ទិដ្ឋាការ

ឥណ្ឌូណេស៊ី កើបចំណូលជិត ៣ពាន់លានដុល្លារ ពីកម្មវិធីទិដ្ឋាការមាសរបស់ខ្លួន
ប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេរាយការណ៍ថា បានចេញទិដ្ឋាការមាសចំនួន ១ ០១២ ដល់ជនបរទេស ដោយទទួលបានចំណូលច្រើនជាង ៤៨ទ្រីលានរូពី ឬប្រហែល ២,៩ពាន់លានដុល្លារ ក្នុងការវិនិយោគ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញាកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

បើតាមអគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក Yuldi Yusman បានមានប្រសាសន៍ថា សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះបរិយាកាសវិិនិយោគរបស់ឥណ្ឌូណេស៊ី។ ទិដ្ឋាការមាសរបស់ឥណ្ឌូណេស៊ី គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ៗរបស់រដ្ឋាភិបាល ដែលរំពឹងថានឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។

មិនតែប៉ុណ្ណោះ លោក Yusman បានបន្ថែមទៀតថា ក្រៅពីមានគោលបំណងបង្កើនតម្លៃវិនិយោគហើយ ការចេញទិដ្ឋាការមាសនេះ ក៏បានរួមចំណែកផ្តល់ទឹកប្រាក់ ១២,៩ពាន់លានរូពី នៅក្នុងចំណោមរដ្ឋមិនជាប់ពន្ធ (PNBP) គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ផងដែរ។

អ្នកកំពុងកាន់ទិដ្ឋាការមាសមកពីប្រទេសចំនួន ៦១ ដែលជនជាតិចម្រុះមកពីប្រទេសផ្សេងៗជាច្រើន បង្ហាញថាការវិនិយោគ និងស្នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីដោយប្រើទិដ្ឋាការមាសនេះ បានផ្តល់នូវភាពងាយស្រួល។

ជម្រាបជូនថា ដោយត្រូវបានដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៤ ទិដ្ឋាការមាសរបស់ឥណ្ឌូណេស៊ី គឺជាលិខិតអនុញ្ញាតផ្តល់ការស្នាក់នៅដល់ជនបរទេសសម្រាប់ប្រភេទមួយចំនួន ជាពិសេសអ្នកវិនិយោគ និងជនបរទេសដែលមានជំនាញឯកទេសជាដើម។ ទិដ្ឋាការមាសនេះ មានសុពលភាពរយៈពេលពី ៥ ទៅ ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន៕​

The post ឥណ្ឌូណេស៊ី កើបចំណូលជិត ៣ពាន់លានដុល្លារ ពីកម្មវិធីទិដ្ឋាការមាសរបស់ខ្លួន appeared first on .

លោក ថាក់ស៊ីន ស្នើឲ្យថៃ​ បញ្ចេញដាក់លក់​ ទិដ្ឋាការមាស សម្រាប់ជនបរទេសមានទ្រព្យច្រើន
អតីតនាយករដ្ឋមន្ត្រីថៃ​ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានស្នើឲ្យប្រទេសថៃ បង្កើតគម្រោងទិដ្ឋាការមាស សម្រាប់ផ្តល់ជូនជនបរទេសដែលមានទ្រព្យសម្បត្តិច្រើន ដើម្បីអាចបន្តស្នាក់នៅក្នុងប្រទេសរយ:ពេលវែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ក្នុងអំឡុងពេលនិយាយនៅឯសន្និសីទ “Unlocking Thailand’s Future” ដែលរៀបចំដោយក្រុមហ៊ុន Mcot Plc កាលពីថ្ងៃព្រហស្បតិ៍ លោក ថាក់ស៊ីន បានលើកឡើងថា គម្រោងទិដ្ឋាការមាសនេះ​ អាចផ្តល់ប្រាក់ចំណូលដល់សេដ្ឋកិច្ចរហូតដល់ទៅ ៥០០ពាន់លានបាត។ លោកបន្ថែមទៀតថា គម្រោងនេះ​ អាចជួយឲ្យប្រទេសថៃ ទាក់ទាញអ្នកមានៗចំនួន ៦០០ ០០០ នាក់ ក្នុងការដាក់ប្រាក់រាប់លាន សម្រាប់ទទួលបានទិដ្ឋាការនេះ។

