គយនិងរដ្ឋាករ

កម្ពុជាត្រៀមកែសម្រួលពន្ធអាករលក្ខណៈទ្រុងទ្រាយធំទៅលើមុខទំនិញជាង១៤០០បន្ទាត់ពន្ធ
តាមរយៈបទបង្ហាញរបស់មន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការកែសម្រួលពន្ធអាករលើកនេះ មានទ្រង់ទ្រាយធំដោយពាក់ព័ន្ធនឹងមុខទំនិញសរុបរហូតដល់ ១៤៤៣ បន្ទាត់ពន្ធ។ បើតាមបទបង្ហាញខាងលើក្នុងចំណោមនោះភាគច្រើនគឺជាការ “ការបញ្ចុះអត្រា” លើក្រុមទំនិញមានមុខសញ្ញាលើកទឹកចិត្ត ក្នុងគោលបំណងលើកទឹកចិត្តបន្ថែមទៀត ដល់វិស័យអាទិភាពមួយចំនួន ដូចជា វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល, មុខទំនិញមួយចំនួនដែលបម្រើដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ, ព្រមទាំងមុខទំនិញយានយន្តដើម្បីរួមចំណែកជួយដល់វិស័យឡូជីស្ទីក ដែលជួបប្រទះការលំបាកបណ្តាលមកពីវិបត្តិនៃការផ្ទុះរាលដាលជម្ងឺកូវីដ-១៩ ការអូសបន្លាយនៃសង្គ្រាមអ៊ុយក្រែន និងការថមថយកំណើនសេដ្ឋកិច្ចសកល។

ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលា លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីគោលបំណង ក្នុងការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់គ្រប់ភាគីពាក់ព័ន្ធពីការសម្រេចថ្មីៗរបស់រាជរដ្ឋាភិបាល ក្នុងការកែសម្រួលអត្រាពន្ធគយនិងអាករលើមុខទំនិញមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ។ កន្លងមក អត្រាពន្ធនិងអាករលើមុខទំនិញនាំចេញ-នាំចូល តែងត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងការប្រែប្រួល ស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដើម្បីរក្សាបាននូវតុល្យភាពនៃការជំរុញសកម្មភាពពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងការប្រមូលចំណូលចូលថវិកាជាតិ។

លោកមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់តាមរយៈការលើកទឹកចិត្តផ្នែកពន្ធនិងអាករបន្ថែមទៀត សំដៅជំរុញសន្ទុះអភិវឌ្ឍន៍វិស័យអាទិភាពនានារួមមាន វិស័យកសិកម្ម, វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យឧស្សាហកម្ម និងផលិតកម្ម, វិស័យដឹកជញ្ជូន, ការរួមចំណែកក្នុងការការពារបរិស្ថាន និងការសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេស ក្នុងបរិបទដែលកម្ពុជាបាននិងកំពុងរងនូវផលប៉ះពាល់ខ្លាំងបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩, អតិផរណា និងការថមថយកំណើនសេដ្ឋកិច្ចសកល»។

ឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី មានប្រសាសន៍ថា «បើសិនជារាជរដ្ឋាភិបាលមានការលើកទឹកចិត្តឱ្យរួចពន្ធអាករសម្រាប់ឧស្សាហកម្មនៅក្នុងស្រុកគឺពិតជាជួយខ្លំាងមែនទែនទៅដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា(SME)ឱ្យពង្រឹងនិងពង្រីកខ្លួនបានយ៉ាងលឿនបានធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិកើនឡើងរហ័ស ដោយយើងមិនចំាបាច់ពឹងផ្អែកនាំចូលផលិតផលពីប្រទេសផ្សេងៗចូលមកកម្ពុជា»៕
អត្ថបទ៖សារេត

The post កម្ពុជាត្រៀមកែសម្រួលពន្ធអាករលក្ខណៈទ្រុងទ្រាយធំទៅលើមុខទំនិញជាង១៤០០បន្ទាត់ពន្ធ appeared first on .

