ដែក

វៀតណាម ឡើងតំណែងក្លាយជាប្រទេសផលិតដែកថែបធំជាងគេទាំង១០ របស់ពិភពលោកជាលើកដំបូង
វៀតណាម បានជាប់ចំណាត់ថ្នាក់ជាប្រទេសផលិតដែកថែបឆៅធំជាងគេបំផុតទី១០ របស់ពិភពលោក នៅក្នុងខែមេសា ជាមួយនឹងទិន្នផលប៉ាន់ស្មានសរុបចំនួន ២,១ លានតោន ដោយចូលទៅក្នុងបញ្ជីកំពូលទាំង១០ ជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

តួលេខនេះបានកើនឡើង ៤% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន និងបានជំរុញឲ្យប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ នាំមុខទៅលើអ៊ីតាលី នៅក្នុងចំណាត់ថ្នាក់ប្រទេសផលិតដែកថែបធំបំផុតនេះ។ នេះបើតាមការទិន្នន័យពីសមាគមដែកថែបពិភពលោក។

សម្រាប់រយៈពេល ៤ខែដំបូងឆ្នាំនេះ វៀតណាម បានផលិតដែកថែបឆៅសរុបចំនួន ៨,៥ លានតោន ដែលជាការកើនឡើង ៨,៤% ធៀបទៅនឹងឆ្នាំមុន។ វិស័យដែកថែបរបស់វៀតណាម បានពង្រីកខ្លួនយ៉ាងឆាប់រហ័សទាំងទំហំ និងចំនួននៃការផលិត។

គួរជម្រាបជូនផងដែរថា ទិន្នផលដែកថែបឆៅរបស់ប្រទេសវៀតណាមបានកើនឡើងពី ២០ លានតោនក្នុងឆ្នាំ២០២៣ ដល់ ២៤,៦ លានតោនកាលពីឆ្នាំមុន នៅពេលដែលប្រទេសនេះជាប់ចំណាត់ថ្នាក់លេខមួយនៅអាស៊ីអាគ្នេយ៍ និងលេខ ១១ ទូទាំងពិភពលោក៕​

The post វៀតណាម ឡើងតំណែងក្លាយជាប្រទេសផលិតដែកថែបធំជាងគេទាំង១០ របស់ពិភពលោកជាលើកដំបូង appeared first on .

លោក ត្រាំ ប្រកាសថានឹងដំឡើងពន្ធនាំចូលលើដែកថែបទ្វេដង រហូតដល់ ៥០%
ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានប្រកាសថា លោកនឹងដំឡើងពន្ធគយទ្វេដងលើការនាំចូលដែកថែប ក្នុងគោលបំណងដើម្បីការពារបន្ថែមទៀតនូវឧស្សាហកម្ម ក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ដោយថ្លែងនៅឯរោងចក្រ Irvin Works របស់ក្រុមហ៊ុន US Steel នៅទីក្រុង West Mifflin រដ្ឋ Pennsylvania លោក ត្រាំ បាននិយាយថា ៖”យើងនឹងដំឡើងពន្ធលើដែកថែបដែលនាំចូលមកកាន់ទឹកដីសហរដ្ឋអាមេរិកពី ២៥% ទៅ ៥០% ដែលនេះនឹងជួយការពារឧស្សាហកម្មដែកក្នុងស្រុកឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត” ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក ក៏ថែមទាំងបានសង្កត់ធ្ងន់ទៀតថា នៅពេលពន្ធគយដាក់ត្រឹម ២៥% ពួកគេនៅតែអាចគេពីវាបាន។ ប៉ុន្តែនៅពេលដំឡើងដល់ ៥០% នោះពួកគេនឹងមិនអាចគេចពីវាបានទៀតនោះឡើយ។

