់ជំនួយសេដ្ឋកិច្ច សម្រាប់អ្នកដែលទទួលរងផលប៉ះពាល់ ដោយការវាយប្រហារពីសំណាក់ក្រុម​ភេរវករ​ប៉ាឡេស្ទីន ដែលអាចមានទំហំធំជាងការចំណាយអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ទៅទៀត៕

The post សង្រ្គាមជាមួយក្រុមហាម៉ាស់ នឹងធ្វើឱ្យអ៊ីស្រាអែលចំណាយមិនតិចជាង ៥០ពាន់លានដុល្លារ appeared first on .

អូស្ត្រាលីបញ្ជូនយន្តហោះ និងបុគ្គលិកយោធាបន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា
អូស្ត្រាលីបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានដាក់ពង្រាយយន្តហោះយោធាពីរគ្រឿងបន្ថែមទៀត និងបុគ្គលិកការពារជាតិជាច្រើននាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយដល់ពលរដ្ឋរបស់ខ្លួននៅទីនោះ ប្រសិនបើសង្គ្រាមវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ កាន់តែកើនឡើងកម្តៅ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន Reuters ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បាននិយាយថា ប្រទេសអូស្ត្រាលីបានបញ្ជូនយន្តហោះ Boeing C-17 និងយន្តហោះចាក់សាំងដែលមានសមត្ថភាពផ្ទុកអ្នកដំណើរមួយគ្រឿងទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលនាំឲ្យចំនួនយន្តហោះសរុបដែលអូស្ត្រាលីបញ្ជូនទៅកាន់ទីនោះកើនឡើងដល់ទៅ ៣គ្រឿងហើយ ។

តែទោះជាយ៉ាងណាក៏ដោយ លោកមិនបានបង្ហាញពីចំនួនបុគ្គលិកសរុបដែលត្រូវបានដាក់ពង្រាយ និងទីតាំងដែលយន្តហោះអាចចតបានដោយមានសុវត្ថិភាពនោះទេ ដោយលោកសង្កត់ធ្ងន់ថាយន្តហោះទាំងនោះ នឹងមិនចុះចតនៅក្នុងប្រទេសអ៊ីស្រាអែលឡើយ។

មួយវិញទៀត រដ្ឋមន្ត្រីរូបនេះដដែលបានបន្ថែមថា៖ ទាំងអស់នេះគឺជាកត្តាប្រឈមមួយ ហើយគោលបំណងរបស់ពួកយើង គឺដើម្បីជួយដល់ប្រជាជនអូស្ត្រាលីដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា។

សូមជម្រាបបន្ថែមថា ចាប់តាំងពីជម្លោះបានចាប់ផ្តើមមក រដ្ឋាភិបាលអូស្ត្រាលីបានធ្វើមាតុភូមិនិវត្តន៍សម្រាប់ពលរដ្ឋ ដែលកំពុងជាប់គាំងក្នុងប្រទេសអ៊ីស្រាអែល ខណៈរដ្ឋាភិបាលបាន​នឹង​កំពុង​ព្យាយាម​ជួយ​សង្គ្រោះ​ជនជាតិ​អូស្ត្រាលីចំនួន ៧៩នាក់​ពី​តំបន់ Gaza Strip និងប្រមាណ ៥១នាក់​ពី​តំបន់ West Bank៕

The post អូស្ត្រាលីបញ្ជូនយន្តហោះ និងបុគ្គលិកយោធាបន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា appeared first on .

អ៊ីស្រាអែល ដាក់ឈ្មោះមេក្រុមហាម៉ាស ២រូប ក្នុងបញ្ជីតាមប្រមាញ់សម្លាប់
រដ្ឋាភិបាលអ៊ីស្រាអែល បានធ្វើការព្រមានទៅកាន់សមាជិកក្រុមហាម៉ាសទាំងអស់ថា ពួកគេនឹងប្រឈមនឹងសេចក្ដីស្លាប់ នៅពេលដែលអ៊ីស្រាអែលវាយប្រហារលើតំបន់ Gaza ហើយថ្មីៗនេះ អ៊ីស្រាអែលបានដាក់ឈ្មោះមេដឹកនាំក្រុមហាម៉ាស ២រូប ទៅក្នុងបញ្ជីតាមប្រមាញ់សម្លាប់របស់ខ្លួន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា អ្នកយុទ្ធសាស្ត្រយោធា Mohammed Deif និងមេដឹកនាំនយោបាយ Yahya Sinwar ដែលកំពុងស្ថិតក្នុងរ៉ាដារបស់អ៊ីស្រាអែល ធ្លាប់បានជាប់ពន្ធនាគារទាំងនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈពួកគេទាំង ២នេះ គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីតាមសម្លាប់ជាច្រើនសារមកហើយ។

