ទ្វីបអាស៊ី

ប្រទេសក្នុងតំបន់អាស៊ី ចង់បង្កើនការទិញប្រេងរបស់សហរដ្ឋអាមេរិក
យោងតាមលោក Doug Burgum រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសនៅក្នុងតំបន់អាស៊ី ចង់ទិញថាមពលរបស់សហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើការនាំចេញប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ា។

លោក Burgum បាននិយាយនៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន CNBC នៅថ្ងៃទី២៣ ខែមីនាថា ៖”ពួកគេចង់បង្កើនការទិញថាមពលរបស់ពួកគេពីសហរដ្ឋអាមេរិក”។ លោកបានអះអាងទៀតថា ផែនការថាមពលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ត្រូវបានរចនាឡើង ដើម្បីផ្តល់ឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នូវប្រភពថាមពលជំនួសដែលមានស្ថេរភាព។

គួរឲ្យដឹងថា សហរដ្ឋអាមេរិកបច្ចុប្បន្នគឺជាអ្នកផលិតប្រេង និងឧស្ម័នធំជាងគេបំផុតរបស់ពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០២៥ ការនាំចេញប្រេងឆៅរបស់ខ្លួនត្រូវបានគេព្យាករថានឹងឈានដល់កម្រិតត្រឹមតែ ៤ លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលនេះតំណាងឲ្យការថយចុះ ៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។

យ៉ាងណាមិញ ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានបណ្តាលឲ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ប្រទេសមានសេដ្ឋកិច្ចធំៗដូចជា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ គឺពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញប្រេង និងឧស្ម័នតាមរយៈច្រកសមុទ្រ Hormuz។ ហើយឥឡូវនេះ​ ពួកគេកំពុងស្វែងជម្រើសផ្សេងទៀត ដោយងាកទៅរកសហរដ្ឋអាមេរិក៕​

The post ប្រទេសក្នុងតំបន់អាស៊ី ចង់បង្កើនការទិញប្រេងរបស់សហរដ្ឋអាមេរិក appeared first on .

ណែនាំឲ្យស្គាល់ស្តេច ៥អង្គ មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅតំបន់អាស៊ី
នាពេលបច្ចុបន្នតំបន់អាស៊ីក៏សុទ្ធសឹងតែសម្បូរទៅដោយព្រះមហាក្សត្រគង់ប្រថាប់នៅច្រើនផងដែរ ខណៈក្នុងនោះគេឃើញមានព្រះមហាក្សត្រចំនួន ៥អង្គប្រចាំនៅតំបន់អាស៊ីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតសរុបដល់ទៅ ១០៨ពាន់លានដុល្លារ ហើយក្នុងនោះទៀតសោតក៏មានវត្តមានព្រះមហាក្សត្រនៃប្រទេសថៃ Maha Vajiralongkorn និងស្តេច Sultan Hassanal Bolkiah នៃប្រទេសប្រ៊ុយណេផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

ព្រះមហាក្សត្រនៃប្រទេសថៃ Maha Vajiralongkorn ជាកំពូលស្តេចមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងតំបន់ ជាមួយនឹងទ្រព្យសម្បត្តិដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៤៣ពាន់លានដុល្លារ ចំណែកឯទ្រព្យសម្បត្តិដ៏ច្រើនមហាសាលរបស់ព្រះអង្គ ភាគច្រើនគឺបានមកពីវិស័យអចលនទ្រព្យ ពោលទ្រង់ជាអ្នកកាន់កាប់ដីយ៉ាងហោចណាស់ ៦៥,៦គីឡូម៉ែត្រការ៉េនៅទូទាំងប្រទេសថៃ រួមទាំងដីនៅទីក្រុងបាំងកក ដែលមានតម្លៃហាំងឆេងប្រហែល ៣០ពាន់លានដុល្លារឯណោះ។

ម្យ៉ាងវិញទៀត ព្រះអង្គមានយន្តហោះផ្ទាល់ខ្លួនជិត ៣៨គ្រឿង យានជំនិះថ្លៃៗ ប្រណីតៗប្រមាណ ៣០០គ្រឿង ព្រមទាំងមាសពេជ្រកែវកងយ៉ាងច្រើនសន្ធឹកសន្ធាប់។ លើសពីនោះ ទ្រង់ក៏មានប្រភពចំណូលជាច្រើនផ្សេងទៀត ដោយកាន់កាប់ភាគហ៊ុននៅក្នុងអង្គភាពហិរញ្ញវត្ថុ ក៏ដូចជាឧស្សាហកម្មសំខាន់ៗមួយចំនួនរបស់ប្រទេសថៃ ដោយរួមបញ្ចូលទាំងភាគហ៊ុន២៣% នៅក្នុងធនាគារផ្តល់ប្រាក់កម្ចីធំលំដាប់ទីពីររបស់ប្រទេសថៃ Siam Commercial Bank និងមានភាគហ៊ុន៣៣% ឬមានតម្លៃប្រហែល ៩ពាន់លានដុល្លារនៅក្រុមហ៊ុន Siam Cement Group ដែលជាឧស្សាហកម្មឈានមុខគេរបស់ប្រទេស។

