ច្បាប់ដកសញ្ជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ការធ្វើជាជនបង្កប់ដើម្បីបម្រើឱ្យបរទេសឈ្លានពាន គឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុតប្រឈមនឹងការ«ដកសញ្ជាតិ»ដោយគ្មានការលើកលែង
លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈបណ្តាញសង្គមផ្លូវការ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះបានគូសបញ្ជាក់ថា ការធ្វើជាជនបង្កប់ដើម្បីបម្រើឱ្យបរទេសឈ្លានពាន គឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុតប្រឈមនឹងការ«ដកសញ្ជាតិ»ដោយគ្មានការលើកលែង។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា «ខ្ញុំសូមសង្កត់ធ្ងន់ជូនបងប្អូនជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃ តាមខ្សែបន្ទាត់ព្រំដែន។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយបានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ ហើយទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាងជាក់ស្ដែង»។

ឧបនាយករដ្ឋមន្រ្តី ​ស សុខា ក៏បានបញ្ជាក់ថា «ទង្វើដូចបានរៀបរាប់ខាងលើនេះ ឬទោះតាមវិធីសាស្រ្តណាក៏ដោយ ឱ្យតែប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសុវត្ថិភាពប្រជាជន មិនថាក្នុងកាលៈទេសៈនេះ ឬទោះក្នុងស្ថានភាពណាក៏ដោយ ព្រះរាជាណាចក្រកម្ពុជារបស់យើង មានច្បាប់ព្រហ្មទណ្ឌ បានចែងអំពីទោសបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត ពិសេសប្រឈមនឹងការដកសញ្ជាតិ ដោយគ្មានការលើកលែង។

ក្រមព្រហ្មទណ្ឌ បានចែកច្បាស់ណាស់អំពីទោសនៃអំពើក្បត់ជាតិ ជាអាទិ៍ ១. ការត្រូវរ៉ូវគ្នាជាមួយបរទេស បង្កើតឱ្យមានការប្រទូសរ៉ាយ ឬនាំឱ្យមានអំពើឈ្លានពានកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។ ២. អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ព័ត៌មានដល់ដៃបរទេស ត្រូវផ្ដន្ទាទោស ពី៧ឆ្នាំទៅ១៥ឆ្នាំ។ ៣. ការទទួល ឬប្រមូលផ្ដុំព័ត៌មានផ្សេងៗផ្ដល់ឱ្យបរទេស ត្រូវផ្ដន្ទាទោស ពី៥ឆ្នាំទៅ១០ឆ្នាំ។ និង៤. ការប្រព្រឹត្តិអំពើហិង្សានាំឱ្យគ្រោះថ្នាក់ដល់ស្ថាប័នរដ្ឋ ឬនាំឱ្យប៉ះពាល់ដល់បូរណភាពដែនដីកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ»។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានរំលឹកជាថ្មីទៀតថា «ក្នុងករណីបងប្អូនត្រូវបានភាគីថៃ អូសទាញឱ្យធ្វើជាជនបង្កប់ក្បត់ជាតិ សូមបងប្អូនមានស្មារតីភ្ញាក់ខ្លួនថា ឈាមខ្មែររាប់រយជំនាន់ កំពុងរត់ពេញរាងកាយរបស់បងប្អូន! ភូមិស្រុកទឹកដីកំណើតយើងបានឆ្លងកាត់សង្គ្រាមសោកនាដកម្មរាប់រយឆ្នាំមកហើយ! មាតុប្រទេសដ៏កំសត់របស់យើង ធ្លាប់ក្លាយជាសមរភូមិប្រយុទ្ធរបស់សត្រូវឈ្លានពានជាច្រើនជំនាន់មកហើយ។

មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលនាំឱ្យជាតិយើងជួបស្ថានភាពដូចបានរៀបរាប់មកនេះ គឺក៏ព្រោះតែជនបង្កប់ក្បត់ជាតិនេះដែរ។ ទម្រាំយើងអាចការពារបានបូរណភាពទឹកដីអធិបតេយ្យភាពជាតិដូចបច្ចុប្បន្ន ថ្នាក់ដឹកនាំ និងកងកម្លាំងរបស់ជាតិ ជាពិសេសកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលជាតិ បានធ្វើពលិកម្ម បូជាសាច់ស្រស់ឈាមស្រស់ ឆ្អឹងគរស្ទើរក្លាយជាភ្នំ ទឹកភ្នែកក្រុមគ្រួសារសាច់ញាតិ យំសោកសឹងក្លាយជាសាគរ។

