គណបក្សភឿថៃ

គណបក្សភឿថៃ កំពុងប្រឈមមុខនឹងការរំលាយចោល ជុំវិញឥទ្ធិពលរបស់លោក ថាក់ស៊ីន
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន បានរាយការណ៍កាលពីចុងសប្តាហ៍មុនថា គណ:កម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ នឹងបើកការស៊ើបអង្កេតលើគណបក្សភឿថៃ ដែលបច្ចុប្បន្នកំពុងកាន់អំណាច រហូតអាចឈានដល់ការរំលាយចោល ផងដែរ។ នេះបើការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

យោងតាមប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ បាននិយាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានបង្កើតគណៈកម្មាធិការថ្មីមួយ ដើម្បីពិនិត្យលើពាក្យបណ្តឹងប្រឆាំងនឹងគណបក្សភឿថៃ និងគណបក្សនយោបាយផ្សេងទៀត ពីបទអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានឥទ្ធិពលលើ ឬដឹកនាំសកម្មភាពបក្ស ជាដើម។

គួរឲ្យដឹងថា ការស៊ើបអង្កេតលើគណបក្សភឿថៃនេះ បានកើតឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីបក្សឆ្ពោះទៅមុខ ជាអតីតគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសដែលបានឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន ត្រូវបានរំលាយចោល ដោយដីការបស់តុលាការ កាលពីខែសីហា ក្រោយមានការស៊ើបអង្កេតដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត។

លោក ថាក់ស៊ីន បាន​ត្រឡប់​មកកាន់ប្រទេស​ថៃ​វិញ​ កាល​ពី​ឆ្នាំ​មុន​ ​បន្ទាប់​ពី​និរទេស​ខ្លួន​ឯង​អស់ ១៥ ឆ្នាំ ហើយនៅចំថ្ងៃតែ​មួយ​ដែល​សម្ពន្ធមិត្ត​នយោបាយ​របស់​លោក​ គឺ​លោក Srettha Thavisin បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី។

ប៉ុន្តែកាល​ពី​ខែ​សីហាកន្លងទៅ កូន​ស្រី​របស់​លោក​ថាក់ស៊ីន គឺ​លោកស្រី Paetongtarn Shinawatra វ័យ ៣៨​ឆ្នាំ បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រីថ្មី បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញសម្រេច​ដក​លោក Srettha ចេញពី​តំណែង។

ជម្រាបជូនថា តាម​ច្បាប់​របស់ប្រទេសថៃ ភាគី​បក្សទាំងអស់មិន​អាច​ទទួល​ឥទ្ធិពល​ពី​អ្នក​ក្រៅ​បាន​នោះទេ ហើយប្រសិន​បើ​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា​មាន​ការ​ប្រព្រឹត្ត​ខុស នោះបណ្តឹង​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ធម្មនុញ្ញ​ដើម្បី​ពិចារណារំលាយបក្សនោះចោល៕

The post គណបក្សភឿថៃ កំពុងប្រឈមមុខនឹងការរំលាយចោល ជុំវិញឥទ្ធិពលរបស់លោក ថាក់ស៊ីន appeared first on .

នាយករដ្ឋមន្ត្រីថៃ ជ្រើសបានរដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្ន
ក្រោយពីលោក Parnpree Bahiddha-Nukara ប្រកាសលាលែងចេញពីមុខតំណែងរដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា​ ថាវីស៊ីន កាលពីថ្ងៃទី២៩ ខែមេសា ក៏បានធ្វើការតែងតាំងលោក Phumtham Wechayachai ជារដ្ឋមន្ត្រីការបរទេសស្តីទីជំនួសកៅអីដែលកំពុងនៅទំនេរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ The Nation ។