រីឯស្តេច Sultan Hassanal Bolkiah នៃប្រទេសប្រ៊ុយណេវិញ ក៏មានទ្រព្យសម្បត្តិដ៏ច្រើនមហាសាលផងដែរ ពោលទ្រង់មានទ្រព្យប្រមាណ ២៨ពាន់លានដុល្លារ និងមានវិមានលំនៅដ្ឋានដ៏ធំស្កឹមស្កៃបំផុតរបស់ពិភពលោក Istana Nural Iman ដោយមានបន្ទប់ស្នាក់នៅដល់ទៅ ១ ៧០០បន្ទប់ឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គត្រូវបានគេស្គាល់ថា ជាអ្នកប្រមូលរថយន្តស៊េរីទំនើប និងថ្លៃៗដែលមានតម្លៃសរុបដល់ទៅ ៥ពាន់លានដុល្លារ ជាមួយនឹងរថយន្ត Rolls-Royces ប្រមាណ ៦០០គ្រឿង រថយន្ត Ferraris ៤៥០គ្រឿង និង Bentley ក៏មានប្រមាណ ៣៨០គ្រឿងផងដែរ។

ស្តេច Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត គឺជាស្តេចឈរនៅចំណាត់ថ្នាក់លេខរៀងទី៣ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងតំបន់អាស៊ី ពោលទ្រង់មានទ្រព្យចំនួន ១៧ពាន់លានដុល្លារ តែយ៉ាងណាបើនិយាយអំពីរបៀបរស់នៅផ្ទាល់ខ្លួនហាក់មិនសូវមានប្រព័ន្ធផ្សព្វផ្សាយណាលើកឡើងឡើយ ចាប់តាំងពីទ្រង់ចាប់ផ្តើមផ្ទេរភារកិច្ចដឹកនាំប្រទេសភាគច្រើនទៅកាន់បុត្រារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់រាជទាយាទ Mohammed Bin Salman ។

ចំណែកឯចំណាត់ថ្នាក់លំដា​​ប់ទី៤ គឺបានទៅលើព្រះអង្គ Emir Sheikh Mohammed bin Rashid Al Maktoum នៃទីក្រុងឌូបៃ ដែលមានទ្រព្យសម្បត្តិត្រូវបានគេប៉ាន់ប្រមាណថាចន្លោះពី១៤ ទៅ ១៨ពាន់លានដុល្លារ ខណៈកេរ្តិ៍ឈ្មោះរបស់ទ្រង់មានភាពល្បីរន្ទឺក៏ដោយសារតែគំនិតផ្តួចផ្តើមក្នុងការដាក់ទីក្រុងឌូបៃជាមជ្ឈមណ្ឌលពិភពលោក រួមទាំងជាអ្នកមើលការខុសត្រូវលើការអភិវឌ្ឍន៍គម្រោងនានាដូចជា Palm Islands សណ្ឋាគារ Burj Al Arab ក៏ដូចជាអាគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក Burj Khalifa ។

ចុងក្រោយបង្អស់នោះគឺព្រះអង្គ Sheikh Tamim bin Hamad Al Thani នៃប្រទេសកាតា ដោយមានទ្រព្យសម្បត្តិខ្ទង់ ២ពាន់លានដុល្លារ ខណៈប្រភពចំណូលរបស់ទ្រង់ និងក្រុមគ្រួសាររាជវង្សគឺបានមកពីវិស័យអចលនទ្រព្យសំខាន់ៗទូទាំងពិភពលោករួមមាន London’s Shard, Olympic Village និង New York’s Empire State Building ហើយរឿងដែលពិសេសជាងនេះទៀតនោះ ទ្រង់ធ្លាប់បានទិញក្លឹបបាល់ទាត់ Paris Saint-Germain ក្នុងឆ្នាំ២០១១ តាមរយៈ Qatar Sports Investments ៕

The post ណែនាំឲ្យស្គាល់ស្តេច ៥អង្គ មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅតំបន់អាស៊ី appeared first on .

