គ្រួសារមហាសេដ្ឋី​

មកស្គាល់គ្រួសារមហាសេដ្ឋីកំពូលៗទាំង៥ កាន់កាប់ទ្រព្យសម្បត្តិរួមគ្នាសរុបជាង ១,៤ទ្រីលានដុល្លារ
យោងតាមទិន្នន័យទទួលបានពី Bloomberg កាលពីពេលថ្មីៗនេះ បានបង្ហាញពីគ្រួសារត្រកូលអ្នកមានបំផុតទាំង៥ នៅលើពិភពលោក ដោយទ្រព្យសម្បត្តិសរុបរួមគ្នាមានចំនួនប្រមាណ ១,៤៥ទ្រីលានដុល្លារ។​

យ៉ាងណាមិញ​ ក្នុងចំណោមនោះ គ្រួសារខ្សែរាជវង្សអារ៉ាប់ចំនួនបី កាន់កាប់ប្រហែល ៥១% នៃទ្រព្យសម្បត្តិសរុបទាំងនោះ។

១. គ្រួសារមហាសេដ្ឋី Walton (សហរដ្ឋអាមេរិក)

គ្រួសារ Walton គឺជាកូនចៅរបស់លោក Sam Walton ដែលជាស្ថាបនិកក្រុមហ៊ុនលក់រាយធំជាងគេបំផុតរបស់ពិភពលោក Walmart។ គ្រូសារនេះ មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៥១៣,៤ពាន់លានដុល្លារ។

២. គ្រួសាររាជវង្ស Al Nahyan (អារ៉ាប់រួម)

គ្រួសារ Al Nahyan គឺជាគ្រួសាររាជវង្សដែលកំពុងកាន់អំណាចនៅទីក្រុង Abu Dhabi ដែលជាតំបន់មានជាងគេបំផុតរបស់សហព័ន្ធអារ៉ាប់រួម និងជាជម្រកនៃទុនបំរុងប្រេងភាគច្រើនរបស់ប្រទេសនេះ។ គ្រួសារនេះដឹកនាំដោយព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan ដែលក៏ជាប្រធានាធិបតីរបស់អារ៉ាប់រួម ផងដែរ។ គ្រួសារនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៣៥,៩ពាន់លានដុល្លារ។

៣. គ្រួសាររាជវង្ស Al Saud (អារ៉ាប៊ីសាអូឌីត)

គ្រួសាររាជវង្ស Al Saud មានដើមកំណើតចេញពីព្រះអង្គម្ចាស់ Ibn Saud ដែលបានបង្កើតព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ១៩៣២។ គ្រួសារនេះបច្ចុប្បន្នត្រូវបានដឹកនាំដោយព្រះអង្គម្ចាស់ Salman bin Abdulaziz Al Saud ដែលបានឡើងគ្រងរាជ្យក្នុងឆ្នាំ២០១៥។ គិតទល់ពេលបច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់គ្រួសារនេះ មានចំនួន ២១៣,៦ពាន់លានដុល្លារ។

៤. គ្រួសាររាជវង្ស Al Thani (កាតា)

គ្រួសារ Al Thani គឺជាគ្រួសាររាជវង្សដែលកំពុងដឹកនាំប្រទេសកាតា ដោយបានគ្រប់គ្រងប្រទេសនេះ គិតចាប់តាំងពីពាក់កណ្តាលសតវត្សទី១៩ មក។ គ្រួសារនេះ កំពុងត្រូវបានដឹកនាំដោយ​ ព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al Thani។ បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៩,៥ពាន់លានដុល្លារ

៥. គ្រួសារ Hermes (បារាំង)

គ្រួសារ Hermes មានដើមកំណើតមកពីលោក Thierry Hermes ដែលជាស្ថាបនិករបស់ក្រុមហ៊ុនប្រែនដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក។ Hermes មានម៉ាកយីហោល្បីៗច្រើន ដែលស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងរឹងមាំរបស់គ្រួសារនេះ បើទោះបីជាវាត្រូវបានចុះបញ្ជីជាសាធារណៈក៏ដោយ។ បច្ចុប្បន្ន ទ្រព្យសម្បត្តិសរុបរបស់គ្រួសារនេះ មានចំនួនប្រមាណ ១៨៤,៥ពាន់លានដុល្លារ៕

The post មកស្គាល់គ្រួសារមហាសេដ្ឋីកំពូលៗទាំង៥ កាន់កាប់ទ្រព្យសម្បត្តិរួមគ្នាសរុបជាង ១,៤ទ្រីលានដុល្លារ appeared first on .

