ទំហំពាណិជ្ជកម្មទ្វេភាគី

ចិនសង្ឃឹមថា EU នឹងបន្តប្តេជ្ញាធ្វើពាណិជ្ជកម្មសេរី ប្រឆាំងនឹងលទ្ធិគាំពារនិយម
យោងតាមសម្ដីអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃទី០៤ ខែមិថុនា ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា ប្រទេសចិនសង្ឃឹមសហភាពអឺរ៉ុប នឹងបន្តការប្ដេជ្ញាចិត្ត ធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ក៏ដូចជាប្រឆាំងនឹងលទ្ធិគាំពារនិយមផងដែរ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា ការធ្វើការរួមគ្នាជាមួយប្រទេសចិន គឺដើម្បីធានាបាននូវផលប្រយោជន៍ទាំងសងខាង ក៏ដូចជាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងសហភាពអឺរ៉ុប។

បន្ថែមពីនោះ លោកស្រី Mao ក៏បានអះអាងទៀតថា ប្រទេសចិននឹងបន្តជំរុញការបើកទូលាយកម្រិតខ្ពស់ និងផ្តល់នូវបរិយាកាសអាជីវកម្មបើកចំហ រួមបញ្ចូល និងតម្លាភាពសម្រាប់សហគ្រាសមកពីគ្រប់ប្រទេសទាំងអស់។

គួររំលឹកបន្តិចថា មួយរយៈចុងក្រោយទាំងប្រទេសចិន និងសហភាពអឺរ៉ុប ហាក់កំពុងព្យាយាមផ្សះផ្សារទំនាក់ទំនងទ្វេភាគីវិញ ក្រោយមានភាពរកាំរកូសជាមួយគ្នា ពោលសហភាពអឺរ៉ុបធ្លាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើទំនិញនាំចូលរបស់ចិន ស្របពេលចិនក៏ធ្លាប់ធ្វើបែបនេះ ដាក់លើសមាជិក EU មួយចំនួនដូចគ្នា៕

The post ចិនសង្ឃឹមថា EU នឹងបន្តប្តេជ្ញាធ្វើពាណិជ្ជកម្មសេរី ប្រឆាំងនឹងលទ្ធិគាំពារនិយម appeared first on .

កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ២០ពាន់លានដុល្លារ
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានធ្វើការបេ្តជ្ញាចិត្តថានឹងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងដល់ ២០ពាន់លានដុល្លារ នៅក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ។

ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម ស្របពេលនាយករដ្ឋមន្ត្រីលោក Pham បានធ្វើការសង្កត់ធ្ងន់លើគោលនយោបាយវៀតណាម ក្នុងការផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសជិតខាង ក៏ដូចជាមិត្តភាពប្រពៃណី រួមជាមួយនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាព និងភាពយូរអង្វែង។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ដំណើរទស្សនៈកិច្ចនេះគឺមានគោលបំណងរក្សានូវប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់ភាពជាដៃគូទ្វេភាគីឱ្យឡើងទៅកាន់កម្រិតថ្មីមួយទៀត។

ដោយឡែក ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានយល់ព្រមគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដែលត្រូវបានរួមបញ្ចូលយ៉ាងស៊ីជម្រៅជាមួយពិភពលោក។

វៀតណាម និងកម្ពុជា បានធ្វើការប្តេជ្ញាទៀតថានឹងពង្រឹងទំនាក់ទំនងរវាងសេដ្ឋកិច្ចប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្មទ្វេភាគី ជាពិសេសពាណិជ្ជកម្មតាមព្រំដែន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច នៅតាមតំបន់ព្រំដែន។

បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម ក៏សន្យាថានឹងខិតខំសម្រេចឲ្យបាននូវសមិទ្ធិផលពាណិជ្ជកម្មទ្វេភាគីថ្មី ឲ្យដល់ចំនួន ២០ពាន់លានដុល្លារ ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ ហើយក៏បានយល់ព្រមក្នុងការលើកទឹកចិត្ត និងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងប្រទេសទាំងពីរ ផងដែរ៕

The post កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ២០ពាន់លានដុល្លារ appeared first on .