លោក ថាក់ស៊ីន ក៏បាននិយាយទៀតថា ជុំវិញគម្រោងដាក់ចេញទិដ្ឋាការមាសនេះ នឹងអាចជំរុញកំណើន GDP របស់ប្រទេសថៃ​ កាត់បន្ថយបំណុលសាធារណ: និងជំរុញដល់ការប្រើប្រាស់នៅក្នុងស្រុក ថែមទៀតផង។

គួរឲ្យដឹងផងដែរថា លោក ថាក់ស៊ីន នៅតែបន្តរក្សាបាននូវឥទ្ធិពលយ៉ាងសំខាន់មួយ​ក្នុងនាមជាអ្នកបង្កើតគោលនយោបាយតាមរយ:គណបក្សភឿថៃដែលកំពុងកាន់អំណាច ដែលដឹកនាំដោយកូនស្រីពៅរបស់លោក គឺលោកស្រី Paetongtarn បើទោះបីជាលោកស្រីមិនមានឋានៈផ្លូវការ ក្នុងរដ្ឋាភិបាលបច្ចុប្បន្នក៏ដោយ។

ជម្រាបជូនថា សុន្ទរកថារបស់លោក ថាក់ស៊ីន អំពីការស្នើឲ្យបង្កើតគម្រោងទិដ្ឋាការថ្មីនេះ​ ត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការធម្មនុញ្ញថ្មីៗនេះ បានសម្រេចព្យួរតំណែងលោកស្រី Paetongtarn ពីនាយករដ្ឋមន្ត្រី ចំពេលមានការស៊ើបអង្កេតលើករណីរំលោភបំពានលើក្រមសីលធម៌ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការដោះស្រាយជម្លោះព្រំដែន៕

The post លោក ថាក់ស៊ីន ស្នើឲ្យថៃ​ បញ្ចេញដាក់លក់​ ទិដ្ឋាការមាស សម្រាប់ជនបរទេសមានទ្រព្យច្រើន appeared first on .

ចំណុចខ្លះៗគួរដឹងពី O-1B ទិដ្ឋាការពិសេសដែលកូនប្រុស កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ទើបតែទទួលបាន ពីសហរដ្ឋអាមេរិក
O-1B ជាទិដ្ឋាការមិនមែនអន្តោប្រវេសន៍ សម្រាប់បុគ្គលដែលមានសមត្ថភាពមិនធម្មតា នៅក្នុងសិល្ប: ឬបុគ្គលដែលអាចបង្កើតសមិទ្ធិផលធំៗជាច្រើន នៅក្នុងវិស័យទូរទស្សន៍ ភាពយន្ត ឬឧស្សាហកម្មភាពយន្ត ជាដើម នៅក្នុងការចូលរួមសម្តែង ឬបង្ហាញសមត្ថភាព នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ O-1B ទិដ្ឋាការពិសេស
នេះ កូនប្រុស កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ទើបតែទទួលបាន ពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។

ជាឧទាហរណ៍បុគ្គល ដែលអាចមានលក្ខណៈគ្រប់គ្រាន់ ក្នុងការទទួលបានទិដ្ឋាការ O-1B នេះ គឺអាចជាអ្នកដឹកនាំរឿងដែលឈ្នះពានរង្វាន់ តួសម្តែងដែលមានការទទួលស្គាល់ទូលំទូលាយ រួមទាំងសិល្បករ ដែលកំពុងតែផ្ទុះភាពល្បីល្បាញខ្លាំង ជាដើម។

គួរឲ្យដឹងថា ទិដ្ឋាការ O-1B មិនមែនសម្រាប់តែបុគ្គល នៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ វាជាទិដ្ឋាការការងារបណ្តោះអាសន្ន សម្រាប់បុគ្គលដែលមានសមត្ថភាពអស្ចារ្យក្នុងវិស័យសិល្បៈ ឬអាចបង្កើតសមិទ្ធផលដ៏អស្ចារ្យអ្វីមួយ ក្នុងវិស័យភាពយន្ត ឬទូរទស្សន៍ ដែលមានបំណងចង់ធ្វើការ នៅសហរដ្ឋអាមេរិក។

