ជម្លោះព្រំដែន កម្ពុជា-ថៃ

អ.ស.ប. ផ្សព្វផ្សាយលិខិតរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា បំភ្លឺការពិតជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ និងទាមទារឱ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់
អង្គការសហប្រជាជាតិ (អ.ស.ប.) បានចេញផ្សាយជាផ្លូវការនូវលិខិតចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ របស់លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប. ផ្ញើជូនអគ្គលេខាធិការ អ.ស.ប. ដើម្បីចែកចាយជាឯកសារផ្លូវការនៃមហាសន្និបាតលើកទី៨១។

លិខិតនេះធ្វើឡើងក្នុងគោលបំណងឆ្លើយតប និងច្រានចោលការលើកឡើងរបស់លោក Cherdchai Chaivaivid តំណាងអចិន្ត្រៃយ៍ថៃ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងកិច្ចពិភាក្សាទូទៅ ដែលបានបំភ្លៃអង្គហេតុប្រវត្តិសាស្ត្រ និងលុបចោលការពិតសំខាន់ៗជុំវិញបញ្ហាព្រំដែន។

នៅក្នុងលិខិតនោះ លោក កែវ ឈា បានរំលេចថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងទីតាំងកម្ពុជាតាមបណ្តោយព្រំដែន ហើយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានពង្រីកជាការវាយប្រហារទ្រង់ទ្រាយធំ ដោយប្រើប្រាស់រថក្រោះ កាំភ្លើងធំ យន្តហោះចម្បាំង F-16 និង Saab JAS Gripen ដ្រូន ព្រមទាំងគ្រាប់បែកចង្កោមចូលក្នុងខេត្តមួយចំនួនរបស់កម្ពុជា។ លើសពីនេះ បើទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏ភាគីថៃនៅតែបន្តការឈ្លានពាន តាមរយៈការដាក់ពង្រាយកងទ័ព សាងសង់លេណដ្ឋាន ដាក់បន្លាលួស កុងតឺន័រ និងពង្រីកតំបន់ព្រំដែនឯកតោភាគីចូលមកក្នុងទឹកដីកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាបានច្រានចោលទាំងស្រុងនូវការចោទប្រកាន់រឿង «ការដាក់មីនថ្មី» ដោយបញ្ជាក់ពីការគោរពសន្ធិសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស និងបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតរួម ឯករាជ្យ និងមិនលម្អៀង។

ទន្ទឹមនឹងនេះ កម្ពុជាបានបង្ហាញការសោកស្តាយដែលភាគីថៃលើកយកព្រឹត្តិការណ៍កាលពីទសវត្សរ៍មុនមកធ្វើជាលេសដើម្បីបន្តការឈ្លានពាន និងការកាន់កាប់ខុសច្បាប់ ខណៈដែលថៃមិនព្រមទទួលយកការអញ្ជើញរបស់កម្ពុជាក្នុងការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែននៃគណៈកម្មការព្រំដែនរួម (JBC) ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០ ០០០ នាក់ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ចំពោះការចោទប្រកាន់ថា កម្ពុជាព្យាយាមធ្វើអន្តរជាតូបនីយកម្មជម្លោះ កម្ពុជាបានបញ្ជាក់ថា ការដោះស្រាយតាមធម្មនុញ្ញ អ.ស.ប. គឺជានីតិវិធីដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។ ផ្ទុយទៅវិញ គឺភាគីថៃដែលបានសម្រេចលុបចោល MOU ឆ្នាំ២០០១ ស្តីពីដែនសមុទ្រជាឯកតោភាគីកាលពីខែឧសភា រហូតបង្ខំឱ្យកម្ពុជាត្រូវស្វែងរកកិច្ចសម្រុះសម្រួលជាកាតព្វកិច្ចក្រោមអនុសញ្ញា UNCLOS។

