ខ្សែក្រវាត់ និងផ្លូវ

អ៊ីតាលី ប្រកាសដកខ្លួនជាផ្លូវការពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីតាលី បានរាយការណ៍កាលពីថ្ងៃពុធ ទី៦ ខែធ្នូកន្លងទៅថា ប្រទេសអ៊ីតាលី បានប្រកាសដកខ្លួនចេញជាផ្លូវការហើយពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ធ្លាប់បានបង្ហាញពីចេតនាក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ជាច្រើនដងរួចមកហើយ ក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយ ខណ:ពេលដែលកាសែត Milan Corriere della Sera បានរាយការណ៍ថា សំបុត្រស្ដីពីការជូនដំណឹងអំពីការដកខ្លួនចេញជាផ្លូវការរបស់អ៊ីតាលី ត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉េកាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

គួរឲ្យដឹងថា អ៊ីតាលីបានក្លាយជាប្រទេសនៅក្នុងក្រុម G7 ដំបូងគេ ដែលបានចុះហត្ថលេខាលើគំនិតផ្តួចផ្តើម ដែលដឹកនាំដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងឆ្នាំ ២០១៩ នៅពេលដែលរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស Five Star Movement បានផ្សព្វផ្សាយថាវាជាមធ្យោបាយដ៏សំខាន់មួយនៃការបង្កើនទំហំពាណិជ្ជកម្មជាមួយប្រទេសចិន ជាមួយនឹងការទទួលបានការវិនិយោគនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ ហាក់មិនបានផ្តល់ផលប្រយោជន៍ធំអ្វីមកដល់រដ្ឋាភិបាលទិក្រុងរ៉ូមនោះឡើយ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ ឱនភាព​ពាណិជ្ជកម្ម​របស់​អ៊ីតាលី​ជាមួយ​ចិន ​បាន​កើនឡើង​ពី ២០ពាន់​លាន​អឺរ៉ូ​ ដល់ ៤៨ពាន់​លាន​អឺរ៉ូ ស្របពេលគម្រោងវិនិយោគ​នៅ​កំពង់ផែ​អ៊ីតាលី ​ដែល​ត្រូវ​បាន​គេ​និយាយក្នុងគំនិតផ្តួចផ្តើមនេះ ក៏នៅមិនទាន់អាចសម្រេចបានផងដែរ។

ជម្រាបជូនផងដែរថា គំនិតផ្តួចផ្តើមនេះគឺពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនចិន ក្នុងការជួយសាងសង់ប្រព័ន្ធដឹកជញ្ជូន ថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅក្រៅប្រទេស ដែលផ្តល់មូលនិធិតាមរយ:កម្ចីធនាគារអភិវឌ្ឍចិន។ ហើយរហូតមកដល់ពេលនេះ មានប្រទេសជាង ១៥០ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្សែ​ក្រវាត់​ និងផ្លូវជាមួយប្រទេសចិន៕

The post អ៊ីតាលី ប្រកាសដកខ្លួនជាផ្លូវការពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន appeared first on .

លោក ស៊ុន ចាន់ថុល៖ មនុស្សមិនអាចរស់នៅលើកោះដែលពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែហ៊ុព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះទេ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមសន្និសិទអន្តរជាតិដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី១០ លើគោលការណ៍មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន លើទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ក្រោមអធិបតីភាពលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងមានការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសផ្សេងៗទៀត កាលពីថ្ងៃអង្គារ៍ ទី២៤ ខែតុលាម្សិលមិញ នៅរដ្ឋធានីប៉េកាំង។

ក្នុងសន្និសិទអន្តរជាតិនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានចូលរួមថ្លែងសន្ទរកថាដោយបានបង្ហាញអំពីលទ្ធផលជាវិជ្ជមានសំខាន់ៗ ដែលកើតមានឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ដោយឈរលើគោលការណ៍ទាំង៤ គឺមិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី Xi Jinping កាលពី ១០ឆ្នាំមុន។