មានដឹងអត់គ្រួសារមហាសេដ្ឋីណាខ្លះ ជាប់បញ្ជីមានទ្រព្យសម្បត្តិច្រើនបំផុត ក្នុងតំបន់អាស៊ាន?
គ្រួសារអ្នកមានបំផុតរបស់ប្រទេសថៃ ចំនួន៣ ស្ថិតនៅក្នុងបញ្ជីឈ្មោះគ្រួសារមានដាច់គេបំផុតទាំងប្រាំ នៅក្នុងតំបន់អាស៊ាន សម្រាប់ឆ្នាំ២០២៥ នេះ ស្របពេលគ្រួសារមានដាច់គេបំផុតពីរផ្សេងទៀត មកពីប្រទេសឥណ្ឌូណេស៊ី និងសិង្ហបុរី នេះបើយោងតាមបញ្ជីឈ្មោះដែលត្រូវបានចងក្រងដោយ Bloomberg ។

១. គ្រួសារ Chearavanont (ប្រទេសថៃ)

គឺជាគ្រួសារដែលត្រូវបានចាត់ចំណាត់ថ្នាក់កំពូលគេ ក្នុងបញ្ជឈ្មោះគ្រួសារមានដាច់គេនៅក្នុងតំបន់អាស៊ាន ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤២,៦ពាន់លានដុល្លារ។

គ្រួសារ Chearavanont កាន់កាប់មុខជំនួញធំៗជាច្រើននៅក្នុងប្រទេសថៃ ជាពិសេសក្រុមហ៊ុនខ្នាតយក្ស Charoen Pokphand Group (CP) ដែលស្ថិតនៅក្រោមការដឹកនាំរបស់កូនប្រុស គឺលោក Dhanin Chearavanont។

២. គ្រួសារ Hartono (ឥណ្ឌូណេស៊ី)

ទ្រព្យសម្បត្តិរបស់គ្រួសារ Hartono ត្រូវបានប៉ាន់ប្រមាណថាមានចំនួនសរុប ៤២,២ពាន់លានដុល្លារ។ យ៉ាងណាចមិញជុំវិញចំនួនទ្រព្យសម្បត្តិដ៏ច្រើនលើសលប់នេះ គឺទទួលបានចម្បងពីការគ្រប់គ្រងអាជីវកម្មធំៗចំនួនពីរនៅក្នុងប្រទេសឥណ្ឌូណេស៊ី រួមមានក្រុមហ៊ុនផលិតបារី Djarum និងធនាគារកណ្តាលអាស៊ី (BCA) ។

៣. គ្រួសារ Yoovidhya (ប្រទេសថៃ)

Yoovidhyas ជាប់ចំណាត់ថ្នាក់លេខ៣ ជាគ្រួសារមានដាច់គេបំផុតនៅអាស៊ាន និងជាប់ចំណាត់ថ្នាក់ទីប្រាំបីនៅទូទាំងពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបចំនួន ២៥,៧ពាន់លានដុល្លារ។

ជាមួយនឹងការចាប់ផ្តើមអាជីវកម្មដំបូង លើការលក់ឱសថ លោក Chaleo Yoovidhya បានសម្រេចចិត្តងាកទៅបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Krating Daeng ដោយផ្តោតសំខាន់ទៅលើការផលិតភេសជ្ជៈ​ប៉ូវ​កម្លាំង។

មិនយូរប៉ុន្មាន ពេលដ៏សំខាន់មួយបានកើតឡើងនៅពេល លោក Dietrich Mateschitz ដែលជាអ្នកជំនាញផ្នែកទីផ្សារដ៏ល្បីល្បាញជនជាតិអូទ្រីស បានស្គាល់ក្រុមហ៊ុន Krating Daeng។ លោក Mateschitz ហាក់បានមើលឃើញពីសក្តានុពលដ៏អស្ចារ្យរបស់ក្រុមហ៊ុនថៃមួនេះ នឹងបានឈានដល់ការចាប់ដៃគូរកស៊ីជាមួយស្ថាបនិកក្រុមហ៊ុន គឺលោក Chaleo ដើម្បីកែសម្រួលរូបមន្ត និងកែប្រែឈ្មោះយីហោថ្មីទៅជា Red Bull ដាក់លក់នៅលើទីផ្សារពិភពលោក។

៤. គ្រួសារ Kwek (សិង្ហបុរី/ម៉ាឡេស៊ី)

គ្រួសារ Kwek ដែលជាគ្រួសាររកស៊ីបីជំនាន់ នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បច្ចុប្បន្នត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិសរុបចំនួន ១៧,៩ពាន់លានដុល្លារ។ ជុំវិញចំនួនទ្រព្យសម្បត្តិដ៏ច្រើននេះ បានធ្វើឲ្យពួកគេក្លាយជាគ្រួសារមានបំផុតទី៤ ក្នុងតំបន់អាស៊ាន និងទី១៥ នៅលើពិភពលោក។

