ឌុយបៃ

អគារខ្ពស់បំផុតលើលោក Burj Khalifa មួយឆ្នាំៗ ទាក់ទាញភ្ញៀវទេសចរមិនក្រោម ១៧ លាននាក់
អគារដ៏ខ្ពស់បំផុតនៅលើពិភពលោក Burj Khalifa របស់ទីក្រុងឌុយបៃ ត្រូវបានចាត់ទុកថាជាទីតាំងដ៏ពេញនិយមបំផុត ដោយផ្នែកទៅលើចំនួនអ្នកទៅទស្សនា ជារៀងរាល់ឆ្នាំ។

យោងតាមការស្រាវជ្រាវមួយដែលធ្វើឡើយដោយគេហទំព័រ Switch On Business បានបង្ហាញឲ្យដឹងថា អគារនេះមានអ្នកទៅទស្សនាយ៉ាងហោចណាស់ ១៧ លាននាក់ ជារៀងរាល់ឆ្នាំ។

ការសិក្សាបានបង្ហាញឲ្យដឹងទៀតថា Burj Khalifa ដែលមានកម្ពស់ខ្ពស់បំផុតហូតដល់ ៨២៥ ម៉ែត្រ និងខ្ពស់ជាងប៉ម Eiffel Tower ដ៏ល្បីល្បាញនៅទីក្រុងប៉ារីសបីដងនោះ ទទួលបានការស្វែងរកនៅលើ Google ជិត ២២ លានដង និងមានអ្នកទៅទស្សនាប្រហែល ១៧ លាននាក់ ក្នុងមួយឆ្នាំៗ ដោយនាំមកនូវប្រាក់ចំណូលប្រមាណ ៦២១លានដុល្លារ ពីការលក់សំបុត្រ។

យ៉ាងណាមិញ បើតាមអ្នកជំនាញ បាននិយាយថា អគារ Burj Khalifa នេះ​គឺជាកន្លែងដែលត្រូវតែទៅទស្សនាសម្រាប់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម៕​

The post អគារខ្ពស់បំផុតលើលោក Burj Khalifa មួយឆ្នាំៗ ទាក់ទាញភ្ញៀវទេសចរមិនក្រោម ១៧ លាននាក់ appeared first on .

ក្រុងអាប៊ូដាប៊ី និងឌុយបៃ ប្រកាសរាប់រងការចំណាយទាំងស្រុង ចំពោះភ្ញៀវទេសចរដែលជាប់គាំង ដោយសារជម្លោះអ៊ីរ៉ង់
ក្រសួងវប្បធម៌ និងទេសចរណ៍អាប៊ូដាប៊ី (DCT Abu Dhabi) និងក្រសួងសេដ្ឋកិច្ច និងទេសចរណ៍ទីក្រុងឌុយបៃ បានណែនាំឲ្យសណ្ឋាគារទាំងអស់នៅក្នុងប្រទេសអារ៉ាប់រួម អនុញ្ញាតឲ្យភ្ញៀវទេសចរដែលមិនអាចចេញបាន ដោយសារតែការលុបចោលជើងហោះហើរ និងការបិទដែនអាកាស ឲ្យបន្តការស្នាក់នៅរបស់ពួកគេលើសពីកាលបរិច្ឆេទដែលបានកំណត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Gulf News។

DCT អាប៊ូដាប៊ី បាននិយាយថា រាល់ការចំណាយលើការស្នាក់នៅបន្ថែមទាំងនោះ នឹងត្រូវទទួលរាប់ដោយរដ្ឋាភិបាលរបស់អារ៉ាប់រួមផ្ទាល់។ ប៉ុន្តែទោះជាយ៉ាងណា​ ទំហំនៃការចំណាយនោះមិនត្រូវបានគេទម្លាយឲ្យដឹងនៅឡើយនោះទេ។