គួរឲ្យដឹងផងដែរថា ជុំវិញពន្ធគយដែកថ្មីចុងក្រោយនេះ​ នឹងមិនប៉ះពាល់ដល់សេចក្តីសម្រេចកាលពីថ្ងៃទី២៨ ខែឧសភា ដោយតុលាការពាណិជ្ជកម្មអន្តរជាតិ (CIT) ក្រុង Manhattan ដែល​បាន​រារាំង​ចំពោះផែនការពន្ធគយរបស់ប្រធានាធិបតីអាមេរិក នោះទេ។ ពន្ធគយលើដែកដែលត្រូវបានដាក់ដោយលោក ត្រាំ នេះ គឺស្ថិតក្រោមផ្នែកទី២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ១៩៦២ ដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទៅលើហានិភ័យសន្តិសុខជាតិ ហើយវាត្រូវបានរំពឹងថានឹងចូលជាធរមានចាប់ពីថ្ងៃទី៤ ខែមិថុនាខាងមុខ។

ជម្រាបជូនផងដែរថា ជុំវិញការប្រកាសដំឡើងពន្ធនេះ បានកើតឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ បានផ្តល់សញ្ញាកាលពីសប្តាហ៍មុនថាលោកនឹងជម្រះផ្លូវសម្រាប់ការច្របាច់បញ្ចូលគ្នាដ៏ចម្រូងចម្រាសរវាងក្រុមហ៊ុន US Steel និង Nippon Steel របស់ប្រទេសជប៉ុន លើកិច្ចព្រមព្រៀងមួយដែលមានតម្លៃរហូតដល់ទៅ ១៤ពាន់លានដុល្លារ។

សហរដ្ឋអាមេរិកបាន ចាប់ផ្តើមដាក់ពន្ធថ្មីលើអាលុយមីញ៉ូម និងដែកថែបទាំងអស់ដែលនាំចូលមកក្នុងប្រទេស នៅថ្ងៃទី១២ ខែមីនា។ យោងតាមច្បាប់ដែលបានចុះហត្ថលេខាដោយលោក ត្រាំ កាលពីថ្ងៃទី១០ ខែកុម្ភៈ បានបង្ហាញថា ផលិតផលទាំងនេះនឹងត្រូវជាប់ពន្ធ ២៥% ដោយគ្មានករណីលើកលែងឡើយ៕

The post លោក ត្រាំ ប្រកាសថានឹងដំឡើងពន្ធនាំចូលលើដែកថែបទ្វេដង រហូតដល់ ៥០% appeared first on .

EU គ្រោងកាត់បន្ថយការនាំចូលដែក ១៥% ក្រោយមានការដាក់ពន្ធគយរបស់លោក ត្រាំ
យោងតាមមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបម្នាក់ បាននិយាយកាលពីថ្ងៃពុធ ទី១៩ ខែមីនាកន្លងទៅថា សហភាពអឺរ៉ុប នឹងរឹតបន្តឹងកូតានាំចូលដែកថែប ដើម្បីកាត់បន្ថយការនាំចូលដែក ១៥% បន្ថែមទៀត គិតចាប់ពីខែមេសាតទៅ ដែលជាផ្នែកមួយនៃវិធានការក្នុងការទប់ស្កាត់ការជន់លិចទីផ្សារអឺរ៉ុបដោយដែកថែបមានតម្លៃថោកៗ ក្រោយសហរដ្ឋអាមេរិកដាក់ពន្ធគយលើដែកថែបពីគ្រប់ប្រទេសទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ លោក Stephane Sejourne អនុប្រធានប្រតិបត្តិគណៈកម្មាធិការអឺរ៉ុប បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានថា ៖”ក្នុងអំឡុងពេលដែលគ្មាននរណាម្នាក់គោរពច្បាប់របស់ WTO (អង្គការពាណិជ្ជកម្មពិភពលោក) ហើយគ្រប់ប្រទេសទាំងអស់ដែលសំដៅលើសន្តិសុខជាតិ សហភាពអឺរ៉ុបមិនអាចជាកន្លែងតែមួយ ដែលអនុញ្ញាតឲ្យឧស្សាហកម្មរបស់ខ្លួនដួលរលំនោះទេ” ។

