នាយករដ្ឋមន្ត្រីអ៊ីតាលីសង្ឃឹមរក្សាទំនាក់ទំនងល្អជាមួយចិន ខណៈកិច្ចព្រមព្រៀង “ខ្សែក្រវ៉ាត់ និងផ្លូវ” អាចត្រូវលុបចោល

អន្តរជាតិ

មួយរយៈកាលចុងក្រោយនេះ ​រដ្ឋាភិបាលអ៊ីតាលី​កំពុង​ព្យាយាម​លុបចោល​នូវកិច្ចព្រមព្រៀង “ខ្សែក្រវ៉ាត់ និងផ្លូវ” ជាមួយមហាអំណាចចិន ខណៈនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បាន​បង្ហើបឲ្យដឹងថា ទំនាក់ទំនង​ល្អរវាង​អ៊ីតាលី និងចិន អាចរក្សាបាន​នូវភាពវិជ្ជមាន បើទោះ​ជា​កិច្ចព្រមព្រៀង BRI អាចនឹង​បោះបង់ក្ដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
FILE PHOTO: Italy’s Prime Minister Giorgia Meloni attends the European leaders summit in Brussels, Belgium February 9, 2023. REUTERS/Yves Herman/File Photo

យោងតាមការចុះផ្សាយពី Kelo បាន​ឲ្យដឹងថា អ៊ីតាលីគឺជា​ប្រទេសធំ​តែមួយគត់នៅលោកខាង​លិច ដែលបានចូលរួមកិច្ចព្រមព្រៀង BRI របស់ចិន ដែលកម្មវត្ថុបំណងធំបំផុតនោះគឺ កសាង​ផ្លូវ​ Silk Road ឡើងវិញ ដែលអាចតភ្ជាប់ចិន ជាមួយតំបន់អាស៊ី និងអឺរ៉ុប ជាមួយនឹងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធដ៏ធំសំបើម។

យ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីតាលីបាន​និយាយថា វាហាក់ដូចជាលឿនពេក​ក្នុងការ​ចាំលទ្ធផល​សម្រេចចិត្ត​របស់អ៊ីតាលីថា តើគួរនៅបន្ត ឬក៏ចាកចេញពី​កិច្ចព្រមព្រៀង BRI ដែលបាន​ចុះ​ហត្ថលេខាកាលពីឆ្នាំ ២០១៩ និងរងការរិះគន់​យ៉ាងចាស់ដៃពីអាមេរិក និង EU។

សូមជម្រាបដែរថា បើទោះជាអ៊ីតាលីជាសមាជិក G7 មួយគត់ ដែលចុះហត្ថលេខា​ចូលកិច្ចព្រមព្រៀង BRI ក៏ពិតមែន ប៉ុន្តែពួកគេ​មិនមែនជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​របស់ចិន សម្រាប់នៅតំបន់អឺរ៉ុប និងនៅលោកខាងលិចនោះទេ៕