ទីផ្សារអាស៊ី កំពុងក្លាយជាគោលដៅនាំចេញទំនិញធំបំផុតរបស់រុស្ស៊ី
ប្រទេសរុស្ស៊ី កំពុងបង្វែគោលដៅនាំចេញទំនិញរបស់ខ្លួន ពីសហភាពអឺរ៉ុប ទៅកាន់បណ្ដាប្រទេសនៅអាស៊ីវិញ ខណៈប្រទេសចិនជាទីផ្សារនាំចេញទំនិញធំបំផុត​របស់មហាអំណាចនុយក្លេអ៊ែរមួយនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា ដើម្បីជាការឆ្លើយតបទៅនឹងការ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច រុស្ស៊ីបានបង្វែទិសដៅពាណិជ្ជកម្មរបស់ពួកគេ រួមទាំងការផ្គត់ផ្គង់ថាមពលជាដើម ទៅកាន់ប្រទេសមិត្តសម្លាញ់ផ្សេងៗ ជាពិសេសគឺចិន​តែម្ដង។

ជាមួយគ្នានេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី Anton Siluanov (អាន់តន់ ស៊ីលូអាណូវ) បានលើកឡើងថា ការនាំចូលទំនិញពីចិន ទៅកាន់ប្រទេសរុស្ស៊ី ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។

បន្ថែមពីនោះ តាមទិន្នន័យពីគយចិន បានបង្ហាញឲ្យឃើញថា ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣នេះ កើនឡើង ២៦,៧% សរុបជាទឹកប្រាក់ ២១៨,១៧ពាន់លានដុល្លារ៕

The post ទីផ្សារអាស៊ី កំពុងក្លាយជាគោលដៅនាំចេញទំនិញធំបំផុតរបស់រុស្ស៊ី appeared first on .

ទ្វីបអាស៊ីធ្លាក់ដល់លេខរៀងទី៣ ជាជម្រកមហាសេដ្ឋីច្រើនរស់នៅច្រើនបំផុត
យោងតាមរបាយការណ៍ពីគេហទំព័រ Statista បានបង្ហាញឲ្យដឹងថា ទ្វីបអាស៊ី​លែងជា​ជម្រក​របស់ក្រុមមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោកទៀតហើយ ដោយបានធ្លាក់មកនៅលេខរៀងទី៣ ខណៈអាមេរិកខាងជើងនៅលំដាប់កំពូល និងអឺរ៉ុបឈរ​នៅ​បន្ទាប់។

ប្រភពដដែលបន្ថែមថា គិតនៅត្រឹមឆ្នាំ២០២២ ទ្វីបអាមេរិកខាងជើង​មានចំនួន​មហាសេដ្ឋីរស់នៅ​ច្រើនបំផុតលើលោក ប្រមាណ ១ ០១១នាក់ ខណៈនៅអឺរ៉ុប​មានមហាសេដ្ឋី ៩៣៣នាក់ និងនៅអាស៊ីមានប្រមាណ ៨៣៥នាក់។

មូលហេតុដែលធ្វើឲ្យអាស៊ី​របូតតំណែងជាជម្រករបស់ក្រុមមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោក គឺដោយសារ​ចិន​របូត​អស់មហាសេដ្ឋីច្រើនសន្ធឹក ព្រោះតែវិបត្តិដែល​មហាអំណាចអាស៊ីកំពុងជួបប្រទះ ដូចជា​វិបត្តិអចលនទ្រព្យជាដើម។

សូមជម្រាបដែរថា បច្ចុប្បន្ន មេធំក្រុមហ៊ុន Tesla គឺជាមហាសេដ្ឋីមានបំផុតនៅអាមេរិក និងនៅលើពិភពលោក ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ២៤១ពាន់លានដុល្លារ ខណៈអ្នកមាន​ដាច់គេនៅអឺរ៉ុបគឺ មហាសេដ្ឋី Bernard Arnault មានទ្រព្យសម្បត្តិ ១៩២ពាន់លានដុល្លារ ស្របពេល​មហាសេដ្ឋីមានប្រចាំទ្វីបអាស៊ីគឺ លោក Mukesh Ambani មានទ្រព្យសម្បត្តិប្រហែល ៩១,៤ពាន់លានដុល្លារ៕

The post ទ្វីបអាស៊ីធ្លាក់ដល់លេខរៀងទី៣ ជាជម្រកមហាសេដ្ឋីច្រើនរស់នៅច្រើនបំផុត appeared first on .