រយៈពេល ១០ខែឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងវៀតណាម សម្រេចបាន ១៨៥ពាន់លានដុល្លារ
យោងតាមរបាយការណ៍បញ្ចេញដោយគេហទំព័រ Xinhua បានបង្ហាញថា ទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំង២ កាលពីឆ្នាំ២០២២ មានការកើនឡើងរហូតដល់ ២៣៤,៩២ពាន់លានដុល្លារ ខណៈគិតត្រឹមរយៈពេល ១០ខែដំបូងក្នុងឆ្នាំ២០២៣វិញ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងវៀតណាម ទទួលបាន ១៨៥ពាន់លានដុល្លារ។

ជាមួយគ្នា ផលិតផលដែលវៀតណាមសម្រេចការនាំចេញច្រើនបំផុតទៅកាន់ប្រទេសចិន គឺជាគ្រឿងអេឡិចត្រូនិក ដែលនាំចេញរហូតដល់ ៣២,៧ពាន់លានដុល្លារកាលពីឆ្នាំទៅ ស្របពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនក៏សម្រុកការនាំចូលផ្លែឈើ និងបន្លែពីវៀតណាម​ច្រើនផងដែរ ពោលកាលពីឆ្នាំ២០២២ ចិននាំចូលផ្លែឈើ និងបន្លែពីវៀតណាម ១,៦ពាន់លានដុល្លារ។

ដោយឡែក ផលិតផលដែលវៀតណាមនាំចូលច្រើនបំផុតពីប្រទេសចិន គឺជាគ្រឿងបង្គុំអេឡិចត្រូនិកដូចគ្នា ដែលនាំចូលរហូតដល់ ៤៩,៦៤ពាន់លានដុល្លារ ខណៈការនាំចូលសរុបពីចិន គឺមានចំនួន ១៤៦,៩៦ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍បង្ហាញដោយគេហទំព័រ Tradingeconomics។

គួសបញ្ជាក់ដែរថា ប្រទេសចិន និងវៀតណាម មានទំនាក់ទំនងពាណិជ្ជកម្មដ៏ល្អបំផុតមួយ ពោលចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមទូទាំងពិភពលោក ស្របពេលវៀតណាមវិញ ក៏ជាដៃគូពាណិជ្ជកម្មធំដាច់គេរបស់ចិន ក្នុងចំណោមបណ្ដាប្រទេស​នៅអាស៊ីអាគ្នេយ៍ផងដែរ៕

The post រយៈពេល ១០ខែឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងវៀតណាម សម្រេចបាន ១៨៥ពាន់លានដុល្លារ appeared first on .

ទោះពិភពលោកជួបវិបត្តិក្តី ក៏ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសធំៗទាំងនេះ កើនឡើងគួរឱ្យកត់សម្គាល់
ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ជាមួយនឹង​បណ្តា​ប្រទេសធំៗមួយចំនួន កាលពី​ឆ្នាំ​​ ២០២២កន្លងទៅ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទោះបីទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសខ្លះកើនឡើងហាក់មានទំហំ​តិចតួចក៏ដោយ ក៏អាចនិយាយបានថា វាមិនមែនជារឿងងាយស្រួលពេកទេ ដែលកម្ពុជាអាចបង្កើនទំហំពាណិជ្ជកម្មបាន ខណៈពិភពលោកកំពុងជួបវិបត្តិជំងឺកូវីដ-១៩ និងវិបតិ្តសង្គ្រាមរវាងអ៊ុយក្រែន-រុស៊ីក្តី។

នៅថ្ងៃនេះ សារព័ត៌មាន ឧកញ៉ាញ៉ូស៍ នឹងលើកយកទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តារប្រទេសធំៗមួយចំនួន ដូចជា ចិន អាមេរិក និងតំបន់អាស៊ាន មកឱ្យលោកអ្នកស្វែងយល់ដូចខាងក្រោម៖