នៅក្នុងសារាចរចុះកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលផ្ញើទៅកាន់អ្នកគ្រប់គ្រងទូទៅនៃគ្រឹះស្ថានសណ្ឋាគារ DCT អាប៊ូដាប៊ី បានណែនាំថា ភ្ញៀវដែលប្រឈមមុខនឹងការរំខានដល់ការធ្វើដំណើរដែលហួសពីការគ្រប់គ្រងរបស់ពួកគេ ត្រូវអនុញ្ញាតឲ្យបន្តការស្នាក់នៅរហូតដល់ពួកគេអាចចាកចេញពីប្រទេសបាន។

មិនតែប៉ុណ្ណោះ ការណែនាំស្រដៀងគ្នានេះត្រូវបានអនុវត្តនៅក្នុងទីក្រុងឌុយបៃ ផងដែរ ដោយក្រសួងសេដ្ឋកិច្ច និងទេសចរណ៍របស់ទីក្រុង បានណែនាំដល់ប្រតិបត្តិករសណ្ឋាគារអនុញ្ញាតឲ្យភ្ញៀវដែលរងផលប៉ះពាល់បន្តការស្នាក់នៅរបស់ពួកគេ ក្រោមលក្ខខណ្ឌកក់ដូចគ្នា ដោយការពារការដំឡើងថ្លៃ ឬការពិន័យក្នុងអំឡុងពេលនៃការរំខាន ដោយសារតែសង្រ្គាមនៅអ៊ីរ៉ង់នេះ។

ជម្រាបជូនថា វិធានការទាំងនេះ គឺបានកើតឡើងចំពេលមានចលាចលក្នុងការធ្វើដំណើរយ៉ាងទូលំទូលាយនៅទូទាំងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលនាំឲ្យមានការរឹតបន្តឹងដែនអាកាសបណ្តោះអាសន្ន ការបង្វែរជើងហោះហើរ និងការលុបចោលដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ និងអន្តរជាតិជាច្រើន។

យោងតាមការប៉ាន់ស្មានដែលដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានបង្ហាញឲ្យដឹងថាភ្ញៀវទេសចរ និងអ្នកដំណើរឆ្លងកាត់ប្រហែល ២០ ០០០ នាក់ ត្រូវបានគេជឿថាកំពុងជាប់គាំងនៅទូទាំងប្រទេសអារ៉ាប់រួម៕​

The post ក្រុងអាប៊ូដាប៊ី និងឌុយបៃ ប្រកាសរាប់រងការចំណាយទាំងស្រុង ចំពោះភ្ញៀវទេសចរដែលជាប់គាំង ដោយសារជម្លោះអ៊ីរ៉ង់ appeared first on .

គ្រាប់ពេជ្រផ្កាឈូកតម្លៃ ២៥លានដុល្លារ ត្រូវបានក្រុមចោរលួចយក នៅឌុយបៃ
ជនជាតិអារ៉ាប់រួមបីនាក់ ត្រូវបានក្រុមប៉ូលិសដាក់ការសង្ស័យថា បានលួចយកគ្រាប់ពេជ្រពណ៌ផ្កាឈូកដ៏កម្របំផុត មានតម្លៃប្រមាណ ២៥លានដុល្លារ នៅទីក្រុងឌុយបៃ កាលពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS News។

យោងតាមប៉ូលិកក្រុងឌុយបៃ នៃប្រទេសអារ៉ាប់រួម (UAE) បាននិយាយកាលពីថ្ងៃទី១៨ ខែសីហាថា ពេជ្រផ្កាឈូបនោះ ត្រូវបានអ្នកជំនួញម្នាក់ នាំយកមកពីអឺរ៉ុប ហើយត្រូវបានក្រុមចោរបោកបញ្ឆោត ដោយបន្លំធ្វើជាអ្នកចាប់អារម្មណ៍ទិញយកគ្រាប់ពេជ្រដ៏មានតម្លៃនោះ។