នៅក្នុងឆ្នាំ១៩៤១ លោក Kwek Hong Png បានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Hong Leong មានមូលដ្ឋាននៅប្រទេសសិង្ហបុរី រួមជាមួយបងប្អូនបង្កើតរបស់ខ្លួន។ ក្រោយការរកស៊ីចេះតែរីកចម្រើនខ្លាំងទៅ Hong Leong បានបន្តពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងវិស័យជាច្រើន រួមមានអចលនទ្រព្យ សណ្ឋាគារ និងសេវាកម្មហិរញ្ញវត្ថុ ដោយភាគច្រើនកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។

៥. គ្រួសារ Chirathivat (ប្រទេសថៃ)

គ្រួសារ Chirathivat ត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិសរុបចំនួន ១៥,៧ពាន់លានដុល្លារ ដោយធ្វើឲ្យគ្រួសារនេះ ជាប់នៅក្នុងបញ្ជីឈ្មោះជាគ្រួសារមានទ្រព្យសម្បត្តិច្រើនបំផុតទី៥ នៅក្នុងតំបន់អាស៊ាន។

គ្រួសារ Chirathivat ត្រូវបានគេដឹងថាជាអ្នកគ្រប់គ្រងក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ប្រទេសថៃ គឺ Central Group ដោយរកស៊ីទៅវិស័យធំៗជាច្រើន ជាពិសេសផ្សារទំនើប និងត្រូវបានបង្កើតឡើងដំបូងដោយ លោក Tiang Chirathivat ៕

The post មានដឹងអត់គ្រួសារមហាសេដ្ឋីណាខ្លះ ជាប់បញ្ជីមានទ្រព្យសម្បត្តិច្រើនបំផុត ក្នុងតំបន់អាស៊ាន? appeared first on .

គ្រួសារមហាសេដ្ឋីនៅអាស៊ានពីរ ជាប់ក្នុងបញ្ជីគ្រួសារមានទ្រព្យច្រើនបំផុតលើលោក ក្នុងឆ្នាំ២០២៤
គ្រួសារ Hartono របស់ប្រទេសឥណ្ឌូណេស៊ី និងគ្រួសារ Chearavanont របស់ប្រទេសថៃ ជាគ្រួសារមហាសេដ្ឋីនៅតំបន់អាស៊ានតែពីរប៉ុណ្ណោះ ដែលត្រូវបានជាប់នៅក្នុងបញ្ជីឈ្មោះគ្រួសារដែលមានទ្រព្យសម្បត្តិសម្បត្តិច្រើនបំផុតនៅលើពិភពលោកទាំង ២៥ របស់ Bloomberg នៅក្នុងឆ្នាំ២០២៤ នេះ។

យ៉ាងណាមិញ ក្នុងចំណោមគ្រួសារមហាសេដ្ឋីទាំង ២៥ នោះ Bloomberg បានដាក់ឈ្មោះគ្រួសារ Waltons ដែលកាន់កាប់ក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់អាមេរិក Walmart ជាប់នៅចំណាត់ថ្នាក់លេខ១ ជាមួយទ្រព្យសម្បត្តិសរុបចំនួន ៤៣២ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ គ្រួសារមហាសេដ្ឋីផ្សេងទៀតដែលជាប់នៅក្នុងបញ្ជីនេះដែរនោះ ភាគច្រើនស្ថិតនៅសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ និងឥណ្ឌា ខណ:នៅតំបន់​អាស៊ីអាគ្នេយ៍​យើងវិញ គឺមានតែគ្រួសារពីរប៉ុណ្ណោះ។

គ្រួសាររបស់ Hartono ដែលនៅពីក្រោយក្រុមហ៊ុន Djarum Group របស់ប្រទេសឥណ្ឌូណេស៊ី មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៤៧ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ទី១៧ ក្នុងបញ្ជី។

ជាមួយនឹងការចាប់ផ្តើមអាជីវកម្មផលិតបារី ក្រុមហ៊ុន Djarum Group បានបន្តពង្រីកខ្លួនទៅកាន់មុខជំនួញជាច្រើនផ្សេងទៀត រួមមានទាំងការវិនិយោគនៅក្នុងធនាគារ Bank Central Asia ដែលបច្ចុប្បន្នបានក្លាយជាប្រភពចំណូលដ៏ធំបំផុតរបស់ខ្លួន។ គ្រួសារនេះក៏បានបង្កើតក្រុមហ៊ុន Grand Indonesia ផងដែរ ដែលជាផ្សារទំនើបដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេស។

