ទេសចរ

ថៃជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេមកទស្សនាកម្ពុជា
ប្រទេសថៃជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេ មកទស្សនាកម្ពុជា និងជាប្រទេសឈរលេខរៀងទី៥ ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា។

នេះបើតាមការឱ្យដឹងរបស់លោក ធុល ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូតថ្មីប្រទេសថៃប្រចាំនៅកម្ពុជា ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

ជាមួយគ្នានោះ  ឯកអគ្គរាជទូតថ្មីប្រទេសថៃក៏បានបញ្ជាក់ពីផែនការជាច្រើន ដែលលោកនឹងខិតខំបំពេញឱ្យសម្រេចបាន នៅក្នុងអាណត្តិការទូតរបស់ខ្លួន ក្នុងនោះពេលឆាប់ៗនេះ ដោយលោកនឹងរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ជួបជាមួយភាគីកម្ពុជានិងធ្វើដំណើរទស្សនកិច្ចជាក់ស្តែងទៅកាន់គោលដៅវិនិយោគនិងទេសចរណ៍សំខាន់ៗនៅកម្ពុជា ពិសេសនៅខេត្តសៀមរាប និងខេត្តនានាដែលជាប់ព្រំដែនកម្ពុជា-ថៃ។

ទន្ទឹមនឹងនោះ លោកបានគូសបញ្ជាក់ថា ព្រះរាជាណាចក្រថៃជាប្រទេសឈរលេខរៀងទី៥ ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា និងជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេ មកទស្សនាកម្ពុជា។ ជាក់ស្តែងលោកថាកាលពីឆ្នាំ២០២៤ អ្នកទេសចរថៃចំនួន២លាននាក់ បានធ្វើដំណើរមកកម្ពុជា ខណៈអ្នកទេសចរកម្ពុជាជាង៥សែននាក់ បានធ្វើដំណើរទៅកាន់ប្រទេសថៃ។

លើសពីនោះ លោកក៏បានបេ្តជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការភ្ជាប់ទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងប្រជាជននៃប្រទេសកម្ពុជា-ថៃ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាមួយនិងការលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យសម្រេចបាននូវគោលដៅរំពឹងទុកគឺ ១៥ពាន់លានដុល្លារ ជាមួយនិងការជំរុញវិស័យទេសចរណ៍ កសិកម្ម និងអប់រំ ឱ្យកាន់តែរីកចម្រើនផងដែរ។

ជាការឆ្លើយតប លោកស្រី ឃួន សុដារី សម្តេចបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ ដែលបានឈរលើភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នា ដែលបានជួបពិភាក្សាគ្នាជាប់ជាប្រចាំនៅគ្រប់កម្រិត បានបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាជននៃប្រទេសទំាងពីរក្នុងការប្រកបរបររកទទួលទាននិងការផ្លាស់ប្តូរទំនិញទៅមកជាប្រចាំថ្ងៃ។

លោកស្រី បានគូសបញ្ជាក់ថាទំនាក់ទំនងដ៏ល្អដែលកើតចេញពីការគំាទ្រនិងចូលរួម របស់ប្រជាជនប្រទេសទំាងពីរនេះ មានសារៈសំខាន់ណាស់នៅក្នុងបរិបទដែលសកលលោកកំពុងមានការប្រឈម ដែលមានការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មប្រកបដោយភាពស្មុគស្មាញនោះ។ ទំនាក់ទំងដ៏ល្អរវាងកម្ពុជានិងថៃ មិនត្រឹមតែធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សម្រាប់ប្រជាជននៃប្រទេសទំាងពីរប៉ុណ្ណោះទេ តែមានសារៈសំខាន់ដល់តំបន់និងសកលលោកផងដែរ.

សូមជម្រាបជូនថា  ឆ្នាំ២០២៤កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់កើន​ឡើង ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ ក្នុងនោះ ភ្ញៀវទេស​ចរ​បរទេសមកលេងកម្ពុជា​​ច្រើនជាងគេរួមមាន ថៃ វៀតណាម ចិន ឡាវ និងអាមេរិក។

ដោយយោងតាមនិន្នាការនៃការកើនឡើង និងការបន្តដាក់ចេញវិធានការគន្លឹះនានាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ កម្ពុជារំពឹងថាចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងពី៧.២លាននាក់ទៅ៧.៥លាននាក់ នៅឆ្នាំ២០២៥នេះ៕

The post ថៃជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេមកទស្សនាកម្ពុជា appeared first on .