លោកថ្លែងថា លទ្ធផលគួរឱ្យកត់សម្គាល់ដែលសម្រេចបានពីគោលការណ៍ទាំងនេះរួមមាន ការរក្សាបាននូវស្ថិរភាពក្នុងតំបន់ ការផ្តល់ផលប្រយោជន៍ជារួមលើកិច្ចការអភិវឌ្ឍនៅក្នុងតំបន់ ជាក់ស្តែងកម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវបានផ្តល់នូវការតភ្ជាប់ កំណើនសេដ្ឋកិច្ច និងបង្កើតកាលានុវត្តភាពថ្មីៗបន្ថែមទៀតដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ សមិទ្ធផលដែលកើតចេញពីកម្មវិធីនេះមានជាអាទិ៍ អាកាសយានដ្ឋានសៀមរាបអង្គរថ្មី ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ផ្លូវល្បឿនលឿនតភ្ជាប់ក្រុងភ្នំពេញទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតភ្ជាប់ទៅព្រំប្រទល់វៀតណាម ព្រមទាំងផ្លូវដទៃផ្សេងៗជាច្រើនទៀតប្រមាណ ៣០០០គីឡូម៉ែត្រ។

លោកបន្ថែមថា កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវបានជួយប្រជាជនកម្ពុជាឱ្យចាកផុតពីភាពក្រីក្រ និងជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់គោលដៅជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ត្រឹមឆ្នាំ២០៥០។ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន មានសក្ខីភាពរួចជាស្រេចដូចជា ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលផ្តល់ការសហការ និងយោគយល់ជាច្រើនដល់ប្រទេសនៅក្នុងតំបន់។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់លើទស្សនទានដែលមនុស្សមិនអាចរស់នៅលើកោះដែលពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែហ៊ុព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះទេ។ ឆ្លុះបញ្ចាំងលើទស្សនទាននេះ កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវ បានជួយជំរុញឱ្យកោះដែលពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ អាចពង្រីកខ្លួនបានកាន់តែធំជាងមុខ ខណៈពេលដែលសមុទ្រនៃភាពក្រីក្រត្រូវបានកាត់បន្ថយ។

ទន្ទឹមនឹងនេះលោកក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរកម្ពុជា-ចិន បន្តកិច្ចសហប្រតិបត្តិការរួមគ្នាបន្តទៅមុខទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងមូល៕

The post លោក ស៊ុន ចាន់ថុល៖ មនុស្សមិនអាចរស់នៅលើកោះដែលពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែហ៊ុព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះទេ appeared first on .

ចិន ប្រកាសចាក់លុយថែម ១០០ពាន់លានដុល្លារ ក្នុងមូលនិធិ «ខ្សែក្រវាត់ និងផ្លូវ»
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសថា នឹងផ្ដល់ទឹកប្រាក់បន្ថែម ១០០ពាន់លានដុល្លារបន្ថែម ទៅក្នុងមូលនិធិគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» ហៅកាត់ BRI អំឡុងពេលកិច្ចប្រជុំនៃគម្រប់ខួប ១០ឆ្នាំ សម្រាប់ការបង្កើតគំនិតផ្ដួចផ្ដើមមួយនេះ។

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា មេដឹកនាំកំពូលចិនបានបញ្ជាក់ថា ធនាគារដែលជាដៃគូសហការដ៏ធំ សម្រាប់គម្រោងមួយនេះគឺ Development Bank និង Export-Import Bank នឹងផ្ដល់ប្រាក់កម្ចីបន្ថែម រហូតដល់ ១០០ពាន់លានដុល្លារ ទៅកាន់ប្រទេស​ជាសមាជិកនៃ BRI។

ធនាគារកំពូលទាំង ២នេះ នឹងផ្ដល់ប្រាក់កម្ចីប្រមាណ ៣៥០ពាន់លានយ៉ន់ ឬប្រហែល ៤៨ពាន់លានដុល្លារ សម្រាប់គម្រោង BRI ខណៈទឹកប្រាក់ ៨០ពាន់លានយ៉ន់ទៀត នឹងផ្ដល់ជា​ប្រាក់កម្ចីទៅកាន់វិទ្យាស្ថាននានា ដែលបានចុះឈ្មោះនៅក្នុងមូលនិធិ Silk Road។

សូមជម្រាបដែរថា គំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» គឺជាសសរស្ដម្ភនៃការពង្រីកឥទ្ធិពលរបស់ចិន ទៅកាន់ពិភពលោក ខណៈបច្ចុប្បន្នរដ្ឋាភិបាល​ក្រុងប៉េកាំង​មានកុងត្រាទូទាំងសកលលោក ប្រមាណ ២ទ្រីលានដុល្លារហើយ ស្របពេលចិន​បានបញ្ជាក់កាលពីពេលកន្លងថា សមាជិក BRI បានជំពាក់បំណុលធនាគារ Export-Import Bank of China ប្រមាណ ៣០០ពាន់លានដុល្លារហើយ៕

The post ចិន ប្រកាសចាក់លុយថែម ១០០ពាន់លានដុល្លារ ក្នុងមូលនិធិ «ខ្សែក្រវាត់ និងផ្លូវ» appeared first on .