ដោយឡែកគ្រួសារ Chearavanont បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុប ៤៤,១ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ទី១៩ ក្នុងបញ្ជី។ គ្រួសារនេះ ត្រូវបានគេស្គាល់ថាជាអ្នកក្តោបក្តាប់ក្រុមហ៊ុន Charoen Pokphand Group (CP Group) ដែលជាក្រុមហ៊ុនដ៏ជាងគេបំផុតមួយរបស់ប្រទេសថៃ។

ជម្រាបជូនថា CP Group កាន់កាប់លើក្រុមហ៊ុនជម្រុះជាច្រើន ដោយគ្របដណ្តប់លើវិស័យអាហារ ការលក់រាយ និងទូរគមនាគមន៍ ជាដើម។ ក្រុមនេះ ក៏ជាអ្នកផលិតចំណីសត្វដ៏ធំបំផុតរបស់ពិភពលោកផងដែរ ខណ:បច្ចុប្បន្ន ពួកគេមានប្រតិបត្តិការ នៅក្នុងប្រទេសឥណ្ឌូណេស៊ី សិង្ហបុរី និងជប៉ុន៕

The post គ្រួសារមហាសេដ្ឋីនៅអាស៊ានពីរ ជាប់ក្នុងបញ្ជីគ្រួសារមានទ្រព្យច្រើនបំផុតលើលោក ក្នុងឆ្នាំ២០២៤ appeared first on .

គ្រួសាររាជវង្សអារ៉ាប់រួម ជាត្រកូលអភិជនមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក
គ្រួសាររាជវង្សត្រកូល Al Nahyan នៃសហព័ន្ធអារ៉ាប់រួម បានក្លាយជាត្រកូលដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក ជាមួយទំហំទ្រព្យសម្បត្តិសរុប​រហូតដល់ ៣០៥ពាន់លានដុល្លារឯណោះ។ នេះបើតាមរបាយការណ៍ពីគេហទំព័រ Bloomberg។

ជាមួយគ្នា គ្រួសាររាជវង្សនៃប្រទេសកាតា ក៏បានបង្ហាញវត្តមាននៅក្នុងបញ្ជីឈ្មោះ​គ្រួសារអភិជន​មានលុយច្រើនបំផុតដូចគ្នា ហើយវាគឺជាលើកដំបូង ដែលរាជវង្ស Al Thanis លេចមុខក្នុងបញ្ជី​មួយនេះ ជាមួយទំហំទ្រព្យសម្បត្តិ ១៣៣ពាន់លានដុល្លារ និងជាប់នៅលេខរៀងទី០៥។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះនៃគ្រួសារអភិជន មានទ្រព្យសម្បត្តិច្រើនបំផុតលើលោក គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យពីគេហទំព័រ Bloomberg៖

១/ គ្រួសារត្រកូល Al Nahyan

ខ្សែរាជវង្សដែលគ្រប់គ្រងសហព័ន្ធអារ៉ាប់រួម ឬជាប្រទេសស្ដេចប្រេង គឺជាគ្រួសារមានទ្រព្យច្រើនបំផុតលើលោក ជាមួយទំហំទ្រព្យសម្បត្តិ ៣០៥ពាន់លានដុល្លារ ខណៈប្រភពចំណូលរបស់ពួកគេ គឺបានមកពីការលក់ប្រេង ហើយសមាជិកគ្រួសារនីមួយៗ សុទ្ធតែមានជំនួញខ្នាតយក្សនៅក្នុងដៃ។

២/ គ្រួសារត្រកូល Walton

គ្រួសារត្រកូល Walton ជាពូជពង្សមានទ្រព្យសម្បត្តិច្រើនបំផុតនៅសហរដ្ឋអាមេរិក ប្រមាណ ២៦០ពាន់លានដុល្លារ ហើយ​សមាជិកគ្រួសារ ៣រូប គឺ Jim Walton, Rob Walton និង Alice Walton រក្សាបានតំណែង Top 20 នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត ៤០០រូបនៅអាមេរិក តាំងពីឆ្នាំ២០០១ មកទល់បច្ចុប្បន្ន។

ប្រភពចំណូលរបស់គ្រួសារមួយនេះ គឺហាងលក់ទំនិញដុំ និងរាយ Walmart ដែលមានបណ្ដាញ​ចែកចាយ ច្រើនជាង ១០ ៥០០ហាង ទូទាំងពិភពលោក។

៣/គ្រួសារត្រកូល Hermes

បើ​និយាយ​ពី​គ្រួសារ​មហាសេដ្ឋី ​ប្រាកដ​ណាស់​អ្នក​រចនា​ម៉ូដ​សម្ភារៈ​និយម​ Hermes ​ត្រូវ​តែ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មួយ​នេះ ដ្បិត​កាបូប​យួរដៃ​របស់​ពួកគេ​មួយ​ៗ គឺ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ។

