ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន

គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ តម្លៃជិត២៧លានដុល្លារ សម្រេចបានជាង ៩១% ហើយ
គិតមកដល់ពេលនេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ដែលមានទំហំទឹកប្រាក់ប្រមាណ២៦,៤២ លានដុល្លារអាមេរិក បានសាងសង់សម្រេចជាង ៩១ % ហើយ។នេះបើតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមក្រសួងសារធារណការ បានឱ្យដឹងថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណ២៦,៤២ លានដុល្លារអាមេរិក។

ក្រសួងបន្តថា ដោយសារមានបញ្ហាការរាតត្បាតនៃជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារមួយចំនួនក្នុងកិច្ចសន្យា នាំឱ្យគម្រោងនេះត្រូវពន្យារពេលសាងសង់ ដោយគិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងសម្រេចបាន ៩១,២៦% ហើយ។

ទន្ទឹមគ្នានេះ ក្រសួងអះអាងថា ការចុះត្រួតពិនិត្យលើគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ ក្នុងគោលតាមដានវាយតម្លៃចំពោះកិច្ចការងារសាងសង់ សំដៅពន្លឿនឱ្យបានរួចរាល់ក្នុងពេលឆាប់ៗ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃជាដើម។

សូមជម្រាប់ដែរថា គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន គឺជាចក្ខុវិស័យវែងឆ្ងាយដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រេចឱ្យបានចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ៕

អត្ថបទ៖ ពិសី

The post គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ តម្លៃជិត២៧លានដុល្លារ សម្រេចបានជាង ៩១% ហើយ appeared first on .

បន្ទាប់ពីគម្រោងបញ្ចប់ ស្ថានភាពភ័ស្តុភារកម្មរវាងកម្ពុជា-ថៃនឹងមានការរីកចំរើន ខណៈច្រកទ្វារអន្តរជាតិថ្មីនេះជាសរសៃឈាមសេដ្ឋកិច្ច
នៅព្រឹកថ្ងៃទី៣០ ខេមិថុនានេះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ  និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីអង្គការ JICA បានការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន នៅខេត្តបន្ទាយមានជ័យ។

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ថ្មី​ស្ទឹង​បត់គ្រោងនឹងបញ្ចប់ត្រឹមខែមេសា ឆ្នាំ២០២២ខាងមុខ ខណៈច្រកទ្វារអន្តរជាតិថ្មីមួយនេះ និងជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ កាន់តែមានភាពងាយស្រួលដែលជាសរសៃឈាម រួមចំណែកលើកស្ទួយដល់កំណើនសេដ្ឋកិច្ចដល់កម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា គម្រោងទាំងនេះគឺជាជំនួយអភិវឌ្ឍផ្លូវការ (ODA) របស់ជប៉ុនក្រោមក្របខណ្ឌកម្ចីប្រាក់យេន និងជំនួយបច្ចេកទេស។ យើងជឿជាក់ថាស្ថានភាពភ័ស្តុភារកម្មរវាងកម្ពុជានិងថៃនឹងមានការរីកចម្រើនគួរឲ្យកត់សម្គាល់បន្ទាប់ពីគម្រោងទាំងនេះត្រូវបានបញ្ចប់។សូមអរគុណដល់មន្រ្តី និងបុគ្គលិកកម្ពុជានិងជប៉ុនទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងគ្រាដ៏លំបាកនេះ។​

សូមបញ្ជាក់ថា ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ -​ណង​អៀន ជា​ច្រកព្រំដែន​ដឹកជញ្ជូន​ធុន​ធ្ងន់​និង​សេដ្ឋកិច្ច​ថ្មី​មួយទៀត ដើម្បី​ផ្លាស់ប្ដូរ​ទំនិញ គ្រប់​ប្រភេទ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ ក៏ដូចជា​ប្រទេស​ក្នុងតំបន់​អាស៊ាន ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លង កាត់​ច្រកព្រំដែន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅឯ​ច្រកព្រំដែន​អន្តជាតិ​អន្តរជាតិ​ប៉ោយប៉ែត -​ខ្លង​លឹក ៕​

The post បន្ទាប់ពីគម្រោងបញ្ចប់ ស្ថានភាពភ័ស្តុភារកម្មរវាងកម្ពុជា-ថៃនឹងមានការរីកចំរើន ខណៈច្រកទ្វារអន្តរជាតិថ្មីនេះជាសរសៃឈាមសេដ្ឋកិច្ច appeared first on .