គយ រកចំណូលបានប្រមាណ ២ ៦៩០.៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងឆ្នាំ២០២២ ប្រមូលចំណូលបានចំនួន ១០ ៩៩៨.៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៦៩០.៥ លានដុល្លារអាមេរិក) ចំនួននេះមានការកើនឡើង ១៨.៣% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២១។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប នាថ្ងៃសុក្រ ទី៣កុម្ភៈនេះ។

លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា សម្រាប់ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៥ ៤៦០.៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១.៩% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទំនិញនៃការចូលសំខាន់ៗមានដូចជា យានយន្តនិងគ្រឿងចក្រ, ផលិតផលតេលសិលា, វត្ថុធាតុដើម និងគ្រឿងម៉ាស៊ីន បម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, គ្រឿងឧបភោគ-បរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ចំណែក ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៤៤៧.២លានដុល្លារអាមេរិក កើនឡើង១៦.៧% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ ផលិតផលកាត់ដេរមានកំណើន ១៤.១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២៦.២%, និងកសិផលមានកំណើន ៦.៦%។

បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាកកម្ពុជាបង្ហាញថា ចំពោះយានយន្ត និងគ្រឿងចក្រមានចំនួន ៥ ០៧៨.៧ ប៊ីលានរៀល (ត្រូវជា ៤៦.២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៣ ០៣២.៦ ប៊ីលានរៀល (ត្រូវជា ២៧.៦% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ២ ២៣៨ ប៊ីលានរៀល (ត្រូវជា ២០.៣% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៦៤៩.៥ ប៊ីលានរៀល (ត្រូវជា ៥.៩% នៃចំណូលសរុប)៕

The post គយ រកចំណូលបានប្រមាណ ២ ៦៩០.៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ appeared first on .

រាប់ចាប់តាំង​បើកយុទ្ធនាការ គយប្រមូលចំណូលបានជាង ១០៦លានដុល្លារពីរថយន្តគ្មានពន្ធទាំងចង្កូតឆ្វេង និងចង្កូតស្តាំ
ចាប់តាំងព​ីបើកយុទ្ធនាការប្រមូលចំណូលពីរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធបានជាង ១០៦លានដុល្លារ ដែលមានចំនួនជិត ២ម៉ឺនគ្រឿង​។

លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានលើកឡើងថា មានរថយន្តទាំងចង្កូតស្តាំ និងឆ្វេង ចំនួន ២០០៤៩គ្រឿង បានមកបង់ពន្ធ​ កក់ប្រាក់ និងចុះបញ្ជី តែក្នុងនោះមានតែរថយន្តចំនួន១៨ ៤១៤គ្រឿងទេ ដែលបានបង់ពន្ធតាមនិតិវិធីច្បាប់ ​ដោយទទួលបានប្រាក់ពន្ធអាករចំនួន១០៦លានដុល្លារ និងនៅសល់ជិត២ពាន់គ្រឿង​ទៀតដែលមិនបានមកបង់ពន្ធតាមនិតិវិធី។

លោក គុណ ញឹម

ទាក់ទងនឹងរថយន្តដែលនៅសល់មិនមកបំពេញកាតព្វកិច្ច លោកគូសបញ្ជាក់ថា អាចមកពីម្ចាស់រថយន្តនៅមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តមកបង់ ដោយសារជាប្រភេទរថយន្តស៊េរីចាស់ៗ ហើយរថយន្តខ្លះត្រូវបានបុកបណ្តាលឱ្យខូច ហើយរថយន្តខ្លះទៀតបានដោះជាគ្រឿងបន្លាស់ និងមួយចំនួនត្រូវបានលក់បន្តទៅឱ្យអ្នកផ្សេងបន្តជាដើម។

