ទំនាស់ដីធ្លី

សម្តេច​តេជោ​ សំណូមពរ​ឱ្យ​មាន​ការពង្រឹង​​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដីធ្លីក្រៅ​ប្រព័ន្ធតុលាការ​
សម្តេច​តេជោ​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍បែប​នេះ​ នៅ​​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣​ របស់​ក្រសួង​ដែន​ដី​នគរ​រូបនីយកម្ម​ និង​សំណង់ នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២២​នេះ​។

សម្តេច​ បាន​ថ្លែង​ថា​ បញ្ហាជម្លោះដីធ្លី គួរតែត្រូវដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺមាន​ភាព​ងាយ​ស្រួល តែបើចូលដល់តុលាការហើយ គឺមិនងាយស្រួលឡើយ មានតែការឈ្នះ និងចាញ់ ដែល​ការងារ​កែទម្រង់​ដីធ្លី បានធ្វើឱ្យជម្លោះដីធ្លីធ្លាក់ចុះគួរឱ្យកត់សម្គាល់។

សម្តេច​តេជោ​ បាន​គូស​បញ្ជាក់​ថា​ «ចំណុចសេសសល់របស់យើង វានៅមិនច្រើនទេ វានៅ​តិច​ណាស់​ ប៉ុន្តែយើងហាក់ដូចជាកន្លែងខ្លះពន្យានូវការធ្វើរឿងនេះ ទោះបីការចុះបញ្ជី ឬការ​ធ្វើកម្ម​សិទ្ធិជា​លក្ខណៈប្រព័ន្ធក្ដី ជាលក្ខណៈដោយដាច់ដោយដុំក្ដី គឺហាក់ដូចជានៅទ្រឹង ឬធ្វើ​ដែរ​ក៏ប៉ុន្ដែ​ធ្វើ​ដោយ​មិនមានគេហៅថា មិនមានការជំរុញ គឺមិនមានសន្ទុះ​ ដែល​ធ្វើឲ្យ​ប្រជាជន​រង់ចាំរឿងនេះ»។

សម្តេច​តេជោ​ ក៏បាន​ផ្តល់អនុសាសន៍ដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ព្រម​ទាំង​អភិបាល​ខេត្ត​ទាំង​អស់​ឱ្យពង្រឹង​ប្រសិទ្ធ​ភាពការងារជំនាញរបស់ក្រសួងដែនដី មន្ត្រីជំនាញ ត្រូវបន្ត​អនុវត្តចុះ​បញ្ជីដីធ្លីទាំង​អស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី យក​ចិត្ត​ទុក​ដាក់​ធ្វើ​រឿង​នេះ​ ព្រោះ​រឿង​នេះ​ជា​រឿង​ចាំ​បាច់​សម្រាប់​ប្រជា​ជន​របស់​យើង​។ ជា​សុវត្ថិភាព​ និង​ការ​កាន់​កាប់​ដី​ធ្លី​ ដើម្បី​ចៀស​វាងការ​កើន​ឡើង​នូវ​បញ្ហា​នានា​ជា​បន្ត​ទៀត​៕​

The post សម្តេច​តេជោ​ សំណូមពរ​ឱ្យ​មាន​ការពង្រឹង​​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដីធ្លីក្រៅ​ប្រព័ន្ធតុលាការ​ appeared first on .

ដីទំនាស់ជាប់សាលាស្រុកមណ្ឌលសីមា រដ្ឋបាលខេត្តកោះកុង សម្រេចប្រគល់សិទ្ធិកាន់កាប់ជាបណ្តោះអាសន្នជូនលោកស្រី ឆាយ មន
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២នេះ បានចេញសេចក្តីប្រកាសព័ត៌មានករណីទំនាស់ដីធ្លីមួយកន្លែង (ដីគ្មានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ) ស្ថិតនៅខាងក្រោយសាលាស្រុកមណ្ឌលសីមា ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង រវាងឈ្មោះ ឆាយ មន ភេទស្រី ជាមួយឈ្មោះ សួន តា ភេទស្រី បន្ទាប់ពីរដ្ឋបាលខេត្តអញ្ជើញ រដ្ឋបាលស្រុកមណ្ឌលសីមា ឃុំប៉ាក់ខ្លង អ្នកពាក់ព័ន្ធដែលដឹងអំពីសាវតាដីទំនាស់ច្បាស់ និងភាគីទាំងពីរ ចូលរួមប្រជុំពិភាក្សា ស្រាវជ្រាវសាវតាដី ចុះពិនិត្យដល់ទីតាំងដីមានទំនាស់ និងពិនិត្យឯកសារពាក់ព័ន្ធនានា។

បើតាមសេចក្តីប្រកាសព័ត៌មាន លោកស្រី ឆាយ មន មានឯកសារបញ្ជាក់ដីធ្លីដែលចុះហត្ថលេខាដោយមេឃុំប៉ាក់ខ្លង។ ទាំងអ្នកដឹងសាវតាដីដែលមានទំនាស់ ទាំងអតីតមេឃុំប៉ាក់ខ្លង និងអតីតអភិបាលរងស្រុកមណ្ឌលសីមា បានអះអាងថា លោកស្រី ឆាយ មន គឺពិតជាបានបរិច្ចាកដីឱ្យរដ្ឋធ្វើសាលាស្រុកមណ្ឌលសីមាប្រាកដមែន ហើយទីតាំងដីខាងក្រោយសាលាស្រុក (ដីមានទំនាស់) ជាកម្មសិទ្ធិរបស់លោកស្រី ឆាយ មន។

លិខិតចំណាររបស់ឯកឧត្តមព្រឹទ្ធាចារ្យ រុង ផ្លាមកេសន បានចារថា ដីក្បែរសាលាស្រុក ដែលម្ចាស់គេបានបរិច្ចាកឱ្យធ្វើសាលាស្រុកហើយនោះ នៅសល់ប៉ុន្មានជូនទៅម្ចាស់ដីកាន់កាប់ចុះ។

សេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថា ឆ្លងតាមការប្រជុំពិភាក្សា សិក្សាស្រាវជ្រាវសាវតាដីដោយចុះពិនិត្យទីតាំងដីជាក់ស្តែង និងពិនិត្យឯកសារពាក់ព័ន្ធនានា អង្គប្រជុំបានធ្វើសេចក្តីសន្និដ្ឋានជាបឋមសម្រេចជារួមថា៖ ទីតាំងដីទំនាស់ស្ថិតនៅខាងក្រោយសាលាស្រុកមណ្ឌលសីមា ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រុមការងារសម្រេចប្រគល់សិទ្ធិកាន់កាប់ជាបណ្តោះអាសន្នដល់ឈ្មោះ ឆាយ មន ដោយទុករយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សម្រាប់លោកស្រី សួន តា ធ្វើការតវ៉ា៕

The post ដីទំនាស់ជាប់សាលាស្រុកមណ្ឌលសីមា រដ្ឋបាលខេត្តកោះកុង សម្រេចប្រគល់សិទ្ធិកាន់កាប់ជាបណ្តោះអាសន្នជូនលោកស្រី ឆាយ មន appeared first on .