ជាចុងក្រោយ ទោះបីជាកម្ពុជាគាំទ្រការបើក «ទំព័រថ្មី» នៃទំនាក់ទំនងទ្វេភាគីក៏ដោយ ប៉ុន្តែទំព័រថ្មីមិនអាចកសាងឡើងដោយផ្អែកលើគោលការណ៍ «អ្នកខ្លាំងជាអ្នកឈ្នះ» ដូចការថ្លែងរបស់លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ កាលពីខែឧសភា ឆ្នាំ២០២៦ នោះឡើយ។ ដើម្បីកសាងទំនុកចិត្តឡើងវិញ ថៃត្រូវតែបញ្ឈប់រាល់សកម្មភាពខុសច្បាប់ ជៀសវាងសកម្មភាពឯកតោភាគី និងចូលរួមកាត់បន្ថយភាពតានតឹង ខណៈដែលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ដោយសន្តិវិធី ស្របតាមធម្មនុញ្ញ អ.ស.ប. ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីជាធរមាន៕

The post អ.ស.ប. ផ្សព្វផ្សាយលិខិតរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា បំភ្លឺការពិតជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ និងទាមទារឱ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់ appeared first on .

ក្នុងកិច្ចប្រជុំUN! កម្ពុជាច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់ថៃ ដោយបញ្ជាក់ច្បាស់ថា កម្ពុជាមិនបានចាប់ផ្តើមជម្លោះ និងមិនបានបង្កើនអរិភាព
លោក កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានប្រកាសច្រានចោលទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍របស់ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃ ដោយបានគូសបញ្ជាក់ថា ការលើកឡើងនោះធ្វើឡើងដោយគ្មានមូលដ្ឋាន ក្នុងន័យបំភ្លៃស្ថានការណ៍ជាក់ស្តែងនៅលើដី និងហាក់ដូចជាមានបំណងបំភ័ន្តបណ្តារដ្ឋសមាជិក។

ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងសម័យប្រជុំលើកទី៧៧ នៃគណៈកម្មាធិការប្រតិបត្តិនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។

ក្នុងឱកាសនោះ លោក កែ សុវណ្ណ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនបានចាប់ផ្តើមជម្លោះ ហើយក៏មិនបានបង្កើនអរិភាពនោះឡើយ។ មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ បានលាតត្រដាងការពិតថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើទីតាំងយោធាកម្ពុជា ដែលបណ្ដាលឱ្យទាហានកម្ពុជាមួយរូបបានពលីជីវិត ហើយព្រឹត្តិការណ៍នោះហើយដែលជាដើមចមធ្វើឱ្យភាពតានតឹងបានកើនឡើងជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ តំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានលើកឡើងពីបញ្ហាជនភៀសសឹកកម្ពុជា ដែលបច្ចុប្បន្នត្រូវបានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងដែនដីកម្ពុជា ដោយសារតែរងផលប៉ះពាល់ពីជម្លោះព្រំដែនរវាងប្រទេសទាំងពីរនាពេលថ្មីៗក្នុងឆ្នាំ២០២៥ ជាពិសេសគឺបណ្តាលមកពីការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ៕

The post ក្នុងកិច្ចប្រជុំUN! កម្ពុជាច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់ថៃ ដោយបញ្ជាក់ច្បាស់ថា កម្ពុជាមិនបានចាប់ផ្តើមជម្លោះ និងមិនបានបង្កើនអរិភាព appeared first on .