មែនទែនទៅ ទិដ្ឋាការប្រភេទ O-1B ហាក់មានភាពលំបាកក្នុងការទទួលបានបន្តិច ដោយសារតែអ្នកដាក់ពាក្យស្នើសុំ ចាំបាច់ត្រូវតែមានសមត្ថភាពខ្ពស់ និងមានភាពល្បីល្បាញ ដែលត្រូវបានទទួលស្គាល់ជាលក្ខណ:អន្តរជាតិ។

យ៉ាងណាមិញ បុគ្គលល្បីៗឈ្មោះមួយចំនួន នៅជុំវិញពិភពលោក ក្នុងនោះរួមមានតារាចម្រៀងសញ្ជាតិកាណាដា The Weeknd , Justin Bieber , តារាចម្រៀង Central Cee សញ្ជាតិអង់គ្លេស , តារាចម្រៀងអាហ្វ្រិកខាងត្បូង Tyla រួមទាំងសមាជិកក្រុម K-Pop របស់កូរ៉េខាងត្បូងដ៏ល្បីល្បាញ BTS ដូចជា Jungkook និង J hope សុទ្ធសឹងតែមានលក្ខណ:សម្បត្តិទទួលបានទិដ្ឋការ O-1B នេះ ដើម្បីធ្វើការ ឬសម្តែងនៅសហរដ្ឋអាមេរិក។

ដោយឡែកអ្វីដែលគួរឲ្យកាន់តែ​ស្ងើច​សរសើរនោះ គឺកាលពីពេលថ្មីៗនេះ តារាចម្រៀង N.JOHN ដែលជាកូនប្រុសរបស់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ក៏ទទួលបានទិដ្ឋាការ O-1B ដ៏ពិសេនេះ ផងដែរ។ ថ្លែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក N.JOHN បានបង្ហាញការអរគុណទៅកាន់អ្នករាល់គ្នា ដែលអាចធ្វើឲ្យក្តីសុបិនរបស់ខ្លួនក្លាយជាការពិត ហើយរូបគេកំពុងឆ្ពោះទៅរកការបង្កើតនូវស្នាដៃថ្មីៗ លើការងារក្នុងវិស័យតន្ត្រី ឲ្យកាន់តែមានភាពលេចធ្លោបន្ថែមទៀត នៅក្នុងដីសហរដ្ឋអាមេរិក៕

The post ចំណុចខ្លះៗគួរដឹងពី O-1B ទិដ្ឋាការពិសេសដែលកូនប្រុស កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ទើបតែទទួលបាន ពីសហរដ្ឋអាមេរិក appeared first on .

ថៃ កាត់បន្ថយការស្នាក់នៅដោយគ្មានទិដ្ឋាការក្នុងប្រទេសខ្លួន មកនៅត្រឹម ៣០ថ្ងៃ
យោងតាមក្រសួងទេសចរណ៍ និងកីឡា បានឲ្យដឹងថា រយ:ពេលនៃការស្នាក់នៅដោយគ្មានទិដ្ឋាការនៅក្នុងប្រទេសថៃ ត្រូវបានកំណត់ឲ្យកាត់បន្ថយពី ៦០ថ្ងៃ មកនៅត្រឹមតែ ៣០ថ្ងៃវិញ ខណ:ពេលដែលអាជ្ញាធរពាក់ព័ន្ធបានយល់ព្រមជាគោលការណ៍រួមមួយចំពោះការផ្លាស់ប្តូរនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ហានិភ័យនៃអាជីវកម្មខុសច្បាប់ដែលអាចកេងប្រវ័ញ្ចលើគម្រោងលើកលែងទិដ្ឋការនាពេលកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាបាននិយាយថា ក្រសួងការបរទេសបានទទួលស្គាល់បញ្ហានេះ ដូចដែលវាត្រូវបានលើកយកមកពិភាក្សាយ៉ាងទូលំទូលាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ នៅរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

លោក Sorawong បាននិយាយទៀតថា ពួកគេទាំងអស់បានយល់ព្រមជាគោលការណ៍រួមមួយដើម្បីកាត់បន្ថយរយៈពេលនៃការស្នាក់នៅពី ៦០ថ្ងៃ មកនៅត្រឹម ៣០ថ្ងៃសម្រាប់ពលរដ្ឋមកពីប្រទេសដែលបានផ្តល់ការលើកលែងទិដ្ឋាការក្រោមកម្មវិធីដែលរដ្ឋាភិបាលដាក់ចេញនាពេលកន្លងមក។ តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវលើកមកពិភាក្សាមុននឹងប្រកាសជាផ្លូវការនូវការកែសម្រួលច្បាប់ថ្មីនេះ។