យ៉ាងណា ចំពោះលទ្ធផលនេះដែរ លោក គុណ ញឹម បានវាយតម្លៃយុទ្ធនាការប្រមូលពន្ធពីរថយន្តដែលគ្មានពន្ធទាំងពីរដំណាក់កាលនេះ ជាជោគជ័យមួយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានប្រមូលចំណូលចូលរដ្ឋ ពោលគឺយុទ្ធនាការនេះ​ ចំណេញទាំងអស់គ្នា ដោយរដ្ឋទទួលបានចំណូល ចំណែកអ្នកកាន់កាប់រថយន្តខុសច្បាប់ ទទួលបាននូវការប្រើប្រាស់រថយន្តដែលស្របច្បាប់វិញ៕

The post រាប់ចាប់តាំង​បើកយុទ្ធនាការ គយប្រមូលចំណូលបានជាង ១០៦លានដុល្លារពីរថយន្តគ្មានពន្ធទាំងចង្កូតឆ្វេង និងចង្កូតស្តាំ appeared first on .

គយ ប្រមូលចំណូលបានប្រមាណ ២ពាន់លានដុល្លារ រយៈពេល៩ខែឆ្នាំ២០២២
នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធ និងអាករបានចំនួន ២០២២.២លានដុល្លារ ស្មើនឹង៧៨.៦១ភាគរយនៃផែនការច្បាប់ថវិកាជាតិ។

ការអនុវត្តន៍ផែនការចំណូលក្នុងឆ្នាំ២០២២នេះ អាចនឹងគ្រប់ផែនការ ឬលើសផែនការតិចតួច លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៥ ខែតុលានេះ គូសបញ្ជាក់ថាដោយសារតែពេលនេះជាកាលៈទេសៈ និងពេលវេលាមួយឆ្លងផុតការលំបាក ព្រោះថា ក្នុងឆ្នាំ២០២០-២០២១ ជាពេលវេលាដែលលំបាក បង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់មានការបិទខ្ទប់ប្រទេសផងដែរ ដែលជាមូលហេតុធ្វើឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលមិនគ្រប់ផែនការ។

លោកបន្តថា ក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបានត្រឹមតែ ៨៣.៥ភាគរយនៃច្បាប់វិកា និងឆ្នាំ២០២១ ប្រមូលបានត្រឹមតែ ៨៧ភាគរយនៃផែនការប៉ុណ្ណោះ។

យ៉ាងណា សម្រាប់នៅឆ្នាំ២០២១កន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលបាន ៩ ២៩៥.៧ ប៊ីលានរៀលស្មើនឹង ២ ២៩៥.២ លានដុល្លារថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០៕

The post គយ ប្រមូលចំណូលបានប្រមាណ ២ពាន់លានដុល្លារ រយៈពេល៩ខែឆ្នាំ២០២២ appeared first on .

មន្រ្តីរដ្ឋាភិបាល លើកទឹកចិត្តពលរដ្ឋប្រើរថយន្តថ្មី ​កាត់បន្ថយការប្រើប្រាស់ឡានមួយទឹក
អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់រថយន្តថ្មី ដើម្បី​កាត់បន្ថយការប្រើប្រាស់រថយន្តមួយទឹក ក្រោមហេតុផលថារថយន្តចាស់​អាចធ្វើឱ្យមានបន្ទុកចំណាយច្រើន ​ដូចការស៊ីសាំងនិងចំណាយទៅលើការជួសជុសច្រើនជាដើម។ ការជំរុញនេះ ស្របពេលដែលការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា នាពេលបច្ចុប្បន្ន​មានសន្ទុះកើនឡើងសម្រាប់ទីផ្សាររថយន្ត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ​កាលពីថ្ងៃទី៥ ខែតុលានេះ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច បានបង្កើតក្រុមការងារ​សិក្សាពីការប្រើប្រាស់រថយន្តនៅកម្ពុជា ក្នុងគោលបំណងកាត់បន្ថយការនាំចូលរថយន្តចាស់ៗ និងជំរុញលើកចិត្តឱ្យមានការប្រើប្រាស់រថយន្តថ្មី ព្រមទាំងរថយន្តអគ្គិសនី ដើម្បីជួយដល់បរិស្ថាន និងកាត់បន្ថយការចំណាយ​។

