វៀតណាម ឡើងតំណែងក្លាយជាប្រទេសផលិតដែកថែបធំជាងគេទាំង១០ របស់ពិភពលោកជាលើកដំបូង

អន្តរជាតិ

វៀតណាម បានជាប់ចំណាត់ថ្នាក់ជាប្រទេសផលិតដែកថែបឆៅធំជាងគេបំផុតទី១០ របស់ពិភពលោក នៅក្នុងខែមេសា ជាមួយនឹងទិន្នផលប៉ាន់ស្មានសរុបចំនួន ២,១ លានតោន ដោយចូលទៅក្នុងបញ្ជីកំពូលទាំង១០ ជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួលេខនេះបានកើនឡើង ៤% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន និងបានជំរុញឲ្យប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ នាំមុខទៅលើអ៊ីតាលី នៅក្នុងចំណាត់ថ្នាក់ប្រទេសផលិតដែកថែបធំបំផុតនេះ។ នេះបើតាមការទិន្នន័យពីសមាគមដែកថែបពិភពលោក។

សម្រាប់រយៈពេល ៤ខែដំបូងឆ្នាំនេះ វៀតណាម បានផលិតដែកថែបឆៅសរុបចំនួន ៨,៥ លានតោន ដែលជាការកើនឡើង ៨,៤% ធៀបទៅនឹងឆ្នាំមុន។ វិស័យដែកថែបរបស់វៀតណាម បានពង្រីកខ្លួនយ៉ាងឆាប់រហ័សទាំងទំហំ និងចំនួននៃការផលិត។

គួរជម្រាបជូនផងដែរថា ទិន្នផលដែកថែបឆៅរបស់ប្រទេសវៀតណាមបានកើនឡើងពី ២០ លានតោនក្នុងឆ្នាំ២០២៣ ដល់ ២៤,៦ លានតោនកាលពីឆ្នាំមុន នៅពេលដែលប្រទេសនេះជាប់ចំណាត់ថ្នាក់លេខមួយនៅអាស៊ីអាគ្នេយ៍ និងលេខ ១១ ទូទាំងពិភពលោក៕​