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ ការពារខ្សែព្រំដែនមិនកែប្រែ និងបន្តទាមទារទឹកដីតាមផ្លូវច្បាប់អន្តរជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ឡើងវិញនូវជំហរម៉ឺងម៉ាត់ និងដាច់ខាតរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយគូសបញ្ជាក់ច្បាស់ៗជាថ្មីម្តងទៀតនូវប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា កម្ពុជាមិនដែលចង់បានសង្គ្រាមទេ ប៉ុន្តែត្រូវតែការពារសិទ្ធិសេរីភាព កិត្តិយស និងអធិបតេយ្យភាពជាតិ។ កម្ពុជាមិនបានចុះហត្ថលេខាប្រគល់ដីឱ្យប្រទេសណាឡើយ ហើយនៅតែបន្តទាមទារទឹកដីមកវិញឱ្យទាល់តែបានដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានច្រានចោលការចោទប្រកាន់មួលបង្កាច់ និងបំភ្លៃពីសំណាក់មជ្ឈដ្ឋានជ្រុលនិយមមួយចំនួនពីក្រៅប្រទេស ដោយបានរម្លឹកនូវចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកបញ្ជាក់ថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះឡើយ។ ការវាស់វែង និងកំណត់ខ្សែព្រំដែន គឺត្រូវប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនអនុវត្តស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដែលជាមរតកនៃអាណានិគមបារាំង (អនុសញ្ញា និងសន្ធិសញ្ញា) ពោលមិនមែនជាបទឈប់បាញ់ដើម្បីកាត់ដីដូចការចោទប្រកាន់ឡើយ។

ឯកឧត្ដម ប៉ែន បូណា បានសង្កត់ធ្ងន់ថា កម្ពុជាបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់គ្រប់ពេលវេលាក្នុងការគោរពគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ដោយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនដែលកើតចេញពីការប្រើកម្លាំង ហើយតែងតែធ្វើកំណត់ទូតតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់កងកម្លាំងថៃ។

ទន្ទឹមនឹងនោះ កម្ពុជាក៏គោរពយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី (ប្រធានប្តូរវេនអាស៊ាន) ធ្វើជាសាក្សី ខណៈព្រឹត្តិការណ៍ឈ្លានពាន និងការបង្កហេតុមុនដោយទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតែជាការពិតជាក់ស្តែង៕

The post អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ ការពារខ្សែព្រំដែនមិនកែប្រែ និងបន្តទាមទារទឹកដីតាមផ្លូវច្បាប់អន្តរជាតិ appeared first on .

សម្តេចធិបតី៖ ការវាស់វែងដីព្រំដែនជាមួយថៃនាពេលក្រោយ ត្រូវឱ្យមានក្រុម AOT ចូលរួមធ្វើជាសាក្សី
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា មិនបានព្រមព្រៀងកាត់ដីឱ្យគេនោះឡើយ ខណៈសម្តេចធិបតី ក៏បានបញ្ជាក់ថា ការវាស់វែងដីព្រំដែនជាមួយថៃនាពេលក្រោយ ត្រូវឱ្យមាន AOT ចូលរួមធ្វើជាសាក្សី។

សម្តេចធិបតី ថ្លែងបែបនេះ កាលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្នុងពេលអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យា​ល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា បន្តទាមទារតែដីមានក្នុងសន្ធិសញ្ញាប៉ុណ្ណោះកម្ពុជាមិនទាមទារដីថៃនោះទេ ហើយកម្ពុជានៅតែបន្តទាមទារដីដែលកងទ័ពថៃ កាន់កាប់ដោយខុសច្បាប់។សម្តេចធិបតីថា ក្នុងប្រវត្តិសាស្ត្រការទាមទារដីពីប្រទេសថៃ មិនមែនប្រើកម្លាំងប្រដាប់អាវុធនោះទេ គឺបានពីសម្ពាធច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ សម្តេចធិបតីថា ដីព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២ ទៅ៥៩ ក្នុងខេត្តបាត់ដំបង បានវាស់វែងរួចរាល់ ហើយកងទ័ពយើងក៏ឈរជើងការពារនៅតំបន់នេះ ហើយចំពោះរបងដែលថៃធ្វើ គឺធ្វើក្នុងដីរបស់គេ ដែលបានវាស់វែងរួចរាល់។ ការវាស់វែងនេះ ដីចម្ការខ្លះខ្មែរកាត់ឱ្យថៃ ហើយដីចម្ការថៃខ្លះ កាត់មកឱ្យខ្មែរ។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ដីដែលកងទ័ពថៃគេកាន់កាប់ដោយខុសច្បាប់ មិនអាចកាត់កាប់ជារៀងរហូតនោះឡើយ ខណៈបើមានការវាស់វែងដីព្រំដែន ដោយក្រុមគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងថៃ (JBC)នាពេលក្រោយ ត្រូវឱ្យអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលរួមត្រួតពិនិត្យ និងធ្វើជាសាក្សី។

