ប្រធានាធិបតីអាមេរិក លោក ត្រាំ បន្តដាក់ពន្ធ ១០% លើឈើនាំចូលទាំងអស់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ​ បានប្រកាសដាក់ពន្ធលើការនាំចូលឈើ និងគ្រឿងសង្ហារិមធ្វើពីឈើទាំងអស់ ដោយលើហេតុផលថាផលិតផលទាំងនោះបានគំរាមគំហែងដល់សន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៩ ខែកញ្ញា លោក ត្រាំ បានចុះហត្ថលេខាលើឯកសារប្រកាសពន្ធនាំចូល ១០% ទៅលើលើ និងផលិតផលឈើដែលនាំចូល។ ជាមួយគ្នានោះ លោក៏បានដាក់ពន្ធ ២៥% ទៅលើទូផ្ទះបាយ ទូក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ផងដែរ ដោយអត្រាពន្ធទាំងនោះ នឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃទី១៤ ខែតុលា តទៅ។

យ៉ាងណាមិញ នៅក្នុងឯកសារដដែលនោះ ប្រធានាធិបអាមេរិក បាននិយយាថា ផលិតផលទាំងនោះ បានគំរាមកំហែងដល់សន្តិសុខជាតិ។ លោកបញ្ជាក់ទៀតថា គ្រឿងសង្ហារិមឈើដែលបាននាំចូលធ្វើឲ្យសេដ្ឋកិច្ចអាមេរិក ចុះខ្សោយ ធ្វើឲ្យរោងចក្រជាច្រើនប្រឈមមុខទៅនឹងការបិទទ្វារ និងរំខានដល់សង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។

ជម្រាបជូនផងដែរថា ជុំវិញពន្ធគយថ្មីនេះ​ អាចនឹងប៉ះពាល់ខ្លាំងដល់អ្នកផ្គត់ផ្គង់ឈើកំពូលៗរបស់សហរដ្ឋអាមេរិក រួមទាំងកាណាដា និងម៉ិកស៊ិក ជាដើម៕​