ដើម្បីបង្កើតភាពជឿជាក់ ជនសង្ស័យទាំងនោះបានជួលរថយន្តទំនើបៗ កក់ការណាត់ជួបនៅសណ្ឋាគារលំដាប់ខ្ពស់ ហើយថែមទាំងបានជួលអ្នកជំនាញមើលពេជ្រដ៏ល្បីម្នាក់ ដើម្បីវាយតម្លៃ ផងដែរ។ សកម្មភាពទាំងនោះហើយ បានធ្វើឲ្យម្ចាស់ពេជ្រជឿទុកចិត្ត ហើយព្រមយកវា ចេញពីហាងដែលមានការការពារសុវត្ថិភាពខ្ពស់។

បន្ទាប់មកក្រុមចោរទាំងនោះ បានល្បួងម្ចាស់ពេជ្រ ទៅកាន់វីឡាមួយ ក្រោមលេសថាជួបអ្នកចង់ទិញ។ ក្រោយពីបានបង្ហាញគ្រប់ពេជ្រនោះហើយ ក្រុមចោរក៏បានចាប់ផ្តើមគម្រាមលួចយកវាទៅកបាត់តែម្តង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរទីក្រុងឌុយបៃ បានប្រកាសថា ក្រុមចោរទាំងនោះ ត្រូវបានចាប់ខ្លួនវិញបានអស់ហើយ ត្រឹម ៨ម៉ោងប៉ុណ្ណោះ បន្ទាប់ពីធ្វើសកម្មភាពលួច ។

ជម្រាបជូនថា ត្បូងពេជ្រពណ៌ផ្កាឈូក ទំហំ ២១,២៥ ការ៉ាត់ គឺមានតែមួយគត់ ដោយមានឱកាសត្រឹមតែ ០,០១% ប៉ុណ្ណោះ ដើម្បីរកពេជ្រផ្សេងឲ្យដូចគ្នា។ ទីក្រុងឌុយបៃ គឺជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពេជ្រ ហើយអាជ្ញាធរ អារ៉ាប់រួម UAE តែងតែមានមោទនភាពចំពោះការការពារសុវត្ថិភាព និងស្ថិរភាព ដោយសារប្រព័ន្ធឃ្លាំមើលដ៏តឹងរ៉ឹងបំផុតមួយរបស់ទីក្រុង៕​

The post គ្រាប់ពេជ្រផ្កាឈូកតម្លៃ ២៥លានដុល្លារ ត្រូវបានក្រុមចោរលួចយក នៅឌុយបៃ appeared first on .

មហាសេដ្ឋីឌុយបៃម្នាក់ គ្រោងបោះទុន ៣ពាន់លានដុល្លារ សង់មជ្ឈមណ្ឌទិន្នន័យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍
ក្រុមហ៊ុន Damac Group ដែលគាំទ្រដោយមហាសេដ្ឋីឌុយបៃ លោក Hussain Sajwani គ្រោងនឹងបោះទុនវិនិយោគប្រហែល ៣ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ នៅទូទាំងអាស៊ីអាគ្នេយ៍ ក្នុងគោលបំណងធ្វើឲ្យតំបន់នេះប្រែក្លាយជាមជ្ឈមណ្ឌលដ៏ធំបំផុត សម្រាប់សេវាកម្ម AI និង cloud ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

បើតាមលោក Danish Nayar អនុប្រធានជាន់ខ្ពស់ផ្នែកវិនិយោគ និងការទិញយករបស់ក្រុមហ៊ុន Damac Group បាននិយាយថា ទឹកប្រាក់វិនិយោគដ៏ច្រើននេះ ទៅនឹងត្រូវចាក់បញ្ចូលតាមរយ:ក្រុមហ៊ុនបុត្រសម្ព័ន្ធ Edgnex Data Centers របស់ខ្លួន ដើម្បីបែងចែកសម្រាប់ការចំណាយក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ នៅក្នុងរដ្ឋធានីរបស់ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ​ ក្នុងរយ:ពេលពី ៣ទៅ៥ឆ្នាំខាងមុខ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Damac ដែលកន្លងមកធ្លាប់តែផ្តោតជាចម្បងលើវិស័យអចលនទ្រព្យ នៅក្នុងទីក្រុងឌូបៃ ក្នុងពេលថ្មីៗនេះ បាននិងកំពុងធ្វើពិពិធកម្មលើវិស័យផ្សេងជាច្រើនដូចជា បច្ចេកវិទ្យា និងវិស័យម៉ូដសម្លៀកបំពាក់ផងដែរ។