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅឆ្នាំ២០២២ មានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ១៩ភាគរយ។ កាលឆ្នាំ២០២២ ទូទៅកម្ពុជា បាននាំចេញទៅចិននូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម -ល-។ ខណៈការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។

ក្រឡេកមកមើល ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក បានបង្ហាញដែរថា គិតត្រឹមរយៈពេល៨ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានជាង៦ពាន់៦រយលានដុល្លារ បានកើនឡើងជាង៣៥%។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកនៅតែជាទីផ្សារ ដែលកម្ពុជានាំចេញធំបំផុតសម្រាប់ផលិតផលកម្ពុជា ដោយមានចំណែកទីផ្សារដល់ទៅ ៤៣ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា ជាក់ស្តែង រយៈពេល៧ខែឆ្នាម២០២២ កម្ពុជានាំចេញទៅអាមេរិក ជាមួយទឹកប្រាក់ ៥ ៦៩៥ លានដុល្លារ បានកើនឡើង ៤៧,៣ភាគរយ បើធៀបរយពេលដូចគ្នាឆ្នាំ២០២១ មានទឹកប្រាក់ ៣ ៨៦៧លានដុល្លារ។ នេះបើយោងតាមជំនួបកិច្ចពិភាក្សាការងារ រវាងលោក ប៉ាន សូរស័ក្តិ ជាមួយលោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៥ មករា កន្លងទៅ។

ដោយឡែក ទំហំពាណិជ្ជកម្មកម្ពុជា-តំបន់អាស៊ានវិញ ឃើញថា ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយនឹង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន ក្នុង​ឆ្នាំ​​ ២០២២ មាន​ទឹកប្រាក់​សរុប​ជាង​ ១៦​ ពាន់​លាន​ដុល្លារ កើនឡើង​តិចតួច​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ចំនួន​នេះ គឺ​ស្មើនឹង​ជិត ១/៣​ នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​។ ​នេះបើតាមរបាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ក្រសួងពាណិជ្ជកម្ម ឆ្នាំ ​២០២២ និង​ទិសដៅ​ការងារ​ឆ្នាំ ​២០២៣។

របាយការណ៍ខាងលើ បាន​បង្ហាញដែរថា ក្នុង​ឆ្នាំ ២០២២ ការនាំចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​ទឹកប្រាក់​សរុប ១៦ ០៥៣ ​លាន​ដុល្លារ កើន​ជាង ១,៣៥ ​ភាគរយ​បើ​ធៀប​នឹង​ចំនួន ១៥ ៨៣៨​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​អាស៊ាន គឺ​ស្មើនឹង ៣០,៦២​ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ប្រមាណ ៥២ ៤២៥ ​លាន​ដុល្លារ​។​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​ចំនួន ៣ ២៩៧​ លាន​ដុល្លារ កើន ១៣,១៤​ ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២១ ដែលមាន​ចំនួន ២ ៩១៤​ លាន​ដុល្លារ​។

សូមរម្លឹកដែរថា យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ១៨ពាន់លានដុល្លារកើនឡើង ១៩.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដែលមានតម្លៃជាង ១៥ពាន់លានដុល្លារ។

លើសពីនេះ ក្រសួងពាណិជ្ជកម្ម​ ធ្លាប់បានបញ្ជាក់ដែរថា ការនាំចេញទំនិញរបស់កម្ពុជា នៅតែបង្ហាញសញ្ញាញល្អប្រសើរ ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយអន្តរជាតិ កើនឡើងគួរឱ្យកត់សម្គាល់ បើទោះបីជាពិភពលោកកំពុងជួបវិបត្តិសាកលក៏ដោយ៕ អត្ថបទ៖ ពិសី

The post ទោះពិភពលោកជួបវិបត្តិក្តី ក៏ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសធំៗទាំងនេះ កើនឡើងគួរឱ្យកត់សម្គាល់ appeared first on .