សេដ្ឋកិច្ចតំបន់អាស៊ី ទំនងកើនឡើងលឿនជាងប្រទេសអភិវឌ្ឍន៍ ៥% នាឆ្នាំនេះ
សេដ្ឋកិច្ចតំបន់អាស៊ី ទំនងអាចកើនលឿនជាងប្រទេសអភិវឌ្ឍន៍ដល់ទៅ ៥% នៅចុងឆ្នាំនេះ បន្ទាប់ពី​ប្រទេសចិនបាន​បញ្ចប់វិធានការកូវីដ ១៩ ខណៈតម្រូវការក្នុងស្រុកកំពុងត្រូវប៉ាន់ខ្លាំង ស្របពេល​អត្រាការប្រាក់​នៅតំបន់ខ្លះ​មាន​កម្រិតទាប​។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា វិបត្តិធនាគារដែលកំពុង​ធ្វើ​ឲ្យអាមេរិក​ឈឺក្បាល​ជាខ្លាំង ប៉ុន្តែវាគឺជាឱកាសមាសសម្រាប់តំបន់អាស៊ី ក្នុងការ​ប្រជែងជាមួយ​នឹង​មហាអំណាច​លោកខាងលិច។

ដោយឡែក ក្រុមហ៊ុនយក្សអាមេរិក Morgan Stanley ក៏បានព្យាករណ៍ដែរថា កំណើនសេដ្ឋកិច្ច​ ៥% ដែលតំបន់អាស៊ី​អាច​មាន​លឿនជាង​ប្រទេសអភិវឌ្ឍន៍នោះ គឺបង្ហាញ​ពីសញ្ញា​វិជ្ជមាន​ខ្លាំង​បំផុត តាំងពីឆ្នាំ ២០១៧។

គួរជម្រាបដែរថា តាំងពីចិនបើកច្រកព្រំដែនឡើងវិញ បានធ្វើឲ្យប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ី ទទួលបានផលប្រយោជន៍ជាច្រើនដូចជា ជប៉ុន ឥណ្ឌា និងឥណ្ឌូណេស៊ី សុទ្ធតែមានកំណើន​សេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ជាពិសេសគឺតម្រូវការក្នុងស្រុកកើនឡើង៕

The post សេដ្ឋកិច្ចតំបន់អាស៊ី ទំនងកើនឡើងលឿនជាងប្រទេសអភិវឌ្ឍន៍ ៥% នាឆ្នាំនេះ appeared first on .

ក្រុមហ៊ុនផលិតប្រេងធំបំផុតនៅអាស៊ី ប្រកាសប្រាក់ចំណូល ៣ ត្រីមាសតំបូង ជាង ១៦ ពាន់លានដុល្លារ
កាលពី​ថ្ងៃទី ២៧ តុលា​កន្លងទៅ ក្រុមហ៊ុន PetroChina Co Ltd ជា​ក្រុមហ៊ុន​ផលិត​ប្រេង និងឧស្ម័ន​ធំបំផុត​នៅ​អាស៊ី បាន​ប្រកាស​ពី​ប្រាក់​ចំណូល​សម្រាប់ ៣ ត្រីមាស​តំបូង​នៃ​ឆ្នាំ ២០២២ នេះ ជាមួយ​នឹង​ការ​កើនឡើង ៦០% បើធៀប​នឹង​ឆ្នាំទៅ។

យោងតាម​ការ​ចុះផ្សាយពី CNA បានបង្ហាញ​ថា ទិន្នន័យប្រាក់ចំណូល ៩ ខែតំបូង​នៃ​ក្រុមហ៊ុន PetroChina បានឈាន​ដល់ ១២០,៣ ពាន់​លាន​យ៉ន់ ឬ​ប្រមាណ ១៦,៦ ពាន់​លាន​ដុល្លារ។

ការកើនឡើងនៃប្រាក់ចំណូល​របស់ក្រុមហ៊ុន គឺ​ដោយសារ​តម្រូវការ​ក្នុងស្រុក​ចំពោះ​ប្រេងឆៅ កើនឡើង ២,៧% រហូត​ដល់ ៥៧៧ លានបារ៉េល ស្របពេល​តម្រូវការ​ឧស្ម័ន​កើន ៥,១% ដល់ ៩៣ ពាន់លានម៉ែត្រគីប។

សូមជម្រាបដែរថា ដោយសារ​វិធានការរឹតបន្តឹងកូវីដ ១៩ របស់​រដ្ឋាភិបាល​ចិន ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​យ៉ាងម៉ឺងម៉ាត់ បាន​ធ្វើ​ឲ្យ​សហគ្រាស​ផលិត​ប្រេងធំៗ​ជាច្រើន​បង្ខំ​ចិត្ត កាត់បន្ថយ​ចំនួន​បុគ្គលិក ជាហេតុ​ធ្វើ​ឲ្យ​ការ​ផលិត​ប្រេង​នៅ​ចិន​មាន​ការ​ធ្លាក់ចុះ​បើ​ធៀប​នឹង​ឆ្នាំទៅ៕

The post ក្រុមហ៊ុនផលិតប្រេងធំបំផុតនៅអាស៊ី ប្រកាសប្រាក់ចំណូល ៣ ត្រីមាសតំបូង ជាង ១៦ ពាន់លានដុល្លារ appeared first on .