ថាមពលព្រះអាទិត្យ

អូស្ត្រាលី អនុម័តគម្រោងតម្លៃជាង ១៣ពាន់លានដុល្លារ ដើម្បីនាំចេញថាមពលព្រះអាទិត្យទៅកាន់សិង្ហបុរី
រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃពុធ ទី២១ ខែសីហានេះ បានសម្រេចបន្តគម្រោងថាមពលព្រះអាទិត្យតម្លៃ ១៣,៥ពាន់លានដុល្លារ ដែលគ្រោងបញ្ជូនថាមពលពីកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ខ្លួន ទៅកាន់ប្រទេសសិង្ហបុរីតាមរយៈខ្សែកាបក្រោមសមុទ្រប្រវែង ៤ ៣០០ គីឡូម៉ែត្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី Tanya Plibersek បាននិយាយថា គម្រោងតភ្ជាប់ថាមពលពីអូស្ត្រាលី ទៅកាន់តំបន់អាស៊ី របស់ក្រុមហ៊ុនក្នុងស្រុក SunCable នឹងអាចជួយបំពេញតម្រូវការដែលកំពុងកើនឡើង ជាពិសេសសម្រាប់ថាមពលកកើតឡើងវិញទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

លោកស្រី Plibersek បានបន្ថែមឲ្យដឹងទៀតថា កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ខ្លួន នឹងអាចបង្កើតអគ្គិសនីគ្រប់គ្រាន់ ដើម្បីផ្តល់ថាមពលដល់ផ្ទះចំនួន ៣ លាន ហើយថែមទាំងអាចបញ្ជូនចេញទៅកាន់ប្រទេសសិង្ហបុរីបាន ផងដែរ។

ទន្ទឹមនឹងនេះ បើយោងតាមក្រុមហ៊ុន SunCable បានបញ្ជាក់ថា ការសម្រេចចិត្តវិនិយោគចុងក្រោយរំពឹងថានឹងត្រូវធ្វើឡើង នៅឆ្នាំ២០២៧ ជាមួយនឹងការចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនី នៅដើមទសវត្សរ៍ឆ្នាំ២០៣០។

ជម្រាបជូនថា នៅពេលបញ្ចប់ គម្រោងនេះអាចផ្តល់ថាមពលអគ្គិសនីបៃតងរហូតដល់ ៦ ជីហ្គាវ៉ាត់ ដល់ឧស្សាហកម្មធំៗ នៅទីក្រុង Darwin ដែលស្ថិតនៅភាគខាងជើងប្រទេសអូស្ត្រាលី និងនៅក្នុងប្រទេសសិង្ហបុរី ផងដែរ៕

The post អូស្ត្រាលី អនុម័តគម្រោងតម្លៃជាង ១៣ពាន់លានដុល្លារ ដើម្បីនាំចេញថាមពលព្រះអាទិត្យទៅកាន់សិង្ហបុរី appeared first on .

ឥណ្ឌូនេស៊ី កំពុងស្វែងរកការវិនិយោគ ៧០០លានដុល្លារ ដើម្បីងាកមកផ្តោតលើថាមពលស្អាត
ក្រុមហ៊ុនថាមពលរបស់រដ្ឋឥណ្ឌូនេស៊ី Perusahaan Listrik Negara (PLN) ថ្មីៗនេះ កំពុងស្វែងរកការវិនិយោគ ក្នុងទំហំទឹកប្រាក់ ៧០០លានដុល្លារ ដើម្បីដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលមានកម្លាំង ២០០ មេហ្គាវ៉ាត់ (MW) ក្នុងគោលបំណងជំនួសម៉ាស៊ីនដើរដោយថាមពលម៉ាស៊ូត ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុល ។

នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ដែលបានបង្ហាញឱ្យដឹងទៀថា ផែនការនេះ​ គឺជាផ្នែកមួយនៃគោលដៅរបស់ឥណ្ឌូនេស៊ី ក្នុងការឆ្ពោះទៅរកការកាត់បន្ថយ ការបំភាយឧស្ម័នពុល មកនៅត្រឹមសូន្យ នៅឆ្នាំ ២០៦០ ស្របពេល​ PLN បានចេញគម្រោងមួយរួចរាល់ហើយ ក្នុងការដំឡើងបន្ទះស្រូបថាមពលព្រះអាទិត្យ ដែលមានកម្លាំង ដល់ទៅ ៤,៦៨ ជីហ្គាវ៉ាត់ (GW) នៅចន្លោះឆ្នាំ ២០២១ ដល់ ២០៣០ ។