ក្នុងនោះ លោកនាយករដ្ឋមន្ត្រីក៏បានចេញមុខសុំទោសលោក Parnpree ដែលជាសមាជិកម្នាក់របស់គណបក្សភឿថៃ ហើយក៏បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោក ចាប់តាំងពីរដ្ឋាភិបាលចម្រុះបានឡើងកាន់អំណាចកាលពីខែសីហាឆ្នាំមុន។ លោកបន្ត​ថា យើង​ទាំង​ពីរ​បាន​ស្គាល់​គ្នា​ ១០​ឆ្នាំ​មក​ហើយ ហើយក៏​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នាផងដែរ​។

លោក សេដ្ឋា បានបន្ថែមថា លោក Phumtham ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី រហូតដល់គណៈកម្មាធិការជ្រើសរើសបាន អ្នកដែលសាកសមអង្គុយលើកៅអីជំនួសលោក Parnpree ។

ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ឲ្យស៊ីជម្រៅ ទាក់ទិននឹងឈ្មោះអ្នកដែលចូលមកជំនួសតំណែងនោះទេ ដោយគ្រាន់តែនិយាយថា បេក្ខជន​មាន​បទពិសោធន៍​ក្នុង​ផ្នែក​ការទូត និង​នយោបាយ ព្រម​ទាំង​មាន​សាវតារ​ដែល​ធ្វើ​ការ​នៅ​ពី​ក្រោយ​ឆាកនយោបាយ​របស់គណ​បក្ស​ភឿថៃ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមេសា លោក Parnpree បានសម្រេចលាលែងចេញពីតំណែងជារដ្ឋមន្ត្រីការបរទេស បន្ទាប់ពីរូបលោកត្រូវបានរបូតតំណែងជាឧបនាយករដ្ឋមន្ត្រី ក្រោមការរុះរើគណៈរដ្ឋមន្ត្រីរបស់អាណត្តិលោក សេដ្ឋា ៕

The post នាយករដ្ឋមន្ត្រីថៃ ជ្រើសបានរដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្ន appeared first on .

កូនស្រីពៅលោក ថាក់ស៊ីន ត្រូវបានតែងតាំងជាមេដឹកនាំថ្មីរបស់គណបក្សភឿថៃ
យោងតាមសារព័ត៌មាន Thai PBS បានរាយការណ៍នៅថ្ងៃទី២៧ ខែតុលានេះថា​ កូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី Paetongtarn Shinawatra ត្រូវបានជ្រើសរើសជាមេដឹកនាំថ្មីរបស់គណបក្សភឿថៃ។

លោកស្រី Paetongtarn ត្រូវបានជ្រើសរើសឱ្យឡើងធ្វើជាប្រធានបក្សថ្មី ក្នុងអំឡុងកិច្ចប្រជុំមេដឹកនាំ និងសមាជិកស្នូលរបស់គណបក្ស នៅទីក្រុងបាងកក ដើម្បីជំនួសលោក Cholnan Srikaew ដែលលាលែងពីចេញតំណែង កាលពីពេលកន្លងទៅ។

ជម្រាបជូនផងដែរថា នៅក្នុងកិច្ចប្រជុំនេះផងដែរ គណបក្សភឿថៃ ក៏បានសម្រេចជ្រើសរើសសមាជិកសភាតំណាងខេត្ត Sa Kaew លោក Sorawong Thienthong ឱ្យធ្វើជាអគ្គលេខាធិការបក្សថ្មី និងលោក Danuporn Punnakan ជាអ្នកនាំពាក្យ ៕

The post កូនស្រីពៅលោក ថាក់ស៊ីន ត្រូវបានតែងតាំងជាមេដឹកនាំថ្មីរបស់គណបក្សភឿថៃ appeared first on .

