ឈើ

ប្រធានាធិបតីអាមេរិក លោក ត្រាំ បន្តដាក់ពន្ធ ១០% លើឈើនាំចូលទាំងអស់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ​ បានប្រកាសដាក់ពន្ធលើការនាំចូលឈើ និងគ្រឿងសង្ហារិមធ្វើពីឈើទាំងអស់ ដោយលើហេតុផលថាផលិតផលទាំងនោះបានគំរាមគំហែងដល់សន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៩ ខែកញ្ញា លោក ត្រាំ បានចុះហត្ថលេខាលើឯកសារប្រកាសពន្ធនាំចូល ១០% ទៅលើលើ និងផលិតផលឈើដែលនាំចូល។ ជាមួយគ្នានោះ លោក៏បានដាក់ពន្ធ ២៥% ទៅលើទូផ្ទះបាយ ទូក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ផងដែរ ដោយអត្រាពន្ធទាំងនោះ នឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃទី១៤ ខែតុលា តទៅ។

យ៉ាងណាមិញ នៅក្នុងឯកសារដដែលនោះ ប្រធានាធិបអាមេរិក បាននិយយាថា ផលិតផលទាំងនោះ បានគំរាមកំហែងដល់សន្តិសុខជាតិ។ លោកបញ្ជាក់ទៀតថា គ្រឿងសង្ហារិមឈើដែលបាននាំចូលធ្វើឲ្យសេដ្ឋកិច្ចអាមេរិក ចុះខ្សោយ ធ្វើឲ្យរោងចក្រជាច្រើនប្រឈមមុខទៅនឹងការបិទទ្វារ និងរំខានដល់សង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។

ជម្រាបជូនផងដែរថា ជុំវិញពន្ធគយថ្មីនេះ​ អាចនឹងប៉ះពាល់ខ្លាំងដល់អ្នកផ្គត់ផ្គង់ឈើកំពូលៗរបស់សហរដ្ឋអាមេរិក រួមទាំងកាណាដា និងម៉ិកស៊ិក ជាដើម៕​

The post ប្រធានាធិបតីអាមេរិក លោក ត្រាំ បន្តដាក់ពន្ធ ១០% លើឈើនាំចូលទាំងអស់ appeared first on .

រដ្ឋមន្រ្តីកសិកម្ម៖ កម្ពុជា និន្នាការនៃការប្រើប្រាស់ឈើនាំចូលមានការកើនឡើង
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣នេះថា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា និន្នាការប្រើប្រាស់ឈើនាំចូលមានការកើនការកើនឡើង។

លោក ឌិត ទីណា បានឱ្យដឹងថា នៅកម្ពុជា មានការនាំចូលឈើមកប្រើប្រាស់ក្នុងប្រទេស ពីក្រៅប្រទេសមួយចំនួន ហើយក៏មានការកើនឡើងផងដែរ ចំនុចនេះប្រហែលជាមានការងឿងឆ្ងល់ ថានាំចូលមកធ្វើអ្វីខ្លះ។ ឯកឧត្តមបានបន្តថា យើងមិនអាចបដិសេដ្ឋនៅតម្រូវការប្រើប្រាស់ឈើក្នុងស្រុកនោះទេ​ ព្រោះប្រជាពលរដ្ឋត្រូវការប្រើប្រាស់ឈើសម្រាប់ធ្វើផ្ទះ ធ្វើជារបង ធ្វើជាអុស ធ្វើជាធ្យូងជាដើម ខណៈចំណុចនេះវាបង្កើតជាសំពាធសម្រាប់ឈើនៅកម្ពុជាដែលកំពុងមានស្រាប់។