តើមេដឹកនាំអាស៊ានរូបណាខ្លះ ចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» នៅប្រទេសចិន?
វេទិកា «ខ្សែក្រវាត់ និងផ្លូវ» ដែលរៀបចំធ្វើឡើងនៅប្រទេសចិន កំពុងចាប់ផ្ដើមដំណើរការ ក្រោមការចូលរួមពីមេដឹកនាំពិភពលោកជាច្រើនរូប ដោយក្នុងនោះក៏មានមេដឹកនាំ​នៃបណ្ដាប្រទេសនៅតំបន់អាស៊ានផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Xinhua បានរាយការណ៍ថា មេដឹកនាំអាស៊ានដែលមាន​វត្តមាននៅវេទិកា «ខ្សែក្រវាត់ និងផ្លូវ» គឺមានដូចជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ប្រធានាធិបតីវៀតណាម លោក Vo Van Thuong ប្រធានាធិបតីឡាវ លោក Thongluon Sisoulith និងនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin។

បន្ថែមពីនេះ វេទិកា «ខ្សែក្រវាត់ និងផ្លូវ» រៀបចំឡើងលើកទី៣ សារនេះ ក៏មានការចូលរួមពី​ប្រទេសច្រើនជាង ១៣០ប្រទេស និងអង្គការអន្តរជាតិចំនួន ៣០ ជុំវិញពិភពលោក សរុបចំនួនអ្នកចូលរួមច្រើនជាង ៤ ០០០នាក់ ខណៈមេដឹកនាំសំខាន់ៗដែលមានបង្ហាញវត្តមាននៅទីនោះ មានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Gutteres ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban និងប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez ជាដើម។

សូមជម្រាបដែរថា វេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី៣នេះ ធ្វើឡើងចំពេលគម្រប់ខួប ១០ឆ្នាំ នៃការបង្កើតគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» ដែលបានប្រកាសដោយមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង កាលពីឆ្នាំ២០១៣ ជាមួយគោលបំណងអភិវឌ្ឍយ៉ាងសកម្ម នូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយបណ្ដាប្រទេសនានា​ជុំវិញពិភពលោក៕

The post តើមេដឹកនាំអាស៊ានរូបណាខ្លះ ចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» នៅប្រទេសចិន? appeared first on .

ថៃ រំពឹងបន្តទទួលកំណើននៃការវិនិយោគពីចិន ខណ:លោក Srettha ទៅចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ
ការវិនិយោគរបស់ចិន នៅក្នុងប្រទេសថៃបានកើនឡើងខ្លាំង ក្នុងឆ្នាំនេះ ដែលជាហេតុធ្វើឱ្យនាយករដ្ឋមន្ត្រី លោក Srettha Thavisin ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេស​ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

​បើ​តាម​ក្រុមប្រឹក្សា​វិនិយោគ​ថៃ (BOI) បានបង្ហាញឱ្យដឹងថា នៅចន្លោះខែមករា ដល់ខែសីហា ប្រទេសថៃ បានទទួលពាក្យស្នើសុំវិនិយោគពីក្រុមហ៊ុនបរទេសមានតម្លៃ ៣៦៥,២ពាន់លានបាត (១០,១ ពាន់លានដុល្លារ) ពោលគឺកើនឡើង ៧៣% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះក្រុមហ៊ុនចិននាំមុខគេ ក្នុងចំនួនទឹកប្រាក់ ៩០,៣ពាន់លានបាត កើនឡើងជិតបីដងធៀបនឹងឆ្នាំមុន។

លោក Narit Therdsteerasukdi អគ្គលេខាធិការ BOI បាននិយាយថា ការសន្យាវិនិយោគពីប្រទេសសិង្ហបុរីជាប់ក្នុងចំណាត់ថ្នាក់លេខ២ ដែលមានទឹកប្រាក់សរុបចំនួន ៧៦,៤ពាន់លានបាត ខណ:ភាគច្រើនជាក្រុមហ៊ុន ដែលមានដើមកំណើតមកពីប្រទេសចិនផងដែរ។

