ចំនួនប្រជាជន

ប្រទេសចិន កត់ត្រាចំនួនមនុស្សចាស់កើនឡើងច្រើនជាងកុមារជាលើកដំបូងមិនធ្លាប់មាន
ជាលើកដំបូងហើយសម្រាប់ប្រទេសចិន ដែលបានឃើញចំនួនមនុស្សចាស់អាយុ ៦៥ឆ្នាំឡើង កើនឡើងលើសកុមារដែលមានអាយុក្រោម ១៥ឆ្នាំ ដែលកំពុងតែដាក់សម្ពាធកាន់តែខ្លាំងឡើងលើសន្តិសុខសង្គម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

យោងតាមការស្ទង់មតិប្រជាជនចិនដែលដកស្រង់ដោយ SCMP នៅថ្ងៃទី២៦ ខែឧសភា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាជនដែលមានអាយុ ៦៥ឆ្នាំឡើងទៅ នឹងមានចំនួន ១៥,៨៧% នៃចំនួនប្រជាជនសរុបរបស់ប្រទេសចិនប្រហែល ១,៤ពាន់លាននាក់។ ទន្ទឹមនឹងនេះ ក្រុមកុមារដែលមានអាយុ ០-១៤ឆ្នាំនឹងមាន ១៥,២៥%។

គួរឲ្យដឹងផងដែរថា នេះជាលើកដំបូងហើយដែលប្រទេសចិនបានកត់ត្រាសមាមាត្រមនុស្សចាស់ច្រើនជាងកុមារ គិតចាប់តាំងពីឆ្នាំ១៩៤៩ មក នៅពេលដែលប្រទេសនេះបានចាប់ផ្តើមស្រង់ស្ថិតិប្រជាជន។

យ៉ាងណាមិញ អ្នកជំនាញជឿជាក់ថា ការផ្លាស់ប្តូរនេះកំពុងឆ្លុះបញ្ចាំងពីបន្ទុកសេដ្ឋកិច្ច និងសង្គមកើនឡើងនៅក្នុងប្រទេសចិន ដោយសារអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់កើនឡើងក្នុងពេលដំណាលគ្នា។

គួរជម្រាបជូនថា ជុំវិញបញ្ហានេះ រដ្ឋាភិបាលរបស់ប្រទេសចិន កំពុងពង្រីកគោលនយោបាយគាំទ្រកំណើតរបស់ខ្លួន រួមទាំងយុទ្ធនាការកសាងទីក្រុង និងកន្លែងធ្វើការសម្រាប់គ្រួសារ ក៏ដូចជាប្រាក់ឧបត្ថម្ភសម្រាប់គូស្វាមីភរិយាដែលមានកូន ផងដែរ៕​

The post ប្រទេសចិន កត់ត្រាចំនួនមនុស្សចាស់កើនឡើងច្រើនជាងកុមារជាលើកដំបូងមិនធ្លាប់មាន appeared first on .

ហ្សាការតា វ៉ាដាច់តូក្យូក្លាយជាទីក្រុងមានប្រជាជនរស់នៅច្រើនជាងគេបំផុត នៅលើពិភពលោក
រដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូណេស៊ី បានវ៉ាដាច់ទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដោយក្លាយជាទីក្រុងធំដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតរបស់ពិភពលោក ជាមួយចំនួនសរុបរហូតដល់ ៤២ លាននាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Sky។

យោងតាមរបាយការណ៍ទស្សនវិស័យទីក្រុងពិភពលោក ឆ្នាំ២០២៥ របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅក្នុងសប្តាហ៍នេះ​ បានបង្ហាញឲ្យដឹងថា ការធ្វើនគរូបនីយកម្មកំពុងមានការកើនឡើងជាលំដាប់ទូទាំងពិភពលោក ដោយទីក្រុងនានាឥឡូវនេះ មានប្រជាជនរស់នៅចំនួន ៤៥% នៃប្រជាជនសរុបចំនួន ៤,២ ពាន់លាននាក់ នៅលើពិភពលោក។

យ៉ាងណាមិញ ចំនួនទីក្រុងធំៗ ដែលមានប្រជាជន ១០ លាននាក់ ឬច្រើនជាងនេះ បានកើនឡើងបួនដង ពី ៨ទីក្រុង ក្នុងឆ្នាំ១៩៧៥ ដល់ ៣៣ ទីក្រុង ក្នុងឆ្នាំ ២០២៥។ ហើយទីក្រុងធំៗចំនួន ១៩ នៃចំនួននោះ គឺស្ថិតនៅក្នុងទ្វីបអាស៊ី។

