ដីសម្បទាន

ទឹកប្រាក់ជាង ២លានដុល្លារ រដ្ឋរកចំណូលបានពីដីសម្បទាន ត្រឹមខែសីហា ឆ្នាំ២០២២￼
គិតត្រឹមខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាល ប្រមូលចំណូលពីដីសម្បទានជាង ២.០៥៦.៣៨១,០៦លានដុល្លារ ដែលមានផ្ទៃដីសរុប ១.១៦លានហិកតា។ នេះបើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នាពេលថ្មីៗនេះ។

លោក វេង សាខុន បានឲ្យដឹងថា ក្រសួងកសិកម្ម បានផ្តល់គម្រោងសម្បទានដីសេដ្ឋកិច្ចសម្រាប់វិនិយោគដាំដំណាំកសិ-ឧស្សាហកម្មនៅទូទាំងប្រទេស មានចំនួន ២២៩គម្រោង និងផ្ទៃដីតាមកិច្ចសន្យាសរុបមានទំហំ  ១.១៦៧. ៤១៩ហិកតា។ ក្នុងនោះមាន ៧២ក្រុមហ៊ុន បានបង់ថ្លៃសម្បទានដីសេដ្ឋកិច្ចជូនរដ្ឋចំនួន ២.០៥៦.៣៨១,០៦លានដុល្លារ គិតត្រឹម ខែសីហា ឆ្នាំ២០២២  ខណៈក្រុមហ៊ុនសម្បទានដីដទៃទៀតនឹងបន្តបង់រហូតដល់ចុងឆ្នាំនេះ។

លោកថ្លែងថា៖ «ក្នុងចំណោមផ្ទៃដីសរុប ផ្ទៃដីកំពុងធ្វើអាជីវកម្មមានត្រឹមតែ ៩២៨.៤៣៦ ហិកតាប៉ុណ្ណោះ ដែលក្នុងនោះផ្ទៃដី ៥០៧ ៥១០ ហិកតា កំពុងស្ថិតក្នុងស្ថានភាពឈូសឆាយសំអាត និងផ្ទៃដីចំនួន ៤០២.៧៦០ ហិកតាទៀត កំពុងដាំដុះជាក់ស្តែង ដោយមូលហេតុចំបងនោះគឺក្រុមហ៊ុនដទៃទៀត ខ្វះទុនវិនិយោគបន្ត គុណភាពដីមិនសមស្របទៅនឹងគោលបំណងចម្បងនៃការជ្រើសរើសមុខដំណាំដែលត្រូវធ្វើការដាំដុះ និងការរីករាលដាលមេរោគកូវីដ១៩»។

របាយការណ៍ក្រសួងកសិកម្ម បានបង្ហាញថា បច្ចុប្បន្ន គម្រោងសម្បទានដីសេដ្ឋកិច្ចដែលវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម ស្ថិតក្នុងខេត្តចំនួន១៩ នៅទូទាំងប្រទេសរួម មានខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត ស្វាយរៀង និងខេត្តតាកែវ៕

The post ទឹកប្រាក់ជាង ២លានដុល្លារ រដ្ឋរកចំណូលបានពីដីសម្បទាន ត្រឹមខែសីហា ឆ្នាំ២០២២￼ appeared first on .