លោក Narit បានប្រាប់ទៅកាន់អ្នកយកព័ត៌មានទៀតថា ៖ “ប្រសិនបើអ្នកក្រឡេកមើលស្ថិតិពីមួយខែទៅមួយខែ ការវិនិយោគរបស់ចិននៅតែកើនឡើង។ ដូច្នេះ​ខ្ញុំ​មើល​ឃើញ​ថា​ នៅក្នុងរយ:ពេល​ពីរ​ ឬ​បី​ឆ្នាំ​ខាង​មុខ​នេះ ការ​វិនិយោគ​របស់​ចិន​នឹង​នៅ​តែ​បន្តកើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ “។

យ៉ាងណាមិញ លោក Srettha បានប្រាប់អ្នកសារព័ត៌មានមុននឹងចេញដំណើរទៅកាន់ប្រទេសចិន កាលពីថ្ងៃចន្ទថា ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក ទៅកាន់ទីក្រុងប៉េកាំង ដែលផ្តោតលើវេទិការួមមួយស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន នឹងរួមបញ្ចូលនូវការពិភាក្សាអំពីឱកាសវិនិយោគក្នុងវិស័យរថយន្តអគ្គិសនី ខណ:លោកក៏នឹងជួបពិភាក្សាជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនចិនធំៗ ផងដែរ៕

The post ថៃ រំពឹងបន្តទទួលកំណើននៃការវិនិយោគពីចិន ខណ:លោក Srettha ទៅចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ appeared first on .

ចិន នឹងដាក់បង្ហាញកិច្ចសហប្រតិបត្តិការលើដែនសមុទ្រថ្មី ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី៣
ប្រទេសចិន បានប្រកាសថា នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការលើដែនសមុទ្រអន្តរជាតិថ្មីមួយ នៅក្នុងកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវ នៅសប្តាហ៍នេះ ចំពេលប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ កំពុងស្វែងរកការបង្ហាញពីគោលដៅ “សេដ្ឋកិច្ចពណ៌ខៀវ” របស់ខ្លួន ទៅកាន់ពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post ។

បើយោងតាមលោក Wang Antao មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានធម្មជាតិរបស់ប្រទេសចិន បានបង្ហាញឱ្យដឹងថា វេទិកាដ៏សំខាន់នេះ នឹងរួមបញ្ចូលជាលើកដំបូងនូវសម័យប្រជុំស្តីពីកិច្ចសហប្រតិបត្តិការដែនសមុទ្រអន្តរជាតិ ដែលរំពឹងទុកធ្វើឡើង នៅថ្ងៃពុធទី១៨ ខែតុលាខាងមុខ។

លោក Wang បានប្រាប់អ្នកយកព័ត៌មានទៀតថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងបញ្ចេញគំនិតផ្តួចផ្តើមដែនសមុទ្រថ្មីរបស់ខ្លួន នៅក្នុងសម័យប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ ដោយរំពឹងថាវានឹងជាកម្លាំងជំរុញថ្មី ក្នុងការធ្វើឱ្យសេដ្ឋកិច្ចមានភាពរស់រវើក ហើយជាក្បាលម៉ាស៊ីនថ្មីសម្រាប់ការតភ្ជាប់ ចំពោះកិច្ចសហប្រតិបត្តិការជាសកល ចំណុចរីកចម្រើនថ្មីសម្រាប់ការច្នៃប្រឌិត និងការផ្លាស់ប្តូរ ដែលមានសារៈសំខាន់សម្រាប់ប្រទេសចិន និងប្រទេសជាច្រើនទៀត ក៏នឹងអាចទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដូចគ្នា។

ជាមួយគ្នានេះ លោក Li Shuangjian នាយករងនៃសេវាទិន្នន័យ និងព័ត៌មានសមុទ្រជាតិ បានបង្ហាញឱ្យដឹងទៀតថា គំនិតផ្តួចផ្តើមថ្មីនេះ មានគោលបំណងប្រកាសពីគោលដៅអភិវឌ្ឍរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង សម្រាប់កិច្ចសហប្រតិបត្តិការដែនសមុទ្រអន្តរជាតិ ដោយនឹងបន្តគោរពនូវកង្វល់ និងគំនិតរបស់ប្រទេសផ្សេងៗ។