ជម្រាបជូនផងដែរថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ មក រដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យអ្នកកាន់លិខិតឆ្លងដែនមកពី ៩៣ប្រទេសចូលប្រទេសថៃ សម្រាប់គោលបំណងទេសចរណ៍ ក្នុងរយៈពេលមិនលើសពី ៦០ថ្ងៃ ខណ:ការផ្តល់ជូននេះ គឺលើសពីការអនុញ្ញាតពីមុន ដែលមានត្រឹមតែ​ប្រទេស​ចំនួន ៥៧ ប៉ុណ្ណោះ​៕

The post ថៃ កាត់បន្ថយការស្នាក់នៅដោយគ្មានទិដ្ឋាការក្នុងប្រទេសខ្លួន មកនៅត្រឹម ៣០ថ្ងៃ appeared first on .

ឥណ្ឌូណេស៊ី ចាប់ផ្តើមដាក់ឲ្យដំណើរការទិដ្ឋាការមាស ជាផ្លូវការ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស
ប្រធានាធិបតី លោក ចូកូ វីដូដូ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដានេះ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី ចាប់ផ្តើមដាក់ឲ្យដំណើរការគម្រោងទិដ្ឋាការមាសរបស់ខ្លួន ក្នុងគោលបំណងទាក់ទាញជនបរទេស សម្រាប់ការចូលមកស្នាក់នៅ និងវិនិយោគ ពី៥ទៅ១០ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គម្រោងទិដ្ឋាការមាសរយៈពេលប្រាំឆ្នាំតម្រូវឲ្យវិនិយោគិនបង្កើតក្រុមហ៊ុនដែលមានតម្លៃ ២,៥លានដុល្លារ ខណៈដែលទិដ្ឋាការរយៈពេល ១០ឆ្នាំទាមទារឲ្យមានការវិនិយោគតម្លៃ ៥លានដុល្លារ។

ទន្ទឹមនឹងនេះ ចំពោះបុគ្គលដែលមិនមានបំណងចង់បង្កើតក្រុមហ៊ុននៅឥណ្ឌូណេស៊ី ប៉ុន្តែចង់បានទិដ្ឋាការប្រភេទនេះ អាចដាក់ប្រាក់វិនិយោគចំនួន ៣៥ម៉ឺនដុល្លារ ដើម្បីទទួលបានការស្នាក់នៅរយ:ពេល ៥ឆ្នាំ និងដាក់ប្រាក់ចំនួន ៧០ម៉ឺនដុល្លារ សម្រាប់ការស្នាក់នៅ ១០ឆ្នាំ។ ហើយចំនួនទឹកប្រាក់ទាំងនេះ អាចយកទៅប្រើប្រាស់ដើម្បីទិញមូលបត្របំណុលរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ភាគហ៊ុនក្រុមហ៊ុនសាធារណៈ ឬដាក់ប្រាក់បញ្ញើ ជាដើម។

គួរឲ្យដឹងថា មិនមែនមានតែឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ដោយប្រទេសជាច្រើន ក៏បានផ្តល់ជូនគម្រោងទិដ្ឋាការវិនិយោគស្រដៀងគ្នានេះផងដែរ ប៉ុន្តែប្រទេសមួយចំនួនផ្សេងទៀត ដូចជាកាណាដា អង់គ្លេស និងសិង្ហបុរី បានលុបចោលគម្រោងបែបនេះចោលវិញ ដោយសាររដ្ឋាភិបាលប្រទេសទាំងនោះ មិនអាចធានាបានក្នុងការបង្កើតការងារគ្រប់គ្រាន់។

បើតាមលោក Silmy Karim ប្រធានទីភ្នាក់ងារអន្តោប្រវេសន៍ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានផ្តល់ទិដ្ឋាការមាស ដល់ជនបរទេសជិត ៣០០ នាក់ហើយ ចាប់តាំងពីវាបានចាប់ផ្តើមដាក់សាងល្បងកាលពីឆ្នាំមុន ដោយទាក់ទាញបានការវិនិយោគសរុបចំនួន ១២៣លានដុល្លារ៕

The post ឥណ្ឌូណេស៊ី ចាប់ផ្តើមដាក់ឲ្យដំណើរការទិដ្ឋាការមាស ជាផ្លូវការ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស appeared first on .

