ក្លឹបកម្សាន្ត

អគ្គីភ័យឆាបឆេះផាប់កម្សាន្តល្បីមួយនៅប្រទេសថៃ សម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់
យ៉ាងហោចណាស់មានមនុស្ស ២៧ នាក់ ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យនៅផាប់មួយកន្លែងនៅក្នុងប្រទេសថៃ ដោយមនុស្សជាច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

អគ្គីភ័យដ៏គួរឲ្យរន្ធត់មួយបានឆាបឆេះនៅផាប់កម្សាន្តមួយកន្លែងឈ្មោះ Na Ladprao ភាគខាងជើងទីក្រុងបាងកក ប្រទេសថៃ នៅម៉ោងប្រហែល ០០:០២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ខណៈពេលដែលមនុស្សជាច្រើននៅជាប់ខាងក្នុង។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃបាននិយាយថា អ្នកពន្លត់អគ្គីភ័យបានព្យាយាមពន្លត់អគ្គីភ័យ និងគ្រប់គ្រងបានទាំងស្រុង បន្ទាប់ពីឆេះបានប្រហែលកន្លះម៉ោង។

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយថា មនុស្ស ២៧ នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ ខណៈជនរងគ្រោះជាច្រើនផ្សេងទៀតត្រូវបានរកឃើញនៅក្នុងបន្ទប់ទឹកនៅខាងក្រោយផាប់ ហើយអ្នករងរបួសជាច្រើននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ មូលហេតុនៃហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

ទន្ទឹមនឹងនេះ អភិបាលក្រុងបាងកក លោក Chadchart Sittipun បានបន្ថែមថា មនុស្ស ៦៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដែលក្នុងនោះ ២២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយសារមនុស្សជាច្រើនមិនមានឯកសារ ឬកំពុងសន្លប់។

ជម្រាបជូនថា ប្រទេសថៃក៏ធ្លាប់បានឃើញសោកនាដកម្មស្រដៀងគ្នានេះជាច្រើនលើកមកហើយ រួមទាំងអគ្គីភ័យនៅបារមួយកន្លែងនៅភាគខាងកើតនៃប្រទេស ដែលបានសម្លាប់មនុស្ស ១៤ នាក់ក្នុងឆ្នាំ២០២២៕​

The post អគ្គីភ័យឆាបឆេះផាប់កម្សាន្តល្បីមួយនៅប្រទេសថៃ សម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់ appeared first on .

មេធំពន្ធដារ រកឃើញក្លឹបកម្សាន្តធំៗមួយចំនួនមិនទាន់ចុះបញ្ជីពន្ធដារនៅឡើយ
អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវឱ្យម្ចាស់ក្លឹបកម្សាន្តធំៗដែលមិនបានមកចុះបញ្ជីពន្ធដារ សូមមកចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពសហគ្រាស ជៀសវាងរងការផាកពិន័យ។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា វិធានការចុះអង្កេតសហគ្រាស បានរកឃើញ អាជីវកម្មជាច្រើនក្នុងនោះមានក្លឹបកំសាន្ដធំៗមួយចំនួនមិនបានចុះបញ្ជីពន្ធដារឬចុះបញ្ជីមិនបានត្រឹមត្រូវតាមកម្រិតផលរបរ។

ក្នុងន័យនេះតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល រំលឹកឱ្យម្ចាស់អាជីវកម្ម ដែលមិនទាន់បានចុះបញ្ជីពន្ធដារ ឱ្យមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ចៀសវាងនូវការផាកពិន័យទោសទណ្ឌនានា។

លោក គង់ វិបុល ធ្លាប់បានបញ្ជាក់ថា ការចុះអង្កេតដល់ទីតាំងសហគ្រាសទាំងអស់ ដែលកំពុងធ្វើអាជីវកម្ម នៅរាជធានីភ្នំពេញ គឺដើម្បីជំរុញការចុះបញ្ជីពន្ធដារ និងការបង់ពន្ធឱ្យស្មើភាពគ្នា ខណៈអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា កន្លែងអាជីវកម្មថ្មីៗមួយចំនួន កំពុងប្រកបរបរអាជីវកម្មដោយមិនទាន់បានចុះបញ្ជីពន្ធដារនោះទេ។

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា គោលបំណងនៃការចុះអង្កេតនេះ ក្រៅពីពង្រឹងការប្រកួតប្រជែងដោយស្មើភាព និងពង្រឹងអនុលោមភាពសារពើពន្ធដោយស្ម័គ្រចិត្ត ក៏ដើម្បីផ្តល់សេវាចុះបញ្ជីពន្ធដារ ឱ្យកាន់តែងាយស្រួលជូនអ្នកជាប់ពន្ធដល់ទីតាំងសហគ្រាសជាក់ស្តែង និងប្រមូលព័ត៌មានអំពីសហគ្រាសរួមមាន អត្តសញ្ញាណម្ចាស់សហគ្រាស សកម្មភាពអាជីវកម្ម និងព័ត៌មានផ្សេងៗ សម្រាប់គាំទ្រនិងចូលរួមចំណែកដល់ការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។

សូមជម្រាបថា នៅក្នុងឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ បានប្រមាណ ៣ ៤៥៥,១១ លាន ដុល្លារអាមេរិក ស្មើនឹង ១២២,៥៤% នៃ ផែនការ ទោះបីជាសេដ្ឋកិច្ចកម្ពុជា ទើបតែចាប់ផ្តើមងើបពីវិបត្តិនៃជំងឺ កូវីដ១៩ និងទទួលរងផលប៉ះពាល់នៃ ជម្លោះរវាង ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ក៏ដោយ៕

The post មេធំពន្ធដារ រកឃើញក្លឹបកម្សាន្តធំៗមួយចំនួនមិនទាន់ចុះបញ្ជីពន្ធដារនៅឡើយ appeared first on .