លោក Li បានបន្តទៀតថា ប្រទេសចិន បានប្តេជ្ញាចិត្តក្នុងការអំពាវនាវឱ្យភាគីទាំងអស់ចាត់វិធានការរួមគ្នាដើម្បីការពារ និងប្រើប្រាស់មហាសមុទ្រប្រកបដោយនិរន្តរភាព ដើម្បីពិភាក្សាអំពីផែនការដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា និងចែករំលែកផ្លែផ្កានៃការអភិវឌ្ឍ ក្រោមគោលដៅសេដ្ឋកិច្ចពណ៌ខៀវ។

សូមជម្រាបបន្ថែមថា ចិន កំពុងរៀបចំប្រារព្ធខួប ១០ ឆ្នាំនៃយុទ្ធសាស្ត្រអភិវឌ្ឍសកល ដែលដឹកនាំដោយហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន នៅឯវេទិកាខ្សែ ក្រវាត់ និងផ្លូវលើកទីបី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ ដោយតំណាងប្រទេសចំនួន ១៣០ និងអង្គការពិភពលោកចំនួន ៣០ រួមទាំងប្រធានាធិបតីឈីលី លោក Gabriel Boric នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ក៏ដូចជាមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏មានវត្តមានក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

The post ចិន នឹងដាក់បង្ហាញកិច្ចសហប្រតិបត្តិការលើដែនសមុទ្រថ្មី ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី៣ appeared first on .

ប្រធានាធិបតីរុស្ស៊ីសរសើរ “គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ” របស់ចិន
កាលពីថ្ងៃទី១៥ ខែតុលា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានពោលសរសើរពី​គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រទេសចិន ដោយអះអាងថា វាមានសារៈសំខាន់ និងបង្កើតឡើង ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការទូទាំងសកលលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

“ពួកយើងទទួលបានដំណឹងថា មានក្រុមខ្លះចោទចិនថាបង្កើតគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីគាបសង្កត់ប្រទេសតូចៗ ប៉ុន្តែពួកយើងមិនគិតបែបនោះឡើយ។ ពួកយើងយល់ឃើញថា វាបង្កើតឡើង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជុំវិញសកលលោកប៉ុណ្ណោះ”។ នេះបើតាមការដកស្រង់សម្ដីរបស់លោកពូទីន ពីសារព័ត៌មានរុស្ស៊ី RIA។

បន្ថែមពីនោះ មេដឹកនាំរុស្ស៊ីក៏បានសង្កត់ធ្ងន់ទៀតថា៖ តាមគំនិតរបស់ខ្ញុំ អត្ថប្រយោជន៍ធំបំផុត​នៃការបង្កើតវាឡើង គឺធ្វើការរួមគ្នាជាធ្លុងមួយ មិនមែនបង្កើតបញ្ហា ឬបង្កហានិភ័យទៅកាន់ប្រទេសណាឡើយ។

សូមជម្រាបដែរថា គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ គឺជាផែនការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសកល និងបណ្តាញថាមពល ដែលប្រទេសចិនបានចាប់ផ្តើមកាលពីមួយទសវត្សមុន ដើម្បីភ្ជាប់អាស៊ីជាមួយអាហ្វ្រិក និងអឺរ៉ុប តាមរយៈផ្លូវគោក និងផ្លូវសមុទ្រ។

រំលឹកបន្តិចថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ សកលវិទ្យាល័យ Fudan University បានបញ្ចេញរបាយការណ៍បញ្ជាក់ថា គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ មានប្រទេសចូលរួមប្រមាណ ១៥៤ប្រទេស ទូទាំងសកលលោក មិនរាប់បញ្ចូលប្រទេសចិន​ដែលជាអ្នកចាប់ផ្ដើម៕

The post ប្រធានាធិបតីរុស្ស៊ីសរសើរ “គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ” របស់ចិន appeared first on .

