MIXUE Cambodia ជាហាងការ៉េម និងតែគុជ បានកើនឡើងរហូតដល់ទៅ ១០០សាខាទូទាំងប្រទេសកម្ពុជា!

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃអាទិត្យ ទី០៦​ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន MIXUE Cambodia មានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រកាសរៀបចំ ពិធីអបអរសាទរខួប ១០០ សាខារបស់ខ្លួន ក្រោមប្រធានបទ «អរគុណ កម្ពុជា» (Thank You Cambodia) រួមជាមួយសារដ៏សំខាន់មួយគឺ «ចាប់តាំងពីហាងទី១ រហូតដល់ហាងទី១០០ ជាមួយ នឹងរីកចម្រើននៅប្រទេសកម្ពុជា» ព្រឹត្តិការណ៍នេះគឺបានចាត់ទុកថាជា ព្រឹត្តិការណ៍ដ៏ ប្រវត្តិសាស្ត្រធំមួយ មិនធ្លាប់មានពីមុនមក ក្នុងការឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័ស និងការទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនកម្ពុជា!

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ផងដែរថា MIXUE គឺជាម៉ាកយីហោការ៉េម និងតែគុជ ដែលផលិតថ្មីៗ ភ្លាមៗ ដែលផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវបទពិសោធន៍នៃផលិតផលដែលមានរសជាតិឆ្ងាញ់ពិសា ស្រស់ស្រាយ ប្រកបដោយភាពស្និទ្ធស្នាល និងតម្លៃសមរម្យ។ ក្រោមការគាំទ្រពីសំណាក់អតិថិជននៅកម្ពុជា ដៃគូសហការ និងបុគ្គលិកទាំងអស់ MIXUE Cambodia បានឈានដល់សមិទ្ធផលដ៏ធំមួយនេះ គឺការបើកដំណើរការសាខារហូតដល់ចំនួន ១០០ រួចរាល់ទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះមិនត្រឹមតែជាការប្រារព្ធខួបនៃកំណើនអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសនៃការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងការរួមដំណើរជាមួយគ្នារវាងដៃគូសហការ និង អតិថិជននាពេលកន្លងមក។

កម្មវិធីនេះបានដំណើរការទៅយ៉ាងរលូនធ្វើអ្នកចូលរួមកម្មវិធីគឺទទួលបាននូវបទពិសោធន៍ ជាច្រើន ដូចជា បានជួបវត្តមានតារាចម្រៀង លោក ៊ូលី ផេង (SULY PHENG) ព្រមទាំងមាន ការប្រគំុតន្ត្រី, ការសម្តែងរបស់ Snow King , ការលេងហ្គេមឈ្នះរង្វាន់ផ្សេងៗ និង មានជាផ្តល់ជាគូប៉ុងមានតម្លៃ ២២,៥០០ រៀល ដោយឥតគិតថ្លៃ ពីគ្រប់សាខា បន្ទាប់ពីការចំណាយចាប់ពី ៦០០០ រៀលឡើងទៅ និង ចំពោះតែសាខាក្រុងតាខ្មៅ រាល់ការជាវ ចាប់ពី ១,០០០ រៀលឡើងទៅ នឹងទទួលបាន កាបូប  Snow King ដ៏ស្រស់ស្អាតមួយ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦​ ផងដែរ ចំនួនគឺមានកំណត់ ។

តំណាងក្រុមហ៊ុន MIXUE Cambodia បានមានប្រសាសន៍ប្រកបដោយក្តីរំភើបនៅក្នុងឱកាសនេះថា៖ «ចាប់ពីហាងដំបូងរហូតដល់ហាងទី ១០០ ជំហាននីមួយៗនៃការលូតលាស់របស់យើង មិនអាចបំបែកចេញពីការជឿទុកចិត្ត និងការគាំទ្ររបស់អ្នកប្រើប្រាស់ ជាពិសេសដៃគូសហការ និងបុគ្គលិកបានឡើយ។ វត្តមាននៃកម្មវិធីដ៏ធំមួយនេះ គឺជាកម្មវិធីរបស់ MIXUE ដែលប្រារព្ធឡើងក្នុងការបង្ហាញការដឹងគុណចំពោះប្រទេសកម្ពុជា។ លោកបន្ថែមថា ហាងទី ១០០នេះ មិនមែនជាចុងបញ្ចប់នោះទេ ប៉ុន្តែជាការចាប់ផ្តើមថ្មី។ នាអនាគត យើងនឹងបន្តប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ ស្របតាមច្បាប់ និងបង្កើនសមត្ថភាពប្រតិបត្តិការក្នុងតំបន់ ព្រមទាំងសមត្ថភាពផ្គត់ផ្គង់ ដើម្បីនាំមកនូវគុណភាពផលិតផល ស្ថិរភាព និង តម្លៃ ដែលងាយស្រួលចូលដល់ដៃអ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជាតែម្តង។»

ក្រៅពីការអបអរសាទរនៃសមិទ្ធផល ១០០ សាខា របស់ MIXUE Cambodia ហើយឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនបានធ្វើការ ចែករំលែកអំពី ព័ត៌មានសំខាន់ៗទៅដល់ដៃសហការដែលបានចូលរួម អំពីប្រតិបត្តិ និង ផែនការអភិវឌ្ឍនាពេលអនាគតផងដែរ។ ក្រុមហ៊ុនបានប្តេជ្ញាថានឹងនូវតែផ្តល់ទំនុក លើសមត្ថភាព ការគ្រប់គ្រង ការផ្គត់ផ្គង់ផលិតផលអោយទាន់តម្រូវការ និង មានគុណភាព ប្រកបដោយការរួសរាយរាក់ និង តម្លៃល្អ ជូនដល់ដៃគូសហការ និង អតិថិជនទាំងអស់ផងដែរ។  

ក្នុងពេលដំណាលគ្នានៃកម្មវិធីនេះគឺបានភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងជិតស្និត រវាងសាខានានារបស់ MIXUE នៅទូទាំងប្រទេស ជាពិសេស សាខាធំនៅក្រុងតាខ្មៅ និង ទីតាំងសាខានៅផ្សារទំនើបអ៊ីអនមានជ័យ ដែលជាទីតាំងកម្មវិធីតែម្តង។

អំពីក្រុមហ៊ុន MIXUE Cambodia

MIXUE Cambodia គឺជាម៉ាកយីហោ ហាងការ៉េម និងតែគុជ ដែលផលិតភ្លាមៗ ថ្មីៗ ល្បីល្បាញនៅប្រទេសចិន ដែលមានអាយុកាលយូរមកហើយ ដោយជំហរផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវបទពិសោធន៍ដ៏ ឆ្ងាញ់ពិសា ស្រស់ស្រាយ ប្រកបដោយភាពស្និទ្ធស្នាល និងតម្លៃសមរម្យបំផុតជូនដល់ប្រជាជនក្នុងស្រុកផងដែរ។

ព័ត៌មានបន្ថែម និងទំនាក់ទំនងការទិញហ្វ្រេនឆៃស៍៖ ទំព័រហ្វេសប៊ុកផ្លូវការ (Facebook Page)៖ MIXUE Cambodia