ជាថ្មីម្តងទៀត សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ទៀតថា ការវ៉ៃគ្នាមិនអាចបញ្ចប់ជម្លោះព្រំដែនបានទេ «គ្មានសង្គ្រាមបញ្ចប់ដោយសង្គ្រាមទេ» នេះគឺជាគោលការណ៍មកហើយ, ជំនាន់សង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា មិនអាចបញ្ចប់ខ្មែរក្រហមដោយសារអាវុធនោះទេ ប៉ុន្ដែបានបញ្ចប់ដោយនយោបាយ ឈ្នះ ឈ្នះ៕  អត្ថបទ៖ហ្សាលីន

The post សម្តេចធិបតី៖ ការវាស់វែងដីព្រំដែនជាមួយថៃនាពេលក្រោយ ត្រូវឱ្យមានក្រុម AOT ចូលរួមធ្វើជាសាក្សី appeared first on .

កម្ពុជាគូសបញ្ជាក់នៅមហាសន្និបាត អ.ស.ប. ពីការប្តេជ្ញាដោះស្រាយវិវាទព្រំដែនជាមួយថៃដោយសន្តិវិធី
ថ្លែងនៅក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ ព្រមទាំងបន្សល់ទុកនូវការខូចខាតដល់បេតិកភណ្ឌវប្បធម៌ និងការគំរាមកំហែងពីគ្រាប់មិនទាន់ផ្ទុះ។ ទោះជាយ៉ាងក្តី ដោយសារភូមិសាស្ត្រជាអ្នកជិតខាងអចិន្ត្រៃយ៍ ការកសាងទំនុកចិត្តឡើងវិញគឺជាកត្តាចាំបាច់ ដោយផ្អែកលើការអនុវត្តពេញលេញ និងដោយសុឆន្ទៈនូវកិច្ចព្រមព្រៀងដែលមានស្រាប់ រួមមាន៖ សេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ, កុងសង់ស៊ីសហ្វូសៀន (Fuxian Consensus) និងជាពិសេសសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានប្តេជ្ញាបដិសេធការគំរាមកំហែង ឬការប្រើកម្លាំង និងគោរពខណ្ឌសីមាព្រំដែនអន្តរជាតិ។

ក្នុងនោះ កម្ពុជាបានស្នើឱ្យចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះ (JBC) ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់។ ជាមួយគ្នានេះ ឯកឧត្ដមបានលើកឡើងពីបញ្ហាមនុស្សធម៌ចំពោះប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន ដោយសារការបន្តកាន់កាប់ និងការរារាំងរបស់កម្លាំងយោធាថៃ ដែលអ្នករាយការណ៍ពិសេស អ.ស.ប. បានបញ្ជាក់កាលពីខែកក្កដាថា «ពួកគេត្រូវការ និងសមទទួលបានការអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ» ព្រមទាំងទាមទារឱ្យបញ្ឈប់សកម្មភាពបង្កើតស្ថានភាពជាក់ស្ដែង (fait accompli) ក្នុងទឹកដីដែលត្រូវបានកាន់កាប់។