គ្រួសារមហាសេដ្ឋីបារាំងមួយនេះ គឺមានទ្រព្យសម្បត្តិសរុបប្រហែល ១៥១ពាន់លានដុល្លារ។

៤/ គ្រួសារត្រកូល Mars

អាច​និយាយ​បាន​ថា ពួកគេ​គឺ​ជា​ដៃគូ​សហការ​របស់ Walmart ដែល​ជា​អ្នក​ជំនាញ​ក្នុង​ការ​ផលិត​ស្ករគ្រាប់​សូកូឡា​ និង​ទទួល​បាន​ការ​គាំទ្រ​ទូទាំង​ពិភពលោក​ដែល​គ្រប់គ្នា​ស្គាល់​ថា M&Ms។

បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់គ្រួសារមហាសេដ្ឋីអាមេរិកមួយនេះ មានសរុបប្រហែល ១៤២ពាន់លានដុល្លារ។

៥/គ្រួសារត្រកូល Al Thani

រាជវង្សនៃប្រទេសកាតាមួយនេះ ទើបនឹងបង្ហាញវត្តមានក្នុងបញ្ជីឈ្មោះគ្រួសារមហាសេដ្ឋីជាលើកដំបូង និងបានជាប់នៅលេខរៀងទី៥ ជាមួយទំហំទ្រព្យសម្បត្តិ ១៣៣ពាន់លានដុល្លារ ខណៈប្រភពចំណូលរបស់ពួកគេ គឺបានមកពីវិស័យឧស្សាហកម្មដ៏សំបូរបែបនៅក្នុងប្រទេស។

សូមជម្រាបបន្ថែមថា ក្រៅពីគ្រួសារទាំង៥ ខាងលើ គ្រួសារមហាសេដ្ឋីអាមេរិក Koch និងរាជវង្សនៃប្រទេសអារ៉ាប៊ីសាអូឌីត Al Saud ក៏ជាប់នៅក្នុងបញ្ជីមួយនេះដូចគ្នា ជាមួយទំហំទ្រព្យសម្បត្តិស្មើគ្នា ១២៧,៣ពាន់លានដុល្លារ៕

The post គ្រួសាររាជវង្សអារ៉ាប់រួម ជាត្រកូលអភិជនមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក appeared first on .

លាតត្រដាងរហស្សនាមគ្រួសារមានទ្រព្យច្រើនបំផុតប្រចាំតំបន់អាស៊ី
ទ្វីបអាស៊ី គឺមានផ្ទៃដីធំបំផុតលើលោក ដូច្នេះចំនួនប្រជាជនក៏ច្រើនលើសលុប បើធៀបនឹងទ្វីបដទៃទៀត ខណៈចំនួនមហាសេដ្ឋីក៏មានរាប់រយនាក់ដូចគ្នា។

កន្លងមក ឧកញ៉ាញ៉ូវស៍ធ្លាប់តែលើកឡើងពីបុគ្គលមានលុយច្រើនបំផុតនៅអាស៊ី ប៉ុន្តែ​សម្រាប់​អត្ថបទមួយនេះវិញ ពួកយើងនឹងមកចែករំលែកពីគ្រួសារមហាសេដ្ឋី មានលុយច្រើនបំផុតប្រចាំ​តំបន់អាស៊ី​វិញម្ដង។

ក្នុងចំណោមគ្រួសារទាំង ១០នោះ គ្រួសារត្រកូល Ambani មានលុយច្រើនបំផុត ខណៈត្រកូល Hartono ស្ថិតនៅលំដាប់លេខរៀងទី ២។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ គ្រួសារមានបំផុតទាំង ១០ គ្រួសារនៅទ្វីបអាស៊ី ផ្អែកតាមរបាយការណ៍​ផ្សាយ​ដោយ Prestige៖

1/គ្រួសារត្រកូល Ambani ប្រទេសឥណ្ឌា មានទ្រព្យសម្បត្តិប្រមាណ ៧៩,៣ ពាន់លានដុល្លារ

2/គ្រួសារត្រកូល Hartono ប្រទេសឥណ្ឌូណេស៊ី មានទ្រព្យសម្បត្តិប្រមាណ ៣៨,៨ពាន់លានដុល្លារ

3/គ្រួសារត្រកូល Kwok ទីក្រុងហុងកុង មានទ្រព្យសម្បត្តិប្រមាណ ៣៤,៨ ពាន់លានដុល្លារ

4/គ្រួសារត្រកូល Mistry ប្រទេសឥណ្ឌា មានទ្រព្យសម្បត្តិប្រមាណ ២៨,៤ ពាន់លានដុល្លារ

5/គ្រួសារត្រកូល Chearavanont ប្រទេសថៃ មានទ្រព្យសម្បត្តិប្រមាណ ២៨,២ ពាន់លានដុល្លារ

