ជ័រកៅស៊ូ

កម្ពុជារកបានចំណូលជាង១៦៥លានដុល្លារ ពីការនាំចេញកៅស៊ូ ៥ខែនេះ ឆ្នាំនេះ
ការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើងជិត១៣% ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ គិតជាទឹកប្រាក់ប្រមាណជាង១៦៥លានដុល្លារអាមេរិក។នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។

របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា  ចំណូលពីការនាំចេញជ័រកៅស៊ូរបស់កម្ពុជា គិតត្រឹមខែឧសភា​ ឆ្នាំ២០២៤ មានចំនួន១៦៤ ៤៩០ ៦០០ដុល្លារ។ ចំណែកឯការនាំចេញឈើកៅស៊ូ មានចំនួន១ ០៤៩ ៥០៩ដុល្លារ។ដោយក្នុងខែឧសភា កម្ពុជាទទួលបានចំណូលជិត ៤០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូជាង២៥ពាន់តោន។

បើតាមអគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៤៨៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន៦៩ដុល្លារ ក្នុង១តោន ស្មើនឹង៤.៨៩% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកឯតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែឧសភា ឆ្នាំ២០២៤ មានតម្លៃ២៩៤ដុល្លារ ក្នុងមួយម៉ែត្រគីប។

ពាក់ព័ន្ធនឹងតម្លៃកៅស៊ូនេះ បើម្ចាស់ចំការកៅស៊ូមួយកន្លែង នៅខេត្តត្បូងឃ្មុំ បានឲ្យដឹងថា តម្លៃកៅស៊ូក្នុងខែនេះ គឺនៅដ៏ដែល ពោលមានតម្លៃចន្លោះពី ២,៧០០រៀល ទៅ២,៩០០រៀលក្នុង១គីឡូ ទៅតាមតំបន់ និងគុណភាពនៃជ័រ។

លោកបានបន្តថា ទិន្នផលជ័រកៅស៊ូនៅឆ្នាំនេះ គឺមានការថយចុះ ដោយសារតែអាកាសធាតុក្ដៅ។

សូមជម្រាបជូនថា ផ្ទៃដីកៅស៊ូនៅកម្ពុជាសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%៕

The post កម្ពុជារកបានចំណូលជាង១៦៥លានដុល្លារ ពីការនាំចេញកៅស៊ូ ៥ខែនេះ ឆ្នាំនេះ appeared first on .

តម្លៃជ័រកៅស៊ូឆ្នាំនេះ មានភាពល្អប្រសើរបន្តិចបន្តួច ខណៈបរិមាណនាំចេញទៅកាន់ប្រទេសវៀតណាមមានការកើនឡើងជាងឆ្នាំមុន
តម្លៃជ័រកៅស៊ូឆ្នាំ២០២៣នេះ មានភាពល្អប្រសើរបន្តិចបន្តួច បើប្រៀបធៀបនឹងឆ្នាំ២០២២ រីឯបរិមាណនៃការនាំចេញទៅកាន់ប្រទេសវៀតណាមក៏មានការកើនឡើងផងដែរ។នេះបើតាមការលើកឡើងរបស់លោក ម៉េង ហ៊ាង ជាឈ្មួញនាំចេញជ័រកៅស៊ូទៅកាន់ប្រទេសវៀតណាម។

លោក ម៉េង ហ៊ាង ដែលជាឈ្មួញទិញជ័រកៅស៊ូពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នាំចេញទៅកាន់ប្រទេសវៀតណាម បានឱ្យដឹងថា ទីផ្សារជ័រកៅស៊ូបង្កកឆ្នាំ២០២៣នេះ មានភាពល្អប្រសើរបន្តិចបន្តួចជាងឆ្នាំ២០២២ ប៉ុន្តែតម្លៃក៏វាអាស្រ័យទៅតាមប្រភេទជ័រនីមួយៗ ហើយតាមតំបន់ផងដែរ វាមិនអាចដូចគ្នានោះទេ។តួយ៉ាងចំពោះ ជ័របង្កកក៏មានតម្លៃផ្សេងគ្នាដែរ ពោលបើជ័រដែលបង្កកបានល្អ ហើយបង្កកក្នុងមួយយប់ មានតម្លៃចន្លោះពី ២០៥០រៀល ទៅ២១០០រៀល នៅក្នុងមួយគីឡូក្រាម។ចំណែកឯជ័រដែលបង្កកមិនសូវបានល្អ រួមផ្សំនឹងពូជកៅស៊ូរាងទាប តម្លៃអាចបានត្រឹមតែ២០០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

លោក បន្តថា ជាប្រចាំថ្ងៃ លោកអាចនាំចេញទៅកាន់ប្រទេសវៀតណាម បានចន្លោះពី២០ ទៅ២៥តោនឯណោះ ដែលបរិមាណនេះបើធៀបនឹងឆ្នាំ២០២២ គឺមានការកើនឡើង ដោយសារទីផ្សារវៀតណាមគឺទទួលទិញរហូត មិនមានបញ្ហាទីផ្សារឡើយ។លោក បានបន្តទៀតថា បើធៀបនឹងឆ្នាំមុន តម្លៃជ័រកៅស៊ូបង្កកឆ្នាំនេះ ប្រសើរជាងឆ្នាំមុន អាចលើសតិចតួច ដោយសារកត្តា ផ្អែកលើទីផ្សារអន្តរជាតិ។កាលណាតម្លៃនៅក្រៅប្រទេសឡើង ក៏ធ្វើឱ្យតម្លៃក្នុងស្រុកក៏ឡើងតាមហ្នឹងដែរ ដោយឡែកបើតម្លៃក្រៅស្រុកធ្លាក់ចុះ នោះក្នុងស្រុកក៏ធ្លាក់ចុះដែរ។

បើតាមឈ្មួញនាំចេញជ័រកៅស៊ូរូបនេះ ទោះបីជាឆ្នាំនេះតម្លៃជ័រកៅស៊ូមានភាពល្អប្រសើរបន្តិចបន្តួចយ៉ាងណាក៏ដោយ ប៉ុន្តែក៏មានបញ្ហាអាកាសធាតុផងដែរ ពោលឆ្នាំនេះនៅមានភ្លៀងធ្លាក់ញឹកញាប់នៅឡើយ ដែលបណ្តាលឱ្យទឹកភ្លៀងលាយជាមួយជ័រច្រើន ដូច្នេះភាគរយនៃការបាត់គីឡូក៏ច្រើនផងដែរ។

សូមជម្រាបជូនផងដែរថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង ៣២១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន៣២០ ៦១៩ ៣៤៦ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន១ ៣០៥ ៩៨១ដុល្លារ។រយៈពេល៩ខែឆ្នាំនេះដែរ ជ័រកៅស៊ូមានតម្លៃ ១ ៣២៣ដុល្លារ ក្នុង១តោន ថយចុះ១៩៦ដុល្លារ ក្នុងមួយតោន ស្មើនឹង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។

គិតមកដល់បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។ដោយឡែក ចំពោះទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា៖ ប្រទេសម៉ាឡេស៊ី វៀតណាម ចិន ឥណ្ឌូណេស៊ី និងសហគមអឺរ៉ុប ជាដើម៕

The post តម្លៃជ័រកៅស៊ូឆ្នាំនេះ មានភាពល្អប្រសើរបន្តិចបន្តួច ខណៈបរិមាណនាំចេញទៅកាន់ប្រទេសវៀតណាមមានការកើនឡើងជាងឆ្នាំមុន appeared first on .