យ៉ាងណាមិញ នាយកក្រុមហ៊ុន PLN លោក Evy Haryadi បាននិយាយថា គម្រោងនៃការដំឡើងបន្ទះស្រូបថាមពលព្រះអាទិត្យ កម្លាំង ២០០ MW នេះ គឺជាដំណាក់ដំបូងនៃផែនការរយ:ពេលវែង ដើម្បីយកមកជំនួសរោងចក្រថាមពលដើរដោយម៉ាស៊ូត ដែលមានកម្លាំង ១ GW បច្ចុប្បន្នរបស់ខ្លួន។

ជម្រាបជូនផងដែរថា សម្ព័ន្ធនៃបណ្តាប្រទេសដៃគូនានា បានសន្យាផ្តល់ជូនហិរញ្ញប្បទានសាធារណ: និងឯកជន ក្នុងចំនួន ២០ពាន់លានដុល្លារ​ ដើម្បីជួយឥណ្ឌូនេស៊ី ផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលស្អាត ក្រោមភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP) ៕

The post ឥណ្ឌូនេស៊ី កំពុងស្វែងរកការវិនិយោគ ៧០០លានដុល្លារ ដើម្បីងាកមកផ្តោតលើថាមពលស្អាត appeared first on .

ក្រុមហ៊ុនកូរ៉េខាងត្បូង គ្រោងបោះទុនជាង ២,៣ ពាន់លានដុល្លារ សង់រោងចក្រថាមពលព្រះអាទិត្យបន្ថែម នៅសហរដ្ឋអាមេរិក
កាលពីថ្ងៃទី ១០ ខែមករាកន្លងទៅនេះ ក្រុមហ៊ុន Hanwha Q CELLS របស់កូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងបន្ថែមការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ២,៣១ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៥ ដើម្បីសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតមួយផ្សេងទៀត នៅលើទឹកដីសហរដ្ឋអាមេរិក ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថាក្រុមហ៊ុន Hanwha Q CELLS កំពុងដំណើរការរោងចក្រផលិតថាមពលព្រះអាទិត្យ ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីបាន ១,៧ ជីហ្គាវ៉ាត់ មួយរួចទៅហើយ នៅតំបន់ Dalton នៃរដ្ឋ Georgia ។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមហ៊ុនអភិវឌ្ឍថាមពលរបស់កូរ៉េខាងត្បូងមួយនេះ នឹងបន្ថែមការវិនិយោគរបស់ខ្លួនរហូតដល់ ២០០ ពាន់លានវ៉ុន ឬ ២,៣១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលព្រះអាទិត្យថ្មីមួយទៀត ដែលអាចមានសមត្ថភាពផលិតថាមពល ១,៤ ជីហ្គាវ៉ាត់ នៅជាប់នឹងរោងចក្របច្ចុប្បន្នរបស់ខ្លួនដែរ ។

គួរឱ្យដឹងថាក្រុមហ៊ុន Hanwha Q CELLS ចាប់ផ្តើមសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យដំបូងរបស់ខ្លួន នៅរដ្ឋ Georgia ក្នុងឆ្នាំ ២០១៩ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសអំពីផែនការដាក់កម្រិតពន្ធទៅលើបន្ទះថាមពលពន្លឺព្រះអាទិត្យ ដែលនាំចូល ក្នុងឆ្នាំ ២០១៨ មក ។

មិនតែប៉ុណ្ណោះ នៅពេលដែលរោងចក្រទី ២ ត្រូវបានបញ្ចប់សាងសង់នោះ ក្រុមហ៊ុន Hanwha Q CELLS រំពឹងថានឹងអាចមានសមត្ថភាពផលិតថាមពលប្រចាំឆ្នាំបានរហូតដល់ ៣,៣ ជីហ្គាវ៉ាត់ ដែលជាសមត្ថភាពក្នុងការផលិតថាមពលពីព្រះអាទិត្យដ៏ធំបំផុត នៅក្នុងសហរដ្ឋអាមេរិក ៕

The post ក្រុមហ៊ុនកូរ៉េខាងត្បូង គ្រោងបោះទុនជាង ២,៣ ពាន់លានដុល្លារ សង់រោងចក្រថាមពលព្រះអាទិត្យបន្ថែម នៅសហរដ្ឋអាមេរិក appeared first on .