ដោយសារទីផ្សារសហរដ្ឋអាមេរិកឥឡូវនេះកំពុងតែមានភាពរង្គោះរង្គើដោយសារតែផែនការពន្ធគយ ២៥% ដែលដាក់ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ នោះ លោក Sejourne សង្កត់ធ្ងន់ថា ប្រទេសកាណាដា ឥណ្ឌា និងចិន ដែលជាអ្នកផ្គត់ផ្គង់ដែកធំៗនោះ អាចនឹងងាកទៅរកទីផ្សារផ្សេងៗជំនួសវិញ រួមទាំងអឺរ៉ុបជាដើម។

ទន្ទឹមនឹងនេះ លោក Sejourne ដែលជាអ្នកទទួលខុសត្រូវក្នុងការកំណត់យុទ្ធសាស្ត្រឧស្សាហកម្មរបស់សហភាពអឺរ៉ុប បាននិយាយទៀតថា វិធានការទីមួយ គឺនឹងត្រូវកាត់បន្ថយកូតានាំចូល ប្រហែល ១៥% ដោយគិតចាប់ពីថ្ងៃទី១ ខែមេសាតទៅ។ ហើយយ៉ាងណាមិញ ចំពោះការ​នាំ​ចូល​ដែក​ក្រៅ​កូតា​នឹង​ត្រូវ​ប៉ះ​ពាល់​ដោយ​ពន្ធ​ ២៥%។

ជម្រាបជូនថា គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩ មក បរិមាណកូតានៃការនាំចូលដែកបានកើនឡើងជាង ២៥% ដោយសារប្លុកនេះគោរពតាមច្បាប់របស់អង្គការ WTO ៕

The post EU គ្រោងកាត់បន្ថយការនាំចូលដែក ១៥% ក្រោយមានការដាក់ពន្ធគយរបស់លោក ត្រាំ appeared first on .

កូរ៉េខាងត្បូង ប្រកាសដាក់ពន្ធដល់ទៅជិត ៤០% លើដែកនាំចូលរបស់ប្រទេសចិន
កូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានសម្រេចដាក់ពន្ធជាបណ្តោះអាសន្នរហូតដល់ទៅ ៣៨% លើការនាំចូលដែកបន្ទះរបស់ប្រទេសចិន បន្ទាប់ពីមានការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ជុំវិញការលក់បង្ខូចតម្លៃទៅលើផលិតផលដែកដែលប្រើប្រាស់នៅក្នុងកាសាងសង់កប៉ាល់ និងសំណង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញផែនការពន្ធគយថ្មីដែលត្រូវបានប្រកាសដោយក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរកូរ៉េ បានផ្តួចផ្តើមការស៊ើបអង្កេតលើការលក់បង្ខូចតម្លៃដោយក្រុមហ៊ុនផ្គត់ផ្គង់ដែកថែបរបស់ចិន បន្ទាប់ពីក្រុមហ៊ុនក្នុងស្រុកបានប្តឹងអំពីការហូរចូលដ៏ច្រើនលើសលប់ពេកនៃផលិតផលដែកបន្ទះដែលមានតម្លៃទាបពីប្រទេសចិន។

ទន្ទឹមនឹងនេះ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ដើម្បីការពារការខូចខាតដែលអាចកើតឡើងក្នុងអំឡុងពេលស៊ើបអង្កេតពេញលេញ យើងបានសម្រេចចិត្តផ្តល់អនុសាសន៍ឲ្យដាក់កាតព្វកិច្ចពន្ធប្រឆាំងការលក់បង្ខូចតម្លៃជាបណ្តោះអាសន្ន ចន្លោះពី ២៧,៩% ទៅ ៣៨% ទៅលើផលិតផលដែករបស់ចិន ទៅកាន់រដ្ឋមន្ត្រីហិរញ្ញវត្ថុ”។

គួរឲ្យដឹងផងដែរថា នៅក្នុងឆ្នាំ២០២៤ កូរ៉េខាងត្បូងបាននាំចូលផលិតផលដែកមានតម្លៃ ១០,៤ពាន់លានដុល្លារពីប្រទេសចិន ឬស្មើនឹង ៤៩% នៃការនាំចូលដែកថែបសរុបរបស់ខ្លួន។

យ៉ាងណាមិញ ក្រោយការប្រកាសពីវិធានការពន្ធថ្មីនេះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនផលិតដែកក្នុងស្រុក Hyundai Steel កើនឡើង ៥,៨% ស្របពេលក្រុមហ៊ុន Posco Holdings ក៏បានកើនឡើង ៣,៩% ផងដែរ នៅក្នុងការជួញដូរចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍។