ចិន មើលឃើញភ្ញៀវទេសចរបរទេសកើនឡើងច្រើនជាង​ទ្វេ​ដង ក្រោយដាក់ចេញវិធានការលើកលែងទិដ្ឋាការថ្មី
គោលនរយោបាយលើកលែងទិដ្ឋាការថ្មីរបស់ប្រទេសចិន ហាក់ទទួលបានភាពជោគជ័យខ្លាំង ក្នុងការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន បន្ទាប់ពីចំនួនជនបរទេសចូលមកលេងកម្សាន្តប្រទេសរបស់ខ្លួន បានកើនឡើងច្រើនជាងទ្វេដង ក្នុងរយ:ពេល ៦ខែដំបូង ឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post។

បើតាមទិន្នន័យពីរដ្ឋបាលអន្តោប្រវេសន៍ជាតិ បានបង្ហាញឲ្យដឹងថា ជនបរទេសសរុបចំនួន ១៤,៦ លាននាក់ បានមកលេងកម្សាន្តប្រទេសចិន ក្នុងឆមាសទីមួយនៃឆ្នាំនេះ ពោលគឺបានកើនឡើង ១៥២,៧% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

ក្នុងចំណោមនោះ ជនបរទេសដែលបានមកកាន់ប្រទេសចិន ដោយគ្មានទិដ្ឋាការ មានចំនួន ៨,៥ លាននាក់ ឬស្មើនឹង ៥៨% នៃចំនួនភ្ញៀវទេសចរបរទេសសរុប ពោលគឺបានកើនឡើង ១៩០% បើធៀបទៅនឹងឆ្នាំមុន។

ក្រោយប្រឈមមុខនឹងការធ្លាក់ចុះនៃវិស័យទេសចរណ៍ក្នុងស្រុក ដោយសារវិបត្តិសេដ្ឋកិច្ច រដ្ឋាភិបាលចិន បានដាក់ចេញវិធានការថ្មី ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរមកពីប្រទេសជាច្រើន អាចស្នាក់នៅចិន បាន ១៥ថ្ងៃ សម្រាប់ការធ្វើអាជីវកម្ម ទេសចរណ៍ ឬធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។

គួរឲ្យដឹងផងដែរថា ច្បាប់លើកលែង​ទិដ្ឋាការ​ថ្មី​នេះ ​គ្របដណ្ដប់​លើ​ប្រទេស​ជាង​ ១០ នៅតំបន់​អឺរ៉ុប ​ក៏ដូចជា​អូស្ត្រាលី ផងដែរ ខណ:ប្រទេសចំនួន ២៣ ទៀត បានឈានដល់ការលើកលែងទិដ្ឋាការទៅវិញទៅមក រួមទាំងប្រទេសថៃ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី នៅឆ្នាំនេះ ស្របពេលប្រជាជនសិង្ហបុរី និងម៉ាឡេស៊ី អាចទស្សនាប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ក្នុងការធ្វើដំណើរមកមួយលើក។

ជម្រាបជូនថា ចិនក៏បានពង្រីកគោលនយោបាយឆ្លងកាត់ប្រទេសរបស់ខ្លួន ដោយគ្មានទិដ្ឋាការ រហូតដល់ ៥៤ ប្រទេស កាលពីខែវិច្ឆិកាឆ្នាំមុន ដោយពលរដ្ឋមកពីប្រទេសទាំងនោះ អាចស្នាក់នៅបានរហូតដល់ ១៤៤ម៉ោង នៅទីក្រុងប៉េកាំង សៀងហៃ និងទីក្រុងចំនួន ២០ ផ្សេងទៀត ប្រសិនបើពួកគេមានសំបុត្រយន្តហោះត្រូវបន្តធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតនោះ៕

The post ចិន មើលឃើញភ្ញៀវទេសចរបរទេសកើនឡើងច្រើនជាង​ទ្វេ​ដង ក្រោយដាក់ចេញវិធានការលើកលែងទិដ្ឋាការថ្មី appeared first on .

