ចិន កំពុងរៀបគម្រោងរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាថាមពលព្រះអាទិត្យ

អន្តរជាតិ

អាជ្ញាធរក្នុងប្រទេសចិន បានបង្ហាញបំណងចង់គ្រប់គ្រងការនាំចេញបច្ចេកវិទ្យាចំនួន ១២ ដែលប្រើប្រាស់ក្នុងការផលិតគ្រឿងបរិក្ខារថាមពលសូឡា ដោយសារតែការព្រួយបារម្ភពីសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញសំណើចុងក្រោយនេះ ទើបតែត្រូវបានប្រកាសដោយក្រសួងពាណិជ្ជកម្មចិន ដោយមានគោលបំណងការពារហានិភ័យនៃការបាត់បង់ការគ្រប់គ្រង ឬការចែកចាយបច្ចេកវិទ្យាដោយមិនត្រឹមត្រូវ។

យោងតាមសេចក្តីប្រកាសនេះ បានឲ្យដឹងទៀតថា រដ្ឋាភិបាលចង់ពង្រឹងការត្រួតពិនិត្យទៅលើបច្ចេកវិទ្យាចំនួន ១២ ដែលប្រើប្រាស់ក្នុងការផលិតបរិក្ខារថាមពលសូឡា ដោយសារតែបច្ចេកវិទ្យាទាំងនោះត្រូវបានគេយកទៅអនុវត្តកាន់តែច្រើនឡើងៗក្នុងវិស័យរសើបដូចជា អាកាសចរណ៍ និងការពារជាតិ។

គួរជម្រាបជូនថា នៅក្នុងខែមេសា មន្ត្រីចិនបានបើកកិច្ចពិភាក្សាជំហានដំបូងជាមួយក្រុមហ៊ុនផលិតនានា អំពីលទ្ធភាពនៃការដាក់កម្រិតលើការនាំចេញបច្ចេកវិទ្យាទំនើបៗដែលប្រើប្រាស់ក្នុងការផលិតបន្ទះសូឡាផងដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ការដាក់កម្រិតលើការនាំចេញនេះ អាចបង្កជាហានិភ័យដល់ផែនការពង្រីកផលិតកម្មនៅក្នុងសហរដ្ឋអាមេរិក របស់ក្រុមហ៊ុននានាដូចជាក្រុមហ៊ុន Tesla ជាដើម៕​