ជម្រាបជូនផងដែរថា ការត្រួតពិនិត្យលើការនាំចូលដែកថែបក៏កើតមានឡើងផងដែរ ខណៈពេលដែលកូរ៉េខាងត្បូងកំពុងទប់ទល់នឹងផលប៉ះពាល់លើឧស្សាហកម្មក្នុងស្រុក ក្រោយការដាក់ចេញវិធានការពន្ធគយ ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕

The post កូរ៉េខាងត្បូង ប្រកាសដាក់ពន្ធដល់ទៅជិត ៤០% លើដែកនាំចូលរបស់ប្រទេសចិន appeared first on .

លោក ត្រាំ ប្រកាសដំឡើងពន្ធលើដែក និងអាលុយមីញ៉ូម ដែលនំាចូលអាមេរិកដល់ទៅ ២៥%
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ ខែមករាកន្លងទៅ បានប្រកាសថានឹងដាក់ពន្ធបន្ថែមដល់ទៅ ២៥% ទៅលើអាលុយមីញ៉ូម និងដែកដែលនាំចូលមកកាន់ទឹកដីសហរដ្ឋអាមេរិកពីគ្រប់ប្រទេសទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងថា ក្នុងអំឡុងពេលអាណត្តិដំបូង លោក ត្រាំ បានដាក់ពន្ធ ២៥% លើដែកថែប និង ១០% លើអាលុយមីញ៉ូម។ ប៉ុន្តែ​ក្រោយ​មក​ប្រធានាធិបតី​អាមេរិករូបនេះ ​បានសម្រេច​លើកលែង​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗមួយ​ចំនួន​រួម​មាន​កាណាដា ម៉ិកស៊ិក និង​ប្រេស៊ីល ខណ:អតីតប្រធានាធិបតី លោក ចូ បៃដិន ក៏បានផ្តល់ការលើកលែងដល់ចក្រភពអង់គ្លេស ជប៉ុន និងសហភាពអឺរ៉ុប (EU) ផងដែរ។

យោង​តាម​សមាគម​ដែក ​និង​ដែកថែម​របស់​អាមេរិក បានបង្ហាញឲ្យដឹងថា ប្រទេស​កាណាដា ប្រេស៊ីល ម៉ិកស៊ិក កូរ៉េ​ខាង​ត្បូង និង​វៀតណាម គឺជាប្រទេសនាំចូលដែកច្រើនជាងគេបំផុតរបស់សហរដ្ឋ​អាមេរិក​។ ហើយសម្រាប់អាលុយមីញ៉ូមវិញ ប្រទេសកាណាដា បាននាំចូលមកកាន់អាមេរិកច្រើនជាងគេ ដោយក្នុងនោះមានចំនួន ៧៩% នៃការនាំចូលសរុប ក្នុងរយៈពេល ១១ខែដំបូងកាលពីឆ្នាំមុន ស្របពេលម៉ិកស៊ិក​ក៏​ជា​អ្នក​ផ្គត់​ផ្គង់​អាលុយមីញ៉ូម​ដ៏​ធំ​មួយ​ដល់​សហរដ្ឋ​អាមេរិក ផង​ដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានបញ្ជាក់ជាថ្មីថា លោកនឹងប្រកាសអំពីវិធានការពន្ធគយថ្មីៗដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ឬ ទី១២ ខែកុម្ភៈនេះ។ ប្រធានាធិបតីរូបនេះ បានបន្ថែមទៀតថា លោក​នឹង​ដាក់​ពន្ធ​សងសឹកទៅលើគ្រប់ប្រទេសទាំងអស់ ​ក្នុង​អត្រា​ដូចគ្នា​ដែល​ពួកគេ​កំពុង​ដាក់​លើ​ទំនិញ​អាមេរិក​បច្ចុប្បន្ន។ លោកបានពន្យល់ថា ៖”វាសាមញ្ញណាស់។ ប្រសិនបើពួកគេដាក់ពន្ធលើយើង យើងដាក់ពន្ធលើពួកគេវិញ” ។