លោកបញ្ជាក់ថា ទីផ្សាររថយន្តថ្មីនៅកម្ពុជា ក្នុងរយៈពេលចុងក្រោយឃើញថាមានការកើនឡើង ខណៈដែលកម្ពុជាមានរោងចក្រដំឡើងរថយន្តនៅក្នុងស្រុក។

ពីមួយឆ្នាំទៅមួយឆ្នាំ គេមើលឃើញថា វិស័យ​ឧស្សាហកម្ម​យានយន្ត ប្រទេសកម្ពុជា ទាក់ទាញក្រុមហ៊ុន​​ធំៗជា​បន្ត​បន្ទាប់​មក​បោះ​ទុន​វិនិយោគ​ទឹកប្រាក់ជាច្រើនពាន់លានដុល្លារ សង់រោងចក្រ​ដំឡើង​​រថយន្ត នៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញជាដើម។ បើគិតមក​ដល់​ឆ្នាំ ២០២២ ​ក្រុមហ៊ុន​សរុបទាំងអស់ចំនួន៧ ដែលកំពុងបើក​ដំណើរការ​រោងចក្រ​ដំឡើង​រថយន្ត​រួចមកហើយ។ ថ្មីៗនេះមានក្រុមហ៊ុន Toyota មួយទៀតទើបនឹងបង្ហាញពីគម្រោងច្បាស់លាស់ថា មកបោះទីតាំងបង្កើតរោងចក្រដំឡើងរថយន្តដ៏ធំមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ថែមទៀត។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឲ្យដឹងថា មកទល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការ ក្នុងនោះរួមមាន៖ ១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino ជាដើម។២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្តម៉ាក SINOTRUK និងម៉ាកផ្សេងៗ។៣៖ ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai។៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្តម៉ាក KIA ។៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd។ ៦៖ ក្រុមហ៊ុន E M Automobile Co., Ltd , ៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU)។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់បានលើកឡើងថា រាល់ការវិនិយោគរបស់ក្រុមហ៊ុនដំឡើងរថយន្តទាំងនេះ គឺជាការលើកទឹកចិត្តបន្ថែមទៀតសម្រាប់វិនិយោគបរទេស និងទាក់ទាញក្រុមហ៊ុនដទៃទៀត ដែលសំឡឹងឃើញថា កម្ពុជាជាប្រទេសមានសក្តានុពលក្នុងការវិនិយោគ៕

The post មន្រ្តីរដ្ឋាភិបាល លើកទឹកចិត្តពលរដ្ឋប្រើរថយន្តថ្មី ​កាត់បន្ថយការប្រើប្រាស់ឡានមួយទឹក appeared first on .

រដ្ឋាភិបាលប្រកាសឲ្យគ្រប់ម្ចាស់រថយន្តជ្រកក្រោមផ្លាកលេខរដ្ឋទាំងអស់ ដែលមិនទាន់បង់ពន្ធ និងអាករនាំចូូល សូមមកជាបន្ទាន់
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២ កញ្ញាម្សិលមិញ បានសម្រេចសេចក្តីជូនដំណឹងទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជួន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ជាចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខក្រសួង ស្ថាប័ន ជាពិសេស ផ្លាកលេខ ខ.ម និង ន.គ ដើម្បីឲ្យម្ចាស់ខ្លួនមកបំពេញកាតពន្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទបញ្ញត្តិស្តីពីគយ។

សូមអានពិស្តារខាងក្រោម៖

The post រដ្ឋាភិបាលប្រកាសឲ្យគ្រប់ម្ចាស់រថយន្តជ្រកក្រោមផ្លាកលេខរដ្ឋទាំងអស់ ដែលមិនទាន់បង់ពន្ធ និងអាករនាំចូូល សូមមកជាបន្ទាន់ appeared first on .