ដោយឡែកចំពោះវិវាទដែនសមុទ្រ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បន្ទាប់ពីប្រទេសថៃបានសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) កាលពីខែឧសភាកន្លងទៅ កម្ពុជាបានសម្រេចចិត្តផ្ដើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីការពារអធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ ដូចដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកាលពីខែមិថុនា។ កម្ពុជាក៏បានថ្លែងអំណរគុណដល់គណៈកម្មការផ្សះផ្សា ចំពោះឆន្ទៈជួយដោះស្រាយវិវាទនេះ ក្នុងកិច្ចប្រជុំលើកទី១ នៅប្រទេសសិង្ហបុរី កាលពីដើមខែកញ្ញានេះផងដែរ៕

The post កម្ពុជាគូសបញ្ជាក់នៅមហាសន្និបាត អ.ស.ប. ពីការប្តេជ្ញាដោះស្រាយវិវាទព្រំដែនជាមួយថៃដោយសន្តិវិធី appeared first on .

កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃរឿងប្រើប្រាសាទជាមូលដ្ឋានយោធា និងទាមទារឱ្យដកទ័ពព្រមទាំងប្រគល់វត្ថុបុរាណមកវិញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយបដិសេធចោលទាំងស្រុងនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់មន្ត្រីអាជ្ញាធរថៃ ដែលថា «កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណជាមូលដ្ឋានយោធា»។ កម្ពុជាបានចាត់ទុកការលើកឡើងនេះ គឺជាចេតនាបំភ្លៃការពិត បង្កើតព័ត៌មានក្លែងក្លាយដើម្បីបំភាន់សាធារណជន និងគេចវេសពីការទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ។

ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងពីសំណាក់លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) និងលោក Phanombut Chantharachote អគ្គនាយកនៃនាយកដ្ឋានវិចិត្រសិល្បៈថៃ នាពេលថ្មីៗនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងច្បាស់នូវជំហររបស់កម្ពុជាថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥៤ និងពិធីសារទាំងពីរ ព្រមទាំងអនុសញ្ញាឆ្នាំ១៩៧២ របស់អង្គការយូណេស្កូ (UNESCO) កម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់បំផុតដល់ការអភិរក្ស ការពារ លើកតម្លៃ ការស្រាវជ្រាវ ការអប់រំ និងទេសចរណ៍។ កម្ពុជាពុំដែលបំផ្លាញបេតិកភណ្ឌវប្បធម៌ និងមិនដែលប្រើប្រាស់ទីតាំងប្រាសាទណាមួយជាមូលដ្ឋានយោធានោះឡើយ។

ផ្ទុយទៅវិញ សកម្មភាពឈ្លានពានរបស់ភាគីថៃកន្លងមក បានបង្កការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទបុរាណខ្មែរ រួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ស្ពានទ័ព (ស្ថិតនៅចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រពីព្រំដែន) និងតំបន់បុរាណវិទ្យាជាច្រើនទៀត។ បច្ចុប្បន្ន អាជ្ញាធរថៃកំពុងកាន់កាប់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារដោយខុសច្បាប់ ព្រមទាំងប៉ុនប៉ងកែប្រែស្ថានភាពជាក់ស្តែងលើដី (Fait accompli) តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញអគ្គិសនី និងរៀបចំព្រឹត្តិការណ៍ផ្សេងៗដោយគ្មានការអនុញ្ញាតពីកម្ពុជា។ លើសពីនេះ វត្ថុបុរាណមួយចំនួនត្រូវបានអាជ្ញាធរថៃយកចេញដោយខុសច្បាប់ពីប្រាសាទខ្នារថែមទៀតផង។