កម្ពុជា រកចំណូលបានជាង៣,៦៣ពាន់លានដុល្លារអាមេរិកពីវិស័យទេសចរណ៍នាឆ្នាំ២០២៤
ភ្នំពេញ៖ វិស័យទេសចរណ៍អន្តរជាតិបានផ្ដល់ប្រាក់ចំណូលដល់កម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៣,៦៣ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៤។នេះបើតាមយោងរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី ២៤ កុម្ភៈ ២០២៥។

របាយការណ៍ដដែលនេះបានឱ្យដឹងថា៖វិស័យទេសចរណ៍ក៏បានបង្កើតការងារនិងមុខរបរប្រមាណ៥១ម៉ឺននាក់ រួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ៩,៤ភាគរយ ។

ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០២៤ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦លាន៧សែន បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងជិត៣០ភាគរយ ខណៈភ្ញៀវទេសចរក្នុងស្រុក ទទួលបាន២២លាន៥២ម៉ឺននាក់ កើនឡើងប្រមាណ២០,១ភាគរយ ។

ក្នុងឆ្នាំ២០២៤កន្លងទៅនេះដែរ វិស័យទេសចរណ៍បានបង្កើតអាជីវកម្មទេសចរណ៍ចំនួន ១៣.៨៧៦អាជ្ញាបណ្ណក្នុងនោះមានបន្ទប់សេវាស្នាក់នៅចំនួន ៨៣.៧៨៧បន្ទប់ ។ក្រៅពីភ្ញៀវទេសចរបរទេសចូលមកកម្ពុជា ក្នុងឆ្នាំ ២០២៤ ភ្ញៀវទេសចរកម្ពុជាប្រមាណ១,៨៥លាននាក់ បានចេញទៅក្រៅប្រទេសដើម្បីធ្វើដំណើរកម្សាន្ត និងធ្វើធុរកិច្ចផងដែរ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ មានកំណើន១,៤ភាគរយ ៕

The post កម្ពុជា រកចំណូលបានជាង៣,៦៣ពាន់លានដុល្លារអាមេរិកពីវិស័យទេសចរណ៍នាឆ្នាំ២០២៤ appeared first on .

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ប្រទេសកម្ពុជាជាប្រទេសដែលអំណោយផល មានធនធានទេសចរណ៍ពិសេសៗជាច្រើន
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានពិភាក្សាគ្នាពីទេសចរណ៍កម្ពុជា និងក៏ជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា។

តាមរយៈវីដេអូមានរយៈពេល២នាទី ចេញផ្សាយដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ បានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសដែលអំណោយផល ប្រជាជនកម្ពុជាទទួលភ្ញៀវដោយភាពកក់ក្តៅ រួសរាយ រាក់ទាក់ ស្និទ្ធស្នាល ជាពិសេសជាមួយស្នាមញញឹមកម្ពុជា។ លើសពីនេះ ប្រទេសកម្ពុជាក៏មានសណ្ឋាគារសម្បូរបែប មានម្ហូបអាហារដ៏ឆ្ងាញ់ពិសារផងដែរ។

លោកបន្តថា ពាក់ព័ន្ធនឹងទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌ គឺកម្ពុជាមានប្រាសាទអង្គរវត្ត ដែលត្រូវបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មានឆ្នេរសមុទ្រដ៏ស្រស់ស្ងាត មានខ្សាច់ដ៏សស្អាតជាងគេ រួមមានខេត្តកំពត កែប ព្រះសីហនុ និងកោះកុង។ ចំណែកតំបន់ខាងជើង គឺមានតំបន់ភ្នំ ទឹកជ្រោះ។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ភ្ញៀវទេសចរដែលមកទស្សនានៅកម្ពុជាប្រាកដជាមានការទទួលខុសត្រូវចំពោះសុវត្ថិភាព។ ក្នុងន័យនេះ លោកបានសូមឱ្យភ្ញៀវទសចរមានភាពកក់ក្តៅ សូមឱ្យមានការជឿជាក់ មកលើរាជរដ្ឋាភិបាល។ ដោយលោក សង្កត់ធ្ងន់ថា ខ្ញុំក្នុងនាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍តំណាងរាជរដ្ឋាភិបាលកម្ពុជា យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបង្ហាញប្រាប់ពិភពលោកអំពីសក្តានុពលរបស់ទេសចរណ៍កម្ពុជាទៅដល់បរទេស ជាពិសេសប្រទេសចិន។

