គ្រឿងសមុទ្រ

វៀតណាម ដាក់គោលដៅកើបលុយ ១១ពាន់លានដុល្លារ លើការនាំចេញអាហារសមុទ្រ ទោះជួបឧបសគ្គពន្ធ
វៀតណាម នៅតែរំពឹងថាខ្លួនអាចឈានដល់គោលដៅក្នុងការសម្រេចបាននូវការនាំចេញអាហារសមុទ្រចំនួន ១១ពាន់លានដុល្លារ នៅឆ្នាំនេះ បើទោះបីជាមានកំណើនយឺតយ៉ាវ ក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយសារតែពន្ធគយខ្ពស់ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ការនាំចេញអាហារសមុទ្ររបស់វៀតណាម បានកើនឡើង ១៥% ក្នុងរយៈពេល ១០ខែដំបូង ឆ្នាំនេះ ដល់ ៩,៥ពាន់លានដុល្លារ ដែលជំរុញដោយការនាំចេញបង្គា ដែលមានចំនួនជាង ៤០% នៃចំនួនសរុប ។នេះបើយោងតាមសមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម (VASEP)។

ទន្ទឹមនឹងនេះ​ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានចាប់ផ្តើមថយចុះនៅក្នុងត្រីមាសទីបី ជាពិសេសបង្គា និងត្រី Pangasius បន្ទាប់ពីមានការដាក់ពន្ធគយ ២០% លើការនាំចូលអាហារសមុទ្រពីវៀតណាមបានចូលជាធរមាន នៅខែសីហា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅតែមានការរំពឹងទុកចំពោះការនាំចេញខ្ពស់ទៅកាន់ទីផ្សារផ្សេងទៀត ដូចជាប្រទេសចិន ដោយពួកគេបានទិញអាហារសមុទ្រវៀតណាម ជាង ២ពាន់លានដុល្លារក្នុងរយៈពេល ១០ខែដំបូង ដែលជាការកើនឡើង ៣២%។

មិនតែប៉ុណ្ណោះ ការនាំចេញទៅកាន់ប្រទេសជប៉ុនបានកើនឡើង ១៥,២% ដល់ ១,៤ពាន់លានដុល្លារ បើទោះបីជារូបិយប័ណ្ណយ៉េនធ្លាក់ចុះក៏ដោយ។ កាណាដា អូស្ត្រាលី ជប៉ុន គឺជាទីផ្សារដែលមានការរីកចម្រើនលឿនបំផុត ចំពោះការនាំចេញអាហារសមុទ្រពីវៀតណាម បើធៀបទៅនឹងទីផ្សារផ្សេងទៀត៕​

The post វៀតណាម ដាក់គោលដៅកើបលុយ ១១ពាន់លានដុល្លារ លើការនាំចេញអាហារសមុទ្រ ទោះជួបឧបសគ្គពន្ធ appeared first on .

វៀតណាម ចាយលុយជិត ៣ពាន់លានដុល្លារ លើការនាំចូលអាហារសមុទ្រពីបរទេស
ប្រទេសវៀតណាម បានចំណាយទឹកប្រាក់អស់ប្រហែល ២,៧៣ពាន់លានដុល្លារ លើការនាំចូលអាហារសមុទ្រពីបរទេស ក្នុងរយៈពេល ១០ខែកន្លងមកនេះ ដែលជាការកើនឡើងជាង ៣០% បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមតួលេខខាងលើនេះ ត្រូវបានប្រកាសដោយក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដោយនៅក្នុងខែតុលាតែមួយ ការនាំចូល បានឈានដល់ចំនួនជាង ៣០៤លានដុល្លារឯណោះ ដែលបានឆ្លុះបញ្ចាំងអំពីតម្រូវការ និងការប្រើប្រាស់នៅក្នុងស្រុក។

យ៉ាងណាមិញ វៀតណាម ភាគច្រើននាំចូលអាហារសមុទ្រពីប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងន័រវែស ដែលមានចំនួន ១៥% ១៤,២% និង ១០,៧% នៃតម្លៃសរុបរៀងៗគ្នា ដោយបន្ថែមពីលើទីផ្សារមួយចំនួនទៀត។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការនាំចូលពីប្រទេសឥណ្ឌាបានកើនឡើងទ្វេដង ខណៈពីឥណ្ឌូណេស៊ី កើនឡើង ៥៨% និងពីន័រវែសកើនឡើង ១៧% ដែលបង្ហាញថា វៀតណាមកំពុងពឹងផ្អែកលើវត្ថុធាតុដើមពីបរទេសកាន់តែខ្លាំងឡើង ជាពិសេសក្នុងរដូវកាលនាំចេញនៃអាហារសមុទ្រកែច្នៃ។

