កូនស្រីពៅលោក ថាក់ស៊ីន ត្រូវបានតែងតាំងជាមេដឹកនាំថ្មីរបស់គណបក្សភឿថៃ

អន្តរជាតិ

យោងតាមសារព័ត៌មាន Thai PBS បានរាយការណ៍នៅថ្ងៃទី២៧ ខែតុលានេះថា​ កូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី Paetongtarn Shinawatra ត្រូវបានជ្រើសរើសជាមេដឹកនាំថ្មីរបស់គណបក្សភឿថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Paetongtarn ត្រូវបានជ្រើសរើសឱ្យឡើងធ្វើជាប្រធានបក្សថ្មី ក្នុងអំឡុងកិច្ចប្រជុំមេដឹកនាំ និងសមាជិកស្នូលរបស់គណបក្ស នៅទីក្រុងបាងកក ដើម្បីជំនួសលោក Cholnan Srikaew ដែលលាលែងពីចេញតំណែង កាលពីពេលកន្លងទៅ។

ជម្រាបជូនផងដែរថា នៅក្នុងកិច្ចប្រជុំនេះផងដែរ គណបក្សភឿថៃ ក៏បានសម្រេចជ្រើសរើសសមាជិកសភាតំណាងខេត្ត Sa Kaew លោក Sorawong Thienthong ឱ្យធ្វើជាអគ្គលេខាធិការបក្សថ្មី និងលោក Danuporn Punnakan ជាអ្នកនាំពាក្យ ៕