កម្ពុជា-ថៃ ដាក់ចេញផែនការដើម្បីសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបាន១៥ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០២៥
កម្ពុជា និងថៃ បានដាក់ចេញនូវផែនការ ដើម្បីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ប្រមាណ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ដែលការអនុវត្តជាក់ស្តែងមានកំណើនជាវិជ្ជមាន។ ការបង្ហាញពីការដាក់ចេញផែនការរបស់ភាគីទាំងពីរ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរវាងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក ឈើតគៀត អាតថាករ(Cherdkiat ATTHKOR)ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា នៅវិមានរដ្ឋសភា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ថា បេសកម្មការទូតរវាងប្រទេសទាំងពីរ បច្ចុប្បន្នទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ មានការរីកចម្រើនយ៉ាងខ្លាំង គួរអោយកត់សម្គាល់ ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍រួមទំាងវិស័យផ្សេងៗទៀតជាច្រើន។
លើសពីនោះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានដាក់ចេញនូវផែនការដើម្បីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ហើយការអនុវត្តជាក់ស្តែងមានកំណើនវិជ្ជមានផងដែរ។

សម្តេចពញាចក្រី បានលើកឡើងថា សម្រាប់រដ្ឋសភា នៃប្រទេសទាំងពីរ កម្ពុជា-ថៃ បានបន្តអនុវត្តជាមួយគ្នាយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍គាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការទាំងនៅលើវេទិកាអន្តរសភាក្នុងតំបន់ និងសកលលោក។ ដោយសម្តេចក៏បានគូសបញ្ជាក់ថា ការគាំទ្រគ្នាទៅវិញទៅមក លើវិស័យការទូតសភារបស់រដ្ឋសភាយើងទាំងពីរបាននាំមកនូវប្រសិទ្ធភាពយ៉ាងធំធេង ដល់ការរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្រតិបត្តិប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកអគ្គរាជទូតថៃ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា។លើសពីនោះ លោកក៏បានសន្យាថា នឹងខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ និងរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ បន្ថែមទៀត។

គួរបញ្ជាក់ថា ប្រទេសទាំងពីរ បានភ្ជាប់ចំណងការទូតជាមួយគ្នាជាង៧៣ឆ្នំាមកហើយ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរជាបន្តបន្ទាប់។
តាមទិន្នន័យពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា កម្ពុជាគឺជាដៃគូពាណិជ្ជកម្មលំដាប់ទី១៧របស់ថៃ ហើយក្នុងរយៈពេល១១ខែ ពោលគឺចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសទាំងមានទំហំពាណិជ្ជកម្មសរុបចំនួន ៩.១៧ពាន់លានដុល្លារ កើនឡើង២៥ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ក្នុងរយៈពេល១១ខែ ប្រទេសថៃ បាននាំទំនិញមកកម្ពុជា ក្នុងទំហំជាទឹកប្រាក់ ៨.១៣ពាន់លានដុល្លារ មានកំណើន២៥ភាគរយ ហើយកម្ពុជាបាននាំទំនិញទៅប្រទេសថៃក្នុងទំហំជាទឹកប្រាក់ ១.០៤ពាន់ដុល្លារ មានកំណើន២៧ភាគរយ៕

The post កម្ពុជា-ថៃ ដាក់ចេញផែនការដើម្បីសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបាន១៥ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០២៥ appeared first on .

ទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី សម្រេចបានជាង ៤០០លានដុល្លារ រយៈពេល១១ខែឆ្នាំនេះ
ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងអ៊ីតាលី ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៤០៩,៣៤ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ៣៦,៦៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

បើតាមក្រសួងពាណិជ្ជកម្ម កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអ៊ីតាលីដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងទំនិញដទៃទៀត ហើយកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូចជា៖ ផលិតផលធ្វើពីស្បែកសត្វ  គ្រឿងសម្អាង ម៉ាស៊ីនបោកគក់(ប្រើប្រាស់ក្នុងរោងចក្រកាត់ដេរវាយនភ័ណ្ឌ) ក្រណាត់ប៉ាក់ រថយន្ត និងទំនិញដទៃទៀត។