យោងតាមរបាយការណ៍ថ្មីៗនេះ ទីក្រុងហ្សាការតា ឥឡូវនេះគឺជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក ដែលមានប្រជាជនជិត ៤២ លាននាក់ បន្ទាប់មកគឺរដ្ឋធានីដាការបស់ប្រទេសបង់ក្លាដែស ដែលមានប្រជាជនជិត ៤០ លាននាក់។ ដោយឡែក ទីក្រុងតូក្យូរបស់ជប៉ុន បច្ចុប្បន្នស្ថិតនៅលំដាប់ទីបី ដោយមានប្រជាជនចំនួន ៣៣ លាននាក់។

ជម្រាបជូនថា ទីក្រុងតូក្យូធ្លាប់ជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកអស់រយៈពេលជាច្រើនទសវត្សមកហើយ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ២០០០ មក អត្រាកំណើនប្រជាជននៅទីក្រុងហ្សាកាតា និងដាកាមានចំនួនប្រាំ និងប្រាំពីរដងនៃរដ្ឋធានីជប៉ុន ៕​

The post ហ្សាការតា វ៉ាដាច់តូក្យូក្លាយជាទីក្រុងមានប្រជាជនរស់នៅច្រើនជាងគេបំផុត នៅលើពិភពលោក appeared first on .

ចំនួនប្រជាជនចិនបន្តធ្លាក់ចុះជាលំដាប់ បង្កជាហានិភ័យដល់រដ្ឋាភិបាល
ចំនួនប្រជាជននៃប្រទេសចិន បានបន្តធ្លាក់ចុះជាខ្លាំងរយៈពេល ២ឆ្នាំផ្ទួនៗ ដោយសារអត្រាមរណភាព បណ្ដាលពីជំងឺរាតត្បាតកូវីដ១៩ និងភាពខ្លាចរអាក្នុងការយកកូន គឺកំពុងធ្វើឲ្យរដ្ឋាភិបាលឈឺក្បាលជាខ្លាំង ដ្បិតវាប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមការរបាយការណ៍ពីការិយាល័យស្ថិតិជាតិ បានបង្ហាញថា ចំនួនប្រជាជនសរុបរបស់​ប្រទេសចិនបានថយចុះរហូតដល់ ២,៧៥លាននាក់ មកនៅត្រឹម ១,៤០៩ពាន់លាននាក់ប៉ុណ្ណោះ កាលពីឆ្នាំ២០២៣ ដែលវាជាការថយចុះលឿនបំផុតមួយ តាំងពីជំនាន់លោក ម៉ៅ សេទុង នៅកាន់អំណាចក្នុងឆ្នាំ១៩៦១។

ប្រទេសចិនបានជួបវិបត្តិអត្រាកំណើតទាប អស់រយៈពេលជាច្រើនទសវត្ស បន្ទាប់ពីដាក់ចេញនូវគោលនយោយបាយ គ្រួសារមួយកូនមួយ ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ ដែលធ្វើឲ្យរដ្ឋាភិបាលកំពុងមានការព្រួយបារម្ភ ដ្បិតវាគឺជាកត្តារាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ។

ទិន្នន័យនៃការថយចុះនេះផងដែរ បានបន្ថែមការព្រួយបារម្ភមួយកម្រិតទៀតដល់រដ្ឋាភិបាល ព្រោះថាកំណើនប្រជាជនថយចុះ អាចបណ្ដាលឲ្យកំណើនសេដ្ឋកិច្ចក៏រាំងស្ទះដូចគ្នា ស្របពេលកំណើនប្រជាជនចាស់ជរាមានច្រើន ធ្វើឲ្យរដ្ឋាភិបាលត្រូវចំណាយលុយលើការថែទាំ និងផ្ដល់អត្ថប្រយោជន៍ចំពោះមនុស្សចាស់ដែលចូលនិវត្ត។

រំលឹកបន្តិចថា កាលពីឆ្នាំ២០២៣ អង្គការសហប្រជាជាតិក៏បានបញ្ចេញរបាយការណ៍ថា ឥណ្ឌាបានវ៉ាដាច់ចិន ក្លាយជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតលើលោក និងបានព្យាករទុកថា ចំនួនប្រជាជនចិននឹងបន្តធ្លាក់ចុះរហូតដល់ ១០៩លាននាក់ នៅក្នុងឆ្នាំ២០៥០ ថែមទៀត៕

The post ចំនួនប្រជាជនចិនបន្តធ្លាក់ចុះជាលំដាប់ បង្កជាហានិភ័យដល់រដ្ឋាភិបាល appeared first on .