ក្រសួងវប្បធម៌បានបញ្ជាក់បន្ថែមថា ប្រាសាទព្រះវិហារបានរងការខូចខាតយ៉ាងដំណំដោយសារការវាយប្រហារដោយអាវុធធុនធ្ងន់មិនរើសគោលដៅរបស់កងទ័ពថៃ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដោយបានបំផ្លាញទីតាំងចំនួន ៥៦២កន្លែង និងធ្វើឱ្យថ្មប្រាសាទបែកបាក់អស់ជាង ៧ម៉ឺនបំណែក។ ការវាយប្រហារនេះ បានបំផ្លាញនូវសមិទ្ធផលជួសជុលដែលស្ថាប័នជាតិ និងអន្តរជាតិខិតខំកសាងអស់រយៈពេលជាង ១០ឆ្នាំកន្លងមក ព្រមទាំងបង្ខំឱ្យប្រជាពលរដ្ឋជាង ១៦,០០០នាក់ ត្រូវជម្លៀសចេញពីលំនៅឋាន។

ផ្អែកលើទឡ្ហីករណ៍ខាងលើ កម្ពុជាបានដាក់ចេញនូវការទាមទារធំៗចំនួន ៣ ចំណុច រួមមាន៖១, ទាមទារឱ្យភាគីថៃដកទ័ពជាបន្ទាន់ ចេញពីតំបន់បេតិកភណ្ឌរបស់កម្ពុជា ជាពិសេសកងកម្លាំងដែលកំពុងឈរជើងដោយខុសច្បាប់នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ។ ២, ទាមទារឱ្យភាគីថៃប្រគល់វត្ថុបុរាណ ដែលបានលួចយកចេញពីប្រាសាទខ្នារ ត្រឡប់មកឱ្យកម្ពុជាវិញ។ ៣, ទាមទារឱ្យភាគីថៃគោរពច្បាប់ និងអនុសញ្ញាអន្តរជាតិ បញ្ឈប់ការប្រើប្រាស់កម្លាំង និងបញ្ឈប់រាល់សកម្មភាពប៉ុនប៉ងកាន់កាប់ដែនដីកម្ពុជា។ ភាគីថៃត្រូវងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគឺ គណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC)។

កម្ពុជាបានគូសបញ្ជាក់សាជាថ្មីថា ទីតាំងបេតិកភណ្ឌទាំងអស់របស់ខ្លួន មិនមែនជាមូលដ្ឋានយោធាដាច់ខាត ហើយកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវការការពារកេរដំណែលប្រវត្តិសាស្ត្រទាំងនេះ សម្រាប់មនុស្សជាតិ និងមនុស្សជំនាន់ក្រោយ៕

The post កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃរឿងប្រើប្រាសាទជាមូលដ្ឋានយោធា និងទាមទារឱ្យដកទ័ពព្រមទាំងប្រគល់វត្ថុបុរាណមកវិញ appeared first on .

ថៃ ពឹងប្រទេសទី៣ឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនក្នុងវេទិកាហ្វ្រង់កូហ្វូនី តែឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង ប្រតិកម្មវិញបែបនេះ
លោក លុយ ដេវីដ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង បាន្យដឹងថា ឯកអគ្គរាជទូតថៃ បានពឹងឯកអគ្គរដ្ឋទូតប្រទេសមួយឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី ខណៈទូតខ្មែរនឹងប្រកាសបកអាក្រាតរាល់ទង្វើឈ្លានពានរបស់ថៃនៅក្នុងកិច្ចប្រជុំនោះ។

លោក លុយ ដេវីដ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ថា «គួរឱ្យអស់សំណើចមែន! ឯកអគ្គរាជទូតផ្ទះលេខ២ បានព្យាយាមឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទីបីមួយ មកបញ្ចុះបញ្ចូលខ្ញុំ កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (Francophonie)»។

តបនឹងសំណើនេះ លោក លុយ ដេវីដ បានប្រកាសជំហថា នឹងបកអាក្រាតនូវទង្វើឈ្លានពានរបស់ថៃមិនលើលែងឡើយ។ លោកបានបញ្ជាក់ដូច្នេះ «ខ្ញុំបានឆ្លើយតបយ៉ាងច្បាស់ថាប្រទេសរបស់លោកបានឈ្លានពានប្រទេសរបស់ខ្ញុំ ហើយថែមទាំងព្យាយាមបំភ្លៃការពិត ដោយប្រែក្លាយខ្មៅទៅជាស និងសទៅជាខ្មៅ។ ក្នុងនាមជាអ្នកការទូតកម្ពុជា ខ្ញុំមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារការពិត និងប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងច្បាស់ថា តើភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះ។ ដូច្នេះ គ្មានហេតុផលអ្វីដែលខ្ញុំត្រូវនៅស្ងៀមនោះទេ»។