ក្នុងឆមាសទី១ឆ្នាំនេះ គយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលសរុបបាន ១,១៥៩.៥ លានដុល្លារ
ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ៤,៦៩៥.៨ ប៊ីលានរៀល ស្មើនឹង ១,១៥៩.៥ លានដុល្លារ  ថយចុះ ប្រមាណ ៨.៩%  ធៀបនឹងឆមាសទី ១ ឆ្នាំ ២០២០។ លទ្ធផលប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ ២០២១ នេះគឺសម្រេចបាន ៤៩%នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

នេះបើយោងតាមកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដឹកនាំដោយលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ម្សិលមិញ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ១,៧៧៥.០១ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៧.៨%នៃចំណូលសរុប), អាករពិសេសមាន ១,៧៦៥.០២ ប៊ីលានរៀល (ត្រូវជា ៣៧.៦%នៃចំណូលសរុប), ពន្ធគយមាន ៨៤៧.៦៣ ប៊ីលានរៀល (ត្រូវជា ១៨.១%នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ២១៤ ប៊ីលានរៀល (ត្រូវជា ៤.៥%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ៩៤.១៣ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។

បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,៩៨៥.៥ ប៊ីលានរៀល គ្របដណ្តប់ ៤២.៣% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១,៣១៦.៣ ប៊ីលានរៀល ត្រូវជា ២៨%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១,១០១.៩ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ២៩២.២ ប៊ីលានរៀល ស្មើនឹង ៦.២%នៃចំណូលសរុប ។

បើពិនិត្យមើលតួលេខនៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ២០២០ បានបង្ហាញថា៖

• ការនាំចេញផលិតផលកាត់ដេរមានចំនួន ៤,៧២១.៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤០.១ លានដុល្លារអាមេរិក ស្មើនឹង ០.៩%, • ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ១,៨៩៩.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦៣២.៥ លានដុល្លារអាមេរិក ស្មើនឹង ៤៩.៩%។

កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរបានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា។

• ការនាំចេញកសិផលមានចំនួន ១,៥៨០.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦១៧.៦ លានដុល្លារអាមេរិក ឬ ៦៤.១៣% ក្នុងនោះរួមមាន៖ ស្រូវនាំចេញមានចំនួន ១.៦៩ លានតោន មានតម្លៃ ៤២៥.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,០១៩.៧ ពាន់តោន (១៥១.៧%) ឬស្មើនឹងប្រមាណជា ២៨៥.១ លានដុល្លារអាមេរិក (២០៣.៥%), ការនាំចេញអង្ករសម្រេចបាន ២៩១.១ ពាន់តោន មានតម្លៃ ២០៤.២ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧៨.១ ពាន់តោន (២១.២%) ឬប្រមាណ ៦០.៥ លានដុល្លារអាមេរិក (២២.៩%), កៅស៊ូនាំចេញមានចំនួន ១០២.៨ ពាន់តោន មានតម្លៃ ១៥៧.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៥.៦ ពាន់តោន (៧៩.៧%) ឬប្រមាណ ៨៧ លានដុល្លារអាមេរិក (១២៣.២%) និងកសិផលផ្សេងទៀតមានចំនួន ៣,៥៩២.៧ ពាន់តោន មានតម្លៃ ៧៩៣.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,១៤១.៩ ពាន់តោន (៤៦.៦%) ឬប្រមាណ ៣០៦ លានដុល្លារអាមេរិក (៦២.៨%)៕

The post ក្នុងឆមាសទី១ឆ្នាំនេះ គយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលសរុបបាន ១,១៥៩.៥ លានដុល្លារ appeared first on .