ថាមពលសូឡាជួយឥណ្ឌា សន្សំលុយជាង ៤,២ ពាន់លានដុល្លារ ពីការចំណាយលើប្រេងឥន្ធន:
យោងតាមការចុះផ្សាយពី Live Mint បានរាយការណ៍ថា ប្រទេសឥណ្ឌា បានសន្សំទឹកប្រាក់ចំនួន ៤,២ ពាន់លានដុល្លារ ពីការចំណាយទៅលើប្រេងឥន្ធន: នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២២ នេះ តាមរយ:ការផលិតថាមពលពន្លឺព្រះអាទិត្យ និងថែមទាំងបានជួយកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មប្រមាណ ១៩,៤ លានតោន ផងដែរ ។

ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងផងដែរថា ឥណ្ឌា កំពុងស្ថិតនៅក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំទាំង ៥ ដែលមានកំណើនផលិតថាមពលពន្លឺព្រះអាទិត្យខ្ពស់បំផុត ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយនេះ រួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងវៀតណាម ។

ជាងនេះទៅទៀត តាមរយ:ការងាកមកផ្តោតលើការផលិតថាមពលស្អាតនេះ ប្រទេសអាស៊ីសំខាន់ៗចំនួនប្រាំពីរ រួមមាន ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង វៀតណាម ហ្វីលីពីន និងថៃ បានចៀសវាងការចំណាយលើឥន្ធនៈហ្វូស៊ីល ក្នុងចំនួនទឹកប្រាក់ប្រមាណ ៣៤ ពាន់លានដុល្លារ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ ដែលស្មើនឹង ៩% នៃការចំណាយលើតម្លៃប្រេងឥន្ធនៈហ្វូស៊ីលសរុប។

ទន្ទឹមនឹងនេះ ចិនត្រូវបានគេរាយការណ៍ថា ជាប្រទេសដែលមានការសន្សំប្រាក់បានច្រើនជាងគេ ពីការចំណាយលើប្រេងឥន្ធន: ដោយសារតែពួកគេបានផលិតថាមពលពន្លឺព្រះអាទិត្យ ដែលអាចបំពេញតម្រូវការ ៥% នៃតម្រូវការអគ្គិសនីសរុបរបស់ខ្លួន ហើយបានគេចចេញពីការនាំចូលធ្យូងថ្ម និងឧស្ម័នបន្ថែម ប្រហែល ២១ ពាន់លានដុល្លារ នៅក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ៕

The post ថាមពលសូឡាជួយឥណ្ឌា សន្សំលុយជាង ៤,២ ពាន់លានដុល្លារ ពីការចំណាយលើប្រេងឥន្ធន: appeared first on .

កាតារ បើកដំណើរការរោងចក្រថាមពលពន្លឺព្រះទិត្យខ្នាតយក្សដំបូង ក្រោមការសាងសង់ដោយក្រុមហ៊ុនចិន
រោងចក្រថាមពលពន្លឺព្រះទិត្យដ៏ធំ ដំបូងបំផុតរបស់ប្រទេសកាតា ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន ត្រូវបានដាក់ឱ្យដំណើរការ កាលពីដើមសប្តាហ៍នេះ ខណ:នេះគឺជាផ្នែកដ៏សំខាន់បំផុតមួយ ដើម្បីឈានទៅរកការប្រើប្រាស់ថាមពលស្អាត ។

រោងចក្រថាមពលពន្លឺព្រះអាទិត្យ Al kharsaah នឹងមានសមត្ថភាពផលិតថាមពលបានរហូតដល់ទៅ ៨០០ ម៉េហ្គាវ៉ាត់ ដែលមានទីតាំងស្ថិតនៅតំបន់វាលខ្សាច់ មានចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានី Doha ហើយវាត្រូវបានគេចាត់ទុកថាជារោងចក្រផលិតថាមពលដ៏ធំបំផុត នៅមជ្ឈិមបូព៌ា ។