កន្លងមកកម្ពុជា តែងតែប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីយ៉ាងណាក្តី តែកម្ពុជា មិនបានបោះបង់សកម្មភាពតវ៉ា និងលើកបង្ហាញពីការឈ្លានពានរបស់ថៃលួចប្លន់ដីកម្ពុជានោះឡើយ។ នៅគ្រប់វេទិកាអន្តរជាតិ ទាំងក្របខណ្ឌសភា និងរាជរដ្ឋាភិបាល មន្ត្រីកម្ពុជា តែងលាតត្រដាងទង្វើឈ្លានពានរបស់ថៃ។

ជាក់ស្តែងក្នុងវេទិកាសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ធ្វើឡើងនៅភ្នំពេញនាពេលថ្មីៗនេះ ទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានរួមគ្នាលាតត្រដាងទង្វើឈ្លានពានរបស់ថៃ ហើយប្រកាសបង្ហាញជំហដោះស្រាយរបស់កម្ពុជា គឺប្រកាន់យកការដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

សូមជម្រាប់ដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit)លើកទី២០ នៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦។  នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ៩០ប្រទេស ដើម្បីអបអរហ្វ្រង់កូហ្វូនី៕អត្ថបទ៖ហ្សាលីន

The post ថៃ ពឹងប្រទេសទី៣ឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនក្នុងវេទិកាហ្វ្រង់កូហ្វូនី តែឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង ប្រតិកម្មវិញបែបនេះ appeared first on .

ក្រុម AOT ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ការរំលោភបំពានរបស់យោធាថៃ នៅតំបន់អូរខ្លាឃ្មុំ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦  ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្ម (AOT KH HOM) មកពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ការចុះសង្កេតការណ៍នេះ ធ្វើឡើងដើម្បីត្រួតពិនិត្យលើសកម្មភាពរំលោភបំពានរបស់យោធាថៃ ដែលបានដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា ព្រមទាំងការកាន់កាប់ដោយខុសច្បាប់នៅច្រកអូរស្មាច់ ក្នុងតំបន់អូរខ្លាឃ្មុំ ស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សកម្មភាពអនាធិបតេយ្យនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣៦៦នាក់ ស្មើនឹង ៩៨គ្រួសារ (ស្ត្រី ១៩០នាក់ និងកុមារ ១០១នាក់) ដោយមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។

បេសកកម្មផ្ទៀងផ្ទាត់របស់ក្រុម AOT នាពេលនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធានាឱ្យប្រជាពលរដ្ឋកម្ពុជាអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព កិត្តិយស និងគ្មានការរារាំង។

ក្រសួងការពារជាតិបានគូសបញ្ជាក់បន្ថែមថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងឯកសារពាក់ព័ន្ធដែលភាគីទាំងពីរបានឯកភាពគ្នា (រួមមាន MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣)។ ជាមួយគ្នានេះ កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ដោយខុសច្បាប់ (fait accompli) ហើយនឹងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃ ប្រឆាំងនឹងរាល់សកម្មភាពឯកតោភាគីដែលរំលោភលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា៕

The post ក្រុម AOT ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ការរំលោភបំពានរបស់យោធាថៃ នៅតំបន់អូរខ្លាឃ្មុំ appeared first on .