6/គ្រួសារត្រកូល Yoovidhya ប្រទេសថៃ មានទ្រព្យសម្បត្តិប្រមាណ ២៧,៤ ពាន់លានដុល្លារ

7/គ្រួសារត្រកូល Cheng ទីក្រុងហុងកុង មានទ្រព្យសម្បត្តិប្រមាណ ២៥,៩ ពាន់លានដុល្លារ

8/គ្រួសារត្រកូល Woo ទីក្រុងហុងកុង មានទ្រព្យសម្បត្តិប្រមាណ ២២,៦ ពាន់លានដុល្លារ

9/គ្រួសារត្រកូល Tsai កោះតៃវ៉ាន់ មានទ្រព្យសម្បត្តិប្រមាណ ២១,៤ ពាន់លានដុល្លារ

10/គ្រួសារត្រកូល Lee ប្រទេសកូរ៉េខាងត្បូង មានទ្រព្យសម្បត្តិប្រមាណ ១៨,៥ ពាន់លានដុល្លារ៕

The post លាតត្រដាងរហស្សនាមគ្រួសារមានទ្រព្យច្រើនបំផុតប្រចាំតំបន់អាស៊ី appeared first on .

តើ​មាន​ទ្រព្យសម្បត្តិ​ប៉ុន្មាន​ ទើប​អាច​រាប់​ចូល​លំដាប់​អភិជន?
សហរដ្ឋអាមេរិក ជាប់​ឈ្មោះ​ជា​ប្រទេស​សំបូរ​មហាសេដ្ឋី​រស់នៅ​ច្រើន​បំផុត​លើ​លោក ជាមួយ​នឹង​មហាសេដ្ឋី​ចំនួន​ប្រមាណ​ជិត ១ ពាន់​នាក់ ខណៈ​ទ្រព្យសម្បត្តិ​សរុប​របស់​ក្រុម​មហាសេដ្ឋី​ទាំងនោះ​វិញ​ក៏​មាន​លើសលុប​ប្រហែល ៤,៥ ទ្រី​លាន​ដុល្លារ​ផង​ដែរ។

ដោយសារ មាន​មហាសេដ្ឋី​រស់នៅ​ច្រើន​ពេក ដូច្នេះ​ហើយ​ការ​កំណត់​ទំហំ​ទ្រព្យសម្បត្តិ​នៃ​កម្រិត​ជីវភាព​របស់​ប្រជាជន​នៅ​ទីនោះ ក៏​មាន​ខុសប្លែក​ពី​ប្រទេស​ដ៏​ទៃ​ផងដែរ ហើយ​នៅ​អាមេរិក​គេ​កំណត់​យក​កម្រិត​ជីវភាព​លំដាប់​អភិជន​ខុសៗគ្នា ដោយ​មាន​ការ​បែងចែក​ ១២ តំបន់​ឯណោះ។

យោង​តាម​ការ​ស្រាវជ្រាវ​ពី​ Charles Schwab បាន​ឲ្យ​ដឹង​ថា ជា​មធ្យម​គ្រួសារ​ដែល​មាន​ទ្រព្យសម្បត្តិ ២,២ លាន​ដុល្លារ នឹង​រាប់​ចូល​ជា​លំដាប់​អភិជន ប៉ុន្តែ​បើសិន​ជា​នៅ​ទីក្រុង​ធំៗ​ដូចជា San Francisco ជាដើម ទ្រព្យសម្បត្តិ​ជាង ៥ លាន​ដុល្លារ​ ទើប​អាច​ចូល​ចំណោម​អភិជន​បាន។

ខាងក្រោម​នេះ​គឺជា​ បញ្ជី​ឈ្មោះ​ទីក្រុង ១២ និង​ការ​កំណត់​ទំហំ​ទ្រព្យសម្បត្តិ​របស់​ក្រុម​អភិជន​នៅ​សហរដ្ឋអាមេរិក៖

ទីក្រុង San Francisco ត្រូវមាន​ប្រហែល ៥,១ លាន​ដុល្លារ

ទីក្រុង​នៅ​ភាគខាងជើង California រាប់​ទាំង Los Angeles និង San Diego ត្រូវ​មាន ៣,៩ លាន​ដុល្លារ