ទន្ទឹមនឹងនេះ លោក Nayar បានប្រាប់ទៅកាន់សារព័ត៌មាន Bloomberg ទៀតថា ការបោះទុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ គឺជាផ្នែកមួយនៃផែនការចំណាយរបស់ក្រុមហ៊ុនចន្លោះពី ៥ទៅ ៧ពាន់លានដុល្លារ លើការពង្រីកប្រតិបត្តិការរបស់ Edgnex នៅជុំវិញពិភពលោក។

ជម្រាបជូនថា ផែនការដ៏ធំនេះ មានគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលអាចផ្ទុកម៉ាស៊ីនមេកម្រិតខ្ពស់ដែលចាំបាច់សម្រាប់ការរក្សាទុកទិន្នន័យ និងការផ្តល់សេវាបញ្ញាសិប្បនិម្មិត។ ដោយបង្កើតឡើងដំបូងក្នុងឆ្នាំ២០២១ ក្រុមហ៊ុន Edgnex ដំណើរការមជ្ឈមណ្ឌលទិន្នន័យចំនួនពីររួចមកហើយ នៅក្នុងទីក្រុង Riyadh និងDammam ។ នេះបើតាមការបញ្ជាក់ពីលោក Nayar៕

The post មហាសេដ្ឋីឌុយបៃម្នាក់ គ្រោងបោះទុន ៣ពាន់លានដុល្លារ សង់មជ្ឈមណ្ឌទិន្នន័យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

កំពូលកីឡាករបាល់ទាត់ Neymar ជះលុយជាង ៥០លានដុល្លារ ទិញ Penthouse ដ៏ប្រណីតនៅទីក្រុងឌុយបៃ
កីឡាករបាល់ទាត់ប្រេស៊ីល Neymar ថ្មីៗនេះ បានចំណាយទឹកប្រាក់រហូតដល់ទៅ​ ៥៤,៤លានដុល្លារ ទិញយកផ្ទះ Penthouse ​ដ៏ប្រណីតបំផុតមួយ នៅក្នុងទីក្រុងឌុយបៃ។

យោងតាមសារព័ត៌មាន Daily Mail បានបង្ហាញឲ្យដឹងថា អលចនទ្រព្យចុងក្រោយរបស់ Neymar នេះ គឺជាប្រភេទផ្ទះ Sky-Mansion Penthouse ដែលស្ថិតនៅក្នុងគម្រោងលំនៅដ្ឋាន Bugatti របស់ទីក្រុងឌុយបៃ។

ផ្ទះ Penthouse ដ៏ប្រណីតនេះ មានលក្ខណៈពិសេសៗជាច្រើន ដូចជាជណ្តើរយន្តឯកជនដែលអាចដឹករថយន្តឡើងមកកាន់ Penthouse ដោយផ្ទល់ រួមទាំងអាងហែលទឹកផ្ទាល់ខ្លួន កន្លែងហាត់ប្រាណ និងថែមទាំងផ្តល់ទេសភាពដ៏អស្ចារ្យនៃទីក្រុងឌុយបៃ ផងដែរ។

គួរឲ្យដឹងផងដែរថា Neymar ត្រូវបានចាត់ទុកថាជាតារាបាល់ទាត់ម្នាក់ ដែលស្រលាញ់ការទិញអចលនទ្រព្យប្រណីតៗទុក ខណ:កាលពីពេលថ្មីៗនេះ រូបគេក៏បានទិញផ្ទះមួយនៅក្នុងទីក្រុង Miami សហរដ្ឋអាមេរិក ក្នុងតម្លៃជាង ២០លានផោន រួមទាំងការទិញយកកោះឯកជនមួយ តម្លៃ ៧លានផោន ក្នុងប្រទេសប្រេស៊ីល ដើម្បីទុកជាកាដូសម្រាប់មិត្តស្រី គឺអ្នកនាង Bruna Biancardi និងកូនស្រីរបស់ពួកគេ។

