ទីផ្សារស្វាយកែវរមៀត

ស្វាយកែវរមៀតរបស់កសិករអាស្រ័យផលក្នុងរដូវកំពុងជួបបញ្ហានឹងការធ្លាក់ថ្លៃ
បន្ទាប់ពីស្វាយកែវរមៀតខុសរដូវទើបតែបិទបញ្ចប់ការប្រមូលផលនៅចុងខែកុម្ភៈ សម្រាប់កសិករដែលអាស្រ័យផលស្វាយកែវរមៀតក្នុងរដូវបានចូលមកដល់ការប្រមូលផលស្វាយរបស់ខ្លួនជាបណ្តើរៗហើយ ចំណែកតម្លៃក៏ធ្លាក់ចុះជាសន្សឹមៗផងដែរ ពី៨០០រៀលមកនៅ៥០០ទៅ៦០០រៀលក្នុងមួយគីឡូក្រាម ខណៈកសិករធ្វើស្វាយកែវរមៀតខុសរដូវលក់បានរហូតដល់១២០០រៀលក្នុងមួយគីឡូក្រាម។តម្លៃស្វាយក្នុងរដូវដែលកសិករកំពុងប្រមូលផលនេះត្រូវបាន កសិករចាត់ទុកថាវាមិនសមស្របទៅនិងការចំណាយទៅលើថ្លៃកំម្លំាងពលកម្មថែទំានិងចំណាយលើការប្រមូលផលក្នុងពេលសព្វថ្ងៃនេះ។

រូបភាព៖ facebook

លោក សុទ្ធ សុភា ប្រធានប្រតិបត្តិសមាគមស្វាយកែវរមៀតគិរីរម្យបានឱ្យដឹងថា ស្វាយកែវរមៀតក្នុងរដូវកសិករចាប់ផ្តើមប្រមូលផលចាប់ពីខែមីនារហូតដល់ឧសភាទើបបញ្ចប់ការប្រមូលផល តែតម្លៃស្វាយកែវរមៀតក្នុងរដូវនៅលើទីផ្សារកំពុងដំាក្បាលចុះ ដូចទៅនិងកសិករផុសនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានលើកឡើងថា អត់មានទីផ្សារ តាមរោងចក្រឱ្យគេឱ្យតម្លៃទាប ហើយនៅទីផ្សារខាងក្រៅលក់បានតម្លៃទាបដូចគ្នា។

បើតាមប្រធានប្រតិបត្តិសមាគមស្វាយកែវរមៀតគិរីរម្យ ថាតម្លៃស្វាយកែវរមៀតខុសរដូវកសិករអាចលក់បានថ្លៃ១២០០រៀលក្នុងមួយគីឡូក្រាម តែនៅពេលការប្រមូលផលស្វាយក្នុងរដូវចូលមកដល់ តម្លៃបានធ្លាក់ចុះមកនៅ៨០០រៀល និងបន្តធ្លាក់នៅ៥០០រៀលក្នុងខែមីនា ហើយដល់ខែមេសាអាចបន្តធ្លាក់ចុះនៅសល់៣០០រៀលក្នុងមួយគីឡូក្រាម។

លោកលើកឡើងថា «សមាគមសព្វថ្ងៃនេះ យើងកំពុងធ្វើការជាមួយខាងអង្គការចំនួនពីរ ជួយស្វែងរកទីផ្សារតាមរយៈដាក់ទុនបង្កើតរោងចក្រកែច្នៃក្នុងស្រុក ប៉ុន្តែវានៅជួបប្រឈមដោយសារយើងមិនទាន់រកទីផ្សារមានតម្រូវផលិតផលកែច្នៃពីស្វាយកែវរមៀត។តែទោះជាបែបនេះក្តី អង្គការទំាងពីរនៅមិនទាន់មានការអះអាងជាក់ជាក់ទេ ដែលបច្ចុប្បន្ននេះ បានត្រឹមតែប្រមូលកង្វល់នានារបស់កសិករ ហើយគាត់បានជួយពង្រឹងទៅលើបច្ចេកទេសក្នុងការវេចខ្ចប់និងការថែទំាស្វាយកែវរមៀតសិនដល់កសិករ» ។