ជម្រាបជូនថា យោងតាមរបាយការណ៍ពី ​​VASEP បានបង្ហាញឲ្យដឹងថាប្រទេសវៀតណាម មានរោងចក្រកែច្នៃអាហារសមុទ្រជាង ៦០០ ដែលនាំចេញភាគច្រើនទៅកាន់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងចិន។ តែទោះជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់ក្នុងស្រុក ជាពិសេសបង្គា ត្រីសមុទ្រ និងអាហារសមុទ្រលំដាប់ខ្ពស់ផ្សេងទៀត គឺមិនស្ថិតស្ថេរនោះទេ៕

The post វៀតណាម ចាយលុយជិត ៣ពាន់លានដុល្លារ លើការនាំចូលអាហារសមុទ្រពីបរទេស appeared first on .

ចិន គ្រោងនាំចូលអាហារសមុទ្រជប៉ុនឡើងវិញ ក្រោយហាមឃាត់អស់ជិត ២ឆ្នាំ
យោងតាមរដ្ឋាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិន បានយល់ព្រមលើនីតិវិធីដើម្បីបន្តការនំាចូលផលិតផលអាហារសមុទ្រជប៉ុនឡើងវិញ បន្ទាប់ពីមានការហាមឃាត់អស់រយ:ពេលជិត ២ឆ្នាំកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ CNA។

មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុន និងគយរបស់ចិន បានឈានដល់កិច្ចព្រមព្រៀង ក្នុងអំឡុងពេលកិច្ចប្រជុំនៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទីពុធ ដោយបន្ថែមថា ការនាំចេញអាហារសមុទ្រដល់ជាប់គាំងនៅត្រឹមព្រំដែនប្រទេសចិន ត្រូវបានគេរំពឹងថានឹងបន្តឡើងវិញ បន្ទាប់ពីចិនបានសម្រេចបញ្ចប់ការហាមឃាត់របស់ខ្លួន។

ទន្ទឹមនឹងនេះ រដ្ឋបាលគយទូទៅរបស់ប្រទេសចិនបាននិយាយថា ប្រទេសទាំងពីរបានធ្វើឲ្យមានវឌ្ឍនភាពច្រើន បន្ទាប់ពីមានកិច្ចចរចាមួយទៀត ស្តីពីពាណិជ្ជកម្មផលិតផល ជលផលរបស់ជប៉ុន។

ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងចុងក្រោយនេះ កើតឡើងនៅពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរធ្វើការរួមគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹងដែលកើតចេញពីការបញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi នៅក្នុងឆ្នាំ២០២៣។ អំឡុងពេលនោះ រដ្ឋាភិបាលចិន បានដាក់បម្រាមលើការនាំចូលអាហារសមុទ្ររបស់ជប៉ុនភ្លាមៗ៕

The post ចិន គ្រោងនាំចូលអាហារសមុទ្រជប៉ុនឡើងវិញ ក្រោយហាមឃាត់អស់ជិត ២ឆ្នាំ appeared first on .

មួយខែដំបូង វៀតណាមនាំចេញគ្រឿងសមុទ្រទៅទីផ្សារអន្តរជាតិជិត ៧៥០លានដុល្លារ
ការនាំចេញអាហារសមុទ្ររបស់វៀតណាមក្នុងខែមករា បានកើនឡើង៦៤% បើធៀបនឹងឆ្នាំំមុន ឬដល់់ទៅជិត ៧៥០លានដុល្លារ ជាមួយនឹងទីផ្សារនៃការនាំចេញមានការកើនឡើងយ៉ាងខ្លាំង ទៅកាន់បណ្តាប្រទេសធំៗមួយចំនួនដូចជាចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បានលើកឡើងថា ការនាំចេញអាហារសមុទ្រទៅកាន់ប្រទេសចិនបានកើនឡើងដល់ទៅបីដង។ ប្រទេសចិន រាប់ទាំងហុងកុងផងដែរនោះ គឺជាទីផ្សារនាំចេញអាហារសមុទ្រធំទីពីររបស់វៀតណាម បន្ទាប់ពីប្រទេសជប៉ុន។ មិនត្រឹមតែប៉ុណ្ណោះ សមាគមក៏បានលើកឡើងដែរថា ចំពោះការ​នាំ​ចេញ​ទៅកាន់​ប្រទេស​ជប៉ុន​បាន​កើន​ឡើង៤៣% ខណៈសហរដ្ឋអាមេរិកបានកើនឡើង៦៣% ចំណែកឯសហភាពអឺរ៉ុបវិញក៏មានការកើនឡើង៣៤% ផងដែរ។