សេចក្ដីថ្លែងការណ៍គោលនយោបាយរួមនៃបក្សចម្រុះទាំង១១ ជិតបង្ហាញជាផ្លូវការហើយ ខណៈការកាត់បន្ថយតម្លៃឥន្ធនៈគឺអាទិភាព
សេចក្ដីថ្លែងការណ៍ស្ដីពីគោលនយោបាយរួមនៃបក្សចម្រុះទាំង១១ ដែលគ្រោងនឹងបញ្ជូនទៅរដ្ឋសភា បន្ទាប់ពីគណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង ត្រូវបាននាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានឲ្យដឹងថា ជិតរួចរាល់ហើយ។

នៅថ្ងៃទី៣១ ខែសីហានេះ កាសែត Bangkokpost បានចុះផ្សាយសម្តីនាយកដ្ឋមន្រ្តីថ្មីថៃ យ៉ាងដូច្នេះថា “សេចក្ដីថ្លែងការណ៍គោលនយោបាយនេះត្រូវបានរៀបចំសឹងតែរួចរាល់ ១០០% ខណៈលោក Prommin Lertsuridej ប្រធានគណៈកម្មាធិការគោលនយោបាយរបស់គណបក្សភឿថៃ កំពុងប្រមែប្រមូលគោលនយោបាយពីគ្រប់គណបក្សចម្រុះ ក្រោយរៀបចំអស់រយៈពេលមួយសប្តាហ៍ “។

លោក Srettha បញ្ជាក់ថា លោកនឹងនិយាយជាមួយប្រធានបក្សថៃរួបរួមជាតិ (UTN) លោក Pirapan Salirathavibhaga ដើម្បីពិភាក្សាពីបញ្ហាមួយនេះតាមរយៈទូរសព្ទ។

បើទោះជាបច្ចុប្បន្នគណៈរដ្ឋមន្ត្រីថៃថ្មី នៅមិនទាន់លេចរូបរាងជាផ្លូវការក្ដី ប៉ុន្តែនាយករដ្ឋមន្ត្រីត្រៀមនឹងកិច្ចប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីរួចហើយ គឺរៀបចំផែនការអាទិភាព ក្នុងការកាត់បន្ថយតម្លៃឥន្ធនៈ៕

The post សេចក្ដីថ្លែងការណ៍គោលនយោបាយរួមនៃបក្សចម្រុះទាំង១១ ជិតបង្ហាញជាផ្លូវការហើយ ខណៈការកាត់បន្ថយតម្លៃឥន្ធនៈគឺអាទិភាព appeared first on .

មេដឹកនាំគណបក្សភឿថៃ ប្រកាសដើរចេញពីតំណែង ក្រោយធ្វើខុសសន្យា
សមាជិកសភារបស់គណបក្សភឿថៃ លោក Adisorn Piengkes បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X នៅថ្ងៃពុធនេះថា មេដឹកនាំគណបក្ស គឺលោក Cholnan Srikaew នឹងលាលែងចេញពីតំណែងនៅថ្ងៃនេះ ស្របពេលគណបក្ស នឹងធ្វើការតែងតាំងគណ:កម្មាធិការគ្រប់គ្រងថ្មី នៅក្នុងរយ:ពេល ៦០ ថ្ងៃទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation ។

លោក Adisorn បាននិយាយទៀតថា មុនពេលចាកចេញពីតំណែងនេះ លោក Chlonan បានបំពេញតាមបំណងប្រាថ្នារបស់គណបក្សភឿថៃរួចរាល់ហើយ អំឡុងយុទ្ធនាការបោះឆ្នោតនាពេលកន្លងមក ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ខណ:ពេលដែលបេក្ខជនគណបក្ស គឺលោក Srettha Thavisin ក៏បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣០ របស់ថៃ ផងដែរ។

ចំពោះហេតុផលនៃការដើរចេញពីតំណែងនេះ ត្រូវបានគេប៉ាន់ស្មានថា លោក Chlonan ហាក់បានធ្វើខុសសន្យា ដោយកន្លងមកលោកធ្លាប់បានប្រកាសថាគណបក្សភឿថៃ នឹងមិនចូលដៃចូលជើងជាមួយក្រុមយោធា ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះឡើយ ។

ប៉ុន្តែនៅចុងបញ្ចប់ គណបក្សភឿថៃ បានបង្កើតក្រុមចម្រុះថ្មី មានគណបក្សចំនួន ១០ ចូលរួម ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ហើយក្នុងនោះក៏រួមមានគណបក្ស Bhumjaithai និង Palang Pracharath ដែលសុទ្ធសឹងតែស្ថិតនៅក្នុងជួរដ្ឋាភិបាលរបស់របបយោធាកាន់អំណាចពីមុនមក ផងដែរ។

