ទូតអាមេរិក

អាមេរិក កំពុងពិចារណាបិទបេសកកម្មការទូតមួយចំនួនក្នុងប្រទេសជប៉ុន កាណាដា និងឥណ្ឌូណេស៊ី
ក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថាបានជូនដំណឹងដល់សភាអំពីផែនការរបស់ខ្លួនក្នុងការបិទបញ្ចប់បេសកកម្មការទូតចំនួនប្រាំនៅបរទេស រួមទាំងបេសកកម្មនៅក្នុងប្រទេសជប៉ុន កាណាដា និងឥណ្ឌូណេស៊ី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ប្រភពអនាមិកមួយ បានរាយការណ៍ថា នៅក្នុងអនុស្សរណៈមួយដែលបានផ្ញើទៅកាន់គណៈកម្មាធិការសភាជាច្រើន កាលពីចុងសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងបិទបេសកកម្មការទូតនៅ St. George’s (ហ្គ្រីណាដា); Nagoya (ជប៉ុន); Medan (ឥណ្ឌូណេស៊ី); Douala (កាមេរូន); និង Winnipeg (កាណាដា)។

គួរឲ្យដឹងផងដែរថា ចំពោះទីតាំងនៅ St. George’s របស់ប្រទេសហ្រ្គីណាដា គឺជាស្ថានទូត ខណៈទីតាំងនៅ Medan, Winnipeg និង Nagoya គឺជាស្ថានកុងស៊ុល ខណៈពេលដែលស្ថានកុងស៊ុលនៅ Douala ប្រទេសកាមេរូន គឺជាការិយាល័យសាខារបស់ស្ថានទូត។

យ៉ាងណាមិញ ជុំវិញការបិទបេសកម្មការទូតជាច្រើនរបស់សហរដ្ឋអាមេរិកក្នុងពេលដំណាលគ្នា ដោយគ្មានព្រឹត្តិការណ៍ភូមិសាស្រ្តនយោបាយជាក់លាក់ណាមួយបែបនេះ គឺត្រូវបានគេចាត់ទុកជារឿងដ៏កម្របំផុតមួយ។

កាលពីដើមឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក៏បានរាយការណ៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចាប់ផ្តើមរៀបចំបិទបេសកកម្មការទូតជិត ១០ កន្លែងនៅបរទេស។ ចលនានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការកែទម្រង់ឧបករណ៍រដ្ឋាភិបាល ដោយធានាថាប្រព័ន្ធទាំងមូលដំណើរការស្របតាមយុទ្ធសាស្ត្រ “អាមេរិកមុនគេ” ឬ “America First” របស់លោក។

មិនតែប៉ុណ្ណោះ ការិយាល័យគ្រប់គ្រង និងថវិកាសេតវិមានថែមទាំងបានជំរុញឱ្យមានផែនការដ៏ខ្លាំងក្លាជាងមុន ដោយមានគោលបំណងលុបបំបាត់ការិយាល័យតំណាងរហូតដល់ ៣០ កន្លែង។ មន្ត្រីមួយចំនួននៅក្នុងរដ្ឋបាលបានអះអាងថា តំណាងតូចៗទាំងនេះមិនចាំបាច់ និងចំណាយច្រើនហួសហេតុពេក៕​

The post អាមេរិក កំពុងពិចារណាបិទបេសកកម្មការទូតមួយចំនួនក្នុងប្រទេសជប៉ុន កាណាដា និងឥណ្ឌូណេស៊ី appeared first on .

