គម្រោង អេមស៍

ឆ្នាំ២០២៦! គម្រោង អេមស៍ ប្រកាសបញ្ចេញហិរញ្ញប្បទានឥតសំណង ១,៥លានដុល្លារ ពង្រឹងខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទីផ្សារសម្រាប់ផលិតផលសំខាន់ៗមួយចំនួន
គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានប្រកាសបញ្ចេញហិរញ្ញប្បទានឥតសំណងចំនួន ១,៥ លានដុល្លារអាមេរិក ក្រោមមូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃ ច្រកទី១ របស់គម្រោង ដើម្បីគាំទ្រដល់ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទីផ្សារសម្រាប់កសិករខ្នាតតូច លើផលិតកម្មមាន់ខ្មែរ បន្លែសុវត្ថិភាព និងស្រូវប្រណីត នៅទូទាំងខេត្តគោលដៅទាំង១៨ នៅក្នុងប្រទេសកម្ពុជា។

នេះជាការបញ្ចេញហិរញ្ញប្បទានថ្មីបន្ថែម បន្ទាប់ពីគម្រោងទទួលបានលទ្ធផលជាវិជ្ជមានពីការបញ្ចេញហិរញ្ញប្បទានឥតសំណងក្នុងឆ្នាំ២០២៥ ជិត ១លានដុល្លារអាមេរិក ដែលគាំទ្រដល់គ្រួសារកសិករខ្នាតតូចនៅជនបទចំនួន ៦៨៦គ្រួសារ ដើម្បីសាកល្បងបច្ចេកវិទ្យា និងការអនុវត្តនានាក្នុងផលិតកម្មជាលក្ខណៈអាជីវកម្ម សម្រាប់ផលិតផលមាន់ខ្មែរ និងបន្លែសុវត្ថិភាព។

សម្រាប់ហិរញ្ញប្បទានក្នុងឆ្នាំ ២០២៦នេះ នឹងធ្វើការគាំទ្រដល់កសិករខ្នាតតូចចំនួន ១៤០០គ្រួសារបន្ថែមទៀត ឱ្យទទួលយកបច្ចេកវិទ្យា និងការអនុវត្តផលិតកម្មលក្ខណៈអាជីវកម្ម ដែលអនុវត្តបានជោគជ័យកាលពីឆ្នាំកន្លងទៅនេះ។ បន្ថែមពីលើផលិតផលមាន់ខ្មែរ និងបន្លែសុវត្ថិភាព ហិរញ្ញប្បទានថ្មីនេះនឹងពង្រីកការគាំទ្រដល់ខ្សែច្រវាក់តម្លៃស្រូវប្រណីតផងដែរ។

សូមជម្រាបជូនថា អេមស៍ គឺជាគម្រោងអនុវត្តដោយក្រសួងពាណិជ្ជកម្ម ក្រោមសហហិរញ្ញប្បទាន ដោយរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)។ គម្រោងមានគោលដៅ លើកស្ទួយវិបុលភាពកសិករខ្នាតតូចនៅកម្ពុជា តាមរយៈការបង្កើនផលចំណេញ ដោយផ្សារភ្ជាប់ផលិតផល កសិពាណិជ្ជកម្ម និងទីផ្សារ៕

The post ឆ្នាំ២០២៦! គម្រោង អេមស៍ ប្រកាសបញ្ចេញហិរញ្ញប្បទានឥតសំណង ១,៥លានដុល្លារ ពង្រឹងខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទីផ្សារសម្រាប់ផលិតផលសំខាន់ៗមួយចំនួន appeared first on .