លោក Adisorn បានបន្ថែមទៀតថា ភារកិច្ច​របស់​គណៈកម្មាធិការ​គ្រប់​គ្រង​បច្ចុប្បន្ន​របស់​បក្សភឿថៃ​ នឹង​ត្រូវបញ្ចប់​ព្រម​ជាមួយ​នឹង​ការ​លាលែង​ពី​តំណែង​របស់​លោក Chlonan ហើយ​គណបក្ស​នឹង​តែងតាំង​គណៈកម្មាធិកា​រថ្មី នាពេលខាងមុខ។

សូមជម្រាបដែរថា កាលពីថ្ងៃទី២១ ខែសីហា លោក Cholnan ធ្លាប់បានសន្យាថា នឹងលាលែងចេញពីតំណែងជាប្រធានបក្សភឿថៃ ក្រោយគណបក្សកាន់អំណាច បញ្ជូនឈ្មោះសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ទៅកាន់លេខាធិការដ្ឋាននៃគណៈរដ្ឋមន្ត្រី ដែលទើបសម្រេចបានកាលពីថ្ងៃទី២៨ ខែសីហានេះ៕

The post មេដឹកនាំគណបក្សភឿថៃ ប្រកាសដើរចេញពីតំណែង ក្រោយធ្វើខុសសន្យា appeared first on .

គណបក្សភឿថៃ បង្ហើបពីគម្រោងសង់អាកាសយានដ្ឋានថ្មី លើកកម្ពស់វិស័យទេសចរណ៍
នាយករដ្ឋមន្ត្រីថ្មី លោក Srettha Thavisin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណបក្សភឿថៃ កំពុងសិក្សាអំពីគម្រោងក្នុងការកែលម្អអាកាសយានដ្ឋាននៅទូទាំងប្រទេស ហើយនិងសាងសង់អាកាសយានដ្ឋានថ្មីចំនួនពីរបន្ថែមទៀតផងដែរ ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

លោក Srettha បានមានប្រសាសន៍ថា រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សភឿថៃ នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញលើវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាផ្នែកដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ចរបស់ប្រទេស ។

គណបក្សភឿថៃ កំពុងកំណត់គោលដៅក្នុងការសាងសង់ប្រលានយន្តហោះថ្មី នៅឈៀងម៉ៃ និងភូកេត ដែលជាទិសដៅទេសចរណ៍ដ៏សំខាន់បំផុត សម្រាប់អ្នកធ្វើដំណើរទាំងក្នុងស្រុក និងអន្តរជាតិ។ ហើយទន្ទឹមនឹងនោះ អាកាសយានដ្ឋានទាំងអស់នៅទូទាំងប្រទេស ក៏នឹងត្រូវធ្វើការកែលម្អឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ផងដែរ។

លោក Srettha បានសង្កត់ធ្ងន់ទៀតថា សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ គួរតែអាចធ្វើឱ្យការមកដល់ និងការចាកចេញរបស់ភ្ញៀវទេសចរ នៅពេលយប់កាន់តែមាន​ផាសុកភាព​ ខណ:បច្ចុប្បន្ននេះ ប្រលានយន្តហោះដែលមានស្រាប់ នៅតែមានកម្រិតនៅឡើយ៕

The post គណបក្សភឿថៃ បង្ហើបពីគម្រោងសង់អាកាសយានដ្ឋានថ្មី លើកកម្ពស់វិស័យទេសចរណ៍ appeared first on .