គួរឱ្យដឹងថា លោក ហួត ហាក់ ធ្លាប់បានបញ្ជាក់ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤.៣ លាន​នាក់​ក្នុងអំឡុង​ខែមករា ដល់​ខែ​សីហា ឆ្នាំ ២០២៤ កើនឡើង ២២.៥ ភាគរយ។

លោក​បាន​បន្ថែមថា៖ «កម្ពុជា​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៧ លាន​នាក់ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ចិន​ជាង ២ លាន​នាក់​ក្នុង​ឆ្នាំ ២០២៥»។

វិស័យទេសចរណ៍កម្ពុជាបាននិងកំពុងងើបឡើងវិញ ទោះបីជាមិនទាន់ដល់កម្រិតមុនកូវីដ១៩ ក៏ដោយ តែក្រសួងទេសចរបាននិងកំពុងខិតខំប្រឹងប្រែង ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា។

ជាមួយគ្នានោះ ចក្ខុវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២៤ នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៥ លាននាក់ ជិតស្មើកាលគ្រាមុនជំងឺកូវីដ-១៩ (៩៨,៥%) ហើយកំណើននេះនឹងបន្តកើនឡើងដល់ ៧ លាននាក់ នៅឆ្នាំ២០២៥ និងឆ្នាំ ២០២៨ ប្រមាណ៨លាននាក់៕

The post រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ប្រទេសកម្ពុជាជាប្រទេសដែលអំណោយផល មានធនធានទេសចរណ៍ពិសេសៗជាច្រើន appeared first on .

ប្រមុខរដ្ឋាភិបាល ប្រកាសលុបអនុក្រឹត្យឆ្នាំ១៩៩៨ ដែលតម្រូវឱ្យទេសចរមកកម្ពុជាត្រូវសម្រាកយ៉ាងហោច១យប់
ប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញគោលការណ៍ឱ្យលុបអនុក្រឹត្យឆ្នាំ១៩៩៨ ដែលតម្រូវឱ្យភ្ញៀវទេសចរមកកម្ពុជាត្រូវសម្រាក១យប់យ៉ាងតិច ខណៈអនុក្រឹត្យចាស់នេះត្រូវបានដាក់ចេញ ឱ្យអនុវត្តតាំងពីឆ្នាំ១៩៩៨ មកម៉្លេះ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី លើកឡើងា ការណែនាំលុបអនុក្រឹត្យមួយនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរមកកាន់កម្ពុជា។

ដោយសម្ដេចធិបតីបន្តថា៖”សូមចេញគោការណ៍ឱ្យនិរាករណ៍អនុក្រឹត្យមួយតាំងពីឆ្នាំ១៩៩៨ ដែលតម្រូវឱ្យភ្ញៀវទេសចរដែលមកកម្ពុជា ត្រូវតែសម្រាកយ៉ាងហោច១យប់ ព្រោះថា មានភ្ញៀវទសចរខ្លះ នៅពេលឃើញតម្រូវនេះហើយ បែរជាប្ដូរចិត្តមិនមកកម្ពុជាវិញ ហើយពេលខ្លះក៏មានបញ្ហាទៀត ដូច្នេះខ្ញុំក៏បានចេញគោលការណ៍ឱ្យលុបអនុក្រឹត្យឆ្នាំ១៩៩៨នោះចេញវិញ”។

គួរបញ្ជាក់ដែរថា បើតាមការលើកឡើងរបស់សម្ដេច ការដាក់ចេញអនុក្រឹត្យកាលពីឆ្នាំ១៩៩៨នោះ គឺមានហេតុផលត្រឹមត្រូវ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ការធ្វើដំណើរទៅមកកម្ពុជានិងបរទេស គឺស្រួលជាង៣០ឆ្នាំមុន។ សម្តេចអះអាងថា ភ្ញៀវទេសចរខ្លះគ្រាន់តែចង់ឆៀងចូលមកកម្ពុជា១ថ្ងៃ ឬតិចជាង១ថ្ងៃ ហើយមានកិច្ចការប្រញាប់ត្រឡប់ទៅវិញ ដូច្នេះមិនអាចឃាត់គាត់បាននោះទេ៕