អត្ថបទវិភាគ៖ សេដ្ចកិច្ចនៃប្រទេសចិន ទំនងជាប់គាំងដោយសារកត្តាធំៗ ២យ៉ាង
សេដ្ឋកិច្ចនៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោក កំពុងបង្ហាញសញ្ញាវិជ្ជមាន​ឡើងវិញជាបណ្ដើរៗ ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ទំនងនឹងត្រូវជាប់គាំងដោយសារកត្តាធំ ២យ៉ាង គឺការថយចុះនៃចំនួនប្រជាជន និងវិបត្តិអចលនទ្រព្យនៅក្នុងស្រុក។

កាលណាប្រទេសមានទំហំសេដ្ឋកិច្ចធំ តែប្រជាជនមានកំណើនទាប វានឹងធ្វើឲ្យចរន្តសេដ្ឋកិច្ច​នៅជាប់គាំង ព្រោះឧស្សាហកម្មនានា នឹងជួបប្រទះវិបត្តិកង្វះខាតកម្មករ ស្របពេល​ចំនួនអ្នកប្រើប្រាស់ទំនិញ ក៏មានទាបជាងការផលិត ធ្វើឲ្យសេដ្ឋកិច្ចជាតិនៅនឹងថ្កល់មួយកន្លែង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការថយចុះនៃចំនួនប្រជាជន​ចិន បានធ្វើឲ្យរដ្ឋាភិបាល មានការព្រួយបារម្ភជាខ្លាំង ដោយវាបានកើតឡើងដំបូងតាំងពីឆ្នាំ២០១៦ ហើយមកទល់ឆ្នាំ២០២៣ តួលេខនៅតែបន្តថយចុះដដែល។

ក្រុមអ្នកស្រាវជ្រាវ នឹងបញ្ចេញទិន្នន័យទាក់ទងនឹងជំរឿនប្រជាជនចិនប្រចាំឆ្នាំ២០២៣ នាថ្ងៃទី១៧ ខែមករាខាងមុខ ប៉ុន្តែពួកគេបានបង្ហើបប្រាប់ថា អត្រាកំណើតនៅក្នុងឆ្នាំ២០២៣ គឺមានតិចជាងចំនួន ៩,៥៦លាននាក់ នៅក្នុងឆ្នាំ២០២២ ដោយសារតែបញ្ហាវិសមភាពយេនឌ័រ និងការមើលថែទាំកុមារ គឺមានតម្លៃខ្ពស់ខ្លាំងនៅក្នុងប្រទេសចិន ដូច្នេះប្រជាជនមានភាព​ខ្លាចរអា​ក្នុងការយកកូន។

ហេតុផលមួយចំនួនទៀត ដែលធ្វើឲ្យប្រជាជនចិនមិនចង់បានកូន គឺដោយសារការចំណាយខ្ពស់ ស្របពេលអត្រាយុវជនគ្មានការងារធ្វើក៏ច្រើន ប្រាក់ខែបុគ្គលិកក៏ថយចុះ ចំពេលវិបត្តិអចលនទ្រព្យធ្វើឲ្យកកស្ទះចរន្តសេដ្ឋកិច្ចក្នុងស្រុកផង បានបណ្ដាលឲ្យ​គ្រួសារជាច្រើន​ពន្យារពេលយកកូនជាបណ្ដោះអាសន្ន។

ចំណែកឯវិបត្តិអចលនទ្រព្យនៅប្រទេសចិនវិញ គឺបានធ្វើឲ្យសេដ្ឋកិច្ចនៃប្រទេសមហាអំណាចមួយនេះ រងទុក្ខមិនស្ទើរឡើយ ដ្បិតវិស័យមួយនេះ​គឺជាកត្តាលីករុញច្រាន និងរួមចំណែក GDP នៃប្រទេសចិនបានរហូតដល់ ៣០% ឯណោះ។ នេះបើតាមរបាយការណ៍ពីសារព័ត៌មាន Business Insider។

តាំងពីចុងទសវត្សឆ្នាំ១៩៩០ វិស័យអចលនទ្រព្យនៅចិន គឺជាប្រភពចំណូលដ៏សំខាន់​របស់រដ្ឋាភិបាល ដោយបានអូសទាញក្រុមវិនិយោគិន មកចាក់លុយនៅទីនោះរាប់សិបពាន់លានដុល្លារ។

ប៉ុន្តែដោយសារក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុកជាច្រើន សម្រុកសាងសង់ផ្ទះច្រើនពេក ធ្វើឲ្យតម្រូវការមានលើសលុប ហើយបច្ចុប្បន្ននេះ ប្រហែល ១/៥ ឬប្រហែល ៦៥លានខ្នង នៃចំនួនផ្ទះសរុបនៅប្រទេសចិន គឺត្រូវបានទុកចោល ដោយសារគ្មានអ្នកទិញ។