លោក PAOLO DIONISI ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីតាលីប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៣ ធ្នូ បានបង្ហាញសុទិដ្ឋិនិយមក្នុងការលើកទឹកចិត្ត និងទាក់ទាញពាណិជ្ជករ ធុរជន និងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជាសំដៅស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តភាគីទាំងពីរបង្កើនសកម្មភាពពាណិជ្ជកម្មទ្វេភាគី ដែលជាកត្តាជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី ឈានដល់កម្រិតសក្តានុពល។

ជាការឆ្លើយតប លោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសម្របសម្រួលទាក់ទងនឹងសកម្មភាពពាណិជ្ជកម្មនិងធុរកិច្ចនៅកម្ពុជា និងត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគិនអ៊ីតាលីនៅកម្ពុជានាពេលខាងមុខ៕

The post ទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី សម្រេចបានជាង ៤០០លានដុល្លារ រយៈពេល១១ខែឆ្នាំនេះ appeared first on .

ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីកើនដល់២.១ ប៊ីលានដុល្លារ ត្រឹម៦ខែឆ្នាំ២០២២នេះ
គិតត្រឹមរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វភាគី រវាងកម្ពុជា និងសិង្ហបុរី បានកើនឡើងដល់២.១ ប៊ីលានដុល្លារ។នេះបើតាមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ និងខួបលើកទី៥៧ នៃទិវាជាតិរបស់សាធារណរដ្ឋសិង្ហបុរី ដែលបានរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royalកាលពីពេលថ្មីៗនេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានរំលឹកពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនិងមិត្តភាពយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី លើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដោយក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បរិយាកាសធុរកិច្ច និងការវិនិយោគដ៏អំណោយផលរបស់កម្ពុជា ពិសេសការលើកទឹកចិត្ត និងភាពបត់បែនដែលផ្តល់ដោយក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ការស្តារសេដ្ឋកិច្ច ក្នុងទម្រង់ធម្មតាថ្មី២០២១-២០២៣ ក៏ដូចជាច្បាប់ស្តីពីការវិនិយោគដែលទើបប្រកាសដាក់ឱ្យអនុវត្ត នឹងទាក់ទាញវិនិយោគិនបន្ថែមទៀត រួមទាំងវិនិយោគិនមកពីប្រទេសសិង្ហបុរីផងដែរ។

ជាមួយគ្នានេះ ក្នុងតួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអរគុណចំពោះ ការគាំទ្ររបស់ឯកឧត្តម Gan Kim Yong រដ្ឋមន្រ្តីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី លើគន្លឹះអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសិង្ហបុរីនិងសមាជិកអាស៊ានដ៏ទៃទៀត ដើម្បីធានាឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងរៀបចំឡើងពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ ខាងមុនេះផងដែរ។

គួរបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងពី ៣.៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៥.៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ ខណៈដែលក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មបានកើនឡើងដល់២.១ ប៊ីលានដុល្លារ ទោះបីជាមានផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ-១៩ យ៉ាងណាក្តី។នេះបើតាមការឲ្យដឹងពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៕

The post ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីកើនដល់២.១ ប៊ីលានដុល្លារ ត្រឹម៦ខែឆ្នាំ២០២២នេះ appeared first on .

កម្ពុជា និងឡាវ សាទរកំណើនទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ១០៤លានដុល្លារ
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ក្នុងឆ្នាំ២០២០កើនឡើងបាន ១០៤ លានដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ត្រឹមតែ ១០ លានដុល្លារសហរដ្ឋអាមេរិក។

បើតាមកិច្ចប្រជុំសន្ទនាតាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។

ប្រមុខដឹកនាំនៃប្រទេសទាំងពីរ មានសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម១០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩ រហូតដល់ ១០៤លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០។ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពន្លឿនការចរចារលើ “កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា”។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២ខាងមុខ៕

The post កម្ពុជា និងឡាវ សាទរកំណើនទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ១០៤លានដុល្លារ appeared first on .