ថៃ បន្តអនុម័តលើរយ:ពេលស្នាក់នៅរបស់ជនបរទេសយូរជាងមុន ដើម្បីជំរុញវិស័យទេសចរណ៍
គណ:រដ្ឋមន្ត្រីរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅថា រដ្ឋាភិបាលបានយល់ព្រមអនុម័តទៅលើការសម្របសម្រួលទិដ្ឋាការជាបន្តបន្ទាប់ រួមទាំងការបន្តរយ:ពេលស្នាក់នៅរបស់ជនបរទេស ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញវិស័យទេសចរណ៍របស់ខ្លួនបន្ថែមទៀត ចំពេលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Chai Wacharonke បាននិយាយថា ចាប់ពីខែមិថុនាតទៅ ប្រទេសរបស់ខ្លួន នឹងអនុញ្ញាតឲ្យភ្ញៀវទេសចរមកពីប្រទេសនិងដែនដីចំនួន ៩៣ ពោលគឺកើនឡើងពីចំនួន ៥៧ នាពេលបច្ចុប្បន្ន ចូលមកកាន់ប្រទេសថៃ ដោយពុំតម្រូវឲ្យមានទិដ្ឋាការសម្រាប់ការស្នាក់នៅបានរហូតដល់ ៦០ថ្ងៃ។

ទន្ទឹមនឹងនេះ លោក  Chai  បានបន្ថែមទៀតថា និស្សិតសាកលវិទ្យាល័យដែលជាជនបរទេស នឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅមួយឆ្នាំបន្ថែមទៀត បន្ទាប់ពីបញ្ចប់ការសិក្សា ខណ:អ្នកដំណើរដែលបានស្នើសុំទិដ្ឋាការតាមរយ:ប្រព័ន្ធឌីជីថល សម្រាប់ការស្នាក់នៅរយ:ពេលវែង និងមកធ្វើការ នឹងត្រូវបានបន្តសុពលភាពពី ៦០ថ្ងៃ ទៅ ៥ឆ្នាំ។

ជម្រាបជូនផងដែរថា យោងតាមក្រសួងទេសចរណ៍ និងកីឡាបានឲ្យដឹងថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសជាង ១៤,៣២​ លាននាក់គិតត្រឹមសប្តាហ៍មុន ហើយកំពុងកំណត់គោលដៅចំពោះការមកដល់យ៉ាងហោចណាស់ ៣៥ លាននាក់ ក្នុងឆ្នាំ២០២៤ នេះ ជាមួយនឹងចំណូលពីវិស័យទេសចរណ៍ចំនួន ៣,៥ទ្រីលានបាត (ប្រហែល ៩៥,៦២ពាន់លានដុល្លារ) ៕

The post ថៃ បន្តអនុម័តលើរយ:ពេលស្នាក់នៅរបស់ជនបរទេសយូរជាងមុន ដើម្បីជំរុញវិស័យទេសចរណ៍  appeared first on .

ថៃ អនុម័តផ្តល់ទិដ្ឋាការរយ:ពេល ១០ឆ្នាំ ដល់ជនបរទេសដែលមកធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន
គណ:រដ្ឋមន្ត្រីរបស់ប្រទេសថៃ បានធ្វើការអនុម័តចំពោះការផ្តល់ទិដ្ឋាការពិសេសរយ:ពេល ១០ឆ្នាំ សម្រាប់នាយកប្រតិបត្តិ ឬកម្មករជំនាញបរទេសដែលមកធ្វើការនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

អ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី Rudklao Intawong Suwankiri បានមានប្រសាសន៍ថា គណៈរដ្ឋមន្ត្រី បានអនុម័តសំណើពីការិយាល័យ EEC សម្រាប់ការផ្តល់ទិដ្ឋាការពិសេស EEC ក្នុងគោលបំណងទាក់ទាញអ្នកឯកទេស នៅក្នុងវិស័យផ្សេងៗឲ្យមកធ្វើការនៅក្នុងច្រករបៀងសេដ្ឋកិច្ចពិសេសរបស់ប្រទេសខ្លួនបន្ថែមទៀត។

