សម្ព័ន្ធមិត្តកំពូលរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សង្រ្គាមអ៊ុយក្រែនអាចអូសបន្លាយរាប់ទសវត្សរ៍ ជាមួយនឹងរយៈពេលដ៏យូរនៃការប្រយុទ្ធគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរុស្ស៊ី RIA។
![](https://www.oknha.news/wp-content/uploads/2023/05/2023-05-26T003341Z_1_LYNXMPEJ4P00O_RTROPTP_3_LAOS-RUSSIA.jpg)
ប្រភពដដែលបន្ថែមទៀតថា អតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev បាននិយាយអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ខណៈបុគ្គលម្នាក់នេះតែងតែបញ្ចេញមតិខ្លាំងៗ ចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
“សង្គ្រាមមួយនេះ នឹងអូសបន្លាយរយៈពេលយូរណាស់ ហើយថាមិនត្រូវអាចដល់រាប់ទសវត្សឯណោះ។ ដរាបណានៅតែមានការលូកដៃពីមជ្ឈដ្ឋានខាងក្រៅ វានឹងបន្តមានការចរចា និងសង្គ្រាមដូចជា ចរចា ៣ឆ្នាំ ប្រយុទ្ធគ្នា ២ឆ្នាំ ហើយសកម្មភាពបែបនេះនឹងបន្តកើតមានដដែលៗ”។ នេះបើតាមសម្ដីរបស់លោក Medvedev បាននិយាយ។
សូមជម្រាបដែរថា កាលពីខែមករាកន្លងទៅ លោក Medvedev បាននិយាយថា បើសិនជារុស្ស៊ីចាញ់សង្គ្រាម ហេតុការណ៍កាន់តែអាក្រក់អាចកើតមានឡើង ពោលគឺនឹងអាចផ្ទុះសង្គ្រាមលោកជាមិនខាន៕