ទីផ្សារហ៊ុន

តម្លៃមាសអន្តរជាតិបន្តហក់ឡើងខ្លាំង ខណៈទីផ្សារភាគហ៊ុននៅអាស៊ីធ្លាក់ចុះ
តម្លៃមាសសកលបានបន្តកើនឡើងជាង ៣០ដុល្លារបន្ថែមទៀត នៅក្នុងមួយអោន ខណៈពេលដែលទីផ្សារភាគហ៊ុនអាស៊ី បន្តធ្លាក់ចុះ ខណៈពេលដែលជម្លោះនៅមជ្ឈិមបូព៌ាកាន់តែកើនឡើងកម្តៅខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបើការជួញដូរថ្មី នៅថ្ងៃទី៣ ខែមីនា តម្លៃមាសនៅក្នុងទីផ្សារពិភពលោកបានកើនឡើងជាង ៣០ដុល្លារភ្លាមៗ ដល់ ៥ ៣៥១ដុល្លារក្នុងមួយអោន។ តម្លៃសម្រាប់ប្រាក់ ផ្លាទីន និងប៉ាឡាដ្យូមក៏បានកើនឡើងផងដែរ។

ដោយឡែក ទីផ្សារភាគហ៊ុនអាស៊ី បានបន្តធ្លាក់ចុះយ៉ាងខ្លាំង ដោយក្នុងនោះសន្ទស្សន៍ហ៊ុន Nikkei 225 (ជប៉ុន) បច្ចុប្បន្នធ្លាក់ចុះ 0,៨៩% ខណៈសន្ទស្សន៍ហ៊ុន Kospi (កូរ៉េខាងត្បូង) ធ្លាក់ចុះ ២,៣% និងសន្ទស្សន៍ហ៊ុន S&P/ASX 200 (អូស្ត្រាលី) ធ្លាក់ចុះ ០,៨៤%។

ទន្ទឹមនឹងនេះ នៅក្នុងទីផ្សារប្រទេសចិន សន្ទស្សន៍ហ៊ុន Shanghai Composite បានធ្លាក់ចុះអស់ ០,២% ផងដែរ ខណៈពេលដែលទីផ្សារហ៊ុនហុងកុង Hang Seng ធ្លាក់ចុះ ០,២% ។

ជម្រាបជូនថា តម្លៃមាសអន្តរជាតិបានកើនឡើង ស្របពេលភាគហ៊ុនកំពុងធ្លាក់ចុះនេះ​ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាកាន់តែកើនកម្តៅខ្លាំងឡើង ដែលបង្ហាញពីសញ្ញានៃការអូសបន្លាយរយៈពេលជាច្រើនសប្តាហ៍។ នេះបានជំរុញឱ្យមានការព្រួយបារម្ភរបស់វិនិយោគិនថា ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនឹងត្រូវបានរំខាន ហើយអតិផរណាអាចត្រូវបានជំរុញបន្ថែមទៀត៕​

The post តម្លៃមាសអន្តរជាតិបន្តហក់ឡើងខ្លាំង ខណៈទីផ្សារភាគហ៊ុននៅអាស៊ីធ្លាក់ចុះ appeared first on .

តម្លៃមាសអន្តរជាតិ និងទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក ធ្លាក់ចុះយ៉ាងកំហុគ
តម្លៃមាសអន្តរជាតិ ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះអស់ជាង ១៦០ដុល្លារ ក្នុងមួយអោន សម្រាប់ការជួញដូរចុងក្រោយ ខណៈពេលដែលសន្ទស្សន៍ភាគហ៊ុនសំខាន់ៗ នៅលើទីផ្សារហ៊ុន Wall Street របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះថ្លៃពី ១-២%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរចុងក្រោយ កាលពីថ្ងៃទី១២ ខែកុម្ភៈ តម្លៃមាសសកល បានថយចុះ ១៦២ដុល្លារមកនៅត្រឹម ៤ ៩២០ដុល្លារក្នុងមួយអោន។ នេះគឺជាកម្រិតទាបបំផុតគិតក្នុងរយៈពេលមួយសប្តាហ៍។ ហើយគិតនៅត្រឹមព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ តម្លៃមាសបន្តធ្លាក់មកនៅត្រឹម ៤ ៩១១ដុល្លារក្នុងមួយអោន។

ជុំវិញការធ្លាក់ចុះនៃទីផ្សារនេះ ដោយសារតែមានរបាយការណ៍បានបង្ហាញការងារដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ដែលកាត់បន្ថយលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) ក្នុងរយៈពេលខ្លី។

គួរឲ្យដឹងថា យោងតាមទិន្នន័យដែលចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ បានបង្ហាញថាទីផ្សារការងារសហរដ្ឋអាមេរិក បានចាប់ផ្តើមថ្មីនេះ ជាមួយនឹងសុទិដ្ឋិនិយមខ្ពស់។ អត្រាការងារបានកើនឡើង ១៣០ ០០០ នៅក្នុងខែមករា បន្ទាប់ពីមានការធ្លាក់ចុះ ៤៨ ០០០ នៅក្នុងខែធ្នូ ឆ្នាំ២០២៥។ អត្រាអត់ការងារធ្វើក៏បានធ្លាក់ចុះបន្តិចផងដែរ មកនៅត្រឹម ៤,៣%។

ជម្រាបជូនផងដែរថា នៅលើទីផ្សារភាគហ៊ុនអាមេរិក សន្ទស្សន៍ហ៊ុនសំខាន់ៗទាំងបី ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ នៅថ្ងៃទី១២ ខែកុម្ភៈ។ ដោយសន្ទស្សន៍ហ៊ុន DJIA បានធ្លាក់ចុះ ១,៣% ,សន្ទស្សន៍ហ៊ុន S&P 500 បានធ្លាក់ចុះ ១,៦% និងសន្ទស្សន៍ហ៊ុន Nasdaq Composite បានធ្លាក់ចុះដល់ទៅ ២%៕​

The post តម្លៃមាសអន្តរជាតិ និងទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក ធ្លាក់ចុះយ៉ាងកំហុគ appeared first on .