គណៈរដ្ឋមន្ត្រីថៃថ្មី អាចនឹងបង្ហាញវត្តមាននាពេលឆាប់ៗ
នារសៀលថ្ងៃទី២៥ ខែសីហានេះ សមាជិកជាន់ខ្ពស់ម្នាក់នៃគណបក្សភឿថៃ លោក Sutin Klungsang បានទម្លាយប្រាប់បណ្ដាញសារព័ត៌មាន ThaiPBS ថា ការរៀបចំរចនាសម្ព័ន្ធនៃគណៈរដ្ឋមន្ត្រីថ្មី ជិតរួចរាល់ហើយ ខណៈគ្រោងនឹងដាក់ស្នើទៅកាន់ព្រះមហាក្សត្រ ដើម្បីសុំការអនុញ្ញាតនាសប្ដាហ៍ក្រោយនេះ។

លោក Sutin Klungsang

លោក Sutin បានបន្ថែមថា គណបក្សរបស់លោកមានបំណងចង់បានតំណែងនៅក្នុង​ក្រសួងសំខាន់ៗដូចជា ក្រសួងហិរញ្ញវត្ថុ សុខាភិបាលសាធារណៈ និងដឹកជញ្ជូនជាដើម ប៉ុន្តែ​ក៏ត្រូវបោះបង់តំណែងនៅក្រសួងមួយចំនួនទៀត ទៅកាន់សមាជិកបក្សចម្រុះផ្សេងៗដូចជា នៅក្រសួងអប់រំ និងក្រសួងមហាផ្ទៃជាដើម។

ជាមួយគ្នានោះលោកក៏បានច្រានចោលនូវចចាមអារ៉ាមថា គណបក្សភឿថៃ កំពុងឈ្លោះប្រកែក​ជាមួយសមាជិកបក្សចម្រុះនានាដូចជា ឧត្តមសេនីយ៍ Prawit Wongsuwan មេដឹកនាំគណបក្ស Palang Pracharath ផងដែរ។

សូមជម្រាបដែរថា មានការរំពឹងទុកថា នាយករដ្ឋមន្ត្រី Srettha Thavisin នឹងឡើងកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ខណៈសមាជិកសភាបក្សភឿថៃ Suriya Juangroongruangkit ទំនងជាក្លាយជារដ្ឋមន្ត្រីដឹកជញ្ជូន សមាជិកសភាបក្សភឿថៃសម្រាប់ខេត្តឈៀងម៉ៃ Julapun Amornvivat អាចក្លាយជារដ្ឋមន្ត្រីការបរទេស។

លោក Krisana Chinavicharana

បន្ថែមពីនោះ លោក Sutin Klungsang ទំនងឡើងកាន់តំណែងរដ្ឋមន្ត្រីការពារជាតិ ខណៈលោក Krisana Chinavicharana អាចជាអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយអគ្គស្នងការប៉ូលីស Patcharawat Wongsuwan ប្អូនប្រុសរបស់ឧត្តមសេនីយ Prawit ត្រូវបានគេរំពឹងថា នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន៕

The post គណៈរដ្ឋមន្ត្រីថៃថ្មី អាចនឹងបង្ហាញវត្តមាននាពេលឆាប់ៗ appeared first on .

សមាជិកបក្សចម្រុះភឿថៃ កំពុងចរចាមុខតំណែងក្នុងការបង្កើតគណៈរដ្ឋមន្ត្រីថ្មី
សមាជិកនៃបក្សចម្រុះភឿថៃ ដែលមានរហូតដល់ ១១គណបក្ស កំពុងចរចាមុខតំណែង នៅក្នុងការបង្កើតគណៈរដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក Srettha Thavisin ដែលជាបេក្ខជនតំណាងឲ្យគណបក្សភឿថៃ ទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ពីសភា ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មី។ នេះបើតាមការចុះផ្សាយពីកាសែត Bangkokpost។

ក្នុងនោះ គណបក្សភឿថៃដែលជាមេបក្សចម្រុះ ចង់ទទួលបានមុខតំណែងនៅក្នុង​ក្រសួងមហាផ្ទៃ និងក្រសួងដឹកជញ្ជូន ខណៈនាយករដ្ឋមន្ត្រី Srettha រំពឹងកាន់តំណែងជា​រដ្ឋមន្ត្រីហិរញ្ញវត្ថុ ស្របពេលមនុស្សជំនិតរបស់លោក ​ប្រាយុទ្ធ ចាន់អូចា ឧត្តមសេនីយ៍ Nattapon Nakpanich អាចនឹងកាន់តំណែងជា​រដ្ឋមន្ត្រីការពារជាតិ។

