គោលដៅទេសចរណ៍

កម្ពុជា-ឡាវ ឯកភាព ក្នុងការតភ្ជាប់គោលដៅទេសចរសំខាន់ៗ តាមរយៈការបើកជើងហោះហើរបន្ថែម
ឧបនាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាមានិតឡាវ និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានឯកភាពគ្នា ក្នុងការតភ្ជាប់គោលដៅទេសចរសំខាន់ៗ តាមរយៈការបើកជើងហោះហើរបន្ថែមទៀត។ ការឯកភាពរវាងភាគីទាំងពីរ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម រវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោក គិកែវ ខាយ ខាំភិធូន ឧបនាយករដ្ឋមន្រ្តីឡាវ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នាទីក្រុងវៀងចន្ទ៍។

នៅក្នុងឱកាសនោះ លោក គីកែវ ខាយ ខាំភូធូន បានលើកឡើងថា លោក មានអារម្មណ៍រំភើបចំពោះដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្រ្តី និងបានរំលឹកលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ លើសពីនេះ លោក នៅតែចាំមិនភ្លេច និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ជំនួយជាវ៉ាក់សាំង សម្ភារពេទ្យ និងថវិកាដល់រដ្ឋាភិបាលឡាវសម្រាប់ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ ប្រទេសឡាវអាចបើកដូចធម្មតាវិញ។

ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗ នៃប្រទេសទាំងពីរតាមរយៈការបើកជើងហោះហើរបន្ថែម និងបានទទួលយកទៅពិនិត្យ ដើម្បីជំរុញឲ្យអាកាសចរឡាវ បើកការហោះហើរបន្ថែមមកកាន់កម្ពុជា។

គួរឱ្យដឹងផងដែរថា ថោង ខុន ក៏បានចូលជំនួបទ្វេភាគី ជាមួយ លោកជំទាវ សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ដើម្បីពិភាក្សាលើសក្តានុពលក្នុងការជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទីបី និងពិនិត្យលើលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្រ្តីទេសចរណ៍កម្ពុជា-ឡាវលើកទី២ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ផងដែរ។ដោយភាគីទាំងពីរ បានពិនិត្យឃើញដូចគ្នានូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ ដែលជាកាតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងតំបន់។

ក្នុងនោះ រដ្ឋមន្រ្តីទាំងពីរ យល់ស្របគ្នាក្នុងការជំរុញឱ្យមន្រ្តីទេសចរណ៍នៃប្រទេសទាំងពីរពិនិត្យលើការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់កម្ពុជា ប្រើប្រាស់ផ្លូវល្បឿនលឿន មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា និងអាចឱ្យទេសចរកម្ពុជាអាចកំសាន្តតាមរថភ្លើងល្បឿនលឿនរបស់ឡាវពីទីក្រុងវៀងចន្ទន៍ទៅតំបន់ទាក់ទាញផ្សេងៗរបស់ឡាវ ជាពិសេសថែមទៀតនោះ គឺការជំរុញលំហូរទេសចរចិន និងប្រទេសទីបីផ្សេងទៀតមក ប្រទេសទាំងពីរតាមរយៈសក្តានុពលនៃរថភ្លើងល្បឿនលឿនរបស់ឡាវ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។

គួរគូសបញ្ជាក់ថា ទាក់ទងនឹងការហោះហើរ ភាគីកម្ពុជា បានស្វាគមន៍ និងត្រៀមពិនិត្យសម្រួលផ្តល់គោលនយោបាយ ពិសេសក្នុងការហោះហើរវៀងចន្ទន៍ ភ្នំពេញ ក្រុងព្រះសីហនុ ឬអាចសុំសិទ្ធនិងគោលនយោបាយ ពិសេសផ្សេងទៀត តាមការស្នើសុំរបស់មិត្តឡាវ៕

អត្ថបទ៖ ស៊ីណាត

The post កម្ពុជា-ឡាវ ឯកភាព ក្នុងការតភ្ជាប់គោលដៅទេសចរសំខាន់ៗ តាមរយៈការបើកជើងហោះហើរបន្ថែម appeared first on .

រាជធានី/ខេត្តចំនួន៧ ក្លាយជាគោលដៅទេសចរណ៍សំខាន់ និងទាក់ទាញជាងគេ នាសប្ដាហ៍ចុងខែធ្នូនេះ
កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៤៤ម៉ឺននាក់ នាសប្ដាហ៍ចុងខែធ្នូនេះ ពោលបើគិតចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះគេសង្កេតឃើញមាន ខេត្តរបស់កម្ពុជាទាំង៧នេះ គឺទទួលបានភ្ញៀវច្រើនជាងគេដាច់ នាសប្ដាហ៍ចុងខែធ្នូនេះផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញថា បើគិតចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន៤៣៩,០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមាន៤០២,៣៤៧នាក់ និងភ្ញៀវបរទេសមាន៣៦,៦៩៩នាក់។

ជាមួយគ្នានេះ ខេត្តដែលជាគោលដៅទេសចរណ៍សំខាន់ៗ ហើយទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង៧ សម្រាប់សប្ដាហ៍ចុងខែធ្នូនេះ រួមមាន៖ ១. ខេត្តព្រះសីហនុ ១៩០,០១៥នាក់ ២.ខេត្តសៀមរាប ៧៦,០២២នាក់ ៣. រាជធានីភ្នំពេញ ៣២,១៧៥នាក់ ៤. ខេត្តកំពត ២៧,៦៨១នាក់ ៥. ខេត្តបាត់ដំបង ១៩,៩៧០នាក់ ៦. ខេត្តកំពង់ចាម ១៤,១៦១នាក់ និងទី៧. ខេត្តកែប ១០,៨៧៨នាក់។

គួរបញ្ជាក់ដែរថា គិតត្រឹមរយៈពេល១០ខែ នៃឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕

The post រាជធានី/ខេត្តចំនួន៧ ក្លាយជាគោលដៅទេសចរណ៍សំខាន់ និងទាក់ទាញជាងគេ នាសប្ដាហ៍ចុងខែធ្នូនេះ appeared first on .

កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ ប្រចាំទ្វីបអាស៊ី ក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅប្រទេសវៀតណាម
កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ ជាប់ជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេពីស្ថាប័ន World Travel Awards គឺពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Culture Destination 2022) និងពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Youth Travel Destination 2022)។

គួរជម្រាបថា មុនឈានដល់ការទទួលបានពានរង្វាន់ទាំងពីរនេះ ភ្ញៀវទេសចរប្រមាណ២លាននាក់ជុំវិញពិភពលោក បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។

ពិធីប្រគល់ពានរង្វាន់ទាំងនេះដែរត្រូវបានធ្វើឡើងនាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ជាអ្នកឡើងទទួលពានរង្វាន់ទាំងពីរនេះក្នុងនាមតំណាងរាជរដ្ឋាភិបាល។

សូមជម្រាបថា ក្រៅពីកម្ពុជាក៏មានប្រទេសដទៃទៀតដែលទទួលបានពានរង្វាន់នេះដែរ ដូចជា ឥណ្ឌា ជប៉ុន ថៃ និង វៀតណាម និងប្រទេសដទៃទៀតសរុបចំនួន៣៥ប្រទេស៕

The post កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ ប្រចាំទ្វីបអាស៊ី ក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅប្រទេសវៀតណាម appeared first on .