ដោយបង្ហាញខ្លួនក្នុងអាជីពបាល់ទាត់លើកដំបូងក្នុងឆ្នាំ២០០៩ បច្ចុប្បន្នកីឡាកររបស់ក្លិបអារ៉ាប់សាប៊ីអូឌីត Al Hilal រូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៥០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយពីសារព័ត៌មាន GivemeSport៕

The post កំពូលកីឡាករបាល់ទាត់ Neymar ជះលុយជាង ៥០លានដុល្លារ ទិញ Penthouse ដ៏ប្រណីតនៅទីក្រុងឌុយបៃ appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីឌុយបៃ ប្រកាសវិនិយោគ ១ពាន់លានដុល្លារ សាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅថៃ
បុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន Damac Group របស់មហាសេដ្ឋីឌុយបៃ លោក Hussain Sajwani បានប្រកាសថា ខ្លួននឹងវិនិយោគទឹកប្រាក់ប្រហែល ១ពាន់លានដុល្លារ នៅក្នុងគម្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ នៅក្នុងប្រទេសថៃ ចំពេលកំពុងមានការរីកចម្រើនខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ Cloud និង AI ក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Times។

បើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន បានបង្ហាញឲ្យដឹងទៀតថា Damac នឹងបោះទុនវិនិយោគនៅក្នុងគម្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ ពី ៣ ទៅ ៤ កន្លែង ក្នុងប្រទេសថៃ ដោយនឹងមានការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផ្តល់មជ្ឈមណ្ឌលទិន្នន័យ ក្នុងស្រុក Proen Corp ផងដែរ ។

មួយក្នុងចំណោមគម្រោងមជ្ឈមណ្ឌលផ្ទុកទិន្នន័យទាំងនោះ នឹងមានទីតាំងនៅកណ្តាលទីក្រុងបាងកក ដោយគ្រោងនឹងដាក់ឲ្យដំណើរការលើប្រព័ន្ធអ៊ីនធឺណិត នាខែមីនា ឆ្នាំក្រោយ។

គួរឲ្យដឹងផងដែរថា លោក Hussain Sajwani ដែលជាស្ថាបនិកក្រុមហ៊ុន Damac Group​ កំពុងព្យាយាមងាកមកផ្តោតបន្ថែមទៀតទៅលើអាជីវកម្មបច្ចេកវិទ្យាដែលទាក់ទងទៅនឹងប្រព័ន្ធ Cloud និង AI ក្នុងរយ:ពេលចុងក្រោយនេះ ខណ:ពេលដែលលោកក៏នៅមានអាជីវកម្មជាច្រើនទៀត ដូចជាក្នុងវិស័យអចលនទ្រព្យ និងថាមពល ជាដើម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក Hussain Sajwani មានចំនួនប្រមាណជាង ៥ពាន់លានដុល្លារ គិតនៅក្នុងឆ្នាំ២០២៤ នេះ៕

The post ក្រុមហ៊ុនមហាសេដ្ឋីឌុយបៃ ប្រកាសវិនិយោគ ១ពាន់លានដុល្លារ សាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅថៃ appeared first on .