គួររំលឹកដែរថា លោក Sinwar និងលោក Deif គឺជាក្បាលម៉ាស៊ីន និងចាំបញ្ជាក្រុមហាម៉ាសពីក្រោយខ្នង ខណៈកាលពីឆ្នាំ២០១៥ សហរដ្ឋអាមេរិកបានចាត់ទុកបុគ្គលទាំង២រូបនេះ ជាភេរវករអន្តរជាតិ ត្រូវតាមចាប់ខ្លួនឲ្យលឿនបំផុត។

សូមជម្រាបដែរថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានទៅកាន់​ក្រុមឧទ្ទាមហាម៉ាសថា ពួកគេមានជម្រើសតែ ២ប៉ុណ្ណោះគឺ ការស្លាប់ និងការចុះចាញ់ដោយគ្មានលក្ខខណ្ឌ ប៉ុន្តែក្រុមហាម៉ាសបានឆ្លើយតបវិញភ្លាមៗថា ពួកគេមិនខ្លាចនឹងការព្រមាននោះសោះឡើយ៕

The post អ៊ីស្រាអែល ដាក់ឈ្មោះមេក្រុមហាម៉ាស ២រូប ក្នុងបញ្ជីតាមប្រមាញ់សម្លាប់ appeared first on .

សមាជិកក្រុមប្រឹក្សាភិបាលសន្តិសុខ​UN ខ្វះការឯកភាព ក្នុងការថ្កោលទោសក្រុមឧទ្ទាមហាម៉ាស
សមាជិកក្រុមប្រឹក្សាភិបាលសន្តិសុខអង្គការសហប្រជាជាតិជាច្រើន បានចេញមុខថ្កោលទោសក្រុមឧទ្ទាមហាម៉ាស កាលពីថ្ងៃទី០៨ ខែតុលា ជុំវិញការវាយប្រហារ​ដ៏ធំ​នៅប្រទេសអ៊ីស្រាអែល ប៉ុន្តែពួកគេខ្វះការឯកភាពគ្នាក្នុងការចេញលិខិតថ្កោលទោសជាផ្លូវការ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា នៅក្នុងគ្រាអាសន្នមួយនេះ អាមេរិក និងអ៊ីស្រាអែល បានអំពាវនាវឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ចំពោះក្រុមឧទ្ទាមប៉ាឡេស្ទីន ដែលបានគ្រប់គ្រងតំបន់ព្រំដែន Gaza និងបើកការវាយឆ្មក់យ៉ាងធំកាលពីថ្ងៃសៅរ៍ បណ្ដាលឲ្យ​មានការបាត់បង់ជីវិតមនុស្សច្រើនជាង ១ ០០០នាក់ ក្នុងរយៈពេល ៣ថ្ងៃមកនេះ។

“មានប្រទេសច្រើនណាស់ ដែលបានចេញមុខថ្កោលទោសចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ប៉ុន្តែមិនមានទាំងអស់ឡើយ។ បើទោះជាខ្ញុំមិនបញ្ចេញឈ្មោះ ក៏អ្នកអាចដឹងដែរថា ប្រទេសណាដែលមិនយល់ស្របក្នុងការថ្កោលទោសទង្វើបែបនេះ”។ នេះបើតាមសម្ដីរបស់​មន្ត្រីការទូតជាន់ខ្ពស់អាមេរិក លោក Robert Wood ចង់សំដៅទៅកាន់ប្រទេសរុស្ស៊ី ដែលកំពុងមានទំនាក់ទំនងមិនល្អជាមួយលោកខាងលិច។

បន្ថែមពីនោះ ក្រុមអ្នកការទូតបានអះអាងថា ក្រុមប្រឹក្សាសន្តិសុខមិនបានរវីរវល់ជាមួយនឹងការ​ចេញសេចក្ដីថ្លែងការរួមឡើយ ដោយពួកគេហាក់ខ្វាយខ្វល់ជាមួយរឿងរុស្ស៊ី ជាជាងការថ្កោលទោសក្រុមហាម៉ាស ចំពោះការវាយប្រហារទៅលើអ៊ីស្រាអែល៕

The post សមាជិកក្រុមប្រឹក្សាភិបាលសន្តិសុខ​UN ខ្វះការឯកភាព ក្នុងការថ្កោលទោសក្រុមឧទ្ទាមហាម៉ាស appeared first on .