ជាក់ស្ដែងណាស់ឥឡូវនេះ កងទ័ពយើងកំពុងតតាំងប្រយុទ្ធដ៏អង់អាចដើម្បីការពារទឹកដីដូនតា បានបន្សល់ទុក ប៉ុន្តែគួរឱ្យសោកស្ដាយបំផុត ដែលទង្វើក្បត់របស់បងប្អូនមួយចំនួនតូច បានបង្កឱ្យកងទ័ពយើងពលីក្នុងសមរភូមិសង្គ្រាម។

ដូច្នេះសូមបងប្អូនមានស្មារតីប្រុងប្រយ័ត្ន តម្កល់ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់! សូមកុំឱ្យប្រវត្តិសាស្រ្តចារឈ្មោះបងប្អូនជាជនក្បត់ជាតិ ក្នុងពេលដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន បាននិងកំពុងរួមប្រកៀកស្មាគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

សូមបងប្អូនចងចាំថា យើងទាំងអស់គ្នាសុទ្ធតែជាអ្នកស្នេហាជាតិដ៏បរិសុទ្ធ ឱ្យតែយើងមិនធ្វើអ្វីដែលនាំដល់ការបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើង ទោះបីយើងជានរណា? មានតួនាទីអ្វី? និងនៅទីណាក៏ដោយ»៕

The post រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ការធ្វើជាជនបង្កប់ដើម្បីបម្រើឱ្យបរទេសឈ្លានពាន គឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុតប្រឈមនឹងការ«ដកសញ្ជាតិ»ដោយគ្មានការលើកលែង appeared first on .

លោក កើត រិទ្ធ បញ្ជាក់ហេតុផលចំនួន៤យ៉ាង ដែលប្រទេសធំៗនៅលើពិភពលោកយកធ្វើជាមូលដ្ឋានក្នុងការរៀបចំច្បាប់ដកសញ្ជាតិ
ឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានបញ្ជាក់ហេតុផលចំនួន៤យ៉ាង ដែលប្រទេសធំៗជាង១០០ប្រទេសនៅលើពិភពលោក  យកធ្វើជាមូលដ្ឋាននៅក្នុងការរៀបចំច្បាប់ដើម្បីដកហូតសញ្ជាតិ។

ក្នុងសន្និសីទព័ត៌មានក្រោយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក កើត រិទ្ធ បានបញ្ជាក់ថា លោកបានរកឃើញហេតុផលធំៗ៤ដែលប្រទេសនីមួយៗ គាត់យកមូលហេតុ១ ឬមូលហេតុក្នុងចំណោមទាំង៤ យកទៅចែកក្នុងច្បាប់ដើម្បីដកហូតសញ្ជាតិ។

លោករដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានបញ្ជាក់ថា​ហេតុផលទាំង៤នោះរួមមាន៖ ទី១, ការប្រព្រឹត្ដិអំពើក្បត់ជាតិ។ លោកបញ្ជាក់ថា ក្នុងចំណុចនេះ ស្ទើតែគ្រប់ប្រទេសទាំងអស់បានចែងដើម្បីដកសញ្ជាតិ។ ទី២, អំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្ដិសុខជាតិ ដូចជាអំពើភេរវកម្ម និងអំពើវិទ្ធង្សនាជាដើម។

លោកបានបន្ថែមថា ចំណុចទី៣, គឺអំពើដែលបង្ហាញភាពមិនស្មោះត្រង់។ ចំណុចនេះមានន័យថា នៅពេលបុគ្គលណាមួយ ជាពលរដ្ឋប្រទេសមួយ ប៉ុន្ដែបែរជាទៅធ្វើយោធា បម្រើផលប្រយោជន៍ឱ្យប្រទេសណាមួយផ្សេងទៀត។ ទី៤, អំពើដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ស្នូលនៃប្រទេសជាតិ។ លោក កើត រិទ្ធិ ពន្យល់ថា ចំណុចនេះ គឺកើតមានជាក់ស្ដែងនៅកម្ពុជា ដែលបុគ្គលណាប្រព្រឹត្ដផ្ទុយនឹងមាត្រា ៤៩ថ្មីជាដើម។

ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ បានបញ្ជាក់ថា នៅកម្ពុជា ការរៀបចំច្បាប់ដកសញ្ជាតិនេះធ្វើឡើងដើម្បីធានាការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់និងប្រឆំាងរាល់សកម្មភាពក្បត់ជាតិដោយបុគ្គលណា ដែលបានឃុបឃិតជាមួយបរទេស ហើយមកបំផ្លាញជាតិ និងបំផ្លាញពលរដ្ឋខ្លួនឯង៕

The post លោក កើត រិទ្ធ បញ្ជាក់ហេតុផលចំនួន៤យ៉ាង ដែលប្រទេសធំៗនៅលើពិភពលោកយកធ្វើជាមូលដ្ឋានក្នុងការរៀបចំច្បាប់ដកសញ្ជាតិ appeared first on .

រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌៖ ការធ្វើវិសោធនកម្មច្បាប់ដកហូតសញ្ជាតិពីជនក្បត់ជាតិ ធ្វើឡើងមានចំណុចពិសេសចំនួន២ ដែលមិនធ្លាប់មានក្នុងប្រវត្ដិសាស្រ្ដកម្ពុជា
ឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានគូសបញ្ជាក់ថា ការស្នើរៀបចំធ្វើវិសោធនកម្មច្បាប់ដើម្បីដកហូតសញ្ជាតិពីជនទាំងឡាយណាដែលឃុបឃិតជាមួយបរទេស បំផ្លាញជាតិខ្មែរ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្ដិសុខជាតិ ត្រូវបានធ្វើឡើងដោយមានចំណុចពិសេស២យ៉ាង ដែលមិនធ្លាប់មានក្នុងប្រវត្ដិសាស្រ្ដកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់ទាំង១០លើកកន្លងទៅ។

លើកឡើងនៅចំពោះមុខប្រធានរដ្ឋសភា នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ បានលើកឡើងថា «នេះគឺជាលើកទី១ នៅក្នុងប្រវត្ដិនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយហេតុថា ការធ្វើវិសោធនកម្មច្បាប់ទាំង១០លើកកន្លងមកគឺជាការផ្ដើមគំនិតដាច់ដោយឡែកពីគ្នា ពីរដ្ឋសភា ឬពីរាជរដ្ឋាភិបាល»។

រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានបន្ដថា សម្រាប់ការធ្វើវិសោធនកម្មច្បាប់លើកទី១១នេះ គឺជាការផ្ដើមគំនិតរួមគ្នារវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដែលសម្ដេចប្រធានរដ្ឋសភាតាមសេចក្ដីស្នើរបស់តំណាងរាស្រ្ដទាំង១២៥រូប និងសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានធ្វើលិខិតរួមគ្នាក្រាបបង្គំទូលថ្វាយព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​ ដើម្បីផ្ដើមគំនិតក្នុងការធ្វើវិសោធកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ។

លោករដ្ឋមន្រ្ដី បានបន្ថែមថា ការធ្វើវិសោធនកម្មលើកឡើងនេះក៏មានចំណុចពិសេសមួយទៀត ដោយហេតុថា ជាលើកទី១ក្នុងប្រវត្ដិសាស្រ្ដ ដោយតំណាងរាស្រ្ដទាំងអស់នៃរដ្ឋសភា និងពីគ្រប់គណបក្សនយោបាយទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភាបានរួមគ្នាធ្វើសេចក្ដីស្នើសុំវិសោធនកម្មច្បាប់មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ។

រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌  គូសបញ្ជាក់ថា មូលហេតុសំខាន់សម្រាប់ ការធ្វើសកម្មភាពរួមគ្នាជាធ្លុងមួយទាំងពីសំណាក់ស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល និងទាំងពីសំណាក់តំណាងរាស្រ្ដទាំង១២៥រូប ស្មើនឹង១០០% ពីគ្រប់គណបក្សនយោបាយទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភានាពេលនេះ គឺបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃការធ្វើវិសោធនកម្មច្បាប់ក្នុងការបម្រើឱ្យឧត្ដមប្រយោជន៍ដ៏សំខាន់សម្រាប់ប្រទេសជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕

The post រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌៖ ការធ្វើវិសោធនកម្មច្បាប់ដកហូតសញ្ជាតិពីជនក្បត់ជាតិ ធ្វើឡើងមានចំណុចពិសេសចំនួន២ ដែលមិនធ្លាប់មានក្នុងប្រវត្ដិសាស្រ្ដកម្ពុជា appeared first on .