លោកបន្តថា តាមរយៈសមាគមធ្វើការជាមួយអង្គការដៃគូនៅក្នុងរយៈពេលខ្លីកសិករអត់អាចទទួលបានលទ្ធផលទេ តែនៅក្នុងរយៈពេល២ឬ៣ឆ្នំាខាងមុខទៀតរំពឹងថាតម្លៃស្វាយកែវរមៀត ឬផលិតផលកែច្នៃពីផ្លែស្វាយអាចនឹងមានភាពប្រសើរដូចទៅនិងកសិផលកែច្នៃផ្សេងទៀត តួយ៉ាងអាចដូចទៅនិងគ្រាប់ស្វាយចន្ទីក្នុងពេលបច្ចុប្បន្ន៕ តាកែវ

The post ស្វាយកែវរមៀតរបស់កសិករអាស្រ័យផលក្នុងរដូវកំពុងជួបបញ្ហានឹងការធ្លាក់ថ្លៃ appeared first on .

ស្វាយកែវរមៀតនៅរដូវដើមដៃឆ្នាំនេះ ហាក់មានតម្លៃខ្ពស់ ប៉ុន្តែបរិមាណនាំចេញតិចជាងឆ្នាំមុន
ការនាំចេញស្វាយកែវរមៀតទៅកាន់ប្រទេសថៃនៅរដូវដើមដៃ ឆ្នាំ២០២៣នេះ មានការធ្លាក់ចុះជាងរដូវដើមដៃឆ្នាំ ២០២២ ប៉ុន្តែវាមានតម្លៃខ្ពស់ជាងឆ្នាំមុន។នេះបើតាមឈ្មួញម្នាក់នាំចេញស្វាយកែវរមៀតទៅកាន់ប្រទេសថៃ។

លោក ស្បា បារាំង ជាឈ្មួញនាំចេញផ្លែស្វាយកែវរមៀតទៅកាន់ប្រទេសថៃ បានឱ្យដឹងថា ការនាំចេញស្វាយទៅកាន់ប្រទេសថៃនៅរដូវដើមដៃឆ្នាំនេះ អាចនាំចេញបាន១០០តោន ក្នុងមួយថ្ងៃ មានថ្ងៃខ្លះក៏អាចលើសហ្នឹងទៅតាមស្ថានភាពជាក់ស្តែង ហើយបើគិតរយៈពេល៣ខែ មកនេះ បានប្រមាណ៩០០០តោនមកហើយ។លោក បន្តថា បរិមាណនៃការនាំចេញនេះ មានការធ្លាក់ចុះជាងឆ្នាំមុនៗ  ប៉ុន្តែហាក់មានតម្លៃខ្ពស់។

បើតាមលោក ស្បា បារាំង សម្រាប់ស្វាយកែវរមៀតមានបែងចែកជា២ ប្រភេទ មានប្រភេទស្វាយខ្ចប់និងប្រភេទស្វាយខៀវ ដោយស្វាយខៀវក៏បែងចែកជា២ផងដែរ មានស្វាយខ្ចីនិងស្វាយចាស់ (ស្វាយចាស់តម្រូវការទីផ្សារជាងប្រភេទស្វាយខ្ចី ដែលអាចកែច្នៃបានតិច មានតម្រូវការតិច)។ចំពោះស្វាយខៀវមានតម្លៃជាមធ្យមខ្ទង់១៣០០រៀល ទៅ១៤០០រៀល ក្នុងមួយគីឡូក្រាម តែសម្រាប់ជិតព្រំដែនមានតម្លៃចន្លោះ១៤០០រៀល ទៅ១៥០០រៀល ក្នុងមួយគីឡូ។ចំណែកស្វាយខ្ចប់ មានតម្លៃជាមធ្យម១៦០០ទៅ១៧០០រៀលក្នុងមួយគីឡូក្រាម(តម្លៃក្នុងចំការ)។