ទីក្រុង New York ត្រូវមាន ៣,៤ លាន​ដុល្លារ

ទីក្រុង Washington, D.C ត្រូវ​មាន ៣,៣ លាន​ដុល្លារ

ទីក្រុង Seattle ត្រូវ​មាន ៣,២ លាន​ដុល្លារ

ទីក្រុង Phoenix ត្រូវ​មាន ២,៧ លាន​ដុល្លារ

ទីក្រុង Boston ត្រូវមាន ២,៧ លន​ដុល្លារ

ទីក្រុង Dallas ត្រូវ​មាន ២,៦ លាន​ដុល្លារ

ទីក្រុង Houston ត្រូវមាន ២,៦ លាន​ដុល្លារ

ទីក្រុង Atlanta ត្រូវមាន ២,៥ លាន​ដុល្លារ

ទីក្រុង Chicago ត្រូវមាន ២,៥ លាន​ដុល្លារ

ទីក្រុង Denver ត្រូវមាន ២,៣ លាន​ដុល្លារ

សូមជម្រាប​ដែរ​ថា ការ​ធ្វើ​សម្រង់​មតិ​ខាងលើ​គឺ​បាន​ធ្វើកាលពី​ដើមខែ​កុម្ភៈ ជាមួយ​នឹង​ប្រជាជន​រស់នៅ​ក្នុង​តំបន់​ខាងលើ​ចន្លោះ​ពី ៥០០ ទៅ ៧៥០ នាក់ ដែល​មាន​ចន្លោះ​អាយុ​ពី ២១ ដល់ ៧៥ ឆ្នាំ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​ពី CNBC៕

The post តើ​មាន​ទ្រព្យសម្បត្តិ​ប៉ុន្មាន​ ទើប​អាច​រាប់​ចូល​លំដាប់​អភិជន? appeared first on .

​គ្រួសារ​មហាសេដ្ឋី​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​នៅ​ក្នុង​លោក ខណៈត្រកូលរាជវង្សមួយនៅចុងបញ្ជី
បើ​និយាយ​ពី​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ម្នាក់ៗ​នោះ Elon Musk គឺ​ជា​មហាសេដ្ឋី​មាន​ដាច់គេ​លើ​លោក ដោយសារ​លោក​គឺជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សមាជិក​គ្រួសារ​ណា​ម្នាក់​ឡើយ។

តែ​បើ​ងាក​ទៅ​មើល​ពី​គ្រួសារ​មាន​បំផុត​លើ​លោក​វិញ ឬ​ក៏​អាច​និយាយ​បាន​ថា អាជីវកម្ម​បែប​គ្រួសារ​មាន​បំផុត​លើ​លោក​ គ្រប់គ្នា​ច្បាស់​ជា​មិនអាច​រំលង​ម្ចាស់​ផ្សារ​ទំនើប Walmart ដែល​មាន​សាខា​រាប់​ពាន់​កន្លែង​ទូទាំង​សហរដ្ឋអាមេរិក​បាន​ឡើយ។​

ជា​ការ​ពិត អាជីវកម្ម​បែបគ្រួសារ​គឺ​ជា​មុខរបរ​តជំនាន់ ខណៈ​ទ្រព្យសម្បត្តិ​ដែល​ទទួល​បាន​មក​ពី​ជំនួញ​មួយ​នេះ គឺ​ត្រូវបែងចែក​ជាច្រើន​ចំណែក​ទៅ​កាន់​សមាជិក​ដែល​មាន​តួនាទី​រៀងៗ​ខ្លួន ខុសពី​ Elon Musk ដែល​ទទួល​បាន​លុយ​មូល​ម្នាក់​ឯង។

តទៅនេះ គឺ​ជា​បញ្ជី​រាយនាម​គ្រួសារ ៥ ត្រកូល​ដែល​កំពុង​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​លើ​លោក រៀបរៀង​ដោយ Investopedia ៖

1/ គ្រួសារ​ត្រកូល Walton មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៣៨ ពាន់​លាន​ដុល្លារ

មិនត្រឹម​តែ​ជា​គ្រួសារ​មាន​បំផុត​នៅ​សហរដ្ឋអាមេរិក​ឡើយ ត្រកូល Walton ក៏​ជា​គ្រួសារ​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​លើ​ពិភពលោក​ផង​ដែរ ដ្បិត​កាលពី​ឆ្នាំ ២០២១ Alice, Jim​ និង Rob សុទ្ធ​តែ​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​នៅ​បញ្ជី Top 20 របស់​ Forbes ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ៦០ ពាន់​លាន​ដុល្លារ​រៀងៗខ្លួន។

បច្ចុប្បន្ន ផ្សារ​ Walmart គឺ​មាន​ប្រមាណ ១០ ៥៥៦ សាខា​ទូទាំង​ពិភពលោក​​ និង​ជិត ៥ ០០០ សាខា​នៅ​សហរដ្ឋអាមេរិក ខណៈ​ចំណូល​កាលពី​ឆ្នាំ ២០២១ គឺ​មាន​ដល់​ទៅ​ជាង ៥០០ ពាន់​លាន​ដុល្លារ​ឯណោះ។

2/ គ្រួសារ​ត្រកូល Mars មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៤២ ពាន់​លាន​ដុល្លារ​