ឧត្តមសេនីយ៍ Nattapon Nakpanich

ជាមួយគ្នានោះ មេបក្ស Bhumjaithai លោក Anutin Charnviakul និងអនុប្រធានបក្សភឿថៃ Phumtham Wechayachai រំពឹងឡើងតំណែងជា​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោក Phumtham Wechayachai

ដោយឡែក មេបក្សភឿថៃ លោក Chonan Srikaew អាចនឹងក្លាយជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈ ស្របពេលមេបក្សថៃរួបរួមជាតិ លោក Pirapan Salirathavibhaga អាចនឹងក្លាយជា​រដ្ឋមន្ត្រីក្រសួងថាមពល៕

The post សមាជិកបក្សចម្រុះភឿថៃ កំពុងចរចាមុខតំណែងក្នុងការបង្កើតគណៈរដ្ឋមន្ត្រីថ្មី appeared first on .

មេបក្សភឿថៃសន្យាលាលែងពីតំណែង បើសិនជាគណបក្សលោកអាចបង្កើតរដ្ឋាភិបាលថ្មី
កាលពីពេលថ្មីៗនេះ លោក Cholnan Srikaew បានប្រកាសថា នឹងលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ បើសិនជាគណបក្សរបស់លោកអាចបង្កើតរដ្ឋាភិបាលថ្មីបាន។ នេះបើតាមការចុះផ្សាយពីគេហទំព័រ TheNation។

ការលើកឡើងបែបនេះ ដោយសារកន្លងមកលោកធ្លាប់សន្យាក្ដែងៗថា គណបក្សភឿថៃ នឹងមិនចូលរួមជាមួយគណបក្សថៃរួបរួមជាតិ និងគណបក្ស Palang Pracharath ឡើយ ហើយបើសិនជា​ចូលរួម នោះលោកនឹងលាលែងពីតំណែងជាប្រធានគណបក្សតែម្ដង។

ប៉ុន្តែកាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ សារព័ត៌មាន Bangkokpost បានចុះផ្សាយថា គណបក្សភឿថៃ បានសម្រេចបង្កើតគណបក្សចម្រុះ ដោយមានការចូលរួមពី ១០គណបក្សផ្សេងទៀត ហើយក្នុងនោះក៏មានគណបក្សថៃរួបរួមជាតិ និងគណបក្ស Palang Pracharath ផងដែរ។

ទាក់ទងនឹងបញ្ហានេះ លោក Cholnan បាននិយាយថា៖ បើសិនជាពួកយើងមិនចូលរួមជាមួយពួកគេ នោះពួកយើងច្បាស់ជាមិនអាចបង្កើតរដ្ឋាភិបាលថ្មីមួយ ដោយមានគណបក្សភឿថៃជាមេដឹកនាំឡើយ។ ខ្ញុំមិនមែនថា ខ្ញុំនឹងមិនលាលែងពីតំណែងទេ ប៉ុន្តែខ្ញុំនឹងធ្វើវា នៅពេលដែលបេសកម្មរបស់ខ្ញុំជាមួយបក្ស​ត្រូវបានបញ្ចប់។ នៅពេលដែលគណបក្សរបស់ខ្ញុំអាចបង្កើតរដ្ឋាភិបាលថ្មីបាន ខ្ញុំនឹងលាលែងពីតំណែងជាផ្លូវការ។

សូមជម្រាបដែរថា បច្ចុប្បន្នការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃថ្មីកំពុងដំណើរការ ដោយក្នុងនោះមានបេក្ខភាពនាយករដ្ឋមន្ត្រីតែមួយរូបគត់គឺ លោក Srettha Thavisin ជា​បេក្ខជនតំណាងឲ្យគណបក្សភឿថៃ ដែលមានអាសនៈសរុប ៣១៤ ខណៈមានក្ដីសង្ឃឹមខ្ពស់ថា លោកអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ក្រោយមានការចូលរួមពីគណបក្សគាំទ្រដោយយោធាទាំង ២គឺ គណបក្សថៃរួបរួមជាតិ និងគណបក្ស Palang Pracharath៕

The post មេបក្សភឿថៃសន្យាលាលែងពីតំណែង បើសិនជាគណបក្សលោកអាចបង្កើតរដ្ឋាភិបាលថ្មី appeared first on .