កំពូលអ្នកមានបំផុតប្រចាំទ្វីបអាហ្វ្រិក គ្រោងបើកការិយាល័យដំបូង នៅក្នុងទីក្រុងឌុយបៃ
មហាសេដ្ឋីនីហ្សេរីយ៉ា លោក Aliko Dangote កំពុងរៀបផែនការក្នុងការបង្កើតការិយាល័យគ្រួសារមួយ ក្នុងទីក្រុងឌុយបៃ ដោយនេះមានន័យថាលោកនឹងចូលរួមជាមួយបុគ្គលដែលមានទ្រព្យសម្បត្តិដ៏ច្រើនបំផុតផ្សេងទៀត ដែលបានសម្រុកទៅកាន់ទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅប៉ែកមជ្ឈិមបូព៌ា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ជាមួយនឹងទ្រព្យសម្បត្តិសរុបជាង ១៣ពាន់លានដុល្លារ លោក Dangote ជាប់តំណែងជាមហាសេដ្ឋីមានដាច់គេក្នុងទ្វីបអាហ្រ្វិក និងជាមហាសេដ្ឋីលំដាប់ទី១៦៨ នៅលើពិភពលោក ផងដែរ។ តាមរយ:ទ្រព្យដ៏ច្រើននេះ គឺលោករកបានពីការបើក្រុមហ៊ុនលក់ទំនិញសំខាន់ៗ ដូចជាស៊ីម៉ងត៍ និងស្ករ ហើយថ្មីៗនេះលោកក៏បានបន្តបើករោងចក្រចម្រាញ់ប្រេងតម្លៃ ២០ពាន់លានដុល្លារមួយបន្ថែមទៀត ផងដែរ។

ក្នុងបទសម្ភាសមួយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក Dangote បានបង្ហើបឲ្យដឹងថាការបើកការិយាល័យគ្រួសារដំបូងរបស់ខ្លួន នៅទីក្រុងឌុយបៃនេះ គឺដើម្បីស្វែងរកការវិនិយោគជាសកល និងធ្វើចម្រុះកម្មទៅលើការកាន់កាប់អាជីវកម្មរបស់ក្រុមហ៊ុនខ្លួន។

ជម្រាបជូនផងដែរថា ជុំវិញការសម្រេចចិត្តបើកការិយាល័យរបស់លោក Dangote នេះ ហាក់កំពុងឆ្លុះបញ្ចាំងពីការអំពាវនាវដែលកំពុងកើនឡើងរបស់រដ្ឋាភិបាលទីក្រុងឌុយបៃ សម្រាប់មហាសេដ្ឋី និងក្រុមហ៊ុនវិនិយោគបរទេសធំៗជាច្រើន ដោយសាររបបពន្ធអំណោយផល អត្រាឧក្រិដ្ឋកម្មទាប និងទីតាំងងាយស្រួលដែលស្ថិតនៅចំណុចប្រសព្វនៃទ្វីប និងតំបន់ពេលវេលាជាច្រើន៕

The post កំពូលអ្នកមានបំផុតប្រចាំទ្វីបអាហ្វ្រិក គ្រោងបើកការិយាល័យដំបូង នៅក្នុងទីក្រុងឌុយបៃ appeared first on .

ព្រះនាងទីក្រុងឌុយបៃ ប្រកាសចេញទឹកអប់ម៉ាក ‘លែងលះ’ ក្រោយចែកផ្លូវជាមួយព្រះស្វាមី
ព្រះនាង Sheikha Mahra Bint Mohammed bin Rashid Al Maktoum ដែលជាបុត្រីរបស់ស្តេចនៃទីក្រុងឌុយបៃ គឺព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum បានបញ្ចេញទឹកអប់ថ្មីមួយដែលមានឈ្មោះថា ‘Divorce’ ឬមានន័យថា ‘លែងលះ’ បន្ទាប់ពីព្រះនាងបានប្រកាសចែកផ្លូវគ្នាជាមួយព្រះស្វាមីកាលពីពេលថ្មីៗកន្លងទៅ។

យោងតាមសារព័ត៌មាន Daily Mail បានបង្ហាញឲ្យដឹងថា ទឹកអប់ថ្មីឈ្មោះ ‘Divorce’ នេះ ត្រូវបានប្រកាសចេញជាផ្លូវការ នៅក្នុងឃ្លីបវីដេអូផ្សព្វផ្សាយខ្លីមួយដែលស្ថិតនៅក្រោមម៉ាកយីហោ Mahra M1។

ទន្ទឹមនឹងនេះ ព្រះនាង Sheikha Mahra ក៏បានធ្វើការចែករំលែកវីដេអូ​ផ្សព្វផ្សាយ​ទឹកអប់ថ្មីនេះ នៅលើគណនី Instagram ដែលមានអ្នកចុះតាមដានជិត ១ លាននាក់របស់ទ្រង់ ផងដែរ។