ដោយលាតសន្ធឹងលើផ្ទៃដីប្រហែល ១០ គីឡូម៉ែត្រការ៉េ រោងចក្រនេះ មានបន្ទះស្រូបពន្លឺព្រះអាទិត្យប្រហែល ២ លានបន្ទះ ជាមួយនឹងទុនវិនិយោគសរុបចំនួន ៤១៧ លានដុល្លារ។ ហើយ Al kharsaah បានក្លាយជាស្ថានីយ៍ថាមពល ដែលមិនប្រើប្រាស់ឥន្ធន:ហ្វូស៊ីលដំបូងគេ នៅកាតារ និងអាចផ្គត់ផ្គង់បានដល់ទៅ ១០% ឯណោះ នៃថាមពលសរុបរបស់ប្រទេស ដែលជាស្តេចប្រេង និងហ្គាសមួយនេះ ។

ជម្រាបផងដែរថា គម្រោងដ៏ធំនេះ ត្រូវបានចាប់ផ្តើមឡើង នៅខែកក្កដា ឆ្នាំ ២០២០ ជាមួយនឹងការបណ្តាក់ទុនរួមគ្នា ដែលបានបង្កើតឡើងដោយសហគ្រាសចិនធំៗចំនួន ៣ ហើយពួកគេទទួលខុសត្រូវចម្បង ក្នុងការតំឡើងបន្ទះសូឡា និងគ្រឿងបង្គុំផ្សេងទៀត ក៏ដូចជាសាងសង់ស្ថានីយ៍បញ្ជូនបន្ត និងស្ថានីយ៍តភ្ជាប់បណ្តាញអគ្គិសនីផងដែរ៕

The post កាតារ បើកដំណើរការរោងចក្រថាមពលពន្លឺព្រះទិត្យខ្នាតយក្សដំបូង ក្រោមការសាងសង់ដោយក្រុមហ៊ុនចិន appeared first on .

ហ្វីលីពីន កាន់តែខិតជិត ក្នុងការសាងសង់គម្រោងថាមពលព្រះអាទិត្យធំបំផុត លើពិភពលោក
ថ្មីៗនេះ Solar Philippines បានដាក់សំណើ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ ១០ ជីហ្គាវ៉ាត់ ដែលខ្លួនបានគ្រោងទុក ហើយក៏នឹងក្លាយជាកម្រោងដ៏ធំជាងគេបំផុត នៅលើពិភពលោកផងដែរ ដោយសារតែប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ កំពុងស្វែងរកការបំពេញតម្រូវការប្រើប្រាស់អគ្គិសនី ដែលកំពុងកើនឡើង និងចង់ងាកចេញពីការប្រើប្រាស់ធ្យូងថ្ម ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

គួរឱ្យដឹងថា ប្រសិនបើកិច្ចព្រមព្រៀងមួយនេះ ត្រូវបានអនុម័តដោយអ្នកកាន់ភាគហ៊ុន និងនិយតករ នោះក្រុមហ៊ុន អាចនឹងបង្កើតបានថាមពលចំនួន ៩ ជីហ្គាវ៉ាត់ ក្នុងមួយឆ្នាំនៃកិច្ចសន្យាថាមពល ហើយនឹងអាចចាប់ផ្តើមបំពេញសមត្ថភាពក្នុងការបង្កើតថាមពលភាគច្រើន ដែលបានកំណត់ទុក នៅឆ្នាំ ២០២៥ និង ២០២៦ ។

មិនតែប៉ុណ្ណោះ ប្រធានធិបតីហ្វីលីពីន លោក Leandro Leviste បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រឿងបរិក្ខារដែលបានគ្រោងទុក អាចនឹងជួយដោះស្រាយការខ្វះខាតថាមពល ក្នុងប្រទេស និងអាចជំរុញយ៉ាងខ្លាំង នូវសមត្ថភាពក្នុងការផលិតថាមពលព្រះអាទិត្យ ដែលបានតភ្ចាប់បណ្តាញអគ្គិសនីទូទាំងប្រទេស ចំនួន ១,១២៧ មេហ្គាវ៉ាត់ រួចមកហើយ កាលពីចុងឆ្នាំ ២០២១ ។

