ចែកលុយឌីជីថល

ថៃ ទំនងលុបចោលផែនការចែកលុយឌីជីថលតម្លៃ ១៤ពាន់លានដុល្លារវិញ ក្រោមនាយករដ្ឋមន្ត្រីថ្មី
ផែនការជំរុញសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃ ដែលជាការផ្តល់សាច់ប្រាក់ជិត ១៤ពាន់លានដុល្លារ ដល់ប្រជាពលរដ្ឋរបស់ខ្លួន ត្រូវបានគេយល់ឃើញថាអាចនឹងត្រូវលុបចោលវិញ ក្រោមការដឹកនាំរបស់លោកស្រី Paetongtan Shinawatra ដែលជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

គួរឲ្យដឹងថា សភា​របស់ប្រទេសថៃ នៅថ្ងៃ​សុក្រ​ ទី១៦ ខែសីហានេះ បានសម្រេច​បោះឆ្នោត​ជ្រើសរើសយក​លោកស្រី Paetongtarn ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់​ពី​តុលាការធម្មនុញ្ញប្រកាស​ដក​តំណែងលោក Srettha Thavisin។

ទន្ទឹមនឹងនេះ យោងតាមប្រភពនៅក្នុងស្រុកមួយ បាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានប្រាប់កូនស្រីរបស់លោក ដែលជាមេដឹកនាំគណបក្សកាន់អំណាចភឿថៃ គឺលោកស្រី Paetongtarn ឲ្យលុបផែនការចែកលុយឌីជីថលដ៏ចម្រោងចម្រាសនេះចោលវិញ។

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា លោក ថាក់ស៊ីន បាន​ពន្យល់​ប្រាប់ទៅកាន់កូនស្រីរបស់លោកថា​គម្រោង​នេះ​គួរ​តែ​ត្រូវ​បាន​បញ្ឈប់ ​ស្រប​ពេលដែល​សេដ្ឋកិច្ច​របស់ថៃនៅ​មានភាពទន់ខ្សោយខ្លាំងនៅឡើយ ខណ:កន្លងមកក៏មានការខ្វែងគំនិតគ្នាជាច្រើន រួមទាំងជាមួយធនាគារកណ្តាល និងសមាជិកសភាមួយចំនួន ជុំវិញការផ្តល់មូលនិធិ ក៏ដូចជាផលប៉ះពាល់លើអតិផរណា ផងដែរ។

ជម្រាបជូនថា ពលរដ្ឋថៃជិត ៣០ លាននាក់បានចុះឈ្មោះរួចហើយដើម្បីទទួលបានការផ្តល់ជូនជាសាច់ប្រាក់ចំនួន ១ម៉ឺនបាត ក្នុងម្នាក់ដែលមានវ័យចាប់ពី ១៦ឆ្នាំឡើងទៅ មុនពេលផែនការនេះ ត្រូវចាប់ផ្តើមអនុវត្តជាផ្លូវការនៅក្នុងខែវិច្ឆិកា ខាងមុខ។ ហើយប្រសិនបើផែនការនេះ ត្រូវលុបចោលវិញ នោះរដ្ឋាភិបាលថ្មី ប្រហែលជានឹងដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ចដោយផ្ទាល់ផ្សេងទៀតដើម្បីជំនួសវិញ៕

The post ថៃ ទំនងលុបចោលផែនការចែកលុយឌីជីថលតម្លៃ ១៤ពាន់លានដុល្លារវិញ ក្រោមនាយករដ្ឋមន្ត្រីថ្មី appeared first on .