វិស័យអចលនទ្រព្យនៅចិន ជួបបញ្ហាតាំងពីឆ្នាំ២០២០ ដោយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន យ៉ាងហោចណាស់ ៦០ក្រុមហ៊ុន បានប្រកាសក្ស័យធន ជាមួយបំណុលច្រើនជាង ១៤០ពាន់លានដុល្លារ។

តែទើបនៅក្នុងឆ្នាំ២០២១ ប៉ុណ្ណោះ ដែលវិស័យមួយនេះចាប់ផ្ដើមធ្លាក់ចូលក្នុងរណ្ដៅ ដកខ្លួនលែងរួច ក្រោយក្រុមហ៊ុនខ្នាតយក្ស China Evergrande ប្រកាសពីបំណុលសរុប​ប្រមាណ ៣០០ពាន់លានដុល្លារ ជាប់ជាក្រុមហ៊ុនជំពាក់បំណុលច្រើនបំផុតលើលោក និងបានទាញ​បណ្ដាក្រុមហ៊ុនដទៃនៅក្នុងស្រុក ធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុជាមួយខ្លួនដែរ។

បច្ចុប្បន្ននេះ រដ្ឋាភិបាលចិន កំពុងព្យាយាមរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហា​វិបត្តិអចលនទ្រព្យនៅក្នុងប្រទេស ដើម្បីបង្ការផលប៉ះពាល់ដល់វិស័យដទៃទៀត ប៉ុន្តែវាមិនមែន​ជារឿងងាយស្រួលឡើយ ព្រោះថាវិស័យអចលនទ្រព្យ និងវិស័យធនាគារ គឺប្រៀបដូចជាសរសៃឈាម ដែលពឹងផ្អែកលើគ្នាទៅវិញទៅមក។

តួយ៉ាង ធនាគារស្រមោលរបស់ចិន គឺ ក្រុមហ៊ុន Zhongzi Enterprise Group បានប្រកាសក្ស័យធន​ថ្មីៗ ក្រោយមានបំណុលជាង ៦៥ពាន់លានដុល្លារ ដោយសារម្ចាស់ក្រុមហ៊ុន​ក៏ផុងខ្លួនជាមួយ​វិបត្តិអចលនទ្រព្យផងដែរ។

ទោះជាយ៉ាងណា រដ្ឋាភិបាលចិននៅតែព្យាយាមរកវិធីសាស្ត្រផ្សេងៗ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ តាមរយៈការអូសទាញភ្ញៀវទេសចរណ៍នានា ដូចជាការលើកលែងទិដ្ឋាការដល់ប្រទេសមួយចំនួន សម្រាប់ការមកកម្សាន្តនៅប្រទេសចិន អូសទាញក្រុមវិនិយោគិនមកបណ្ដាក់ទុនលើវិស័យបច្ចេកវិទ្យា ដោយសន្យាផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា ការលើកលែងពន្ធមួយចំនួន និងផ្ដល់កម្ចី​ដែលមានការប្រាក់ទាបជាដើម៕

The post អត្ថបទវិភាគ៖ សេដ្ចកិច្ចនៃប្រទេសចិន ទំនងជាប់គាំងដោយសារកត្តាធំៗ ២យ៉ាង appeared first on .

អត្រាចំនួនប្រជាជនជប៉ុនធ្លាក់ចុះខ្លាំង លើកលែងតែទីក្រុងមួយប៉ុណ្ណោះ
រដ្ឋាភិបាលជប៉ុនបានព្យាករណ៍ថា ចំនួនប្រជាជននៅក្នុងខេត្តទាំង៤៧ លើកលែងតែទីក្រុងតូក្យូមួយប៉ុណ្ណោះ នឹងមានការធ្លាក់ចុះចំនួនប្រជាជនត្រឹមឆ្នាំ ២០៥០ខាងមុខ ពីកម្រិតប្រជាជនឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan Times ។

យោងតាមវិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខសង្គមផងដែរនោះបានព្យាករណ៍ថា ប្រជាជនជប៉ុននៅក្នុងខេត្តចំនួន១១ នឹងមានការធ្លាក់ចុះចំនួន៣០% ខណៈពេលដែលចំនួនប្រជាជនដែលរស់នៅទីក្រុងប្រហែល ២០% នៃទីក្រុងទាំងអស់នៅជប៉ុន នឹងមានការថយចុះច្រើនជាងពាក់កណ្ដាល។

ក្នុងនោះដែរ ស្ថាប័នស្រាវជ្រាវរបស់ក្រសួងសុខាភិបាលបានបន្ថែមថា ចំនួនប្រជាជនរបស់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ១៧% នៅក្នុងអំឡុងពេលដូចគ្នា មកនៅត្រឹម ១០៤,៦៩លាននាក់។