យ៉ាងណា ក្រុមអ្នកនាំចេញបាននិយាយថា បញ្ហាប្រឈមនៅតែបន្តរារាំងចំពោះការស្ទុះងើបឡើងវិញនៃការនាំចេញ តម្រូវការពិភពលោកនៅតែខ្សោយ ដូច្នេះហើយតម្លៃនៅតែទាប ពួកគេនៅមានស្តុកធំ ហើយក៏កំពុងលំបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសឥណ្ឌា ក៏ដូចជាអេក្វាឌ័រជាដើម។

មិនខុសអ្វីពីក្រុមអ្នកនាំចេញនោះទេ VASEP បានលើកឡើងពីផលវិបាកដូចគ្នាដែរថា ក្រុមហ៊ុននាំចេញអាហារសមុទ្រជាទូទៅកំពុងប្រឈមមុខនឹងការលំបាក ដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយនៅសមុទ្រក្រហម ក៏ដូចជាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បណ្តាលឲ្យថ្លៃដឹកជញ្ជូនមានការកើនឡើងខ្លាំងជាងមុន។ លើសពីនោះ VASEP បានដាក់ក្តីរំពឹងថា ការនាំចេញគ្រឿងសមុទ្រនឹងកើនឡើងបន្តិចបន្តួចប៉ុណ្ណោះដល់ចំនួន ៩,៥ពាន់លានដុល្លារនៅឆ្នាំ២០២៤ នេះ៕

The post មួយខែដំបូង វៀតណាមនាំចេញគ្រឿងសមុទ្រទៅទីផ្សារអន្តរជាតិជិត ៧៥០លានដុល្លារ appeared first on .

ចិន និងហុងកុង រឹតបន្តឹងការនាំចូលអាហារពីជប៉ុន ក្រោមហេតុផលមួយ
តាមរយៈសារព័ត៌មាន The Japan Times បានចុះផ្សាយថា​ ទីក្រុងប៉េកាំង និងហុងកុងគ្រោងនឹងរឹតបន្តឹងបន្ថែមទៀត នៃការនាំចូលរបស់ប្រទេសជប៉ុនលើផលិតផលម្ហូបអាហារ បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ក្នុងការបង្ហូរទឹកវិទ្យុសកម្មដែលជប៉ុនធានាថាបានបន្សុទ្ធរួចនោះ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ក្នុងនោះ ទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលរបស់ប្រទេសចិននឹងហាមឃាត់ការនាំចូលផលិតផលនេសាទពីទីក្រុង Fukushima ទីក្រុង Tokyo និងខេត្តចំនួនប្រាំបីផ្សេងទៀតចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅផងដែរ។

សូមជម្រាបផងថា កាលពីពេលកន្លងទៅប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងបង្ហូរទឹកវិទ្យុសកម្មដែលបានបន្សុទ្ធរួចប្រមាណច្រើនជាង ១លានតោនពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចាប់ពីថ្ងៃព្រហស្បតិ៍ ទី ២៤ខែសីហាខាងមុខ បើទោះបីជាមានការព្រួយបារម្ភក្នុងចំណោមប្រទេសជិតខាង រួមទាំងប្រទេសចិន និងសហគមន៍នេសាទយ៉ាងណាក្តី៕

The post ចិន និងហុងកុង រឹតបន្តឹងការនាំចូលអាហារពីជប៉ុន ក្រោមហេតុផលមួយ appeared first on .

