ចំណូលសារពើពន្ធ

ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិនធ្លាក់ចុះជិត ៣% ក្នុងពេល ៥ខែដំបូងឆ្នាំនេះ
យោងតាមទន្នន័យផ្លូវការមួយបានបង្ហាញឲ្យដឹងកាលពីថ្ងៃចន្ទ ទី២៤ ខែមិថុនាថា ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិន បានធ្លាក់ចុះ ២,៨% ក្នុងរយ:ពេលត្រឹម ៥ខែដំបូងនៃឆ្នាំ២០២៤ នេះ បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមទន្នន័យរបស់ប្រសួងហិរញ្ញវត្ថុចិន បានបង្ហាញឲ្យដឹងទៀតថា សម្រាប់ការចំណាយលើសារពើពន្ធវិញ បានកើនឡើងដល់ ៣,៤% គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំនេះ។

គួរឲ្យដឹងថា នៅក្នុងខែឧសភាតែមួយ ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិន បានធ្លាក់ចុះ ៣,២% បើធៀបនឹងខែមេសាដែលមានការធ្លាក់ចុះ ៣,៧% ខណៈការចំណាយលើសារពើពន្ធកើនឡើង ២,៦% បើធៀបនឹងការកើនឡើង ៦,១% នៅក្នុងខែមេសា។

ជម្រាបជូនផងដែរថា ប្រទេសចិន បានសន្យាជំរុញសារពើពន្ធកាន់តែខ្លាំងបន្ថែមទៀត ដើម្បីជំរុញដល់សេដ្ឋកិច្ចដែលមានភាពផុយស្រួយរបស់ខ្លួន បន្ទាប់ពីបានដាក់គោលដៅសម្រាប់កំណើនសេដ្ឋកិច្ចដ៏មានមហិច្ឆតាប្រហែល ៥% នៅឆ្នាំនេះ ចំពេលកំពុងប្រឈមមុខនឹងភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើងជាមួយប្រទេសលោកខាងលិច៕

The post ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិនធ្លាក់ចុះជិត ៣% ក្នុងពេល ៥ខែដំបូងឆ្នាំនេះ appeared first on .

ប្រាក់ចំណូលសារពើពន្ធរបស់ចិនបានធ្លាក់ចុះ២,៧% រយៈពេលត្រឹម ៤ខែ
នៅរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៤ ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិនបានធ្លាក់ចុះ២,៧% បើធៀបនឹងឆ្នាំមុន ស្របពេលការចំណាយប្រាក់សារពើពន្ធបានកើនឡើង៣,៥% ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន​ Reuters ។

ទិន្នន័យពីក្រសួងហិរញ្ញវត្ថុដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ឧសភា បានបង្ហាញថា នៅខែមេសាតែមួយប៉ុណ្ណោះ ប្រាក់ចំណូលសារពើពន្ធបានធ្លាក់ចុះ៣,៧% ធៀបទៅនឹងខែមីនាដែលមានការធ្លាក់ចុះ២,៤% ខណៈនៅខែមេសា ការចំណាយសារពើពន្ធមានការកើនឡើង៦,១% បើធៀបនឹងការធ្លាក់ចុះ២,៩% ក្នុងខែមីនា។

គួរបញ្ជាក់ថា នៅឆ្នាំនេះ ប្រទេសចិនបានដាក់គោលដៅកំណើនសេដ្ឋកិច្ចក្នុងវង្វង់៥% ខណៈអ្នកវិភាគជាច្រើនលើកឡើងថា វាអាចនឹងជាបញ្ហាប្រឈមមួយ ដ្បិតត្រូវស្តារនូវភាពទន់ខ្សោយក្នុងវិស័យអចលនទ្រព្យដែលកំពុងជាប់គាំង៕

The post ប្រាក់ចំណូលសារពើពន្ធរបស់ចិនបានធ្លាក់ចុះ២,៧% រយៈពេលត្រឹម ៤ខែ appeared first on .

ឆ្នាំមុន៖ ចំណូលសារពើពន្ធកម្ពុជាមានតម្លៃសរុបជាង៦ពាន់លានដុល្លារ លើសផែនការរហូត ២៧ភាគរយ
ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ កាលព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមោទនភាព ខណៈចំណូលសារពើពន្ធកម្ពុជា នៅឆ្នាំ២០២២ មានតម្លៃសរុបប្រមាណជាង៦ពាន់លានដុល្លារ លើសផែនការរហូត ២៧ភាគរយ។

នាឱកាសនោះ សម្តេតេជោ ហ៊ុន សែន បានឱ្យដឹងបន្តថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាថា សម្រេចបានអត្រារហូតដល់ ៥.៥ភាគរយ នៅឆ្នាំ២០២២ ជាមួយនឹងប្រាក់ចំណូលជាតិ បានពីចំណូលសារពើពន្ធ ដែលមានពន្ធដារ និងគយប្រមូលបាន ១២៧ភាគរយ (លើសផែនការ ២៧ភាគរយ) ស្មើនឹងទឹកប្រាក់សរុបចំនួន ៦១៤៥លានដុល្លារ។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ចំណូលដែលរកបានជាង៦ពាន់លានដុល្លារនេះ គ្រាន់តែជាចំណូលសារពើពន្ធប៉ុណ្ណោះ មិនទាន់គិតដល់ចំណូលមិនមែនសារពើពន្ធផ្សេង ទៀតនោះទេ ដូចជាចំណូលបានពីទិដ្ឋាការភ្ញៀវទេសចរ ចំណូលវិស័យរ៉ែ ជាដើម។

ជាងនេះទៀត សម្តេចតេជោ បានបន្ថែមទៀតថា ផលិតផលក្នុងស្រុកសរុប ឬ GDP សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងឡើងដល់ ជិត២ពាន់ដុល្លារ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនដល់ ៦.៦ភាគរយ ក្នុងឆ្នាំ ២០២៣។ ជាងនេះទៀត នៅក្នុងឆ្នាំ២០២៣នេះ សម្តេចក៏បានរំពឹងទុកថា កម្ពុជា នឹងមានអតិរេកថវិកាចរន្តបន្តទៀត ខណៈផលិតផលក្នុងស្រុកសរុប(ផ.ស.ស) សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងងើបឡើង ដល់ ១ ៩២៤ ដុល្លារ ធៀបនឹងឆ្នាំ២០២២ មាន GDP កម្ពុជាមានចំនួន១៧៨៥ដុល្លារផងដែរ។ គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នឹងប្រែក្លាយជីវភាព ប្រជាពលរដ្ឋឱ្យមានភាពធូរធារ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមគ្នានេះ បើមើលពីការធ្វើជំរឿន សេដ្ឋកិច្ចឆ្នាំ២០២២កន្លងទៅបង្ហាញថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្តបន្ទាប់ថែមទៀត៕

The post ឆ្នាំមុន៖ ចំណូលសារពើពន្ធកម្ពុជាមានតម្លៃសរុបជាង៦ពាន់លានដុល្លារ លើសផែនការរហូត ២៧ភាគរយ appeared first on .