ជាមួយគ្នា ចំពោះខេត្តនៅភាគឦសាននៃប្រទេសជប៉ុន ត្រូវបានគេព្យាករណ៍ថាមានការថយចុះចំនួនប្រជាជនខ្លាំងបំផុត ដោយក្នុងនោះខេត្ត Akita រំពឹងថាមានការធ្លាក់ចុះ៤១,៦% មកត្រឹម ៥៦០ ០០០នាក់ ខណៈខេត្ត Aomori ធ្លាក់ចុះ៣៩% និងខេត្ត Iwate ក៏ធ្លាក់ចុះ៣៥,៣% ផងដែរ។

ទន្ទឹមនឹងនេះ ខេត្តអូគីណាវ៉ាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះស្ថិតក្នុងល្បឿងយឺតបំផុតត្រឹម៥,២% តាមពីក្រោយខេត្តកាណាហ្គាវ៉ា ឈីបា និងសៃតាម៉ា ស្របពេលដែលតូក្យូគឺជាទីក្រុងតែមួយគត់ ដែលមានប្រជាជនត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង២,៥% ដល់ចំនួន ១៤,៤០លាននាក់ បើរាប់ចាប់ពីឆ្នាំ២០២០។

មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនដែលមានអាយុ ១៤ឆ្នាំ ឬក្រោមនេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ៣០,៨% នៅទូទាំងប្រទេស ខណៈដែលប្រជាជននៅ ២៥ខេត្តទៀត ត្រូវបានគេព្យាករណ៍ថា ប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំ នឹងមានចំនួនលើសពី៤០% នៃចំនួនប្រជាជនរបស់ពួកគេនាឆ្នាំ២០៥០ ខាងមុខ។

គួរបញ្ជាក់ថា តំបន់មួយចំនួនដែលមានការថយចុះចំនួនប្រជាជនយ៉ាងច្រើនបែបនេះ ទំនងជាប្រឈមមុខនឹងការលំបាកក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋាភិបាលក្នុងតំបន់ ដោយសារតែការថយចុះនៃប្រាក់ចំណូលពន្ធ និងការធ្លាក់ចុះនូវសេដ្ឋកិច្ច ការដោះស្រាយការថយចុះអត្រាកំណើត និងការប្រមូលផ្តុំប្រជាជននៅទីក្រុងតូក្យូ បានក្លាយជាបញ្ហាប្រឈមបន្ទាន់៕

The post អត្រាចំនួនប្រជាជនជប៉ុនធ្លាក់ចុះខ្លាំង លើកលែងតែទីក្រុងមួយប៉ុណ្ណោះ appeared first on .

ចំនួនប្រជាជនជប៉ុនធ្លាក់ចុះខ្លាំង ស្របពេលជនបរទេសសម្រុកទៅរស់នៅច្រើន
ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះលឿនបំផុត ស្របពេលជនបរទេសរាប់លាននាក់​សម្រុកទៅរស់នៅទីនោះ ប្រមាណ ៣លាននាក់ ដែលជា​ចំនួន​ច្រើនបំផុតមួយ។ នេះបើតាម​របាយការណ៍ពី​រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃទី ២៦ ខែកក្កដា។

ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះជាលើកទី ១៤ ប្រមាណ ៨០០ ០០០នាក់ ដែលធ្វើ​ឲ្យប្រជាជន​ជប៉ុនសរុប​មាន ១២៥,៤១លាននាក់នៅឆ្នាំ ២០២២ ខណៈវាគឺជាលើកដំបូង​ដែល​ចំនួនប្រជាជន​ជប៉ុនទាំង ៤៧ខេត្ត បានថយចុះព្រមៗគ្នា។

សូមជម្រាបដែរថា ចំនួនប្រជាជនជប៉ុនបាន​ថយចុះតាំងពីឆ្នាំ ២០០៨ ដោយសារ​តែអត្រាកំណើត​មាន​ទាប ខណៈកាលពីឆ្នាំទៅវាបាន​ធ្លាក់ដល់ចំណុចទាបបំផុតថែមទៀត។

ដើម្បីទប់ទល់​នឹង​បញ្ហា​មួយនេះ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាន​ដាក់ចេញនូវគោល​នយោបាយ​ជាច្រើន គាំទ្រឲ្យប្រជាពលរដ្ឋព្យាយាមយកកូន ដូចជា​ត្រៀមចាយលុយជិត ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយដល់​ឪពុកម្ដាយ​ដែលសម្រេចចិត្តយកកូន៕

The post ចំនួនប្រជាជនជប៉ុនធ្លាក់ចុះខ្លាំង ស្របពេលជនបរទេសសម្រុកទៅរស់នៅច្រើន appeared first on .

