ដាណឺម៉ាក

ដាណឺម៉ាក នឹងចំណាយ ២ពាន់លានដុល្លារបន្ថែម ដើម្បីបង្កើនវត្តមានយោធាលើកោះដែលលោក ត្រាំ ចង់បាន
រដ្ឋាភិបាលរបស់ប្រទេសដាណឺម៉ាក កាលពីពេលថ្មីៗនេះ បានប្រកាសពីគម្រោងក្នុងការទិញយានជំនិះយោធាដែលមានតម្លៃដល់ទៅ ២ពាន់លានដុល្លារដើម្បីបង្កើនវត្តមានរបស់ខ្លួននៅ Greenland ដែលជាកោះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រុមមន្ត្រីរបស់ដាណឺម៉ាក បានប្រកាសផែនការលទ្ធកម្មដែលមានទឹកប្រាក់ំនួន ២ពាន់លានដុល្លារ កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ ក្នុងគោលបំណងទិញកប៉ាន់ល្បាតតំបន់អាក់ទិកចំនួន៣ គ្រឿង យន្តហោះគ្មានមនុស្សបើករយ:ចម្ងាយឆ្ងាយចំនួន ២ គ្រឿង និងយន្តហោះល្បាតដែនសមុទ្រជាច្រើនគ្រឿងទៀត ដើម្បីបង្កើនវត្តមានយោធារបស់ពួកគេ នៅលើកោះ Greenland។

ចំពោះយានជំនិះយោធាថ្មីៗទាំងនេះនឹងជំនួសទូកល្បាត និងយន្តហោះដែលមានវ័យចំណាស់ ដោយផ្តល់ដាណឺម៉ាកនូវសមត្ថភាពឃ្លាំមើលបន្ថែមទៀត នៅជុំវិញកោះ Greenland ។

យ៉ាងណាមិញ ជុំវិញកម្មវិធីថ្មីចុងក្រោយនេះ ត្រូវបានប្រកាសនៅពេលដែលប្រទេសដាណឺម៉ាក ហាក់កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបង្ហាញពីចេតនារបស់លោកម្តងហើយម្តងទៀត ក្នុងការទិញយកកោះ Greenland មកគ្រប់គ្រង។

រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បាននិយាយថា ៖”យើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរទាក់ទងនឹងគោលនយោបាយសន្តិសុខ។ ទីភ្នាក់ងារស៊ើបការណ៍ការពារជាតិដាណឺម៉ាកវាយតម្លៃថា ការគំរាមកំហែងនៅតំបន់អាក់ទិក និងអាត្លង់ទិកខាងជើងកាន់តែសភាពអាក្រក់ទៅៗ ដូច្នេះយើងត្រូវតែបង្កើនវត្តមានយោធារបស់យើងនៅទីនោះឲ្យកាន់តែច្រើនបន្ថែមទៀត” ។

ជម្រាបជូនផងដែរថា Greenland ដែលត្រូវបានចាត់ទុកជាកោះធំជាងគេបំផុតរបស់ពិភពលោក បច្ចុប្បន្នកំពុងស្ថិតនៅចំកណ្តាលនៃការប្រកួតប្រជែងយុទ្ធសាស្រ្តកាន់តែខ្លាំងឡើងក្នុងចំណោមប្រទេសមហាអំណាចធំៗ ដើម្បីពង្រីកការគ្រប់គ្រងលើតំបន់អាកទិក តាមរយ:ការទទួលបានផលប្រយោជន៍យោធា ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅទីនោះ។ជុំវិញបញ្ហានេះ បានធ្វើឲ្យភាពតានតឹងរវាងសហរដ្ឋអាមេរិក និងដាណឺម៉ាកជុំវិញកោះ Greenland កំពុងកើនឡើង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានច្រានចោលកិច្ចព្រមព្រៀងផ្ទេរ Greenland ទៅកាន់សហរដ្ឋអាមេរិកកាលពីដើមខែនេះ។ លោកស្រីបាននិយាយទៀតថា ប្រជាជន​នៅ Greenland ​នឹងជាអ្នក​សម្រេចលើអនាគតនៃទឹកដីរបស់ខ្លួន ហើយ​បាន​ទទូច​ថា​កោះ​នេះ​មិន​មែន​សម្រាប់​លក់ឡើយ៕

The post ដាណឺម៉ាក នឹងចំណាយ ២ពាន់លានដុល្លារបន្ថែម ដើម្បីបង្កើនវត្តមានយោធាលើកោះដែលលោក ត្រាំ ចង់បាន appeared first on .