វៀតណាម ដើរតួរយ៉ាងសំខាន់ក្នុងនាមជាស្ពានតភ្ជាប់រវាងចិន និងតំបន់អាស៊ាន
រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បាននិយាយថា ភាពជាដៃគូពាណិជ្ជកម្មរវាងប្រទេសខ្លួន ជាមួយចិន បានជួយដល់តំបន់អាស៊ីអាគ្នេយ៍យ៉ាងច្រើន​ ក្នុងរយ:ពេលចុងក្រោយនេះ ជាពិសេសក្រោមការពង្រីកគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

លោក Dung បាននិយាយយ៉ាងដូច្នេះ នៅឯកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៨ ដែលរៀបចំធ្វើឡើងនៅទីក្រុងហុងកុងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ខណ:លោកថែមទាំងបានសង្កត់ធ្ងន់ទៀតថា ដោយសារតែវៀតណាម ត្រូវបានចាត់ទុកថាជាស្ពានតភ្ជាប់រវាងចិន និងតំបន់អាស៊ាន ដូច្នេះហើយទើបប្រទេសទាំងពីរ កំពុងរៀបចំផែនការដើម្បីបង្កើនទំនាក់ទំនងរវាងគ្នាបន្ថែមទៀត ។

គំនិតផ្តួចផ្តើមខ្សែ​ក្រវាត់ និងផ្លូវ​ បច្ចុប្បន្នកំពុងត្រូវបានអនុវត្តទៅក្នុងបរិបទថ្មីមួយ ជាមួយនឹងការអភិវឌ្ឍឧស្សាហកម្ម 4.0 រួមទាំងការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពលបៃតង និងការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។

ជុំវិញកត្តាសំខាន់ៗទាំងនេះហើយ បានអនុញ្ញាតឱ្យមានកាលានុវត្តភាព ក្នុងការបង្កើនភាពជាដៃគូបន្ថែមទៀត រវាងប្រទេសចិន វៀតណាម និងជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ។

គំនិតផ្តួចផ្តើមខ្សែ​ក្រវាត់​ និងផ្លូវរបស់ចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ជាមួយនឹងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការតភ្ជាប់ក្នុងវិស័យចំនួនប្រាំ រួមមានគោលនយោបាយ ការដឹកជញ្ជូន ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការតភ្ជាប់មនុស្ស។

ជម្រាបជូនផងដែរថា ក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយ គំនិតផ្តួចផ្តើមនេះ បានទាក់ទាញការចូលរួម និងកិច្ចសហប្រតិបត្តិការនៃសេដ្ឋកិច្ច និងអង្គការអន្តរជាតិជាង ១០០ ជាមួយនឹងគម្រោងជាង ៣ ០០០ ដែលត្រូវបានអនុវត្តនៅទូទាំងពិភពលោក ជាមួយនឹងដើមទុនសរុបជិត ១ទ្រីលានដុល្លារ៕

The post វៀតណាម ដើរតួរយ៉ាងសំខាន់ក្នុងនាមជាស្ពានតភ្ជាប់រវាងចិន និងតំបន់អាស៊ាន appeared first on .

នាយករដ្ឋមន្ត្រីអ៊ីតាលីសង្ឃឹមរក្សាទំនាក់ទំនងល្អជាមួយចិន ខណៈកិច្ចព្រមព្រៀង “ខ្សែក្រវ៉ាត់ និងផ្លូវ” អាចត្រូវលុបចោល
មួយរយៈកាលចុងក្រោយនេះ ​រដ្ឋាភិបាលអ៊ីតាលី​កំពុង​ព្យាយាម​លុបចោល​នូវកិច្ចព្រមព្រៀង “ខ្សែក្រវ៉ាត់ និងផ្លូវ” ជាមួយមហាអំណាចចិន ខណៈនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បាន​បង្ហើបឲ្យដឹងថា ទំនាក់ទំនង​ល្អរវាង​អ៊ីតាលី និងចិន អាចរក្សាបាន​នូវភាពវិជ្ជមាន បើទោះ​ជា​កិច្ចព្រមព្រៀង BRI អាចនឹង​បោះបង់ក្ដី។

FILE PHOTO: Italy’s Prime Minister Giorgia Meloni attends the European leaders summit in Brussels, Belgium February 9, 2023. REUTERS/Yves Herman/File Photo