ឥណ្ឌូនេស៊ី នឹងលែងជាប្រទេសមានប្រជាជនច្រើនបំផុតទី​ ៤ លើលោក ក្នុងឆ្នាំ ២០៤៥
ថ្មីៗនេះ យោងតាមទីភ្នាក់ងារផែនការអភិវឌ្ឍជាតិ (Bappenas) បានលើកឡើងថា ឥណ្ឌូនេស៊ី អាចនឹងលែងក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតទី ៤ នៅលើពិភពលោក នៅក្នុងឆ្នាំ ២០៤៥ ដោយសារតែប្រទេសនេះ កំពុងមើលឃើញពីអត្រាកំណើតធ្លាក់ចុះខ្លាំង។

ការស្ទង់មតិថ្មីៗ ដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារស្ថិតិកណ្តាល (BPS) បានបង្ហាញឱ្យដឹងទៀតថា អត្រាកំណើនរបស់ប្រជាជនឥណ្ឌូនេស៊ី អាចនឹងធ្លាក់ចុះពី ១,១៧% នៅក្នុងឆ្នាំ ២០២២ មកនៅត្រឹម ០,៤% ប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០៤៥ ជាមួយប្រជាជនសរុប ត្រូវបានរំពឹងថានឹងមានចំនួន ៣២៤ លាននាក់ ។

គួរឱ្យដឹងថា នៅឆ្នាំ ២០២០ ឥណ្ឌូនេស៊ី នៅតែត្រូវបានចាត់ទុកថាជាប្រទេសមានប្រជាជនច្រើនបំផុត លំដាប់ទី ៤ នៅលើពិភពលោក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ​ នៅឆ្នាំ ២០៤៥ តំណែងរបស់ឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ចំណាត់ថ្នាក់លេខ ៦ វិញ ខណ:តំណែងលេខ ៤ និងលេខ ៥ និងត្រូវកាន់កាប់ដោយប្រទេសនីហ្សេរីយ៉ា និងប៉ាគីស្ថាន ។

មិនតែប៉ុណ្ណោះ ដោយថ្លែងនៅក្នុងព្រឹត្តិការណ៍ “Indonesia Emas 2045 (Indonesia Gold 2045)” កាលពីថ្ងៃទី ១៦ ខែឧសភា ប្រធាន Bappenas លោក Suharso Monoarfa បាននិយាយថា អត្រាកំណើនប្រជាជននៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ ហាក់កំពុងមានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងអត្រាកំណើនជាមធ្យមត្រឹមតែ ០,៦៧% ប៉ុណ្ណោះ ក្នុងចន្លោះឆ្នាំ ២០២០-២០៥០។

ជម្រាបជូនផងដែរថា យោងតាមការគណនារបស់ស្ថាប័នខាងលើ បានបង្ហាញថា សមាមាត្រនៃប្រជាជនឥណ្ឌូនេស៊ី ដែលមានអាយុលើសពី ៦៥ ឆ្នាំ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ១៤,៦% នៅក្នុងឆ្នាំ ២០៤៥ ពោលគឺកើនពី ៦,២% នៅក្នុងឆ្នាំ ២០២០។ ជាមួយគ្នានេះ សមាមាត្រនៃចំនួនប្រជាជន ដែលស្ថិតក្នុងវ័យធ្វើការ (ពី ១៥ ឆ្នាំ ទៅ ៦៤ ឆ្នាំ) ត្រូវបានគេរំពឹងថានឹង ធ្លាក់ចុះ ៦៥,៨% ពី ៦៩,៣% ក្នុងអំឡុងពេលដូចគ្នា ៕

The post ឥណ្ឌូនេស៊ី នឹងលែងជាប្រទេសមានប្រជាជនច្រើនបំផុតទី​ ៤ លើលោក ក្នុងឆ្នាំ ២០៤៥ appeared first on .