ក្រោយការប្រកាសចេញទឹកអប់ដែលភ្ជាប់ទៅនឹងឈ្នោះ ‘លែងលះ’ នេះ អ្នកគាំទ្របានភ្ជាប់ទៅនឹងរឿងរ៉ាវពីក្រោយបែកបាក់របស់ព្រះនាង Sheikha Mahra និងព្រះស្វាមី Sheikh Mana bin Mohammed bin Rashid bin Mana Al Maktoum ដែលបានប្រកាសលែងលះកាលពីខែកក្កដា ពោលគឺត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីគូស្នេហ៍ទាំងពីរបានស្វាគមន៍បុត្រដំបូង។

ជម្រាបជូនថា ព្រះនាង Sheikha Mahra ​ព្រះជន្ម​ ៣០ព្រះ​វស្សា​ គឺជាបុត្រម្នាក់ក្នុងចំណោមបុត្រទាំង ២៦ របស់ព្រះ​អង្គម្ចាស់​ Sheikh Mohammed bin Rashid Al Maktoum ដែលមានតួនាទីជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីរបស់ទីក្រុងឌុយបៃ។

ដោយឡែកសម្រាប់ព្រះអង្គម្ចាស់ Sheikh Mana bin Mohammed bin Rashid bin Mana Al Maktoum ព្រះជន្ម​ ២៦ព្រះ​វស្សា គឺជាសហគ្រិនដ៏លេចធ្លោបំផុតម្នាក់ដែលបានកាន់កាប់ក្រុមហ៊ុន និងការបណ្តាក់ទុនជាច្រើន នៅក្នុងទីក្រុងឌុយបៃ៕

The post ព្រះនាងទីក្រុងឌុយបៃ ប្រកាសចេញទឹកអប់ម៉ាក ‘លែងលះ’ ក្រោយចែកផ្លូវជាមួយព្រះស្វាមី appeared first on .

ព្រះនាងទីក្រុងឌុយបៃ ប្រកាសលែងលះព្រះស្វាមីដែលជាម្ចាស់សហគ្រិនមានជំនួញជាច្រើនក្នុងដៃ
ព្រះនាង Sheikha Mahra bint Mohammed bin Rashid Al Maktoum ដែលជាបុត្រីរបស់មេដឹកនាំទីក្រុងឌុយបៃ ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum បានប្រកាសលែងលះព្រះស្វាមីរបស់ទ្រង់ Sheikh Mana bin Mohammed ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញដ៏ធំបំផុតម្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានបរទេសធំៗជាច្រើន។

តាមការបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម Instagram ព្រះនាង Sheikha Mahra បានបញ្ជាក់យ៉ាងច្បាស់ថាព្រះនាងកំពុងលែងលះជាមួយព្រះស្វាមីរបស់ទ្រង់ ដោយសារតែទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរឈានដល់ភាពរកាំរកូស។

ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន The Independent បានបង្ហាញឲ្យដឹងទៀតថា ការប្រកាសជាសាធារណៈនៅលើ Instagram នេះ ត្រូវបានបានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានចុច Unfollow នៅលើគណនីគ្នាទៅវិញទៅមក និងថែមទាំងបានលុបរូបថតអាពាហ៍ពិពាហ៍ចេញពីគណនីផ្ទាល់ខ្លួន ផងដែរ។

គួរឲ្យដឹងថាគូស្នេហ៍​ដែល​បាន​រៀបចំ​ពិធី​មង្គលការ​យ៉ាង​អធិកអធម ​កាលក្នុង​ខែ​មិថុនា ឆ្នាំ​២០២៣ បាន​ស្វាគមន៍​បុត្រដំបូង​ ដែលជាបុត្រីម្នាក់ នៅ​ក្នុង​ខែ​ឧសភា។