រដ្ឋាភិបាលថៃ​ បញ្ចេញកញ្ចប់ជំនួយតម្លៃជាង ១២ពាន់លានដុល្លារ តាមការសន្យាដើម្បីជំរុញសេដ្ឋកិច្ច
យោងតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូប បាននិយាយកាលពីថ្ងៃទី២៤ ខែកក្កដាកន្លងទៅថា រដ្ឋាភិបាលថៃ បានចាប់ផ្តើមបញ្ចេញកញ្ចប់ថវិកាចំនួន ១២,៥ពាន់លានដុល្លារ សម្រាប់គម្រោងចែកលុយឌីជីថលរបស់ខ្លួន ដើម្បីជំរុញដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះដោយសារតែប្រាក់ចំណូលទាប និងបំណុលគ្រួសារខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បានប្រាប់សន្និសីទសារព័ត៌មានមួយថា ផែនការផ្តល់ប្រាក់ចំនួន ១ម៉ឺនបាត (២៧៨ដុល្លារ) ក្នុងមួយនាក់ សម្រាប់ប្រជាជនថៃសរុប ៥០ លាននាក់ តាមរយ:កាបូបឌីជីថលនេះ គឺជាវិធានការជំរុញរយៈពេលខ្លីដ៏សំខាន់មួយ ក្នុងគោលបំណងធ្វើឲ្យមានសន្ទុះវឌ្ឍនភាពសេដ្ឋកិច្ចរបស់ថៃ។

គួរឲ្យដឹងថា ផែនការចែកលុយឌីជីថលនេះ ត្រូវបានធ្វើឡើងតាមការសន្យារបស់របស់គណបក្សភឿថៃដែលកំពុងកាន់ដំណាច និងជាគោលនយោបាយដ៏លេចធ្លោបំផុតមួយអំឡុងពេលបោះឆ្នោតកាលពីឆ្នាំ២០២៣ កន្លងទៅ។

ទន្ទឹមនឹងនេះ បើតាមលោក Pichai បានបង្ហាញឲ្យដឹងទៀតថា ផែនការនេះអាចនឹងត្រូវចំណាយអស់ប្រហែល ៤៥០ពាន់លានបាត (១២,៥ពាន់លានដុល្លារ) ដោយនឹងចាប់ផ្តើមចែកជូនពលរដ្ឋជាផ្លូវការ នៅក្នុងខែសីហាខាងមុខ ជាមួយនឹងការទាញយកចេញពីថិវិកាជាតិដែលគ្រោងទុកសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ នេះ៕

The post រដ្ឋាភិបាលថៃ​ បញ្ចេញកញ្ចប់ជំនួយតម្លៃជាង ១២ពាន់លានដុល្លារ តាមការសន្យាដើម្បីជំរុញសេដ្ឋកិច្ច appeared first on .

រដ្ឋាភិបាលថៃ ប្រកាសបើកចុះឈ្មោះផ្តល់លុយឌីជីថលជូនពលរដ្ឋ ចាប់ពីខែសីហា
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយកាលពីដើមសប្តាហ៍នេះថា ប្រជាជន និងអ្នកលក់ដូរ អាចមកចុះឈ្មោះដើម្បីទទួលបានលុយឌីជីថលចំនួន ១ម៉ឺនបាត (ប្រហែល ២៧៥ដុល្លារ) ក្នុងមួយនាក់ ចាប់ពីខែសីហាខាងមុខនេះតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

យោងតាមការបង្ហោះសារមួយនៅលើបណ្តាញសង្គម X លោក Srettha បាននិយាយថា ការចុះឈ្មោះនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហាខាងមុខ បន្ទាប់ពីផែនការដែលមានឈ្មោះថា ​Digital Wallet នេះ ត្រូវបានប្រកាសតាំងពីខែមេសាមក ដើម្បីផ្តល់លុយម្នាក់ ១ម៉ឺនបាត ដល់ប្រជាពលរដ្ឋចំនួន ៥០លាននាក់ ដើម្បីចាយវាយនៅក្នុងស្រុក។

គួរឲ្យដឹងថាផែនការចែកលុយឌីជីថលនេះ គឺជាគោលនយោបាយដ៏សំខាន់មួយរបស់គណបក្សភឿថៃដែលកំពុងកាន់អំណាច នៅមុនការបោះឆ្នោតសកលកាលពីឆ្នាំមុន។ រដ្ឋាភិបាលរំពឹងថាផែនការនេះ អាចជួយជំរុញដល់សេដ្ឋកិច្ចដែលទន់ខ្សោយរបស់ខ្លួន ជាពិសេសកំណើនផលិតផលក្នុងស្រុកសរុប អាចកើនឡើងចន្លោះពី ១,២% ទៅ ១,៦%។

ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុថៃ បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ ៩០% នៃអ្នកមានសិទ្ធិចំនួន ៥០ លាននាក់ នឹងមកចុះឈ្មោះសម្រាប់កម្មវិធីនេះ ខណ:ការចំណាយសរុបនៃផែនការអាចនឹងមានចំនួនប្រហែល ៤៥០ពាន់លានបាត (១២,៧ពាន់លានដុល្លារ)។ កញ្ចប់ទឹកប្រាក់សម្រាប់គម្រោងនេះ នឹងត្រូវទាញចេញពីថវិកាជាតិសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើកម្មវិធីនេះ ដោយហៅវាថាជាមធ្យោបាយគ្មានប្រសិទ្ធភាពក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បើប្រៀបធៀបទៅនឹងវិធានការផ្សេងទៀត៕

The post រដ្ឋាភិបាលថៃ ប្រកាសបើកចុះឈ្មោះផ្តល់លុយឌីជីថលជូនពលរដ្ឋ ចាប់ពីខែសីហា appeared first on .

រដ្ឋាភិបាលថៃ នឹងបែងចែកថវិកាឆ្នាំ២០២៤ និង ២០២៥ សម្រាប់គម្រោងចែកលុយឌីជីថល ៥០០ពាន់លានបាត របស់ខ្លួន
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Julapun Amornvivat បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដាថា រដ្ឋាភិបាលនឹងបែងចែកថវិកាឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដើម្បីផ្តល់ហរិញ្ញប្បទានសម្រាប់គម្រោងចែកលុយឌីជីថលដែលមានតម្លៃ ៥០០ពាន់លានបាត (១៣,៨ពាន់លានដុល្លារ) របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។ ​

លោក Julapun បានប្រាប់អ្នកសារព័ត៌មានថា ការផ្តល់មូលនិធិតាមរយ:ការយក​ចេញពីថវិកា​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥ នេះ នឹងត្រូវអនុម័តតាមរយ:កិច្ចប្រជុំគណៈកម្មាធិការដែលដឹកនាំដោយនាយករដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ លោក Julapun បានបន្ថែមទៀតថា ផែនការផ្តល់មូលនិធិនេះ ត្រូវបានគេរំពឹងថានឹងដាក់ជូនគណៈរដ្ឋមន្ត្រី នៅសប្តាហ៍ក្រោយ មុនពេលសេចក្តីប្រកាសព័ត៌មានលំអិតទាំងស្រុង នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដាខាងមុខ។

គួរឲ្យដឹងថា គម្រោងចែកលុយឌីជីថលនេះ នឹងឃើញប្រជាជនថៃប្រហែល ៥០ លាននាក់ ទទួលបាន ១ម៉ឺនបាតក្នុងម្នាក់ៗ ដើម្បីចាយវាយក្នុងស្រុក រយៈពេលប្រាំមួយខែ ដោយផែនការនេះ គ្រោងនឹងចាប់ផ្តើមតាំងពីត្រីមាសទី៤ មកម្លេះ ប៉ុន្តែត្រូវបាន​ពន្យារ​ពេលបន្តបន្ទាប់ ដោយសាររដ្ឋាភិបាលជួបការលំបាកក្នុងការស្វែងរកប្រភពមូលនិធិ៕

The post រដ្ឋាភិបាលថៃ នឹងបែងចែកថវិកាឆ្នាំ២០២៤ និង ២០២៥ សម្រាប់គម្រោងចែកលុយឌីជីថល ៥០០ពាន់លានបាត របស់ខ្លួន appeared first on .

គណ:រដ្ឋមន្ត្រីថៃ យល់ព្រមអនុម័តទៅលើផែនការចែកលុយឌីជីថលតម្លៃជាង ១៣ពាន់លានដុល្លារ
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបង្ហើបឲ្យដឹងថា គោលនយោបាយចែកលុយឌីជីថលចំនួន ៥០០ពាន់លានបាត (១៣,៥ពាន់លានដុល្លារ) ត្រូវបានយល់ព្រមអនុម័តដោយគណ:រដ្ឋមន្ត្រីថៃហើយ នៅថ្ងៃអង្គារ ទី២៣ ខែមេសានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ផែនការចែកលុយឌីជីថលនេះ នឹងផ្តល់ប្រាក់ចំនួន ១០ ០០០បាត ដល់ប្រជាជនថៃពេញវ័យ ក្នុងចំនួន ៥០ លាននាក់ ដើម្បីយកទៅប្រើប្រាស់ចាយវាយនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ នៅក្នុងរយ:ពេល ៦ខែ ខណ:រដ្ឋាភិបាលថៃ បានបញ្ជាក់ថាគោលបំណងធំនៃផែនការនេះ គឺចង់រក្សាកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងប្រឈមមុខជាមួយនឹងការកើនឡើងនៃបំណុលគ្រួសារធ្ងន់ធ្ងរ។