ដាណឺម៉ាក បង្កើនការចំណាយលើវិស័យការពារជាតិដល់ជាង ១,៥ពាន់លានដុល្លារ សម្រាប់កោះ Greenland
ប្រទេសដាណឺម៉ាក នឹងចំណាយទឹកប្រាក់ជាង ១,៥ពាន់លានដុល្លារ ដើម្បីបង្កើនវត្តមានយោធារបស់ខ្លួននៅលើទឹកដី Greenland បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្ហាញពីចេតនាក្នុងការទិញយកកោះដ៏ធំជាងគេបំផុតរបស់ពិភពលោកមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាកលោក Troels Lund Poulsen បាននិយាយថា កញ្ចប់ចំណាយនេះរួមមាន ការបន្ថែមនាវាល្បាតពីរគ្រឿង យន្តហោះគ្មានមនុស្សបើកពីរគ្រឿង ក្រុមអ្នកឃ្លាំមើលចំនួនពីរ និងមូលនិធិដើម្បីធ្វើឲ្យប្រសើរឡើងនូវអាកាសយានដ្ឋានស៊ីវិលនៅលើ កោះនេះ សម្រាប់ផ្ទុកយន្តហោះចម្បាំង F-35 ។

គួរឲ្យដឹងថា ការសម្រេចចិត្តបង្កើនការចំណាយបន្ថែមទៀតទៅលើវិស័យយោធាសម្រាប់កោះ Greenland ត្រូវបានគ្រោងទុកជាយូរមកហើយ ខណ:ចំពេលដែលមានប្រកាសមួយត្រូវបានធ្វើឡើង ដោយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយនិយាយថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គួរតែទិញកោះនេះមកគ្រប់គ្រង សម្រាប់ហេតុផលសន្តិសុខជាតិ និងសន្តិភាពពិភពលោក។

ប៉ុន្តែទន្ទឹមនឹងនេះ មេដឹកនាំកោះ Greenland លោក Mute Egede បានរិះគន់ចំពោះគំនិតនេះ ដោយនិយាយថាកោះរបស់ខ្លួនមិនមែនសម្រាប់លក់ទេ។ ទោះជាយ៉ាងណាក៏ដោយ លោក Egede នៅតែស្វាគមន៍ចំពោះលទ្ធភាពនៃការបង្កើនពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយសហរដ្ឋអាមេរិកផងដែរ។

ជម្រាបជូនផងដែរថា ក្នុងអំឡុងពេលអាណត្តិទីមួយក្នុងនាមជាប្រធានាធិបតី លោក ត្រាំ ក៏បានលើកឡើងម្តងហើយម្តងទៀតអំពីគំនិតនៃការទិញយកកោះ Greenland មកគ្រប់គ្រង ហើយត្រូវបានប្រឆាំងដាច់ខាតដោយរដ្ឋាភិបាលដាណឺម៉ាក ដែលជាទឹកដីស្វយ័តមួយរបស់ខ្លួន៕

The post ដាណឺម៉ាក បង្កើនការចំណាយលើវិស័យការពារជាតិដល់ជាង ១,៥ពាន់លានដុល្លារ សម្រាប់កោះ Greenland appeared first on .

លោក ត្រាំ កំពុងបង្ហាញចេតនាជាថ្មីក្នុងការទិញយកកោះធំជាងគេបំផុតលើពិភពលោក ពីដាណឺម៉ាក
ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និយាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក នឹងពិចារណាក្នុងការទិញយកកោះ Greenland ដែលជាកោះធំជាងគេបំផុតរបស់ពិភពលោក ជាថ្មីម្តងទៀត ពីប្រទេសដាណឺម៉ាក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

តិចជាងមួយខែមុនពេលចាប់ផ្តើមអាណត្តិទីពីររបស់ខ្លួន លោក ត្រាំ បានលើកឡើងនូវគំនិតក្នុងការទិញយកកោះ Greenland នេះសារជាថ្មីម្តងទៀត នៅលើបណ្តាញសង្គម TruthSocial របស់ខ្លួន បន្ទាប់ពីបានតែងតាំងពាណិជ្ជករ លោក Ken Howery ឲ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសដាណឺម៉ាក។

លោក ត្រាំ បានសរសេរថា ៖ “សម្រាប់ជាប្រយោជន៍ដល់សន្តិសុខជាតិ និងសេរីភាពរបស់យើងនៅជុំវិញពិភពលោក វាជាការចាំបាច់ដែលសហរដ្ឋអាមេរិកចង់ធ្វើជាម្ចាស់ និងគ្រប់គ្រងកោះ Greenland ។ លោក Ken នឹងតំណាងឲ្យផលប្រយោជន៍របស់អាមេរិក ដោយស្មោះអស់ពីចិត្ត” ។