ជម្រាបជូនផងដែរថា ផែនការនេះត្រូវបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែកុម្ភៈ ក្នុងគោលបំណងដើម្បីធានាថាសហរដ្ឋអាមេរិកត្រូវបានប្រព្រឹត្តិប្រកបដោយភាពយុត្តិធម៌ដូចទៅនឹងប្រទេសដទៃទៀត៕

The post លោក ត្រាំ ប្រកាសដំឡើងពន្ធលើដែក និងអាលុយមីញ៉ូម ដែលនំាចូលអាមេរិកដល់ទៅ ២៥% appeared first on .

ឥណ្ឌា គ្រោងដំឡើងពន្ធដល់ ៣០% ទៅលើផលិតផលដែក នាំចូលពីចិន និងវៀតណាម
យោងតាមបទបញ្ជាមួយដែលចេញដោយក្រសួងហិរញ្ញវត្ថុឥណ្ឌា បានប្រកាសថាខ្លួននឹងចាប់ផ្តើមដំឡើងពន្ធដល់ ៣០% លើការនាំចូលផលិតដែកមួយចំនួនពីប្រទេសចិន និងវៀតណាម ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងការពារឧស្សាហកម្មក្នុងស្រុក។ នេះបើតាមការ​ចុះផ្សាយពីសារព័ត៌មាន Times of India។

បទបញ្ជាដែលបានប្រកាសចេញកាលពី​ថ្ងៃ​ទី​១០ ខែកញ្ញាកន្លងទៅនេះ បាន​បញ្ជាក់​ទៀតថា ការ​នាំ​ចូលផលិតផលដែក​មួយចំនួនរបស់​ចិន និង​វៀតណាម​ ដូច​ជា​ដែក​អ៊ីណុក និង​ដែកបំពង់ ​នឹង​ត្រូវ​យក​ពន្ធច្រើនជាងមុន នៅក្នុង​រយៈពេល ​៥​ឆ្នាំ​បន្ទាប់។

គួរឲ្យដឹងផងដែរថា ទំនាក់ទំនង​រវាងឥណ្ឌា និងចិន​ នៅតែបន្តមានភាពតានតឹង ចាប់តាំងពី​យោធា​របស់ប្រទេសទាំងពីរធ្លាប់​ប៉ះទង្គិច​គ្នា​ នៅតាមបណ្តោយ​ព្រំដែន​ហិមាល័យ​ ​ក្នុង​ឆ្នាំ២០២០ ដែល​ជំរុញឲ្យរដ្ឋាភិបាលទីក្រុងញូវដេលី ​ចាប់ផ្តើមរឹតបន្តឹង​ការត្រួតពិនិត្យ​កាន់ខ្លាំងឡើងលើការវិនិយោគ​ និង​បញ្ឈប់​គម្រោង​ធំៗរបស់ប្រទេសចិនមួយចំនួនរួចមកហើយ។

តែទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar កាលពីថ្ងៃអង្គារ បាននិយាយថា ឥណ្ឌានឹងមិនបិទអាជីវកម្មពីប្រទេសចិនទាំងស្រុងនោះទេ ប៉ុន្តែបញ្ហាគឺថាស្ថិតនៅលើផ្នែកណា និងលើលក្ខខណ្ឌអ្វីដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចង់មកធ្វើអាជីវកម្មប៉ុណ្នោះ។

ជម្រាបជូនផងដែរថា កាលពី​ខែសីហាកន្លងទៅ រដ្ឋាភិបាលឥណ្ឌា ​បាន​ចាប់ផ្តើម​បើកការស៊ើបអង្កេត​ប្រឆាំង​ទៅនឹងការលក់​បង្ខូច​តម្លៃ​ទំនិញ ជុំវិញ​ការ​នាំចូល​ផលិតដែក​មួយចំនួន ​ពី​ប្រទេស​វៀតណាម​ផងដែរ៕

The post ឥណ្ឌា គ្រោងដំឡើងពន្ធដល់ ៣០% ទៅលើផលិតផលដែក នាំចូលពីចិន និងវៀតណាម appeared first on .