ចិន គ្រោងហាមឃាត់ការនាំចូលអាហារសមុទ្រមួយចំនួនពីជប៉ុន ក្រោមហេតុផលសុវត្ថិភាព
ថ្មីៗនេះ គយចិនបានធ្វើការប្រកាសថា ខ្លួននឹងធ្វើការហាមឃាត់ការនាំចូលអាហារសមុទ្រប្រហែល១ភាគ៥ ពីប្រទេសជប៉ុន ដោយសារតែមានក្តីបារម្ភជុំវិញបញ្ហាសុវត្ថិភាព ក្រោយពេលជប៉ុន បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការបញ្ចេញសារធាតុនុយក្លែអ៊ែរចូលទៅកាន់សមុទ្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ប្រទេសចិន ដែលជាអ្នកទិញចូលអាហារសមុទ្រពីប្រទេសជប៉ុនដ៏ធំមួយ បាននិយាយថា ខ្លួននឹងបន្តធ្វើការពិនិត្យយ៉ាងតឹងរ៉ឹងបំផុតនូវឯកសារសម្រាប់ម្ហូបអាហារ ពិសេសផលិតផលសមុទ្រពីផ្នែកផ្សេងទៀត របស់ប្រទេសជប៉ុនផងដែរ ។

មិនតែប៉ុណ្ណោះ គយចិនបាននិយាយថា ខ្លួននឹងបន្តពង្រឹងការស្រាវជ្រាវ និងតាមដានសារធាតុវិទ្យុសកម្ម ដើម្បីអាចធានាបាននូវសុវត្ថិភាពចំណីអាហារ ដែលនាំចូលពីប្រទេសជប៉ុន ជាមួយនឹងផែនការក្នុងការហាមឃាត់ការនាំចូលពីខេត្តចំនួន ១០ ។

ជុំវិញវិធានការនេះ គឺដើម្បីការពារការនាំចូលអាហារជប៉ុន ដែលមានជាតិវិទ្យុសកម្មមកកាន់ប្រទេសចិន និងការពារសុវត្ថិភាពចំហីអាហារនៃការនាំចូលរបស់អ្នកប្រើប្រាស់ចិន ។ ​

អស់ពេលជាច្រើនសប្តាហ៍មកហើយ ដែលប្រទេសចិន បានសម្តែងនូវការប្រឆាំងយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកមានជាតិវិទ្យុសកម្ម ពីរោងចក្រនុយក្លែអ៊ែររបស់ខ្លួន នៅ Fukushima ចូលទៅកាន់សមុទ្រ។

ជម្រាបជូនផងដែរថា អ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលជាទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នៅសប្តាហ៍នេះ បានបើកភ្លើងខៀវ ដល់ប្រទេសជប៉ុន ដើម្បីចាប់ផ្តើមបញ្ចេញទឹកជាងមួយលានតោន ដែលប្រើសម្រាប់ធ្វើឱ្យត្រជាក់រេអាក់ទ័រនុយក្លេអ៊ែរ របស់រោងចក្រ Fukushima បន្ទាប់ពីវាត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ កាលពីឆ្នាំ ២០១១៕

The post ចិន គ្រោងហាមឃាត់ការនាំចូលអាហារសមុទ្រមួយចំនួនពីជប៉ុន ក្រោមហេតុផលសុវត្ថិភាព appeared first on .

វៀតណាម នាំចេញបង្គារបស់ខ្លួន ទៅកាន់ទីផ្សាអាមេរិក បានជិត ៨០០ លានដុល្លារ ត្រឹមតែរយ:ពេល ៩ ខែ
ការនាំចេញបង្គារបស់វៀតណាម ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ២២% ដែលគិតជាចំនួនទឹកប្រាក់មានចំនួនជាង ៧៧៥ លានដុល្លារ ក្នុងរយ:ពេល ៩ ដំបូងនៃឆ្នាំនេះ បើទោះបីជាមានផលប៉ះពាល់ខ្លាំង ដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ យ៉ាងណានេះបើតាមការលើកឡើងរបស់មន្ត្រីគយវៀតណាម  ។

ជាក់ស្តែងកំណើននេះ គឺមានចំនួនខ្ពស់ជាង ៨ ដងនៃការនាំចេញបង្គាសរុប ដែលបានកើនឡើង ២,៦% ក្នុងចំនួនទឹកប្រាក់ ២,៧ ពាន់លានដុល្លារអាមេរិក ។

មិនតែប៉ុណ្ណោះ សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានបង្ហាញពីកំណត់ត្រាថ្មីៗនេះថា តម្រូវការរបស់សហរដ្ឋអាមេរិក នៅតែមានកម្រិតខ្ពស់ ជាពិសេសនៅពេលដែលសេដ្ឋកិច្ច កំពុងចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីការផ្ទុះឡើងននៃកូវីដ ១៩ និងជាពិសេសនៅពេលរដូវកាលទិញទំនិញចុងឆ្នាំនេះ ខិតជិតមកដល់ ។