រំលឹកផងដែរថា ក្នុងឆ្នាំ២០១៩ លោក ត្រាំ អំឡុងពេលអាណត្តិដំបូងនៅសេតវិមាន ធ្លាប់បានលើកឡើងម្តងហើយម្តងទៀតអំពីគំនិតនៃទិញយកកោះ Greenland ពីប្រទេសដាណឺម៉ាក។ ប៉ុន្តែនៅពេលនោះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានច្រានចោលសំណើនេះ ហើយបាននិយាយថា វាមិនសមហេតុផលទេ។

Greenland ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាកតាំងពីឆ្នាំ១៨១៤ គឺជាកោះដ៏ធំបំផុតរបស់ពិភពលោកដោយមានផ្ទៃដីប្រហែល ២,១៦ លានគីឡូម៉ែត្រការ៉េ។ កោះនេះមានទីតាំងនៅជិតទ្វីបអាមេរិកខាងជើង ចន្លោះមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រអាកទិក ដែលមានប្រជាជនរស់នៅប្រហែល ៥៧ ០០០ នាក់។

Greenland ត្រូវបានគេជឿថាសម្បូរទៅដោយធនធានធម្មជាតិជាច្រើន រួមមាន រ៉ែដែក សំណ ស័ង្កសី ពេជ្រ មាស ធាតុកម្រនៃផែនដី អ៊ុយរ៉ាញ៉ូម និងប្រេង ជាដើម។ ធនធានទាំងនេះភាគច្រើនមិនត្រូវបានប្រើប្រាស់ទេ ដោយសារ ៨០% នៃកោះនេះត្រូវបានគ្របដណ្តប់ដោយទឹកកក។ អ្នកស្រាវជ្រាវក៏បានប៉ាន់ប្រមាណថានៅក្រោមបាតសមុទ្រជុំវិញកោះនេះ មានផ្ទុកប្រេងបម្រុងជាច្រើនផងដែរ៕

The post លោក ត្រាំ កំពុងបង្ហាញចេតនាជាថ្មីក្នុងការទិញយកកោះធំជាងគេបំផុតលើពិភពលោក ពីដាណឺម៉ាក appeared first on .

រដ្ឋាភិបាលដាណឺម៉ាក បញ្ជាប្រមូលមីកញ្ចប់របស់កូរ៉េខាងត្បូង ចូលស្តុកវិញ ដោយសារហឹរខ្លាំងពេក
ទីភ្នាក់ចំណីអាហាររបស់ប្រទេសដាណឺម៉ាក បានបញ្ជាឲ្យក្រុមហ៊ុនផលិតមីកញ្ចប់របស់ប្រទេសកូរ៉េខាងត្បូង Samyang Foods ប្រមូលផលិតផលរបស់ពួកគេចូលស្តុកវិញជាបន្ទាន់ ដោយសារតែមានកម្រិតហឹរខ្លាំងពេកដែលអាចបង្ករឲ្យអ្នកបរិភោគពុល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ទីភ្នាក់ចំណីអាហាររបស់ប្រទេសដាណឺម៉ាក ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនាកន្លងទៅថា ផលិតផលមីកញ្ចប់របស់ក្រុមហ៊ុន Samyang ចំនួនបីប្រភេទត្រូវបានវាយតម្លៃឃើញថាមានកម្រិតគ្រោះថ្នាក់នៃសារធាតុហឹរ capsaicin ដែលមាននៅក្នុងមីច្រើនពេក។

គួរឲ្យដឹងផងដែរថា ផលិតផលចំនួន ៣ប្រភេទរបស់ក្រុមហ៊ុន Samyang ដែលមានដូចជា Buldak 3x Spicy & Hot Chicken, 2x Spicy & Hot Chicken និង Hot Chicken Stew កំពុងត្រូវបានអាជ្ញាធរបញ្ជាឲ្យប្រមូលចូលស្តុកវិញ។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន​ Samyang Foods បាននិយាយថា នេះវាជាលើកទីមួយហើយដែលផលិតផលរបស់ខ្លួនត្រូវបានប្រមូលមកវិញ ដោយសារតែមានកម្រិតហឹរខ្លាំងពេក ខណ:បច្ចុប្បន្នផលិតផលរបស់ខ្លួន កំពុងទទួលបានការពេញនិយមខ្លាំង និងត្រូវបាននាំចេញនៅជុំវិញពិភពលោក។

ជម្រាបថាផលិតផល Samyang មានការពេញនិយមយ៉ាងខ្លាំង ជាពិសេសនៅក្រៅប្រទេស ដោយប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន បានកើនឡើងខ្ពស់បំផុតរហូតដល់ទៅជាង ១១០លានដុល្លារ គិតក្នុងឆ្នាំ២០២៣ កន្លងទៅ៕

The post រដ្ឋាភិបាលដាណឺម៉ាក បញ្ជាប្រមូលមីកញ្ចប់របស់កូរ៉េខាងត្បូង ចូលស្តុកវិញ ដោយសារហឹរខ្លាំងពេក appeared first on .