​មេធំក្រុ​មហ៊ុន Nippon Steel គ្រោងធ្វើដំណើរទៅអាមេរិក ដើម្បីចរចាទិញក្រុមហ៊ុនធំមួយក្នុងតម្លៃ ១៥ពាន់លានដុល្លារ
យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនផលិតដែកខ្នាតយក្សជប៉ុន Nippon Steel បាននិយាយនៅថ្ងៃពុធ ទី៣ ខែកក្កដានេះថា អនុប្រធានក្រុមហ៊ុនលោក Takahiro Mori គ្រោងនឹងធ្វើដំណើរត្រលប់ទៅកាន់ទឹកដីសហរដ្ឋអាមេរិកជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ ដើម្បីបន្តកិច្ចពិភាក្សាជុំវិញការដាក់សំណើទិញយកក្រុមហ៊ុន US Steel។ នេះតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការធ្វើដំណើរដែលបានគ្រោងទុកដោយលោក Mori នេះ ត្រូវបានកើតឡើង បន្ទាប់ពីលោកបានទៅកាន់សហរដ្ឋអាមេរិកពីរលើករួចមកហើយ កាលពីក្នុងខែឧសភា និងខែមិថុនា ដើម្បីបន្តចរចាលើកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនផលិតដែកធំបំផុតលំដាប់ទី៤ របស់ពិភពលោក ដែលមានតម្លៃដល់ទៅ ១៥ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ Nippon Steel ហាក់មិនទាន់ផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោក Mori ទៅកាន់សហរដ្ឋអាមរិកនៅឡើយនោះទេ។ ប៉ុន្តែបើតាមប្រភពដែលដឹងពីផែនការធ្វើដំណើរនេះ បានបង្ហើបថា លោក Mori នឹងធ្វើដំណើរទៅកាន់រដ្ឋមួយចំនួនដែលមានរោងចក្ររបស់ក្រុមហ៊ុន US Steel និងជួបជាមួយមន្ត្រីក្នុងតំបន់ រួមទាំងមេដឹកនាំសហគមន៍ និងកម្មករ ផងដែរ។

ជម្រាបជូនថា បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Nippon បានបង្ហាញថា សម្រាប់ការធ្វើដំណើរទៅកាន់សហរដ្ឋអាមរិកកាលពីពេលកន្លងទៅ លោក Mori បានជួបជាមួយបុគ្គលិករបស់ក្រុមហ៊ុន US Steel និងអ្នកដឹកនាំសហគមន៍ ដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីទស្សនៈរបស់ពួកគេ និងបានឃើញពីប្រតិកម្មវិជ្ជមាន ចំពោះការដាក់សំណើទិញយកក្រុមហ៊ុននេះ៕

The post ​មេធំក្រុ​មហ៊ុន Nippon Steel គ្រោងធ្វើដំណើរទៅអាមេរិក ដើម្បីចរចាទិញក្រុមហ៊ុនធំមួយក្នុងតម្លៃ ១៥ពាន់លានដុល្លារ appeared first on .

EU គ្រោងបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតដែករបស់ចិន
សហភាពអឺរ៉ុប កំពុងរៀបចំផែនការប្រកាសពីការស៊ើបអង្កេត ប្រឆាំងនឹងការឧបត្ថម្ភធន ដល់ក្រុមផលិតផលិតដែកចិន នៅក្នុងកិច្ចប្រជុំមួយនៅសហរដ្ឋអាមេរិកនាខែនេះ។ នេះបើតាមការចុះផ្សាយពីកាសែត Financial Times។

FILE PHOTO: A worker walks past steel rolls at the Chongqing Iron and Steel plant in Changshou, Chongqing, China August 6, 2018. Picture taken August 6, 2018. REUTERS/Damir Sagolj/File photo

ប្រភពដដែលបន្ថែមថា EU បានឯកភាពជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន ជុំវិញការការពារ​ឧស្សាហកម្មរបស់ខ្លួន ពីការប្រកួតប្រជែងតម្លៃទាបហួសហេតុរបស់ចិន។