យោធាអាមេរិក ចាប់ផ្តើមទិញអាហារសមុទ្រជប៉ុនច្រើនសន្ធឹក ដើម្បីប្រឆាំងនឹងការហាមឃាត់របស់ចិន
សហរដ្ឋអាមេរិក បានចាប់ផ្តើមទិញអាហារសមុទ្ររបស់ប្រទេសជប៉ុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្គត់ផ្គង់កងយោធារបស់ខ្លួននៅទីនោះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទូទាត់មកវិញ នូវវិធានការហាមឃាត់របស់ប្រទេសចិន បន្ទាប់ពីមានការបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រ Fukushima កាលពីពេលកន្លងទៅ។

កាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel  បានប្រាប់សារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយថា៖ វាគឺជាកិច្ចសន្យារយៈពេលវែង រវាងកងកម្លាំងប្រដាប់អាវុធអាមេរិក ជលផល និងកិច្ចសហប្រតិបតិ្តការនៅក្នុងប្រទេសជប៉ុន។

លោកបានបន្ថែមថា វាគឺជាធាតុផ្សំនៃសង្គ្រាមសេដ្ឋកិច្ចរបស់ពួកគេ ហើយទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវស្វែងរកយុទ្ធសាស្ត្រផ្សេងៗ ដើម្បីទប់ទល់នឹងការហាមឃាត់របស់ប្រទេសចិន។

មិនត្រឹមតែប៉ុណ្ណោះ ឯកអគ្គរដ្ឋទូតរូបនេះបានបន្តទៀតថា ចំនួននៃការទិញអាហារសមុទ្រពីជប៉ុន នឹងកើនឡើងតាមពេលវេលានាពេលខាងមុខ មួយវិញទៀត អាហារទាំងនេះនឹងត្រូវផ្គត់ផ្គង់សម្រាប់ទាហាននៅក្នុងជំរុំ នៅលើនាវា ហើយក៏ត្រូវបានលក់នៅក្នុងហាង ក៏ដូចជាភោជនីយដ្ឋាន នៅក្នុងមូលដ្ឋានយោធាផងដែរ។

ដោយឡែក ដើម្បីជាការឆ្លើយតបនឹងការអត្ថាធិប្បាយរបស់លោកឯកអគ្គរដ្ឋទូត អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ទំនួលខុសត្រូវរបស់អ្នកការទូត គឺដើម្បីលើកកម្ពស់មិត្តភាពរបស់ប្រទេស ជាជាងការលាបពណ៌គ្នា ដោយការបង្កជាបញ្ហា។

គួររម្លឹកផងដែរថា មិនយូរប៉ុន្មានបន្ទាប់ពីជប៉ុនបានបញ្ចេញទឹកសំណល់វិទ្យុសកម្ម ដែលបានបន្សុទ្ធរួចចេញពីរោងចក្រ Fukushima ​​​នោះ។ ប្រទេសចិនបានដាក់បម្រាមលើការនាំចូលអាហារសមុទ្រទាំងស្រុងពីជប៉ុន ដោយបាននិយាយថា ខ្លួនមានសិទ្ធិលើទំនួលខុសត្រូវក្នុងការអនុវត្ត ការបង្ការដោយស្របច្បាប់ សមហេតុផល ក៏ដូចជាចាំបាច់ ដើម្បីការពារបរិស្ថានសមុទ្រ សុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាជន៕

The post យោធាអាមេរិក ចាប់ផ្តើមទិញអាហារសមុទ្រជប៉ុនច្រើនសន្ធឹក ដើម្បីប្រឆាំងនឹងការហាមឃាត់របស់ចិន appeared first on .