សភាពាណិជ្ជកម្មថៃ ចេញមុខព្រមានលើគោលនយោបាយផ្តល់លុយ ១ម៉ឺនបាត របស់គណបក្សភឿថៃ
សភាពាណិជ្ជកម្មថៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលថ្មី ដែលទំនងជាដឹកនាំដោយគណបក្សភឿថៃ ធ្វើការវាយតម្លៃឡើងវិញទៅលើសេដ្ឋកិច្ចឱ្យបានហ្មត់ចត់ មុននឹងបន្តអនុវត្តគោលនយោបាយថ្មីរបស់ពួកគេ ក្នុងការផ្តល់ជូនលុយឌីជីថល ដែលមានតម្លៃ ១ម៉ឺនបាត ទៅឱ្យប្រជាជន។ នេះបើយោងតាមការចុះផ្សាយពីកាសែត BangkokPost ។

ការចេញសារព្រមានបែបនេះត្រូវបានធ្វើឡើង បន្ទាប់ពីអគ្គលេខាធិការរងគណបក្សភឿថៃ លោក​ Paopooom Rojanasakul បាននិយាយថា គណបក្សរបស់ខ្លួន មានបំណងដាក់ឱ្យដំណើរការឡើងវិញ នូវគោលនយោបាយថ្មីរបស់ខ្លួន ចាប់តាំងពីគណបក្សនេះ បានចូលមកដឹកនាំក្រុមចម្រុះ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្រោយចែកផ្លូវគ្នាជាមួយគណបក្សឆ្ពោះទៅមុខមក។

ប៉ុន្តែសភាពាណិជ្ជកម្មថៃ បាននិយាយថា គោលនយោបាយថ្មីនេះ តម្រូវឱ្យមានការចំណាយច្រើន ហើយគួរតែត្រូវបានវាយតម្លៃយ៉ាងប្រុងប្រយ័ត្នបំផុត ទៅលើលទ្ធភាពសេដ្ឋកិច្ចរបស់ប្រទេស។

លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ បាននិយាយថា គណបក្សភឿថៃ ជឿថាគោលនយោបាយថ្មីនេះ អាចនឹងដាក់ឱ្យដំណើរការទៅបាន ប៉ុន្តែមានការព្រួយបារម្ភពីភាគីផ្សេងៗ ទាក់ទងទៅនឹងប្រភពនៃមូលនិធិ និងផលប៉ះពាល់លើមុខតំណែងសារពើពន្ធរបស់ប្រទេស ដែលចាំបាច់ត្រូវតែដោះស្រាយឱ្យបានច្បាស់លាស់ ជាមុន។

ជម្រាបជូនផងដែរថា ចំពោះគោលនយោបាយថ្មីរបស់គណបក្សភឿថៃនេះ គឺពាក់ព័ន្ធជាមួយនឹងប្រគល់លុយឌីជីថលចំនួន ១ម៉ឺនបាត ដល់ជនជាតិថៃ គ្រប់រូប ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ ហើយលុយឌីជីថលនេះ គឺអាចចំណាយបានត្រឹមតែក្នុងរង្វង់បួនគីឡូម៉ែត្រ ពីផ្ទះរបស់អ្នកទទួលបានលុយនេះប៉ុណ្ណោះ និងមានសុពលភាពរយ:ពេល ៦ ខែ៕

The post សភាពាណិជ្ជកម្មថៃ ចេញមុខព្រមានលើគោលនយោបាយផ្តល់លុយ ១ម៉ឺនបាត របស់គណបក្សភឿថៃ appeared first on .