ឥណ្ឌាគ្រោងវ៉ាដាច់ចិន ជាប្រទេសមានប្រជាជនច្រើនបំផុតនាពាក់កណ្ដាលឆ្នាំ
ប្រទេសឥណ្ឌា អាចនឹងក្លាយជាប្រទេសមានប្រជាជនច្រើនបំផុត​លើលោកនាពាក់កណ្ដាលឆ្នាំ​នេះ បន្ទាប់ពីអង្គការសហប្រជាជាតិ​ព្យាករ​ថា កំណើនប្រជាជនឥណ្ឌា​នឹង​វ៉ាដាច់​ចិន​ ក្នុងចំនួន​ប្រមាណ​ជិត ៣លាននាក់។

យោងតាមការ​ឲ្យដឹងពី UN បានបង្ហាញថា ចំនួនប្រជាជនឥណ្ឌា​នា​ពាក់កណ្ដាលឆ្នាំ​នឹងមាន​ប្រមាណ ១,៤២៨៦ពាន់លាននាក់ ខណៈប្រជាជនចិន​នឹងមាន ១,៤២៥៧ពាន់លាននាក់ នាពាក់កណ្ដាលឆ្នាំនេះ។

គួររំលឹកថា ចំនួនប្រជាជនចិន​បាន​ធ្លាក់ចុះជាលើកតំបូងតាំងពីឆ្នាំ ១៩៦០ ខណៈគ្រានោះ​ប្រជាជន​រាប់លាននាក់​បានបាត់បង់ជីវិត ដោយសារ​ភាពអត់ឃ្លាន ក្រោមគោលនយោបាយកសិកម្មដ៏មហន្តរាយរបស់អតីតមេដឹកនាំ ម៉ៅ សេទុង។

ជាមួយនឹង​ការធ្លាក់ចុះ​នៃចំនួនប្រជាជនចិន ក៏មាន​ការ​រិះគន់យ៉ាងខ្លាំង​ចំពោះ​ការ​ឡើងថ្លៃ​ទំនិញ ដែលធ្វើ​ឲ្យ​មាន​ផលលំបាក​ចំពោះ​ជីវភាព​រស់នៅ ស្របពេល​ការងារមួយចំនួន​កំពុង​មាន​ស្ត្រីជា​ច្រើន​ចូលរួម ក៏ដូចជា​ស្វះស្វែងរកចំណេះ ជាជាង​ការបង្កើតគ្រួសារ។

សូមជម្រាបដែរថា ពាក់កណ្ដាល​នៃចំនួនប្រជាជនសរុបឥណ្ឌា មានអាយុក្រោម ៣០ឆ្នាំ ខណៈ​ប្រទេសមួយនេះ​ក៏​ជួបបញ្ហា​មួយចំនួន​ធំ​ដូចជា កង្វះខាតអគ្គិសនី ចំណីអាហារ និងផ្ទះសំបែង ដោយសារ​កំណើនប្រជាជនមាន​ការកើនឡើង​ច្រើន​លើសលុប។

បន្ថែមពីនោះ UN ក៏បាន​ព្យាករ​បន្ថែមថា ចំនួនប្រជាជនសរុប​ទូទាំងពិភពលោក​នឹងកើនឡើងដល់ ៨,០៤៥ពាន់លាននាក់ ត្រឹមពាក់កណ្ដាលឆ្នាំ ២០២៣៕

The post ឥណ្ឌាគ្រោងវ៉ាដាច់ចិន ជាប្រទេសមានប្រជាជនច្រើនបំផុតនាពាក់កណ្ដាលឆ្នាំ appeared first on .

ចំនួនប្រជាជននៅក្រុងសៀងហៃធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ
ទីក្រុងមជ្ឈមណ្ឌលដ៏ធំប្រចាំប្រទេសចិន ក្រុងសៀងហៃមានការថយចុះនៃចំនួនប្រជាជន​កាលពី​ឆ្នាំ ២០២២ ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុង​រយៈពេល ៥ឆ្នាំចុងក្រោយ។

យោងតាមការចុះផ្សាយពី Reuters បាន​បង្ហាញថា ការិយាល័យស្ថិតិទីក្រុងសៀងហៃ​បាន​បញ្ចេញ​ទិន្នន័យ​ពី​ប្រជាជន​ដែលមាន​ប្រមាណ ២៤,៧៦លាននាក់​កាលពី​ឆ្នាំទៅ ខណៈកាលពីឆ្នាំ ២០២១ ក្រុងសៀងហៃមាន​ប្រជាជន​ប្រមាណ ២៤,៨៩លាននាក់។

សេចក្ដីប្រកាសពី​ការធ្លាក់ចុះ​នៃ​ប្រជាជន​ក្រុងសៀងហៃ ធ្វើឡើង​ក្រោយ​រដ្ឋបាលក្រុងប៉េកាំង​បាន​ប្រកាស​ពី​ការ​ធ្លាក់ចុះ​នៃ​ប្រជាជន​ក្រុងប៉េកាំង​ជាលើកដំបូង តាំងពីឆ្នាំ ២០០៣។

សូមជម្រាបដែរថា ចំនួនប្រជាជន​ចិនបាន​ធ្លាក់ចុះ​ជាលើកដំបូងកាលពីឆ្នាំទៅ ដែលជា​ការ​ធ្លាក់ចុះ​មិនធ្លាប់​មាន​ក្នុងរយៈពេល ៦ ទសវត្សន៍ចុងក្រោយ ខណៈរដ្ឋាភិបាល​កំពុង​ដុតដៃដុតជើង​ជាខ្លាំង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មួយ​នេះ៕

The post ចំនួនប្រជាជននៅក្រុងសៀងហៃធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ appeared first on .

