គម្រោងផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដី

គម្រោងផ្លូវរថភ្លើងធុនស្រាលពីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីភ្នំពេញ ត្រូវបានក្រុមហ៊ុនសិក្សាហើយ
គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តជាតិតេជោ និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញត្រូវបានលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិភាក្សាជាមួយក្រុមហ៊ុនចិនចំនួនពីរគឺក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដើម្បីសិក្សាលើកគម្រោងនេះ។

នាឱកាសនោះ ក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group បានធ្វើបទបង្ហាញអំពីទស្សនាទានជារួមរបស់ទីក្រុងភ្នំពេញរួមមានទំហំទីក្រុង ចំនួនប្រជាពលរដ្ឋ ស្ថានភាពនៃការប្រើប្រាស់ផ្លូវថ្នល់ ក៏ដូចជាពិនិត្យលទ្ធភាពដំបូងលើគម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។

ក្នុងនោះ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីសវតាខ្លះៗកន្លងមកនៃការសិក្សាសមិទ្ធិលទ្ធភាពលើប្រទេសរថភ្លើងផ្សេងគ្នា ពីស្ថាប័នផ្សេងៗ ដើម្បីពិនិត្យមើលជម្រើសដែលសមសម្របសម្រាប់ទីក្រុងភ្នំពេញ រួមមានការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទរថភ្លើង AGT ដោយ JICA ជប៉ុន ការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទរថភ្លើង Monorail ដោយក្រុមហ៊ុន CCECC និងការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទផ្លូវរថភ្លើងក្រោមដី ដោយក្រុមហ៊ុន CCCC ផងដែរ។

សូមជម្រាបជូនថា កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងក្រោយដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិនរបស់លោកឧបនាយករដ្ឋមន្ត្រី កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ ដោយក្នុងនោះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី បានចុះទស្សនកិច្ចឈ្វេងយល់អំពីការអភិវឌ្ឍគម្រោងផ្លូវរថភ្លើងក្រោមដី(Metro) ក្នុងទីក្រុងក្វាវចូវ ប្រទេសចិនដែលសាងសង់ដោយក្រុមហ៊ុន Guangzhou Metro Group រួមសម្របសម្រួលដោយក្រុមហ៊ុន China Metro Group។ ស្ថានីយរថភ្លើង Guangzhou Metro នេះជាស្ថានីយរថភ្លើងមួយ ស្ថិតក្នុងខេត្តក្វាងទុង នៃប្រទេសចិន ដែលមានប្រមាណ៥០ខ្សែ សរុបប្រវែងប្រមាណ ២.០០០គីឡូម៉ែត្រ រត់ក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង បំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានប្រព័ន្ធឌីជីថលសម្រាប់តាមដាន និងគ្រប់គ្រងដំណើរការរបស់រថភ្លើង និងស្ថានីយទាំងមូល៕

The post គម្រោងផ្លូវរថភ្លើងធុនស្រាលពីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីភ្នំពេញ ត្រូវបានក្រុមហ៊ុនសិក្សាហើយ appeared first on .

សុបិនកម្ពុជានឹងក្លាយជាការពិត! ក្រុមហ៊ុនចិនប្តេជ្ញាចិត្តខ្ពស់ជំរុញគម្រោងរថភ្លើងធុនស្រាលឲ្យលេចរូបរាងឡើងឆាប់ៗនេះ
ក្រុមហ៊ុន China Metro Group បង្ហាញសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ជំរុញឱ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល (LRT) នៅកម្ពុជាលេចរូបរាងឡើងនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា និងថ្នាក់ដឹកនាំក្រុមហ៊ុន China Metro Group កាលពីថ្ងៃទី២១ ខែកុម្ភៈម្សិលមិញ។

ជំនួបនេះ ក្រុមហ៊ុនបង្ហាញអំពីវឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែ គឺ៖ ទី១ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និង ទី២ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។

ចំពោះការសិក្សារបស់ក្រុមហ៊ុន China Metro Group គម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលទាំងពីរខ្សែខាងលើរដ្ឋមន្ត្រីក្រសួងសាធារណការ រំពឹងថា នឹងរួមចំណែកក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងផ្តល់នូវជម្រើសបន្ថែមក្នុងការធ្វើដំណើរ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរផងដែរ។