គួរឲ្យដឹងផងដែរថា ទិដ្ឋាការថ្មីនេះមានសុពលភាពរយៈពេល ១០ឆ្នាំ ដោយវានឹងអនុញ្ញាតឲ្យជនបរទេសអាចចូល និងចេញពីប្រទេសថៃ បានច្រើនលើក ប៉ុន្តែមិនត្រូវលើសពីរយៈពេលនៃកិច្ចសន្យាការងារនោះឡើយ។

បន្ថែមពីលើទិដ្ឋាការពិសេសនេះ អ្នកឯកទេសបរទេសដែលរស់នៅ និងធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ច EEC អាចទទួលបានអត្ថប្រយោជន៍ពីអត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនពិសេស ១៧% បើធៀបនឹងអត្រាពន្ធលើប្រាក់ចំណូលដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ន ក្នុងអត្រាអតិបរមា ៣៥% ។

ជម្រាបជូនផងដែរថា EEC មានទីតាំងនៅក្នុងខេត្តចំនួនបីនៅភាគខាងកើតប្រទេសថៃ រួមមាន Rayong, Chonburi និង Chachoengsao។ ក្រោមផែនការអភិវឌ្ឍ EEC សម្រាប់ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ប្រទេសថៃមានបំណងទាក់ទាញការវិនិយោគសរុបប្រចាំឆ្នាំជាមធ្យមប្រហែល ២,៨ពាន់លានដុល្លារ និងប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលសម្រាប់បច្ចេកវិទ្យា ការផលិត សេវាកម្ម និងការតភ្ជាប់ជាមួយប្រទេសជិតខាង ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ផងដែរ៕

The post ថៃ អនុម័តផ្តល់ទិដ្ឋាការរយ:ពេល ១០ឆ្នាំ ដល់ជនបរទេសដែលមកធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន appeared first on .

ថៃគ្រោងសហការជាមួយប្រទេសជិតខាង និងសហភាពអឺរ៉ុប លើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក
ប្រទេសថៃគ្រោងនឹងសហការជាមួយប្រទេសកម្ពុជា វៀតណាម ឡាវ និងម៉ាឡេស៊ី ព្រមទាំងនឹងទៅជួបពិភាក្សាជាមួយសហភាពអឺរ៉ុបបន្ថែមទៀត (EU) ដើម្បីបើកដំណើរការទិដ្ឋាការទេសចរណ៍ចេញចូលប្រទេសទៅវិញទៅមកដោយឥតគិតថ្លៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation ។

ជំនួយការកំពូលរបស់នាយករដ្ឋមន្ត្រីថៃលោក Prommin Lertsuridej បាននិយាយនៅថ្ងៃទី៥ ខែកុម្ភៈនេះថា ប្រទេសថៃនឹងស្វែងរកការគាំទ្រពីប្រទេសជិតខាង ដើម្បីបង្កើតកិច្ចព្រមព្រៀងស្តីពីការអនុញ្ញាតឲ្យភ្ញៀវទេសចរ អាចធ្វើដំណើរដោយសេរីក្នុងចំណោមប្រជាជាតិអាស៊ានទាំងប្រាំ។ ក្នុងនោះវៀតណាម ធ្លាប់បានស្វែងរកជំនួយពីប្រទេសថៃ ដើម្បីគាំទ្រដល់វិស័យទេសចរណ៍របស់ពួកគេ។ ចំណែកឯប្រទេសកម្ពុជា ក៏ដូចជាប្រទេសឡាវសុទ្ធសឹងតែជាប្រទេសជាប់ព្រំដែនជាមួយនឹងប្រទេសថៃ ហើយច្បាស់ណាស់ថាពួកគេនឹងមិនជំទាស់ជាមួយនឹងគំនិតរបស់យើងទេ។

លោកបាននិយាយទៀតថា ប្រសិនបើរដ្ឋជិតខាងទាំងបួនយល់ព្រមជាផ្លូវការនោះ រដ្ឋាភិបាលខាងថៃក៏មានបំណងប្រើប្រាស់កិច្ចព្រមព្រៀងនេះ ទៅបន្តពិភាក្សាជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដើម្បីស្វែងរកការលើកលែងទិដ្ឋាការ Schengen ។ លើសពីនោះ ភាពជោគជ័យនៃគោលនយោបាយលើកលែងទិដ្ឋាការរបស់ប្រទេសថៃ បានរួមចំណែកដល់ការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរបរទេស តួយ៉ាងប្រទេសនេះបានទទួលស្វាគមន៍នៃការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ២៨លាននាក់កាលពីឆ្នាំ២០២៣ ។