ក្រោយចំនួនប្រជាជនធ្លាក់ចុះ ចិនរឹតបន្តឹងច្បាប់ថ្លៃបណ្ដាការ ដើម្បីបង្កើនអត្រាកំណើត
ប្រទេសចិនជួបប្រទះបញ្ហាចំនួនប្រជាជនធ្លាក់ចុះមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្ស ហើយរដ្ឋាភិបាលព្យាយាមធ្វើគ្រប់វិធីសាស្ត្រ ក្នុងការបង្កើនអត្រាកំណើតឡើងវិញ។

ក្នុងនោះ រដ្ឋាភិបាលចិនបានប្រកាសថា នឹងរឹតបន្តឹងថ្លៃបណ្ដាការកូនក្រមុំ កុំឲ្យក្រុមគ្រួសារខាង​កូនស្រីបង្គាប់ថ្លៃបណ្ដាការថ្លៃខ្លាំងពេក ស្របពេលគោលនយោបាយគ្រួសារមួយកូនមួយ (One Child Policy)ដែលទើបបញ្ចប់កាលពីឆ្នាំ ២០១៦ ក៏បានកាត់បន្ថយអត្រាកំណើតស្រាប់ ដូច្នេះប្រជាជនចិនចាំបាច់ត្រូវរៀបការ ដើម្បី​អត្រាកំណើតអាចមានកំណើនឡើងវិញ។ នេះបើតាមការចុះផ្សាយពី MSN។

ជាមួយនឹងការប្រកាសរឹតបន្តឹងវិធានការថ្មីនេះ ក៏ទទួលបានការគាំទ្រពីខាងស្ត្រីផងដែរ ពោលស្ត្រីនៅលីវ ៣០ នាក់នៅខេត្ត Jiangxi បានចុះហត្ថលេខាលើញត្តិ ប្រឆាំងនឹងការទារថ្លៃ​បណ្ដាការ​ថ្លៃជ្រុល។ នេះបើតាមការចុះផ្សាយពី The Papaer កាលពីថ្ងៃទី ០៨ កុម្ភៈ។

ដោយឡែក សារព័ត៌មាន Tencent News ក៏បានរាយការណ៍បន្ថែមថា ជាទូទៅថ្លៃបណ្ដាការ គឺជាការ​ទាមទារពីក្រុមគ្រួសារខាងកូនក្រមុំ និងអនុញ្ញាតិឲ្យគ្រួសារកូនកំលោះធ្វើការតថ្លៃ ប៉ុន្តែពេលខ្លះគ្រួសារកូនស្រីទារថ្លៃរហូតដល់រាប់ម៉ឹនដុល្លារ ខណៈ GDP ប្រជាជននៅចិន​មានជាង ៥ ០០០ ដុល្លារប៉ុណ្ណោះ។

យ៉ាងណា កាសែត SCMP បានចុះផ្សាយថា ដោយសារការលុបបំបាត់គោលនយោបាយ One Child Policy ទើបគ្រួសារមានជីវភាពធូរធារខ្លះ ចាប់ផ្ដើមទាមទារថ្លៃបណ្ដាការជ្រុល ដោយសារ​រដ្ឋាភិបាលអនុញ្ញាតិឲ្យគ្រួសារមួយ អាចមានកូនរហូតដល់ ៣ នាក់។

សូមជម្រាបដែរថា ដើម្បីបង្កើនអត្រាកំណើតឡើងវិញ រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការ​លើកទឹកចិត្តប្រជាជនឲ្យរៀបការ ដូចជានៅទីក្រុង Hangzhou នឹងផ្ដល់ទឹកប្រាក់ជិត ៣ ០០០ ដុល្លារ សម្រាប់គ្រួសារដែលមានកូនទី ៣ និងនៅទីក្រុងខ្លះទៀត ចេញច្បាប់ឈប់សម្រាក​ដល់​បុគ្គលិក​រហូតដល់ ៣០ ថ្ងៃ បន្ទាប់ពីថ្ងៃរៀបការថែមទៀត៕

The post ក្រោយចំនួនប្រជាជនធ្លាក់ចុះ ចិនរឹតបន្តឹងច្បាប់ថ្លៃបណ្ដាការ ដើម្បីបង្កើនអត្រាកំណើត appeared first on .