លោក ផន រឹម អ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា​ រថភ្លើងធុនស្រាល សំដៅលើមធ្យោបាយសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីតំបន់មួយទៅតំបន់មួយក្នុងទីក្រុង ក៏ដូចជាអនុតំបន់ជាយៗទីក្រុង។ ដូច្នេះរថភ្លើងធន់ស្រាលនេះ មានប្រវែងខ្លី ស្រាល បត់បែនបានលឿន ហើយសម្រាប់តែដឹកអ្នកដំណើរ មិនសម្រាប់ដឹកទំនិញទេ ហើយវាប្រែប្រួលចំនួនទូរទៅតាមចំនួនអ្នកដំណើរ និងភាពចាំបាច់។

លោកថា សម្រាប់កម្ពុជា ជាទស្សនវិស័យរួមលើការវិនិយោគការសាងសង់ផ្លូវរថភ្លើងធុនស្រាលនេះ គឺដើម្បីបម្រើឱ្យប្រជាពលរដ្ឋក្នុងទីក្រុង ក៏ដូចជាតំបន់ទីប្រជុំជន និងភ្ជាប់ទៅប្រលានយន្តហោះ។ លោកឧទាហរណ៍ថា៖ នៅក្រៅប្រទេស បើយើងធ្វើដំណើរតាមរថយន្តក្នុងទីក្រុង តាមមធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងក្រុង វាអាចយឺត អាចកកស្ទះ ប៉ុន្តែបើយើងធ្វើដំណើរតាមរថភ្លើងធុនស្រាលនេះ គឺអត់ស្ទះទេ។ ដូច្នេះផលប្រយោជន៍របស់វា គឺធ្វើដំណើរដោយសុវត្ថិភាព ផាសុខភាព ទាន់ពេលវេលា ហើយគោលដៅធំរបស់វា គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងទីក្រុង៕

The post សុបិនកម្ពុជានឹងក្លាយជាការពិត! ក្រុមហ៊ុនចិនប្តេជ្ញាចិត្តខ្ពស់ជំរុញគម្រោងរថភ្លើងធុនស្រាលឲ្យលេចរូបរាងឡើងឆាប់ៗនេះ appeared first on .

គម្រោងផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ចាប់ផ្តើមជជែកពិភាក្សា
គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល (LRT) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ត្រូវបានលើកយកមកប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group នៅថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៣នេះ។

បើតាមក្រសួងសាធារណការនិងដឹកជញ្ជូន ការបើកកិច្ចប្រជុំនេះក្នុងគោលបំណងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំរបស់នាយករដ្ឋមន្រ្តី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងសាធារណការបានឲ្យដឹងថា ការជជែកពិភាក្សាបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬតំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង,លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួង៕ តាកែវ

The post គម្រោងផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ចាប់ផ្តើមជជែកពិភាក្សា appeared first on .

រដ្ឋាភិបាល បង្កើតគណៈកម្មការជំរុញគម្រោងផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដីជាផ្លូវការ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងជាផ្លូវការហើយ ដើម្បីជំរុញដំណើរការសិក្សាគម្រោង ចំនួន២គឺ ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី (នៅក្រុងតាខ្មៅ) និងផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ។

នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្សាយចេញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈសេចក្តីសម្រេចដដែល គណៈកម្មការអន្តរក្រសួងនេះ មានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាន ព្រមទាំងអនុប្រធាន និងសមាជិក៦រូបផ្សេងទៀត ដែលមកពីអន្តរក្រសួង។

គណៈកម្មការអន្តរក្រសួងនេះ នឹងមានភារកិច្ចពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងទម្រង់នៃការវិនិយោគលើគម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។

ជាមួយគ្នានេះ គណៈកម្មាការខាងលើ ក៏មានភារកិច្ចជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាលនេះ ឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពល្បឿនការអភិវឌ្ឍ វិស័យដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ ទីក្រុង និងកាត់បន្ថយចរាចរណ៍ ដែលកំពុងតែមមាញឹកខ្លាំង នៅក្នុងទីក្រុង ភ្នំពេញ ព្រមទាំងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈសេចក្តីសម្រេចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ អត្ថបទ៖ រង្សី

The post រដ្ឋាភិបាល បង្កើតគណៈកម្មការជំរុញគម្រោងផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដីជាផ្លូវការ appeared first on .