យ៉ាងណា គិតនៅត្រឹមខែកញ្ញា គឺជាខែទី ១០ ជាប់ៗគ្នាហើយ ដែលការនាំចូលបង្គារបស់សហរដ្ឋអាមេរិក មានកើនឡើងខ្លាំង ដោយជាមធ្យមពួកគេ បាននាំចូលនៅក្នុងចំនួនទឹកប្រាក់ប្រមាណជាង ៨០០ លានដុល្លារ ក្នុងមួយខែៗ សម្រាប់រយ:ពេល ១០ ខែកន្លងមកនេះ ។

ជាមួយគ្នានេះ VASEP បាននិយាយទៀតថា សហរដ្ឋអាមេរិកបាននឹងកំពុងបង្កើនការនាំចូលបង្គា ពីតំបន់អេក្វឌ័រតាំងពីដើមឆ្នាំនេះមកម្លេះ ប៉ុន្តែដោយសារតែនៅទីនោះបានប្រឈមមុខជាមួយនឹងកង្វះខាតការផ្គត់ផ្គង់ ដូច្នេះហើយទើបបានបើកដៃឲ្យវៀតណាម មានឱកាសជំរុញការនាំចេញរបស់ខ្លួន ទៅកាន់អាមេរិកខ្លាំង ។

លើសពីនេះ ក្រុមហ៊ុននាំចេញរបស់វៀតណាម ក៏ទំនងជានឹងទទួលបានអត្ថប្រយោជន៍ផងដែរ ពីរដូវកាលទិញទំនិញ នៅពេលបុណ្យណូអែលក្នុងទំបន់អឺរ៉ុបខិតជិតមកដល់ ដែលធ្វើឲ្យតម្រូវការនឹងមានការកើនឡើង ៕

ប្រភព: VN Express

The post វៀតណាម នាំចេញបង្គារបស់ខ្លួន ទៅកាន់ទីផ្សាអាមេរិក បានជិត ៨០០ លានដុល្លារ ត្រឹមតែរយ:ពេល ៩ ខែ appeared first on .

ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម កើនឡើងជាង ២ ពាន់លានដុល្លារ រយៈពេល ៩ ខែ
ការនាំចេញគ្រឿងសមុទ្ររបស់ប្រទេសវៀតណាម បានកើនឡើង ២,៨% សម្រាប់រយ:ពេល ៩ ខែដំបូងនៅឆ្នាំនេះ ដែលគិតជាទឹកប្រាក់មានចំនួន ២,៤ ពាន់លានដុល្លារអាមេរិក។ នេះបើតាមការឲ្យដឹងពីសមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្ររបស់វៀតណាម ។

ជាក់ស្តែង ត្រីធូណា មឹក និងអដ្ឋករ (Octopus) គឺជាផលិតផលដែលមានអត្រានាំចេញបានច្រើនបំផុត។ ស្របពេលការនាំចេញ ក្តាម អយស្ទ័រ លៀស ងាវ និងខ្យងជាដើម បានកើនឡើង ៣៩% ក្នុងចំនួនទឹកប្រាក់ ៩៩,៦ លានដុល្លារ ។

ដោយឡែកសម្រាប់ទីផ្សារនាំចេញធំៗទាំង ៥ ចំពោះអារហារសមុទ្រដូចជា មឹក និងអដ្ឋករ គឺប្រទេសកូរ៉េ ស្មើនឹង ៤១% , ប្រទេសសមាជិកទាំង ១១ នៃសមាគម CPTPP ស្មើ ២៤% , ប្រទេសថៃ ស្មើនឹង ១១% , សហភាពអឺរ៉ុប ស្មើនឹង ១០% និងប្រទេសចិន ៧% ។

គួរបញ្ជាក់ថា នៅក្នុងខែកញ្ញា ការនាំចេញគ្រឿងសមុទ្រវៀតណាម បានធ្លាក់ចុះ ២៤% បន្ទាប់ពីខែសីហាក៏បានធ្លាក់ចុះ ២៤% ផងដែរ ដោយសារតែការរឹងត្បិតច្បាប់រក្សាគម្លាតសង្គម អំឡុងពេលរីករាលដាលជំងឺកូវីដ ១៩ ៕

ប្រភព: VN Express

The post ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម កើនឡើងជាង ២ ពាន់លានដុល្លារ រយៈពេល ៩ ខែ appeared first on .