គួរឱ្យដឹងថា Solar Philippiines កំពុងសាងសង់ប្រភពថាមពលពន្លឺព្រះអាទិត្យថ្មីមួយ ដែលមានសមត្ថភាពផ្តល់ជូន ១០ ជីហ្គាវ៉ាត់ ជាមួយមហាសេដ្ឋី លោក Enrique Razon ហើយនេះក៏នឹងក្លាយជាគម្រោងថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោកផងដែរ ខណ:ប្រភពថាមពលថ្មីនេះ នឹងមានចំនួន ២ ដងនៃថាមពលព្រះអាទិត្យ ដែលមានសម្រាប់ នៅក្នុងប្រទេស ៕

The post ហ្វីលីពីន កាន់តែខិតជិត ក្នុងការសាងសង់គម្រោងថាមពលព្រះអាទិត្យធំបំផុត លើពិភពលោក appeared first on .

ឥណ្ឌា កំពុងសម្លឹងរកការផ្គត់ផ្គង់ឧស្សាហកម្មថាមពលព្រះអាទិត្យដោយខ្លួនឯង ដើម្បីបំបែកខ្លួនចេញពីប្រទេសចិន
រហូតមកដល់ពេលថ្មីៗនេះ អ្នកអភិវឌ្ឍន៍ថាមពលកកើតឡើងវិញធំបំផុតរបស់ឥណ្ឌា បានផ្តោតលើការសាងសង់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំ ជាមួយនឹងការប្រើប្រាស់បន្ទះ ដែលមានតម្លៃថោកនាំចូលពីប្រទេសចិន ។

ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន ReNew Energy Global PLC និងដៃគូសហការណ៍របស់ខ្លួន គ្រោងនឹងផលិតបន្ទះ និងសមាសធាតុដោយខ្លួនឯង ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ប្រទេសឥណ្ឌា ដើម្បីអាចបំបែកខ្លួនចេញពីប្រទេសចិន ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យ ។

ជាក់ស្តែង ប្រទេសឥណ្ឌា ដែលជាប្រទេសបញ្ចេញឧស្ម័នការបូនធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក គ្រោងធ្វើការប្រយុទ្ធប្រឆាំង ជាមួយការប្រែប្រួលអាកាសធាតុ ជាមួយនឹងការបង្កើនចំនួនប្រើប្រាស់ទៅលើថាមពលដែលអាចកកើតឡើងវិញ ។

ប៉ុន្តែជាមួយផែនការដ៏ធំនេះ ឥណ្ឌាមានបំណងចង់បង្កើតឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យដោយខ្លួនឯង ពោលគឺដើម្បីចៀសវាងពីការពឹងផ្នែកទៅលើប្រទេសដៃគូប្រជែងដ៏សំខាន់ក្នុងតំបន់ ។

រំលឹកផងដែរថា អំឡុងសន្និសីទស្តីពីកាសធាតុ COP26 កាលពីខែមុននៅឯទីក្រុង Calsgow នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា ប្រទេសរបស់លោកនឹងលុបបំបាត់ការបំភាយកាបូនទាំងស្រុង នៅត្រឹមឆ្នាំ ២០៧០ ។

លើសពីនេះ លោកនាយករដ្ឋមន្រ្តីរូបនេះ បានសន្យាថាឥណ្ឌា នឹងបំពេញតម្រូវការថាមពលពាក់កណ្តាលរបស់ខ្លួន ជាមួយថាមពលកកើតឡើងវិញ នៅឆ្នាំ ២០៣០ ដោយបង្កើនសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យ ៣ ដង ដល់ជិត ៣០០ ជីហ្គាវ៉ាត់នៅក្នុងទសវត្សរ៍ក្រោយ ដែលស្មើនឹងប្រហែល ៤០% នៃថាមពលដែលពិភពលោកទាំងមូលទទួលបានពីព្រះអាទិត្យក្នុងពេលឥឡូវនេះ ៕

ប្រភព: Bangkok Post

The post ឥណ្ឌា កំពុងសម្លឹងរកការផ្គត់ផ្គង់ឧស្សាហកម្មថាមពលព្រះអាទិត្យដោយខ្លួនឯង  ដើម្បីបំបែកខ្លួនចេញពីប្រទេសចិន appeared first on .