អាច​និយាយ​បាន​ថា ពួកគេ​គឺ​ជា​ដៃគូ​សហការ​របស់ Walmart ដែល​ជា​អ្នក​ជំនាញ​ក្នុង​ការ​ផលិត​ស្ករគ្រាប់​សូកូឡា​ និង​ទទួល​បាន​ការ​គាំទ្រ​ទូទាំង​ពិភពលោក​ដែល​គ្រប់គ្នា​ស្គាល់​ថា M&Ms។

​បច្ចុប្បន្ន ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ​នេះ​កំពុង​គ្រប់គ្រង​ដោយ​កូនចៅ​ជំនាន់​ទី ៤ នៃ​គ្រួសារ​ត្រកូល Mars។

3/ គ្រួសារ​ត្រកូល Koch មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១២៤ ពាន់​លាន​ដុល្លារ

កាលពី​ដើមឡើយ គ្រួសារ​មួយ​នេះ​គឺ​ជា​ម្ចាស់ជំនួញ​ធំ​ជាមួយ​នឹង​អាជីវកម្ម​ប្រេង តែ​សព្វថ្ងៃ​លោក Charles Koch កំពុង​ដើរ​ខុស​ពី​គន្លង​ឪពុក ពោល​គឺ​ងាក​មក​ប្រឡូក​វិស័យ​នយោបាយ និង​វិនិយោគិន​វិញ។

ក្រៅពី​នោះ បុរស​ខាងលើ​ក៏​ជា​ប្រធាន​ក្រុមហ៊ុន Koch Industries ដែល​មាន​អាជីវកម្ម​រាប់រយ​មុខ​លើ​គ្រប់​វិស័យ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ដូចគ្នា។

4/ គ្រួសារ​ត្រកូល Hermes មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១១២ ពាន់​លាន​ដុល្លារ​

បើ​និយាយ​ពី​គ្រួសារ​មហាសេដ្ឋី ​ប្រាកដ​ណាស់​អ្នក​រចនា​ម៉ូដ​សម្ភារៈ​និយម​ Hermes ​ត្រូវ​តែ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មួយ​នេះ ដ្បិត​កាបូប​យួរដៃ​របស់​ពួកគេ​មួយ​គឺ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ។

ក្រៅពី​កាបូប​យួរដៃ ពួកគេ​ក៏​នៅ​មាន​សម្ភារៈនិយម​ផ្សេងៗ​ទៀត​ដូចជា កន្សែងបង់ក ក្រវ៉ាត់ក ទឹកអប់ ហើយ​វត្ថុ​ដែល​កំពុង​ពេញនិយម​នា​ពេល​បច្ចុប្បន្ន​គឺ​ ការ​សហការ​ជាមួយ Apple ក្នុងការ​បង្កើត Hermes Apple Watch Edition ដែល​អាច​លក់​បាន​ចន្លោះ​ពី ១ ៣០០ ទៅ ២ ០០០ ដុល្លារ​/​គ្រឿង ខណៈ​ Apple Watch ធម្មតា​គឺ​មាន​តម្លៃ​ថោក​ជាង​នេះ ២ ទៅ ៣ ដង​ឯណោះ។

5/ គ្រួសារ​ត្រកូល Al Saud មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១០០ ពាន់​លាន​ដុល្លារ

ចុងក្រោយ​បង្អស់​គឺ​ជា​គ្រួសារ​ត្រកូល​រាជវង្ស​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​ពួកគេ​រក្សា​ទ្រព្យសម្បត្តិ​បាន​ជិត​មួយ​សតវត្ស​មក​ហើយ។

ប្រភព​ចំណូល​ធំ​បំផុត​របស់​សែស្រឡាយ​រាជវង្ស​មួយ​នេះ​គឺ Saudi Aramco ដែល​ជា​ក្រុមហ៊ុន​ប្រេង​មាន​ចំណូល​ខ្ពស់​បំផុត​លើ​លោក ដែល​អាច​ធានា​នូវ​ទ្រព្យសម្បត្តិ​របស់​ត្រកូល​ Saudi បាន​តជំនាន់ ខណៈ​សមាជិក​ប្រហែល ១៥ ០០០ នាក់​នៃ​ត្រកូល​មួយនេះ​គឺ​មាន​មុខ​នៅ​គ្រប់​វិស័យ​ជំនួញ​ជាច្រើន​រាប់តាំង​ពី ការ​ធ្វើ​អាជីវកម្ម នយោបាយ និង​ផ្សេងៗទៀត៕

ប្រភព: Investopedia

The post ​គ្រួសារ​មហាសេដ្ឋី​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​នៅ​ក្នុង​លោក ខណៈត្រកូលរាជវង្សមួយនៅចុងបញ្ជី appeared first on .