The post ប្រមុខរដ្ឋាភិបាល ប្រកាសលុបអនុក្រឹត្យឆ្នាំ១៩៩៨ ដែលតម្រូវឱ្យទេសចរមកកម្ពុជាត្រូវសម្រាកយ៉ាងហោច១យប់ appeared first on .

ទេសចរអូស្ត្រាលីជាកំពូលអ្នកចំណាយប្រាក់ នាពេលរាត្រីច្រើនបំផុតនៅលើពិភពលោក
សារព័ត៌មាន VN Express បានចុះផ្សាយថា ផ្អែកតាមការស្រាវជ្រាវ ទេសចរអូស្ត្រាលីគឺជាកំពូលអ្នកចំណាយប្រាក់ទៅលើដំណើរកម្សាន្ត និងសេវាកម្មនាពេលរាត្រីច្រើនបំផុតនៅលើពិភពលោក ដោយនៅថ្ងៃឈប់សម្រាក ជនជាតិមួយនេះបានចំណាយសាច់ប្រាក់រហូតដល់ទៅ១៩% ខ្ពស់ជាងមធ្យមភាពរបស់ពិភពលោកដែលចំណាយត្រឹមតែចំនួន១២% ទៅទៀត។

ក្រៅពីនោះ ទេសចរអង់គ្លេសគឺជាអ្នកចំណាយប្រាក់លំដាប់ទីពីរ និងតាមពីក្រោយដោយអ្នកទេសចរមកពីអ៊ីតាលី, អាមេរិក និងអាល្លឺម៉ង់។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនទូទាត់ប្រាក់ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក Mastercard ដែលបានវិភាគលើការចំណាយរបស់ពួកគេនៅក្រៅប្រទេសក្នុងរយៈ ១២ខែចុងក្រោយមកនេះ។

ជម្រាបផងដែរថា បើផ្អែកតាមទិន្នន័យនៃការកក់ការហោះហើរនៅរយៈប៉ុន្មានខែថ្មីៗ ទៅនឹងកម្រឹតមុនមានជំងឺរាតត្បាត តំបន់ទេសចរណ៍ដូចជា Fiji, Bali, Tokyo, Queenstown, Kuala Lumpur, Manila និង Osaka ជាដើម សុទ្ធសឹងតែជាកន្លែងដែលភ្ញៀវអូស្ត្រាលីចូលចិត្តទៅបំផុត៕

The post ទេសចរអូស្ត្រាលីជាកំពូលអ្នកចំណាយប្រាក់ នាពេលរាត្រីច្រើនបំផុតនៅលើពិភពលោក appeared first on .

ថៃ បន្តអនុម័តលើរយ:ពេលស្នាក់នៅរបស់ជនបរទេសយូរជាងមុន ដើម្បីជំរុញវិស័យទេសចរណ៍
គណ:រដ្ឋមន្ត្រីរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅថា រដ្ឋាភិបាលបានយល់ព្រមអនុម័តទៅលើការសម្របសម្រួលទិដ្ឋាការជាបន្តបន្ទាប់ រួមទាំងការបន្តរយ:ពេលស្នាក់នៅរបស់ជនបរទេស ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញវិស័យទេសចរណ៍របស់ខ្លួនបន្ថែមទៀត ចំពេលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Chai Wacharonke បាននិយាយថា ចាប់ពីខែមិថុនាតទៅ ប្រទេសរបស់ខ្លួន នឹងអនុញ្ញាតឲ្យភ្ញៀវទេសចរមកពីប្រទេសនិងដែនដីចំនួន ៩៣ ពោលគឺកើនឡើងពីចំនួន ៥៧ នាពេលបច្ចុប្បន្ន ចូលមកកាន់ប្រទេសថៃ ដោយពុំតម្រូវឲ្យមានទិដ្ឋាការសម្រាប់ការស្នាក់នៅបានរហូតដល់ ៦០ថ្ងៃ។