ទូតសហរដ្ឋអា​មេរិក​ កោតសរ​សើរភាព​រីកចម្រើន របស់រាជធា​នីភ្នំ​ពេញ បច្ចុប្បន្ន
លោក ផាព្រីក មួរហ្វី  (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះការរីកចម្រើន និងមានសន្តិ​សុខល្អរបស់រាជ ធានីភ្នំពេញ ពិសេសគឺការរក្សាសន្តិសុខជូន​បុគ្គលិកស្ថានទូត។ ជាងនេះទៀត គឺក្នុងពិធី គម្រប់ ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាម៉េរិក បានថែរក្សាសន្តិសុខបាន យ៉ាងល្អ ។ ការថ្លែងបែបនេះ ធ្វើឡើង​ក្នុងជំនួបជាមួយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលារាជធានីភ្នំពេញ។ ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ក៏បាន លើកឡើងផងដែរថា ភ្នំពេញជាទីក្រុងមួយក្នុងចំណោមទីក្រុងអាស៊ាន ដែលត្រូវរៀបចំ គម្រោងជាទីក្រុងវៃឆ្លាត smart city ហើយការរៀបចំគម្រោងនេះ រៀបចំឡើងដោយសហរដ្ឋ អាមេរិក។ គម្រោងនេះនឹងមានអត្ថប្រយោជន៍​ទាំងអស់គ្នាសម្រាប់រាជធានីភ្នំពេញ និងបណ្ដាទីក្រុងផ្សេងទៀត។

ឯកឧត្តមបន្តថា
ពាក់ព័ន្ធនឹងទីក្រុងវៃឆ្លាតនេះដែរ នៅសហរដ្ឋអាមេរិក យើងបានធ្វើ
សន្តិសុខព័ត៌មានមួយជុំវិញទីក្រុងវៃឆ្លាតមួយ ដែលក្នុងនោះសម្រាប់កម្ពុជាគឺមានទីក្រុង
បីបាន ចូលរួមក្នុងនោះមានទីក្រុងសៀមរាប
បាត់ដំបង និងរាជធានីភ្នំពេញ។
សហរដ្ឋអាមេរិកសន្យាថានឹងបណ្ដុះបណ្ដាល
ធនធានមនុស្សជុំវិញទីក្រុងឆ្លាតវៃ smart city ជាមួយនឹងគម្រោង បណ្ដុះបណ្ដាលបច្ចេកទេសទៅលើកាកសំណល់។

លោក ឃួង ស្រេង
បានលើកឡើងពីរបបប៉ុលពតដែលបានធ្វើឱ្យប្រទេស
កម្ពុជាធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលបានធ្វើ ឱ្យប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ
មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ទន្ទឹមនៃការ រីកចម្រើនរាជធានីភ្នំពេញនេះ
ក៏មានបញ្ហាប្រឈមជាច្រើនផងដែរ
ដូចជាបញ្ហាក កស្ទះចរាចរណ៍បញ្ហាបរិស្ថានជាដើម
ដែលបញ្ហានេះរាជធានីភ្នំពេញ បាន
និងកំពុងធ្វើការ ដោះស្រាយផងដែរ។

លោកបញ្ជាក់ផងដែរថា
ចំពោះបញ្ហាសន្តិសុខគឺឃើញថារាជធានីភ្នំពេញ មានសន្តិសុខល្អប្រសើរហើយ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមមួយទៀត ដែលជាកង្វល់ដ៏ខ្លាំងរបស់
រាជធានីភ្នំពេញនោះគឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ វាបានសម្លាប់ មនុស្ស និងខូចខាតទ្រព្យ
សម្បត្តិរាល់ថ្ងៃ។ ចំពោះបញ្ហាសំរាម
ចំពោះ ឃួង ស្រេង បានបញ្ជាក់ផងដែរថា នៅពេល ខាងមុខនេះ បញ្ហាសំរាមនេះនឹងមានលក្ខណៈល្អប្រសើរ
ជាងនេះមិនខាន។ លោក ឃួង ស្រេង
ក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងរាជធានី និងសហរដ្ឋអាមេរិក គិតចាប់ពីឆ្នាំ
រាជធានីបានចុះហត្ថលេខាបង្កើតសម្ព័ន្ធ
សហរដ្ឋអាមេរិកមកម៉្លេះ៕

The post ទូតសហរដ្ឋអា​មេរិក​ កោតសរ​សើរភាព​រីកចម្រើន របស់រាជធា​នីភ្នំ​ពេញ បច្ចុប្បន្ន appeared first on .