ទំនប់វារីអគ្គិសនីសេសានក្រោម២

សម្តេចតេជោ៖ វារីអគ្គិសនីសេសានក្រោម២ បានរួមចំណែកសំខាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា
សម្តេចធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកវារីអគ្គិសនីសេសានក្រោម២ ជាប្រភេទឧស្សាហកម្មធុនធ្ងន់ និងកំពុងបានរួមចំណែកសំខាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។សម្តេចតេជោ ថ្លែងបែបនេះ​ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីរាជការខេត្តស្ទឹងត្រែង កាលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តស្ទឹងត្រែងមានឧស្សាហកម្មធុនធ្ងន់ដ៏សំខាន់មួយ គឺវារីអគ្គិសនីសេសានក្រោម២ ដែលផលិតថាមពលជាង ៤០០ មេហ្គាវ៉ាត់ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់នានាទូទាំងប្រទេស។

សម្តេចតេជោ បានបន្តថា៖« វារីអគ្គិសនីសេសានក្រោម២ ដែលមានអានុភាពផលិតអគ្គិសនីជាង ៤០០ មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែង គឺជាប្រភេទឧស្សាហកម្មធុនធ្ងន់ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។

សម្តេចតេជោ បន្ថែមថា វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅចំណុចប្រសព្វរវាងទន្លេសេសាន និងទន្លេស្រែពក ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។ វាជាគម្រោងវារីអគ្គិសនីដើរដោយថាមពលទឹកដ៏ធំបំផុតមួយនៅកម្ពុជា ដែលរួមចំណែកពង្រឹងសន្តិសុខថាមពលជាតិ កាត់បន្ថយការពឹងផ្អែកលើការនាំចូលអគ្គិសនីពីប្រទេសជិតខាង និងផ្គត់ផ្គង់ថាមពលបៃតងក្នុងតម្លៃសមរម្យដល់ប្រជាពលរដ្ឋ និងវិស័យផលិតកម្ម។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានរំលឹកពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅខេត្តស្ទឹងត្រែង ដោយមានប្រសាសន៍ថា កាលពីអតីតកាល ពុំមាននរណានឹកស្មានថា ខេត្តនេះនឹងមានស្ពានឆ្លងកាត់ទន្លេសេកុង និងទន្លេមេគង្គនោះទេ។ ប៉ុន្តែបច្ចុប្បន្ន ស្ពានទាំងពីរបានក្លាយជាសមិទ្ធផលដ៏សំខាន់ រួមជាមួយផ្លូវជាតិជាច្រើនខ្សែ ដែលតភ្ជាប់ខេត្តស្ទឹងត្រែងទៅកាន់ខេត្តរតនគិរី និងខេត្តព្រះវិហារ ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

សូមរម្លឹកដែរថា វារីអគ្គិសនីសេសានក្រោម២ ដែលមានអនុភាព៤០០មេហ្កាវ៉ាត់ បានសម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ កាលខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងច្រក​ទ្វារ អន្ដរជាតិត្រពាំងក្រៀល-ណងណុកខៀន បានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ កាលខែ​មក​រា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៊ីស៊ូលីត អតីតនាយករដ្ឋមន្រ្តីឡាវ៕ អត្ថបទ៖ហ្សាលីន

The post សម្តេចតេជោ៖ វារីអគ្គិសនីសេសានក្រោម២ បានរួមចំណែកសំខាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា appeared first on .

អង្គការអន្តរជាតិមួយចេញរបាយការណ៍​កម្រាស់​១៣៧ទំព័រ​បង្ហាញអំពី​ផលប៉ះពាល់​នៃការសាងសង់​ទំនប់វារីអគ្គិសនី​សេសានក្រោម២​
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានបង្ហាញឱ្យដឹងថា ទំនប់វារីអគ្គិសនីសេសានក្រោម២ បានធ្វើឱ្យប្រជាពលរដ្ឋប្រមាណ៥ពាន់គ្រួសារបានផ្លាស់ទីចាកចេញពីកន្លែងរស់នៅរបស់ពួកគេ និងបានប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀត។

នេះបើតាមរបាយការណ៍​កម្រាស់​១៣៧ទំព័រ​បង្ហាញអំពី​ផលប៉ះពាល់​នៃការសាងសង់​ទំនប់វារីអគ្គិសនី​សេសានក្រោម២​ទៅលើក្រុមជនជាតិ​ដើមភាគតិច​ដែលរស់នៅ​ជុំវិញ​តំបន់នោះ ចេញផ្សាយដោយអង្គការឃ្លាំ​មើលសិទ្ធិមនុស្ស​អន្តរជាតិនៅថ្ងៃទី១០​ ខែសីហានេះ។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អង្គការអន្តរជាតិ Human Rights Watch បានអះអាងថា នេះក៏ព្រោះតែអាជ្ញាធរកម្ពុជា និងមន្រ្តីក្រុមហ៊ុនសាងសង់មិនបានពិភាក្សាបានត្រឹមត្រូវអំពីផលប៉ះពាល់ដល់សហគមន៍មុននឹងចាប់ផ្តើមសាងសង់ ហើយថែមទាំងមិនអើពើនឹងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទាំងអស់នោះ។

សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនីសេសានក្រោម២ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីឆ្នាំ២០១៨កន្លងទៅ ដែលមានសមត្ថភាពផលិតថាមពលអគ្គីសនីបានដល់ទៅ៤០០មេហ្កាវ៉ាត់ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។

ទំនប់វារីអគ្គិសនី ត្រូវបានសាងសង់ឡើងក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុន៣ គឺ Hydrolancang International Energy របស់ប្រទេសចិនមានភាគហ៊ុនប្រមាណជា ៥១ ភាគរយ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង មានភាគហ៊ុន៣៩ ភាគរយ និងក្រុមហ៊ុនរបស់វៀតណាមឈ្មោះថា Vietnam Electricity (EVN) មានភាគហ៊ុន១០ ភាគរយ។ រីឯ ទំហំវិនិយោគវិញ គឺក្នុងទឹកប្រាក់ដល់ទៅ៨០០លានដុល្លារអាមេរិក៕

The post អង្គការអន្តរជាតិមួយចេញរបាយការណ៍​កម្រាស់​១៣៧ទំព័រ​បង្ហាញអំពី​ផលប៉ះពាល់​នៃការសាងសង់​ទំនប់វារីអគ្គិសនី​សេសានក្រោម២​ appeared first on .