គួររំលឹកដែរថា កាលពីខែកញ្ញា សហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតមួយ ទាក់ទងនឹងការដាក់​ពន្ធពិន័យទៅលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ដោយចោទថា តម្លៃប្រកួតប្រជែងរបស់​ក្រុមហ៊ុនចិន មានតម្លៃទាបពេក ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន​ក្នុងស្រុក។

ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានចេញមុខប្រតិកម្ម ដោយអះអាងថា អឺរ៉ុបកំពុងដាក់​គំនាបមកលើខ្លួន និងសំណូមពរឲ្យការដាក់ពិន័យមានភាពអព្យាក្រឹត្យ ដើម្បីកុំឲ្យទំនាក់ទំនង​ភាពជាដៃគូរវាងភាគីទាំងសងខាង មានភាពល្អក់កករ៕

The post EU គ្រោងបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតដែករបស់ចិន appeared first on .

៦ខែ​ ឆ្នាំនេះ ៖ កម្ពុជានាំចូលសម្ភារសំណង់ ដែក និងដែកថែប សរុបប្រមាណជាង១៩២លានដុល្លារ
គិតត្រឹម៦ខែ​ ឆ្នាំ២០២៣ ពោលបើរាប់ចាប់ពី​ខែមករា​-​ខែ​​មិថុនា ឆ្នាំ​ ២០២៣ ទឹកប្រាក់​ដែល​កម្ពុជា​បញ្ចេញ​ថវិការលើ​ការនាំ​ចូល​ដែក និង​ដែកថែប មាន​ចំ​នួន ១៩២,២៨​ លាន​ដុល្លារ។ នេះបើយោងតាមស្ថិតិ​ពាណិជ្ជកម្ម​របស់​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា កាលពីពេលថ្មីៗនេះ។

ស្ថិតិ​ពាណិជ្ជកម្ម​របស់​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ប​ង្ហា​ញ​បន្តថា ចាប់ពី​ខែមករា​-​ខែ​​មិថុនា ឆ្នាំ​ ២០២៣ ទឹកប្រាក់​ដែល​កម្ពុជា​បញ្ចេញ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប មាន​ចំ​នួន ១៩២,២៨​ លាន​ដុល្លារ កើន​ឡើង ៣,៥ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន ១៨៥,៧៦​លាន​ដុ​​ល្លារ​។

​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់ថា៖« ចំនួន​នេះ​គឺ​ស្មើ ១,៥៧ ​ភាគរយ​នៃ​ការនាំ​ទំនិញ​ចូល​សរុប​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ដែលមាន ១២ ២២៩,១៨​ លាន​ដុល្លារ​។ ​ការ​ចំណាយលើ​ការ​នាំចូល​ដែក និង​ដែកថែប​ពី​ក្រៅប្រទេស គឺដើម្បី​មក​បំពេញ​តម្រូវ​ការ​ក្នុងស្រុក ស្របពេលវិស័យសំណង់កំពុងរីកលូតលាស់។ ​ចំនួន​នេះ​ ​គឺមានការកើនឡើង​តិចតួច ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំមុន ខណៈ​ទឹក​​ប្រាក់​ខាងលើ​ស្មើនឹង​ជិត ១,៦ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​បាន​បញ្ចេញ​ទៅលើ​ការ​នាំចូល​ផលិតផល​ទាំង​អស់ពី​ទីផ្សារ​អន្តរជាតិ»​។​

​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចូល​ដែក និង​ដែកថែប ក្នុង​ទឹកប្រាក់​សរុប ៣៥៩,៨១៩ លាន​ដុល្លារ កើនឡើង ២៣,១​ ភាគរយ​ពី​ចំនួន ២៩២,៣៣៩ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១​។ ចំនួន​ប្រាក់​កម្ពុជា​ចំណាយ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប គឺ​ប្រមាណ ១,២ ​ភាគរយ​ធៀប​នឹង​ចំនួន​ប្រាក់​នៃ​ការ​នាំចូល​ទំនិញ​នៅក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​សរុប ២៩ ៩៤១,៦​ លាន​ដុល្លារ​។ ​នេះបើតាមការបញ្ជាក់បន្ថែមពី អគ្គនាយកដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា។

សូមបញ្ជាក់ដែរថា បើតាមឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២២ ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួនប្រមាណ ៣,៨២៧គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៦,៥៩៦,៩៣៦ម៉ែត្រក្រឡា តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២,៦៣៤,៩៩២,១០០ដុល្លារ៕

The post ៦ខែ​ ឆ្នាំនេះ ៖ កម្ពុជានាំចូលសម្ភារសំណង់ ដែក និងដែកថែប សរុបប្រមាណជាង១៩២លានដុល្លារ appeared first on .