គួរឲ្យដឹងផងដែរថា ផែនការចែកចាយលុយឌីជីថល ដែលជាគោលនយោបាយដ៏សំខាន់របស់គណបក្សភឿថៃ ក្នុងការបោះឆ្នោតឆ្នាំ២០២៣ កន្លងទៅ ត្រូវបានពន្យារពេលជាបន្តបន្ទាប់រហូតមកដល់ត្រីមាសទី៤ ដោយសារតែកង្វះខាតថវិកា ខណ:រដ្ឋាភិបាលក៏កំពុងរងការរិះគន់ខ្លាំងផងដែរ​ ដើម្បីស្វែងរកវិធីផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ។

ប៉ុន្តែទោជាយ៉ាងណា ឥឡូវនេះ រដ្ឋាភិបាលថៃ បានប្រកាសថាខ្លួននឹងទាញយកថវិកាសារពើពន្ធឆ្នាំ២០២៤ និង ឆ្នាំ២០២៥ រួមទាំងថវិកាពីធនាគារដ្ឋសម្រាប់ប្រើក្នុងវិស័យកសិកម្ម និងសហករណ៍កសិកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានលើផែនការចែកលុយឌីជីថលនេះ។

ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បាននិយាយថា កាលបរិច្ឆេទនៃការដាក់ដំណើរការផែនការនេះ នឹងត្រូវបញ្ជាក់សារជាថ្មីនៅពេលក្រោយ ដោយរងចាំអ្នកជំនាញពិគ្រោះពិភាក្សាគ្នាលើភាពស្របច្បាប់នៃផែនការនេះជាមុនសិន៕

The post គណ:រដ្ឋមន្ត្រីថៃ យល់ព្រមអនុម័តទៅលើផែនការចែកលុយឌីជីថលតម្លៃជាង ១៣ពាន់លានដុល្លារ appeared first on .

នាយករដ្ឋមន្ត្រីថៃ៖ គម្រោងចែកលុយឌីជីថល ១៤ពាន់លានដុល្លារ នឹងអនុវត្តពីខែឧសភាតទៅ
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានប្រកាសថា គម្រោងចែកលុយឌីជីថលប្រមាណ ១៤,៣ពាន់លានដុល្លារ ជូនប្រជាជន នឹងចាប់ផ្ដើមអនុវត្តពីខែឧសភាតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សេចក្ដីប្រកាសមួយនេះធ្វើឡើង បន្ទាប់ពីការិយាល័យក្រុមប្រឹក្សារដ្ឋ រកមិនឃើញហេតុផលណាមួយក្នុងការហាមប្រាម មិនឲ្យគណៈរដ្ឋមន្ត្រីរបស់លោក Srettha ខ្ចីប្រាក់ពីរដ្ឋ ដើម្បីបន្តអនុវត្តផែនការចែកលុយឌីជីថលនោះឡើយ។

រំលឹកបន្តិចថា ផែនការមួយនេះ នឹងផ្ដល់ប្រាក់ ១០ ០០០បាត ឬប្រហែល ២៨៥ដុល្លារសម្រាប់មនុស្សម្នាក់ ទៅកាន់ប្រជាជនប្រហែល ៥០លាននាក់ ដើម្បីចំណាយនៅក្នុងសហគមន៍រៀងៗខ្លួន ខណៈផែនការនេះផងដែរ ក៏ជាចំណុចលេចធ្លោរមួយដែលជួយឲ្យលោក Srettha ក្លាយជានាយករដ្ឋមន្ត្រីថៃ ដ្បិតគណបក្សភឿថៃបានប្រើប្រាស់ផែនការនេះ ក្នុងការឃោសនារកសន្លឹកឆ្នោតកាលពីពេលកន្លងទៅ។

នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះ បានបង្ហាញថា ផែនការចែកលុយឌីជីថល នឹងអាចជួយបង្កើនកំណើនសេដ្ឋកិច្ចរបស់ថៃ ឲ្យឡើងដល់ចំណុច៥% យ៉ាងតិចក្នុងមួយឆ្នាំ ប៉ុន្តែសេដ្ឋកិច្ចវិទូ និងអតីតទេសាភិបាលធនាគារកណ្ដាលមួយចំនួន បានចេញមុខប្រតិកម្មជាមួយផែនការមួយនេះ ដោយអះអាងថា វានឹងជំរុញឲ្យអត្រាអតិផរណាកាន់តែកើនឡើងជាងពេលបច្ចុប្បន្ន៕

The post នាយករដ្ឋមន្ត្រីថៃ៖ គម្រោងចែកលុយឌីជីថល ១៤ពាន់លានដុល្លារ នឹងអនុវត្តពីខែឧសភាតទៅ appeared first on .

រដ្ឋាភិបាលថៃ គ្រោងខ្ចីបំណុល ១៥ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ផែនការចែកលុយឌីជីថល
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ បាននិយាយថា រដ្ឋាភិបាល មានគម្រោងស្វែងរកប្រាក់កម្ចីចំនួន ៥០០ពាន់លានបាត (១៤ពាន់លានដុល្លារ) ដើម្បីយកទៅផ្តល់ហិរញ្ញប្បទាន សម្រាប់ផែនការចែកលុយឌីជីថល របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោក Srettha បាននិយាយថា ផែនការក្នុងការចែកលុយឌីជីថលនេះ គឺនឹងត្រូវផ្តល់ជូនប្រជាជនថៃ ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ក្នុងម្នាក់ៗចំនួន ១០ ០០០បាត និងត្រូវតែជាអ្នកដែលអាចរកប្រាក់ចំណូលបានតិចជាង ៧០ ០០០បាត ឬជិត ២ ០០០ដុល្លារ ក្នុងមួយខែ ហើយនិងមានប្រាក់បញ្ញើនៅធនាគារក្រោម ៥សែនបាត។

លោកនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា សេដ្ឋកិច្ចថៃ នាពេលបច្ចុប្បន្នត្រូវការការជំរុញដ៏សំខាន់មួយ ដោយសារតែផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស បានកើនឡើងជាមធ្យមត្រឹមតែ ១,៩% ក្នុងមួយឆ្នាំ អស់រយ:ពេលមួយទសវត្សរ៍កន្លងមកនេះ ហើយចំណែកឯបំណុលគ្រួសារវិញ បានកើនឡើងពី ៧៦% ក្នុងឆ្នាំ ២០១២ ដល់ ៩១,៦% នៅឆ្នាំនេះ។

ជុំវិញបញ្ហានេះហើយ ទើបរដ្ឋាភិបាលថៃ មានបំណងក្នុងការចាក់បញ្ចូលទឹកប្រាក់ចំនួន ៥០០ពាន់លានបាត ចូលទៅក្នុងចរន្តសេដ្ឋកិច្ចរួម ក៏ដូចជាទឹកប្រាក់ប្រមាណ ៥០០ពាន់លានបាត ផ្សេងទៀត តាមរយ:គម្រោងចែកលុយឌីជីថល ដើម្បីបង្កើនសក្កានុពលសេដ្ឋកិច្ចរបស់ប្រទេស។

ជម្រាបជូនផងដែរថា ចំពោះគោលនយោបាយចែកលុយឌីជីថលនេះ គឺមានគោលបំណងសំខាន់ ក្នុងការចាក់បញ្ចូលលំហូរសាច់ប្រាក់ ទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដើម្បីជំរុញដល់ការចំណាយ អំឡុងពេលផែនការនេះដាក់ឱ្យដំណើរការ នៅក្នុងខែឧសភា ឆ្នាំ ២០២៤ ខាងមុខ៕

The post រដ្ឋាភិបាលថៃ គ្រោងខ្ចីបំណុល ១៥ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ផែនការចែកលុយឌីជីថល appeared first on .