ទន្ទឹមនឹងនេះ លោក  Chai  បានបន្ថែមទៀតថា និស្សិតសាកលវិទ្យាល័យដែលជាជនបរទេស នឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅមួយឆ្នាំបន្ថែមទៀត បន្ទាប់ពីបញ្ចប់ការសិក្សា ខណ:អ្នកដំណើរដែលបានស្នើសុំទិដ្ឋាការតាមរយ:ប្រព័ន្ធឌីជីថល សម្រាប់ការស្នាក់នៅរយ:ពេលវែង និងមកធ្វើការ នឹងត្រូវបានបន្តសុពលភាពពី ៦០ថ្ងៃ ទៅ ៥ឆ្នាំ។

ជម្រាបជូនផងដែរថា យោងតាមក្រសួងទេសចរណ៍ និងកីឡាបានឲ្យដឹងថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសជាង ១៤,៣២​ លាននាក់គិតត្រឹមសប្តាហ៍មុន ហើយកំពុងកំណត់គោលដៅចំពោះការមកដល់យ៉ាងហោចណាស់ ៣៥ លាននាក់ ក្នុងឆ្នាំ២០២៤ នេះ ជាមួយនឹងចំណូលពីវិស័យទេសចរណ៍ចំនួន ៣,៥ទ្រីលានបាត (ប្រហែល ៩៥,៦២ពាន់លានដុល្លារ) ៕

The post ថៃ បន្តអនុម័តលើរយ:ពេលស្នាក់នៅរបស់ជនបរទេសយូរជាងមុន ដើម្បីជំរុញវិស័យទេសចរណ៍  appeared first on .

ជប៉ុនស្វាគមន៍ទេសចរបរទេសបានជាង ៣លាននាក់ នៅរយៈពេលពីរខែជាប់ៗគ្នា
ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃទី១៥ ខែឧសភាថា នៅក្នុងខែមេសាតែមួយប៉ុណ្ណោះ ប្រទេសជប៉ុនបានស្វាគមន៍នៃការមកដល់របស់ភ្ញៀវទេសចរបរទេសជាង ៣លាននាក់ ខណៈដែលចំនួននេះបានកើតឡើងនៅរយៈពេលពីរខែជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyodo ។

ទិន្នន័យពីអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បានបង្ហាញថា នៅក្នុងខែមេសាចំនួននៃភ្ញៀវទេសចរបរទេស ដែលមកក្នុងគោលបំណងទាំងធ្វើជំនួញ និងដំណើរកម្សាន្តមានចំនួនសរុបប្រមាណ ៣,០៤លាននាក់ ខណៈពេលដែលនៅខែមីនា ជប៉ុនស្វាគមន៍ទេសចរបរទេសបានចំនួន ៣,០៨លាននាក់ផងដែរ។

ក្នុងនោះ ប្រភពភ្ញៀវទេសចរច្រើនជាងគេ គឺមកពីកូរ៉េខាងត្បូងដោយមានប្រមាណ ៦៦ម៉ឺននាក់ បន្ទាប់មកគឺភ្ញៀវមកពីប្រទេសចិន ដែលមានជាង ៥៣ម៉ឺននាក់ រីឯមកពីតៃវ៉ាន់វិញមានជិត ៤៦ម៉ឺននាក់។ ក្រៅពីនោះ ភ្ញៀវមកពីឥណ្ឌូណេស៊ីក៏មានជាង ៦ម៉ឺននាក់ និងមកពីមជ្ឈឹមបូព៌ាក៏មានខ្ទង់ប្រមាណ ២ម៉ឺននាក់ផងដែរ។

គួរជម្រាបដែរថា ជប៉ុនកំពុងដាក់ក្តីសង្ឃឹមនឹងក្លាយជាប្រទេស ដែលផ្តោតជាសំខាន់ទៅលើវិស័យទេសចរណ៍ ដោយរំពឹងថានឹងអាចទាក់ទាញនូវភ្ញៀវទេសចរបរទេសបានខ្ទង់ ៦០លាននាក់ក្នុងឆ្នាំ២០៣០ ៕

The post ជប៉ុនស្វាគមន៍ទេសចរបរទេសបានជាង ៣លាននាក់ នៅរយៈពេលពីរខែជាប់ៗគ្នា appeared first on .