ទន្ទឹមនឹងនោះ នៅអំឡុងកិច្ចប្រជុំមួយនៅខេត្តរ៉ាណងកាលពីថ្ងៃទី២៣ ខែមករា គណៈរដ្ឋមន្ត្រីបានអនុម័តសំណើ ដើម្បីសហការជាមួយប្រទេសជិតខាងរបស់ខ្លួន លើការអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេស អាចដើរកម្សាន្តដោយសេរីដោយពុំចាំបាច់ទាមទារទិដ្ឋាការ។

គួរបញ្ជាក់ថា នៅក្នុងជំនួបនោះនាយករដ្ឋមន្ត្រីថៃលោក ស្រេតថា ថាវីស៊ីន បានណែនាំឲ្យក្រសួងទេសចរណ៍​និងកីឡា ជួបប្រជុំជាមួយនឹងរដ្ឋមន្ត្រីទេសចរណ៍របស់ប្រទេសស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គផ្សេងៗទៀត ក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ខណៈឯប្រភពពីរដ្ឋាភិបាលបាននិយាយថា មេដឹកនាំអាស៊ានមួយចំនួនបានប្រាប់លោកស្រេតថា​ បែបនេះថា ពួកគេចង់ឲ្យប្រទេសថៃដើរតួជាមជ្ឈមណ្ឌលផ្សព្វផ្សាយ និងជំរុញទេសចរណ៍ក្នុងតំបន់៕

The post ថៃគ្រោងសហការជាមួយប្រទេសជិតខាង និងសហភាពអឺរ៉ុប លើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក appeared first on .

ឥណ្ឌូនេស៊ី រំពឹងទាញបានវិនិយោគិន ១ ០០០ នាក់ តាមរយ:ផែនការទិដ្ឋាការមាសរបស់ខ្លួន
រដ្ឋាភិបាលឥណ្ឌូនេស៊ី ថ្មីៗនេះ បានធ្វើការកំណត់គោលដៅក្នុងការទាក់ទាញអ្នកវិនិយោគធំៗ យ៉ាងហោចណាស់ឲ្យបាន ១ ០០០ នាក់ តាមរយ:ផែនការទិដ្ឋាការមាសរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការនាំយកអ្នកដែកមានទេពកោសល្យខ្ពស់ និងលំហូរមូលធនបន្ថែម មកកាន់ប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

អគ្គនាយកផ្នែកអន្តោប្រវេសន៍ លោក Silmy Karim បាននិយាយថា ការិយាល័យរបស់លោក កំពុងស្ថិតក្នុងដំណើរការបង្កើតបទប្បញ្ញត្តិគាំទ្រថ្មី ដើម្បីអនុវត្តគោលនយោបាយទិដ្ឋាការមាស ស្របពេលវិនិយោគិតជាច្រើន បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការដាក់ពាក្យសុំទិដ្ឋាការប្រភេទនេះរួចទៅហើយ។

គួរឲ្យដឹងផងដែរថា កម្មវិធីទិដ្ឋាការមាស នឹងអនុញ្ញាតឲ្យអ្នកវិនិយោគបរទេស អាចស្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានរយៈពេលពី ៥ ទៅ ១០ឆ្នាំ ដោយនឹងអាស្រ័យលើចំនួននៃការវិនិយោគរបស់ពួកគេ នៅក្នុងប្រទេស។

សម្រាប់វិនិយោគិន ដែលមានបំណងបង្កើតក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌូនេស៊ី និងមានដើមទុនវិនិយោគយ៉ាងតិច ២,៥លានដុល្លារ ពួកគេមានសិទ្ធិអាចស្នាក់នៅបានរយៈពេល ៥ឆ្នាំ។ ហើយការស្នាក់នៅអាចនឹងបន្តបានដល់ ១០ឆ្នាំ ប្រសិនបើការវិនិយោគរបស់ពួកគេ កើនឡើងលើសពី ៥លានដុល្លារ៕

The post ឥណ្ឌូនេស៊ី រំពឹងទាញបានវិនិយោគិន ១ ០០០ នាក់ តាមរយ:ផែនការទិដ្ឋាការមាសរបស់ខ្លួន appeared first on .