រាជរដ្ឋាភិបាលកម្ពុជា៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅតំបន់អានសេះ ជាការរំលោភបំពានដែនដីអធិបតេយ្យយ៉ាងធ្ងន់ធ្ងរ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ចូលមកកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៥ ខែសីហា ក្រសួងការបរទេស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាការប៉ុនប៉ងដោយចេតនាដើម្បីអះអាងការទាមទារខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់ត្រូវបានកងកម្លាំងប្រដាប់អាវុធថៃបានចូលកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុនមក។ កម្ពុជាបានសង្កត់ធ្ងន់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើខុសច្បាប់នេះបានឡើយ ហើយការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា ក៏មិនអាចប្រែជាស្របច្បាប់តាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះដែរ។

ទង្វើនេះស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលត្រូវបានកំណត់ និងខណ្ឌសីមាដោយផែនទីខ្នាត ១:២០០,០០០ (ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម) និងផ្ទុយពីចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានហាមឃាត់យ៉ាងច្បាស់នូវសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹងតាមបណ្តោយព្រំដែន។

រាជរដ្ឋាភិបាលកម្ពុជាបានអះអាងជាថ្មីថា ទាំងផែនទីដែលគូសដោយឯកតោភាគី ឬដំណើរទស្សនកិច្ចដែលផ្អែកលើផែនទីបែបនោះ មិនអាចផ្លាស់ប្តូរខ្សែព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិបានឡើយ។

កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃ ហើយដំណើរទស្សនកិច្ចនេះ ក៏មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនដើម្បី បន្ធូបន្ថយស្ថានការណ៍ ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្រួលដល់ការដោះស្រាយជម្លោះដោយ សន្តិវិធី សំដៅស្ដារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ថា «ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះឡើយ»៕

The post រាជរដ្ឋាភិបាលកម្ពុជា៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅតំបន់អានសេះ ជាការរំលោភបំពានដែនដីអធិបតេយ្យយ៉ាងធ្ងន់ធ្ងរ appeared first on .

កម្ពុជាបន្ដតវ៉ា និងទាមទារឱ្យថៃគោរពកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា ខណៈយោធាថៃបន្ដរំលោភចូលជ្រៅក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានបន្ដតវ៉ា យ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្ដោយព្រំដែន។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១០ ខែសីហា ក្រសួងការបរទេសបានឱ្យដឹងថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់លេណដ្ឋានយោធាថ្មី ដោយរំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លើសពីនេះ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃ បានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនី ជាតិរបស់ថៃទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣ ។

ក្រសួងការបរទេសចាត់ទុកសកម្មភាពទាំងនេះ គឺជាការប៉ុនប៉ងពង្រឹងការកាន់ កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់ថៃ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រម ព្រៀងទ្វេភាគីដែលមានស្រាប់ ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា សូមប្រឆាំងដាច់ខាតចំពោះការរំលោភបំពានជាបន្តបន្ទាប់ និងកាន់តែខ្លាំងឡើង របស់កងកម្លាំងប្រដាប់អាវុធថៃ ហើយសូមបញ្ជាក់ជាថ្មីនូវជំហរដ៏មុតមាំថា តំបន់ដែលបានរៀបរាប់ខាងលើនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោម តាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

ក្រសួងការបរទេស សង្កត់ធ្ងន់ថា សកម្មភាពដែលបានរៀបរាប់ខាងលើ គឺជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងចំណុចទី១(វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

កម្ពុជា ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះនៅតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជា នៅតំបន់ផ្សេងទៀត ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធ ចាប់តាំងពីឆ្នាំមុន មក ដើម្បីកាត់បន្ថយភាពតានតឹង ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយ ជម្លោះដោយសន្តិវិធី ដើម្បីស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាម បណ្ដោយព្រំដែនកម្ពុជា-ថៃ៕

The post កម្ពុជាបន្ដតវ៉ា និងទាមទារឱ្យថៃគោរពកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា ខណៈយោធាថៃបន្ដរំលោភចូលជ្រៅក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា appeared first on .