លោក បានបន្តទៀត ទីផ្សារតម្រូវការស្វាយធំៗរបស់កម្ពុជាមានដូចជា មានប្រទេសថៃ វៀតណាម ក៏មានសាំងហ្គាពួរដែរ តែតិចតួចបំផុត ប៉ុន្តែភាគច្រើនទៅកាន់ប្រទេសថៃ ឬវៀតណាម។

បើតាមឈ្មួញខាងលើរូបនេះ បានគូសបញ្ជាក់ថា ទាក់ទងការនាំចេញមានចំនួនតិចជាងឆ្នាំមុនៗ ដោយសារវិបត្តិសេដ្ឋកិច្ចផង និងលក់មិនសូវដាច់ជាដើម។កាលណាលក់មិនសូវដាច់ ឈ្មួញក៏យកទៅក្នុងបរិមាណតិចដែរ។ហើយម្យ៉ាងកសិករខ្លះ បេះស្វាយនៅខ្ចី តម្រូវការមិនសូវច្រើនដូចស្វាយចាស់ ទើបឈ្មួញទិញក្នុងតម្លៃថោក ឬក្នុងបរិមាណតិចផងដែរ។

យោងតាមរបាការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម រយៈពេល៨ខែក្នុងឆ្នំា២០២៣នេះ ផ្លែស្វាយស្រស់របស់កម្ពុជាបាននាំចេញមានជាង៩,៥ម៉ឺនតោន ពោលធ្លាក់ចុះជាង២១% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាក្នុងឆ្នំា២០២២។

ពាក់ព័ន្ធនឹងការធ្លាក់ចុះនេះ បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទី និងជាអ្នកស្វែងរកទីផ្សារស្វាយកែវរមៀត បានឱ្យដឹងថា ស្វាយកែវរមៀតនៅដើមរដូវក្នុងខែកក្កដា ខែសីហា ឆ្នាំ២០២៣នេះ តម្លៃស្វាយនាំចេញលេខ១មានតម្លៃ២០០០រៀល ប៉ុន្តែឥឡូវនេះមានការធ្លាក់ថ្លៃមកនៅត្រឹម១០០០រៀល ក្នុងមួយគីឡូក្រាម ចំណែកស្វាយរោងចក្រអាចចុះតម្លៃនេះ។

លោកបន្តថា ការធ្លាក់ទិន្នផលនេះវាមិនមែនជារឿងចម្លែកនោះទេ ព្រោះកសិករមួយចំនួនធំបានកាប់ដើមស្វាយចោល ដោយសារទីផ្សារមិនសូវមានស្ថិរភាព។អ្វីដែលជាការបារម្ភនោះ បើសិនទីផ្សារមិនមានស្ថិរភាពទៀត ប្រជាកសិករបានប្តូរគំនិតពីដាំស្វាយកែវរមៀតទៅដាំដំណាំផ្សេង ប៉ុន្តែសម្រាប់លោកតម្លៃ១០០០រៀលនេះ ក៏ជាតម្លៃមួយល្អដែរ ទោះមិនចំណេញច្រើន តែជាតម្លៃមួយល្អអាចទទួលយកបាន។

បើតាមលោក អួន ស៊ីឡុត «បើសិនជាយើងអាចជួយកសិករឱ្យបានលើសពី១០០០រៀលទៀតនោះ គឺជារឿងមួយដែលយើងគួរតែលើកទឹកចិត្ត ហើយសូមឱ្យខាងកសិករគាត់គួរតែនាំគ្នាបែងចែកថ្នាក់ប្រភេទស្វាយនីមួយៗ និងការផលិតឱ្យច្បាស់លាស់ បើសិនចង់បានតម្លៃខ្ពស់ទាល់តែមានគុណភាពផលិតផលខ្ពស់ដែរ»៕

The post ស្វាយកែវរមៀតនៅរដូវដើមដៃឆ្នាំនេះ ហាក់មានតម្លៃខ្ពស់ ប៉ុន្តែបរិមាណនាំចេញតិចជាងឆ្នាំមុន appeared first on .