ព្រះនាង​ Sheikha Mahra bint Mohammed bin Rashid Al Maktoum បច្ចុប្បន្នព្រះជន្ម ៣០វស្សា ស្ថិតក្នុងចំណោមបុត្រទាំង ២៦ អង្គរបស់ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum ដែលកាន់​តំណែង​ជា​អនុប្រធានាធិបតី និង​ជា​នាយក​រដ្ឋមន្ត្រី​ទីក្រុងឌុយបៃ។

ចំណែកឯ លោក Sheikh Mana bin Mohammed ដែលបច្ចុប្បន្នមានវ័យ ២៦ឆ្នាំ គឺជាសហគ្រិនដ៏ល្បីល្បាញបំផុតម្នាក់នៅក្នុងប្រទេស ដោយបានដឹកនាំក្រុមហ៊ុន និងការបណ្តាក់ទុនពាណិជ្ជកម្មជាច្រើនរួមមាន AlBarada Trading, Dubai Tech, GCI Real Estate Development Company និង MM Group of Companies ខណ:ទ្រព្យសម្បត្តិសរុបរបស់លោក មានចំនួនប្រមាណ ៤០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Harper’s Bazaar Arabia ៕

The post ព្រះនាងទីក្រុងឌុយបៃ ប្រកាសលែងលះព្រះស្វាមីដែលជាម្ចាស់សហគ្រិនមានជំនួញជាច្រើនក្នុងដៃ appeared first on .

គ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅទីក្រុងឌុយបៃ អាចបណ្តាលឲ្យរងការខូចខាតដែលមានតម្លៃដល់ទៅ ១ពាន់លានដុល្លារ
គ្រោះទឹកជំនន់ដ៏ធំបំផុតមួយដែលបានលេបត្របាក់ទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ អាចនឹងបណ្តាលឲ្យមានការខាតបង់ទឹកប្រាក់សរុបប្រមាណ ១ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការជួសជុល និងសម្អាតទីក្រុងឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Sun។

ភ្លៀងធ្លាក់យ៉ាងគំហុកអស់រយ:ពេលជាច្រើនម៉ោងជាប់គ្នា បានធ្វើឲ្យអាកាសយានដ្ឋានដ៏មមាញឹកមួយត្រូវបង្ខំចិត្តផ្អាកជើងហោះហើរជាបណ្តោះអាសន្ន ស្របពេលផ្លូវថ្នល់នានាបានជាប់គាំង រួមទាំងផ្ទះសម្បែង និងហាងអាជីវកម្មត្រូវជន់លិចដោយទឹក។

ហើយឥឡូវនេះ បើតាមសារព័ត៌មាន Insurance Insider បានរាយការណ៍ពីការព្យាករទុករបស់ខ្លួនថា ទំហំនៃការខូតខាតដែល​បង្ក​ឡើងដោយគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានអស់រយ:ពេល ៧៥ឆ្នាំកន្លងមកនេះ អាចនឹងមានចំនួនរហូតដល់ទៅ ១ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ ប្រភពដដែលនេះ បានសង្កត់ធ្ងន់ទៀតថា តួលេខដ៏ច្រើនបែបនេះ គឺយកទៅគិតលើការខូចខាតផ្នែកពាណិជ្ជកម្ម សម្រាប់អាជីវកម្ម និងការងារជួសជុលទៅលើផ្ទះសម្បែង រថយន្ត និងហាងនានាដែលត្រូវជន់លិចដោយទឹក។

ជម្រាបជូនផងដែរថា ប្រធានាធិបតីអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Nahyan បានចេញសេចក្តីប្រកាសជាសាធារណៈ ដោយអំពាវនាវឲ្យអាជ្ញាធរធ្វើការយ៉ាងឆាប់រហ័សតាមដែលអាចធ្វើបានទៅលើការសិក្សាអំពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងទីក្រុងឌុយបៃ និងធ្វើការកំណត់ទំហំនៃការខូចខាតដែលបង្កឡើងដោយគ្រោះទឹកជំនន់ដ៏កម្រនេះ៕

The post គ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅទីក្រុងឌុយបៃ អាចបណ្តាលឲ្យរងការខូចខាតដែលមានតម្លៃដល់ទៅ ១ពាន់លានដុល្លារ appeared first on .