ការនាំចេញដែករបស់ចិន រំពឹងថានឹងកើនឡើងដល់កម្រិតខ្ពស់បំផុត ទោះតម្រូវការក្នុងស្រុកធ្លាក់ចុះ
យោងតាមក្រុមអ្នកវិភាគ បាននិយាយថា ការនាំចេញដែករបស់ប្រទេសចិន នៅឆ្នាំនេះ ទំនងជាមានការកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០១៦ មក ដោយសារតែការធ្លាក់ចុះនៃតម្លៃប្រាក់យ៉ន់ និងតម្លៃមានការប្រកួតប្រជែង ជួយឱ្យក្រុមហ៊ុនផលិតដែកទទួលបានតម្រូវការច្រើន។ នេះបើតាមការចុះផ្សាយពី Reuters ។

គួរឱ្យដឹងថា ឧស្សាហកម្មដែកនៅក្នុងប្រទេសចិន បានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយសារតែការធ្លាក់ចុះនៃវិស័យអចលនទ្រព្យអស់រយ:ពេលជាច្រើនខែ ដែលជាហេតុធ្វើឱ្យតម្លៃដែកធ្លាក់ចុះដល់កម្រិតទាបបំផុត រយ:ពេលបីឆ្នាំចុងក្រោយ ។

ប៉ុន្តែយ៉ាងណាក៏ដោយ ដោយសារតែមានតម្រូវការខ្លាំង ដែលភាគច្រើនមកពីតំបន់អាស៊ី និងអាហ្រ្វិក កំពុងជួយឱ្យក្រុមហ៊ុនផលិតដែករបស់ចិន អាចបន្តរក្សាអាជីវកម្មរបស់ខ្លួន និងអនុញ្ញាតឱ្យរោងចក្រចម្រាញ់ នៅតែបន្តប្រតិបត្តិការរបស់ពួកគេបន្ថែម ។

ការនាំចេញដែកថែប ក្នុងរយ:ពេល ៥ ខែដំបូងឆ្នាំនេះ បានកើនឡើង ៤១% បើធៀបនឹងរយ:ពេលដូចគ្នា​ កាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យគយបានបង្ហាញ ។

មិនតែប៉ុណ្ណោះ យោងតាមអ្នកវិភាគ ក៏បានបង្ហាញឱ្យដឹងទៀតថាផងដែរថា ការនាំចេញដែកសម្រាប់ឆ្នាំ ២០២៣ នេះទាំងមូល រំពឹងថាអាចនឹងមានបរិមាណសរុប ៧៧ លានតោន ពោលគឺនឹងលើស ពីចំនួន ៦៧,៣៧ លានតោន ដែលបាននាំចេញកាលពីឆ្នាំមុន ។

ជម្រាបជូនផងដែរថា ការកើនឡើងនៃការនាំចេញនេះ គឺដោយសារតែមានតម្រូវការខ្លាំង ពីតំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអាហ្វ្រិក។ ហើយមិនតែប៉ុណ្ណោះ ដោយសារតែការចំណាយទៅលើថ្លៃថាមពលខ្ពស់ នៅក្នុងប្រទេសជាច្រើន ធ្វើឱ្យការផលិតដែក មិនសូវមានការប្រកួតប្រជែង ជាមួយនឹងតម្លៃដែករបស់ប្រទេសចិន ៕

The post ការនាំចេញដែករបស់ចិន រំពឹងថានឹងកើនឡើងដល់កម្រិតខ្ពស់បំផុត ទោះតម្រូវការក្នុងស្រុកធ្លាក់ចុះ appeared first on .