លោក បានបញ្ជាក់ដូច្នេះទៀតថា «យើងក៏កត់សម្គាល់ឃើញដែរថា និន្នាការនៃការប្រើប្រាស់ឈើនាំចូល មានការកើនឡើង ខ្ញុំគិតថា មានបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន ប្រាកដជាភ្ញាក់ផ្អើល បើដឹងថា សព្វថ្ងៃនេះ កម្ពុជា មានលទ្ធភាពក្នុងការនាំចូលឈើមកប្រើប្រាស់ផ្ទាល់ ដែលទាំងនោះ មានដូចជា ឈើធ្នុង ឈើប្រណិត ឈើកិន ឈើឧស្សាហកម្មជាដើម»។

គួរបញ្ជាក់ដែរថា ប្រទេសដែលកម្ពុជាទិញឈើនាំចូលមក រួមមាន៖ ប្រទេសអាហ្រ្វិក, ប្រទេសចិន, និងប្រទេសម៉ាឡេស៊ី ជាដើម ដែលជាហេតុតម្រូវក្រសួងកសិកម្មដាក់ចេញនូវទស្សនៈទានថ្មី ដើម្បីពិចារណា ឈានទៅជំរុញវិស័យកសិកម្មថែមទៀត៕ អត្ថបទ៖ ឧកញ៉ា រង្សី

The post រដ្ឋមន្រ្តីកសិកម្ម៖ កម្ពុជា និន្នាការនៃការប្រើប្រាស់ឈើនាំចូលមានការកើនឡើង appeared first on .

វៀតណាម ដាក់គោលដៅធំ នាំចេញឈើ ឱ្យបានជាង ២០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០
ការនាំចេញឈើ និងផលិតផលលើរបស់វៀតណាម ត្រូវបានគេរំពឹងថា នឹងអាចកើនឡើងដល់ ១៨,៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ និង ២០,៤ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០៣០ ស្របតាមផែនការ ដែលទើបតែអនុម័ត ដោយឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh កាលពីថ្ងៃទី ១០ ខែមីនាកន្លងទៅ ។

ជាក់ស្តែង ផែនការឆ្នាំ ២០២១-២០៣០ ដែលស្តីពិការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃឧស្សហកម្មកែច្នៃឈើ មានគោលបំណងប្រែក្លាយវិស័យនេះ ទៅជាសេដ្ឋកិច្ចដ៏សំខាន់មួយ នឹងលើកកម្ពស់ពាណិជ្ជកម្មផលិតផលឈើរបស់វៀតណាម ទាំងនៅក្នុងស្រុក និងក្រៅស្រុក ។

តាមរយ:ផែនការនោះផងដែរ តម្លៃឈើ និងផលិតឈើសម្រាប់ការនាំចេញ ត្រូវបានកំណត់ ២០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ និង ២៥ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ខណ:សម្រាប់ការប្រើប្រាស់នៅក្នុងស្រុក ត្រូវបានកំណត់ ៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ និង ៦ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ។

គួរឱ្យដឹងផងដែរថា រាល់ផលិតផលឈើ និងឈើសម្រាប់ការនាំចេញ និងប្រើប្រាស់នៅក្នុងស្រុក ត្រូវបានគេរំពឹងថា មានប្រភពចេញពីវត្ថុធាតុដើមពីឈើស្របច្បាប់ ដែលមានវិញ្ញាបនប័ត្រគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ។

យ៉ាងណា ដើម្បីអាចឆ្ពោះទៅរកគោលដៅទាំងនេះបាន ភារកិច្ចសំខាន់នៃផែនការ គឺត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកទំហំផលិតកម្ម។ ខណ:គម្រោងផ្សេងទៀត គឺការសម្លឹងរកមើលការកសាងមជ្ឈមណ្ឌលតាំងពិពណ៌គ្រឿងសង្ហារិមថ្នាក់ជាតិ និងលើកទឹកចិត្តដល់ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងរចនាផលិតផលឈើ បំពេញតាមតម្រូវការអ្នកប្រើប្រាស់ ៕

ប្រភព: VietnamPlus

The post វៀតណាម ដាក់គោលដៅធំ នាំចេញឈើ ឱ្យបានជាង ២០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ appeared first on .