យោងតាមការចុះផ្សាយពី Kelo បាន​ឲ្យដឹងថា អ៊ីតាលីគឺជា​ប្រទេសធំ​តែមួយគត់នៅលោកខាង​លិច ដែលបានចូលរួមកិច្ចព្រមព្រៀង BRI របស់ចិន ដែលកម្មវត្ថុបំណងធំបំផុតនោះគឺ កសាង​ផ្លូវ​ Silk Road ឡើងវិញ ដែលអាចតភ្ជាប់ចិន ជាមួយតំបន់អាស៊ី និងអឺរ៉ុប ជាមួយនឹងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធដ៏ធំសំបើម។

យ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីតាលីបាន​និយាយថា វាហាក់ដូចជាលឿនពេក​ក្នុងការ​ចាំលទ្ធផល​សម្រេចចិត្ត​របស់អ៊ីតាលីថា តើគួរនៅបន្ត ឬក៏ចាកចេញពី​កិច្ចព្រមព្រៀង BRI ដែលបាន​ចុះ​ហត្ថលេខាកាលពីឆ្នាំ ២០១៩ និងរងការរិះគន់​យ៉ាងចាស់ដៃពីអាមេរិក និង EU។

សូមជម្រាបដែរថា បើទោះជាអ៊ីតាលីជាសមាជិក G7 មួយគត់ ដែលចុះហត្ថលេខា​ចូលកិច្ចព្រមព្រៀង BRI ក៏ពិតមែន ប៉ុន្តែពួកគេ​មិនមែនជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​របស់ចិន សម្រាប់នៅតំបន់អឺរ៉ុប និងនៅលោកខាងលិចនោះទេ៕

The post នាយករដ្ឋមន្ត្រីអ៊ីតាលីសង្ឃឹមរក្សាទំនាក់ទំនងល្អជាមួយចិន ខណៈកិច្ចព្រមព្រៀង “ខ្សែក្រវ៉ាត់ និងផ្លូវ” អាចត្រូវលុបចោល appeared first on .

នាយករដ្ឋមន្ត្រីអ៊ីតាលី៖ មិនមានការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងជាមួយចិនឡើយ
រដ្ឋាភិបាលអ៊ីតាលី​នៅមិនទាន់​សម្រេចពីការ​បោះបង់​កិច្ចព្រមព្រៀង “ខ្សែក្រវ៉ាត់ និងផ្លូវ” ជាមួយ​រដ្ឋាភិបាលចិនឡើយ ដោយ​កំពុង​ចរចា​ជាមួយគ្នាឡើងវិញ។ នេះបើតាមសម្ដី​របស់​នាយករដ្ឋមន្ត្រី​អ៊ីតាលី Giorgia Meloni បាននិយាយ។

លោកស្រីក៏បាននិយាយថា៖ “ពួកយើងនៅមិនទាន់ធ្វើការសម្រេចចិត្តឡើយ ខណៈការចរចា​នៅតែ​បើកចំហរដដែល”។

គួររំលឹកដែរថា អ៊ីតាលីបានចុះកិច្ចព្រមព្រៀង “ខ្សែក្រវ៉ាត់ និងផ្លូវ” កាលពីឆ្នាំ ២០១៩ បើទោះជា​មានការ​ជំទាស់ពី​សហរដ្ឋអាមេរិក ស្របពេលកតិកាសញ្ញានេះនឹងត្រូវ​ចុះ​កិច្ចព្រមព្រៀងបន្តនៅចុងឆ្នាំនេះ ហើយលោកស្រី Meloni បាននិយាយថា សភានឹងចូលរួមក្នុងការពិភាក្សាអំពីអនាគតរបស់កិច្ចព្រមព្រៀងមួយនេះ។

សូមជម្រាបដែរថា គិតត្រឹមខែមីនា ឆ្នាំ ២០២២ សមាជិកនៃកិច្ចព្រមព្រៀង BRI មានរហូតដល់ ១៤៩ ប្រទេសឯណោះ ដោយក្នុងនោះ ៤៤ប្រទេសស្ថិតនៅក្នុងអនុតំបន់សាហារ៉ាអាហ្វ្រិក ៣៥ប្រទេសនៅអឺរ៉ុប និងអាស៊ីកណ្តាល ២៥ប្រទេសនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ២១ប្រទេសនៅអាមេរិកឡាទីន និងការាបៀន ១៨ប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង និង ៦ប្រទេសនៅអាស៊ីអាគ្នេយ៍៕

The post នាយករដ្ឋមន្ត្រីអ៊ីតាលី៖ មិនមានការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងជាមួយចិនឡើយ appeared first on .